Breaking

Wednesday, November 13, 2019

រឿង «ភ្នែកខ្មោច» ភាគទី6


រឿង «ភ្នែកខ្មោច»ភាគទី6
និពន្ធដោយ : រដ្ឋធានី
#Khmer_Novel69




ណាខុននិយាយប៉ុននេះហើយ សុវណ្ណនៅតែក្រៀមស្រពោនគិតរវើរវាយវែងឆ្ងាយ ហើយក្នុងចិត្តនៅតែវិលវល់នឹករលឹកលោកអ្នកមានគុណទាំងទ្វេ។
លុះរថយន្តមកដល់អាគារកំពស់បីជាន់ ណាខុននាំសុវណ្ណទៅជួបស្ត្រីម្នាក់សំបុរសរខ្សែស្រលាយចិន សក់ខ្លីរួញក្រញល់ រាងតឿមាឌធាត់។ ក្រោយឃើញណាខុនដើរមករកខ្លួន ស្ត្រីរូបនេះប្រញាប់ចេញមករាក់ទាក់:
-''ជំរាបសួរលោកថៅកែ! ខ្ញុំបានរៀបចំបន្ទប់ដូចដែលលោកថៅកែត្រូវការហើយចាស! អេ៎៎! ហើយក្មេងម្នាក់នេះជាអ្នកណាដែរទៅលោក? ម៉េចក៏មុខក្រៀមក្រំខ្លាំងម្ល៉េះ?''
-''ហ៉ឺ... គេឈ្មោះសុវណ្ណណាចែជាកូនជំនួយការខ្ញុំ! តែជាអកុសលឪពុកម្ដាយរបស់គេស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានកាលពីបីថ្ងៃមុន! ហើយគ្មានបងប្អូនសាច់ញាតិអីដូចគេទេ! ខ្ញុំអាណិតគេពេកណាចែ ទើបយកគេមកចិញ្ចឹមជួលបន្ទប់ក្នុងអាគាររបស់ចែឲ្យគេស្នាក់! ឲ្យរៀនបន្ថែមតទៀត ទុកដល់ថ្ងៃក្រោយអាចជំនួសដៃជើងរបស់ខ្ញុំបាន!''
ចែឡេងដកដង្ហើមធំ សំលឹងមើលមកសុវណ្ណក្នុងខ្សែភ្នែកគួរឲ្យអាសូរ:
-''ហ៉ើយ!... ជីវិតមនុស្សយើងគិតៗទៅមានសព្វគ្រប់យ៉ាង! គួរឲ្យអាណិតគេខ្លាំងណាស់លោក!''
-''ចែចាំជួយមើលរៀបចំបាយទឹកឲ្យសុវណ្ណបីពេលក្នុងមួយថ្ងៃផង! ចំណាយអស់ប៉ុន្មាន! ចាំប្រាប់ខ្ញុំ ខ្ញុំជាអ្នករ៉ាប់រងទាំងអស់!''
-''ចាសលោកថៅកែ! ទុកចិត្តលើខ្ញុំចុះ! ខ្ញុំមិនឲ្យអាក្អូននេះវាស្គមបាក់កំលាំងឡើយ!''
-''ចុះឲ្យគេនៅបន្ទប់មួយណាដែរចែ?''
-''នៅជាន់លើគេបន្ទប់លេខសាមសិប!'' ចែឡេងចូលមកអង្អែលខ្នងសុវណ្ណ ហើយចាប់ស្មារុញខ្លួនគេឲ្យដើរទៅមុខ ហើយនិយាយបន្តថា:
-''តោះៗទៅមើលបន្ទប់វិញអាក្អូន! នៅទីនេះចាប់ផ្ដើមជីវិតថ្មី! ធ្វើចិត្តឲ្យសប្បាយៗ! បើត្រូវការអីប្រាប់ចែឡេងមក! ចែនឹងទៅរកឲ្យភ្លាមណា៎៎!''
ណាខុនញញឹមដើរតាមក្រោយអ្នកទាំងពីរ ឆ្ពោះទៅជាន់ទីបីបន្ទប់ចុងគេលេខសាមសិប។
- - - - - - - - - - - - - - - - - - - -
កំពុងតែស្ថិតនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ ដានីនិងដារ៉ូយំសស្រាក់សស្រាំពេលឃើញអ្នកម្ដាយជាទីស្រលាញ់ដួលបែកក្បាល ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ។ ដារ៉ូផ្អែកខ្នងនឹងជញ្ជាំងបរិយាយទាំងទឹកភ្នែក:
-''ហេតុអីខ្ញុំបិទទូរសព្ទ? បើយប់ម៉ិញខ្ញុំមិនបិទទូរសព្ទមិនទៅផឹកស្រា! ហ៉ឹកៗ! ហើយពេលគេបបួលខ្ញុំចូលក្លឹប ខ្ញុំគួរណាតែបដិសេធ! បើខ្ញុំចេញពីធ្វើការភ្លាមខ្ញុំមកផ្ទះដូចសព្វដង! ហ៉ឹក! ម៉ាក់ប្រាកដជាមិនអីទេ! ព្រោះខ្ញុំទើបម៉ាក់ក្លាយទៅជាបែបនេះ! ហឺៗ!...''
ដានីដែលកំពុងអង្គុយលើកៅអី ក៏រៀបរាប់យ៉ាងនេះ:
-''បងទេជាអ្នកខុស! ម៉ាក់ធ្លាក់ពីលើកាំជណ្ដើរបងគួរណាតែឮសំលេងខ្លះ! តែបងបែរជាដេកលក់ដូចគេងាប់! គ្មានឮសូរអីបន្តិច! ហ៉ឹកៗ! បើកុំតែដារ៉ូត្រលប់មកផ្ទះស្រែកឆោឡោ! កុំអីបងមិនដឹងមិនឮអីនោះទេ! ហ៉ឹកៗ!''
ដារ៉ូដើរមកក្បែរដានី ហើយឱបបងស្រីលួងលោមគ្នាទៅវិញទៅមក ហើយបន្តរង់ចាំយ៉ាងអន្ទះសារ ក្នុងការជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។
រង់ចាំអស់រយៈពេលជិតបីម៉ោង លោកវេជ្ជបណ្ឌិតបានបើកទ្វារដើរចេញ គ្រាន់តែឃើញគ្រូពេទ្យបើកទ្វារភ្លាម ដានីនិងដារ៉ូស្ទុះប្រញាប់មកសួរនាំ។ ដានីសួរ:
-''លោកគ្រូពេទ្យម៉ាក់ខ្ញុំគាត់មិនកើតអីធ្ងន់ធ្ងរទេមែនទេ?''
លោកគ្រូពេទ្យដោះម៉ាស់ចេញពីមុខ បង្ហាញទឹកមុខក្រៀមក្រំនិយាយថា:
-''ខាងពេទ្យបានជួយអស់ពីលទ្ធភាពហើយ! ម៉ាក់របស់អ្នកនាងមានជំងឺលើសឈាមស្រាប់! ហើយការណ៍ដែលគាត់ដួលបោកក្បាល ហើយទុកចោលអស់ពេលជាច្រើនម៉ោង! រហូតដល់ឈាមកកក្នុងខួរក្បាល! ទោះខាងពេទ្យបានវះយកឈាមនោះចេញពីខួរក្បាលគាត់ហើយក៏ដោយ! តែសសៃរឈាមខ្លះបានដាច់! ទោះជាគាត់ដឹងខ្លួនមកវិញគឺស្ថិតក្នុងសភាពពិការកំរើកមិនបាននិយាយមិនបានបែបហ្នឹង!''
-''ពុទ្ធោម៉ាក់ខ្ញុំ!!!''
-''តែយ៉ាងណាខាងខ្ញុំនឹងព្យាយាមប្រឹងឲ្យអស់ពីសមត្ថភាព! ដើម្បីជួយម៉ាក់របស់អ្នកទាំងពីរបន្តទៀត!''
-''បាទខ្ញុំអរគុណលោកគ្រូពេទ្យណាស់! (ដារ៉ូនិយាយ)''
ដានីទន់ជើងពេលឮពាក្យសំដីគ្រូពេទ្យ ដារ៉ូជួយទប់ខ្លួនបងស្រីទាំងក្នុងចិត្តបន្ទោសខ្លួនឯងមិនឈប់។ គាប់ជួនបន្តិចក្រោយមកណាខុនដើរមកដល់ល្មម ក្រលេកឃើញដានីនិងដារ៉ូ គេរត់មកក្បែរទទួលត្រកងខ្លួនដានីពីដារ៉ូ ហើយសួរដារ៉ូថា:
-''ម៉ាក់គាត់កើតអីដារ៉ូ? បងគ្រាន់តែទទួលដំណឹងភ្លាម ខំជិះមកទាំងយប់តែម្ដង! ហើយគ្រូពេទ្យចេញមកវិញហើយនៅ? ម៉ាក់គាត់យ៉ាងម៉េចដែរ!''
-''មានឈាមកកក្នុងខួរក្បាល និងដាច់សរសៃឈាម! គ្រូពេទ្យថាទោះជាគាត់ដឹងខ្លួនមកវិញក៏ត្រូវពិការកំរើកមិនបាននិយាយមិនរួចដែរ!''
-''ពុទ្ធោម៉ាក់!'' ណាខុនឮហើយតក់ស្លុតខ្លាំងណាស់ គេឱបអង្អែលភរិយាលួងលោមដើម្បីឲ្យនាងបាត់យំ។ ពេលងាកមើលអាវដារ៉ូមានស្នាមប្រឡាក់ឈាម ព្រោះដារ៉ូជាអ្នកបីម្ដាយដាក់ចូលក្នុងឡានពេទ្យដោយខ្លួនឯង។ ឃើញបែបនេះហើយណាខុនលារព្រលែងខ្លួនដានី ឈោងដៃជូតទឹកភ្នែកឲ្យភរិយា ហើយនិយាយថា:
-''កុំយំច្រើនពេកអូន! មើលចុះក្រហមភ្នែកអស់ហើយ! អូនកុំភ្លេចណាភ្នែកអូននេះទើបតែអាចមើលឃើញពីម្សិលម៉ិញនេះទេ! បងថាអូនទៅសំរាកនៅផ្ទះសិនទៅ!''
-''តែអូន...''
-''កុំរឹងបានទេ? ចង់ឲ្យបង និងដារ៉ូបារម្ភពីអូនម្នាក់ទៀតមែនទេ?''
-''មែនហើយបងស្រី! (ដារ៉ូនិយាយ) បងទៅសំរាកនៅផ្ទះវិញចុះ! ទុកឲ្យខ្ញុំនៅទីនេះក៏បានដែរ!''
-''បងថាទៅទាំងពីរនាក់ហ្នឹង! ដារ៉ូគួរទៅមុជទឹកផ្លាស់សំលៀកបំពាក់សិន! ម្យ៉ាងនៅទីនេះពេទ្យគេមើលថែដិតដល់ល្អណាស់! ហើយបើមានរឿងអីខាងពេទ្យនឹង Call ប្រាប់ហើយ!''
ដារ៉ូសំលឹងមើលខ្លួនឯង គឺពិតជាពិបាកមើលមែន គេបង្ខំចិត្តងក់ក្បាលយល់ព្រម រួចដើរតាមក្រោយណាខុននិងដានី ប៉ុន្តែតាមការពិតដារ៉ូមានអារម្មណ៍ខ្មាសអៀនជាមួយណាខុន ហើយពេលមកត្រូវឃើញណាខុនប្រើពាក្យផ្អែមល្ហែមដាក់បងស្រី រឹតតែធ្វើឲ្យគេមានអារម្មណ៍ថាខុសលើដានីកាន់តែខ្លាំង។
ឡើងមកអង្គុយលើឡាន ម្នាក់ៗនៅស្ងៀមមិននិយាយស្ដី រហូតដល់ឡានមកដល់គោលដៅ។ ដើរចូលមកដល់ក្នុងផ្ទះឈាមក្រហមក្រម៉ៅកកជាប់នឹងឥដ្ឋការ៉ូ បានធ្វើឲ្យដានីទួញសោកសារជាថ្មី។ ណាខុនឱបភរិយាយ៉ាងណែន គាប់បញ្ជាថា:
-''បិទភ្នែកកុំមើលអូន! ចាំបងជូនអូនទៅសំរាកនៅខាងលើ! ដើរតាមបងណា៎៎មួយៗប្រយ័ត្នដួល!''
ដារ៉ូសំលឹងមើលអ្នកទាំងពីរទាំងក្រៀមក្រំក្នុងចិត្ត ហេតុអ្វីខ្លួនគេបែរជាលួចមានកូនចិត្តច្រណែនដានីទៅវិញ? ប៉ុន្តែដារ៉ូព្យាយាមរំងាប់ចិត្តមិនឲ្យគិតច្រើន ហើយបែរមកជូតសំអាតឈាមអ្នកមានគុណនៅលើការ៉ូ។ សំអាតរួចរាល់ហើយដារ៉ូចូលបន្ទប់ ដោះអាវស្រាតខោជើងវែង និងទាញសំរាតខោក្នុងចេញទុកតែខ្លួនទទេរ។ ប៉ុន្តែដារ៉ូមិនដឹងឡើយថាពេលនេះទ្វារបន្ទប់របស់គេរបើកឡើងប៉ុនកូនដៃ កំពុងមានភ្នែកមួយផ្ដោតសំលឹងមើលខ្លួនគេស្រាតខោអាវ។ ដារ៉ូបែរខ្នងដាក់ទ្វារ បញ្ចេញសាច់ខ្ចីល្ហក់ បង្អួតគូទមូលក្លុំ ឲ្យអ្នកលួចមើលលេបទឹកមាត់ក្អឹកៗ ទាល់តែដារ៉ូទាញយកកន្សែងរំុខ្លួន ទើបណាខុនខំសំរួលឥរិយាបថ ហើយលើកដៃគោះទ្វារបន្ទប់។ ព្រោះតែមុននេះបន្តិចដារ៉ូដើរតំរង់ចូលបន្ទប់ទាំងប្រឡេះឡេវអាវបណ្ដើរ គាប់ជួនណាខុនក្រលេកឃើញដោយចៃដន្យ គេនឹកថាដារ៉ូពិតជាមានបំណងចង់មុជទឹក ប៉ុន្តែក៏គ្មានបំណងនឹងមកលួចមើលដែរ ណាខុនពិតជាមានការណ៍ចង់និយាយជាមួយដារ៉ូមែន។ ដោយហេតុថាមាននិស្ស័យបែបនេះជាប់ខ្លួន មុននឹងគោះទ្វារក៏លួចបង្ហើបទ្វារសាកលមើល សំណាងល្អដារ៉ូភ្លេចដាក់គន្លឹះ ទើបណាខុនមានឱកាសបានទស្សនាផ្ទាំងរូបភាពស្រាតននល បានមួយភ្លែតដែរ។
ក្រោយគោះទ្វារណាខុនក៏រុញទ្វារដើរចូលដោយខ្លួនឯង ហើយនិយាយធម្មតា:
-''អូ! រៀបមុជទឹកមែនទេ? បងសុំនិយាយជាមួយសិនបានទេ?''
ដារ៉ូរាងភ្ញាក់បន្តិចដែរពេលឃើញណាខុនដើរចូលមកក្នុងស្ថានភាពបែបនេះ គេប្រញាប់ឈោងយកអាវមកបាំងមួយកំណាត់លើ ហើយតបវិញថា:
-''បាទបាន! បងនិយាយមកចុះ!''
-''បងសុំឲ្យដារ៉ូសំរាកពីការងារពីរឬបីថ្ងៃសិនបានទេ? ព្រោះការងារបងនៅឯខេត្តពិតជារវល់មែន! បងត្រូវទៅវិញឥលូវនេះហើយ! បងខ្លាចថាគ្មានអ្នកមើលថែទាំដានី! ជួយបងមួយពេលសិនទៅណាដារ៉ូ! ចាំពេលបងត្រលប់មកវិញចាំបងរកមេផ្ទះមកនៅជាមួយគ្រាន់បានជាគ្នា!''
-''បាទបានបង! ទោះបងមិនសុំខ្ញុំក៏ត្រូវនៅមើលបងស្រីស្រាប់ហើយ!''
-''បងសប្បាយចិត្តណាស់ពេលឮដារ៉ូនិយាយបែបនេះ! ឥលូវបងត្រូវទៅវិញសិនហើយណា៎៎!''
-''បាទបង! សុវត្ថិភាពតាមផ្លូវ!''
ណាខុនបែរខ្នងដើរចាកចេញទៅ ដារ៉ូធ្លាក់គូទអង្គុយលើគ្រែគេងទាំងអារម្មណ៍ច្របូកច្របល់ គិតក្នុងចិត្តម្នាក់ឯង:
-''ហេតុអីអារម្មណ៍មួយនេះនៅតែកើតមាន? ពេលបងប្រុសមកឈរក្បែរខ្ញុំអំបាញ់ម៉ិញនេះ! អារម្មណ៍រំជើបរំជួលកើតឡើងភ្លាម! ប៉ុន្តែមើលទៅបងប្រុសគាត់ធ្វើដូចធម្មតា! ឬមួយគាត់?... ហ៉ើយ!... ល្អហើយ! ឈប់គិតច្រើនទៀតទៅអារ៉ូ!''
នៅក្នុងបន្ទប់គេងដានីវិញ ផ្សែងខ្មៅខ្មួរខ្មាញ់កំពុងវាយលុកដូចព្យុះសង្ឃរា ពូនប្រមូលផ្ដុំគ្នាចេញជាវិញ្ញាណសុវណ្ណ ឱនមុខទៅក្បែរមុខដានីដែលកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ ហើយនាំដួងចិត្តដានីឲ្យបន្តឃើញរូបភាពជាបន្ត:
សុវណ្ណកំពុងអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ក្នុងបន្ទប់តែម្នាក់ឯង ហើយនាឡិកាបង្វិលទ្រនិចចង្អុលបញ្ជាក់ប្រាប់ថាថ្មើរនេះគឺម៉ោងប្រាំបួនយប់។ (តុកៗៗ....) សុវណ្ណងើបដើរមកដកគន្លឹះទ្វារ ហើយបើកទ្វារដើម្បីឲ្យដឹងថានរណាជាអ្នកគោះទ្វារបន្ទប់ ហើយក៏លាន់មាត់:
-''អ្ហាកហ៊ា? មកទាំងយប់តែម្ដង! មានការណ៍អីជាមួយខ្ញុំមែនទេ?''
ណាខុនញញឹមតបវិញទាំងបោះជំហ៊ានឈានដើរចូលខាងក្នុង:
-''ចង់ប្ដូរបរិយាកាសចេញម្ដង! រាល់ដងហ៊ាមកតែពេលថ្ងៃហ្នឹងណា៎៎! ម៉េចហើយ?''
សុវណ្ណបិទទ្វារខ្ទាស់គន្លឹះវិញ ប្រែខ្លួនដើរតាមក្រោយ ហើយនិយាយតបវិញទាំងចំងល់:
-''ម៉េចហើយ? ចង់មានន័យថាម៉េចវិញហ៊ា? ខ្ញុំដូចជាមិនយល់ទេ!''
ណាខុនរលាក់សំណើចមួយឃ្លាសិន គេចូលមកអង្គុយលើគ្រែដេករបស់សុវណ្ណ ហើយប្រើដៃស្ដាំស្ទាបអង្អែលកំរាលពូកចុះឡើង តបវិញថា:
-''គឺហ៊ាចង់សួរថារស់នៅទីនេះមួយរយៈមកនេះ! សុវណ្ណយ៉ាងម៉េចដែរ?''
-''គ្មានយ៉ាងម៉េចទេហ៊ា! ដូចហ៊ាដឹងស្រាប់ហើយ! ខ្ញុំនៅទីនេះស៉ីស្រួលដេកស្រួល! ដល់ម៉ោងទៅរៀនក៏ទៅ! ព្រោះបានហ៊ាជាអ្នកទំនុកបំរុងដល់ខ្ញុំគ្រប់សព្វបែបយ៉ាង! ខ្ញុំសន្យាថានឹងប្រឹងប្រែងរៀនមិនឲ្យហ៊ាខកចិត្តព្រោះតែខ្ញុំឡើយ! ព្រោះនៅខ្វះតែបីខែទៀតខ្ញុំរៀនចប់ថ្នាក់ទីដប់មួយហើយ!''
-''អឺ! ល្អ! ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ! សុវណ្ណត្រូវត្រៀមខ្លួនរៀនបន្តថ្នាក់មហាវិទ្យាល័យតទៀត!''
ពាក្យនេះបានជំរុញទឹកចិត្តសុវណ្ណឲ្យរីករាយ គេប្រញាប់ចូលមកជិតខ្លួនណាខុនលើកដៃសំពះបូករួមនឹងសំដី:
-''អរគុណហ៊ាណាស់! ខ្ញុំសប្បាយចិត្តខ្លាំងណាស់ហ៊ា! ខ្ញុំមិនដឹងថាជាតិនេះខ្ញុំអាចសងគុណហ៊ារួចដែរឬអត់ទេ?''
-''ម៉េចថាមិនអាច? សុវណ្ណអាចសងឲ្យហ៊ាបណ្ដើរៗបានតើ!''
-''សងម៉េចវិញហ៊ា? បើឲ្យខ្ញុំទៅធ្វើការឲ្យហ៊ាក៏មិនទាន់កើត! ឬមួយក៏ហ៊ាមានការណ៍អីចង់ប្រើខ្ញុំ! ហ៊ាប្រាប់មកចុះខ្ញុំអត់ប្រកែកទេ!!''
ណាខុនញញឹមរួមទាំងញាក់ចិញ្ចើមពេញដោយក្ដីអំនួត គេក្រោកឡើងដោះអាវចេញបញ្ចេញសាច់ដុំទ្រូងមូលហាប់ណែនចុងដោះនៅកណ្ដាលខ្មៅក្រឹប ហើយប្រុងនឹងចាប់ដោះខ្សែក្រវ៉ាត់ចេញ។ ឃើញបែបនេះសុវណ្ណឆ្លេឆ្លាមិនយល់ន័យ ស្រែកសួរភ្លាម:
-''គិតចង់ធ្វើអីហ្នឹងហ៊ា? ខ្ញុំអត់យល់ទេ? ម៉េចហ៊ាចាំបាច់ដោះអាវចេញ?? ហើយ... ហើយៗហ៊ាប្រុងស្រាតខោចេញធ្វើអ្វី?''
-''ក្រែងសុវណ្ណអ្នកនិយាយខ្លួនឯងហី? ថាឲ្យតែហ៊ាចង់ប្រើសុវណ្ណធ្វើអី! សុវណ្ណនឹងយល់ព្រមអត់ប្រកែកទេ! ឥលូវហ៊ាចង់ចុយ...!!!'' គេយកដៃច្របាច់ចាប់គូទសុវណ្ណ។
សុវណ្ណភ័យខ្លាំងណាស់ គេប្រកែកឡើងញ័រមាត់:
-''អត់ទេៗៗហ៊ា! រឿងអីផ្សេងខ្ញុំអាចជួយបាន! តែនេះវាជ្រុលហួសហេតុពេកហើយ! ខ្ញុំជាមនុស្សប្រុសពេញលក្ខណៈ! ខ្ញុំមិនមែនជាខ្ទើយទេហ៊ា! ខ្ញុំ!... ខ្ញុំអត់ទេហ៊ា!!!'''។ សុវណ្ណប្រុងគេចដកខ្លួនចេញពីក្រញាំបីសាចតណ្ហា ប៉ុន្តែត្រូវណាខុនចាប់ឱបពីក្រោយ ហើយគេតក់ក្រហល់ថើបឈ្លីញីញក់កញ្ចឹងកសុវណ្ណដោយក្ដីស្រេកឃ្លាន។ សុវណ្ណក៏ខំរើបំរះហើយអង្វរករថា:
-''កុំធ្វើបែបហ្នឹងអីហ៊ា!!! ពួកយើងជាប្រុសដូចគ្នាទេ! កុំអី! ខ្ញុំសុំអង្វរ!!!''
ណាខុនចាប់បែរខ្លួនសុវណ្ណឲ្យមកឈរទល់មុខគ្នា ហើយដៃនៅតែចាប់ខ្លួនសុវណ្ណជាប់ ព្រោះខ្លាចគេរត់គេច ហើយនិយាយរាងខ្លាំងថា:
-''សាំញ៉ាំច្រើនម៉េះ? ឯងហា៎៎ធ្វើខ្លួនតាមសំរួលទៅ! នែ!ឯងគិតថាច្រើនខែមកនេះហ៊ាអស់លុយតិចមែនទេ? មួយខែៗត្រូវចំណាយលើឯងច្រើនប៉ុនណា? គ្រាន់តែប៉ុននឹងម៉េចក៏រឹងរូសថ្នាក់ហ្នឹង?? ឥលូវព្រមឬមិនព្រម? បើមិនព្រមហាស់! ទៅ! ទៅយកលុយឲ្យហ៊ាឥលូវ! ហ៊ាអត់យកច្រើនទេ! សុំតែប្រាំរយដុល្លាបានហើយ!!! ម៉េច? ឯងមានលុយឲ្យហ៊ាអត់អាសុវណ្ណ???''
សុវណ្ណគាំងសំដីធ្វើអ្វីមិនចេញ គេនឹកមិនដល់ឡើយថាហ៊ាណាខុនដែលគេគោរពចាត់ទុកជាអ្នកមានគុណ និងធ្លាប់តែប្រើពាក្យល្អៗជាមួយខ្លួន បែរជាមកប្រើពាក្យពេចន៍បែបនេះជាមួយគេ គេបានត្រឹមអួលណែនក្នុងទ្រូងសំរក់ទឹកភ្នែកចេញមកដោយមិនដឹងខ្លួន។
ណាខុនចាប់ច្រានរុញខ្លួនសុវណ្ណឲ្យដេកលើពូក គេវិញភ្លែតសំរាតខោលើខ្លួនចេញអស់រលីង បើកបង្ហាញកាណុងសាច់តំលើងមាឌមានទឹករំអិលហូរមកជោគជាំ អមដោយរោមពណ៌ខ្មៅក្រាស់ឃ្មឹកនៅនឹងគល់។ រួចក៏ឡើងទ្រោបលើរាងកាយសុវណ្ណមកថែថើបជញ្ជក់មាត់កំលោះតូច បឺតយក!បឺតយក!ឥតប្រណី ឯដៃក៏ប្រញាប់កំចាយអាវសុវណ្ណចេញ ចាប់ច្របាច់ក្ដិចត្រង់ក្បាលពោះ ដើមទ្រូង គល់ក បង្ហួសមកដល់ដៃ ពោលគឺណាខុនក្ដិចសុវណ្ណគ្រប់ចន្លោះស្ទើរនឹងគ្មានកន្លែងសល់។ អស់ពីឆ្អែតឆ្អន់ត្រង់បបូរមាត់ ណាខុនបឺតលិទ្ធរង្វង់មុខសុវណ្ណបានបន្តិច ទើបងើបមុខខិតខ្លួនចុះក្រោមចាប់ស្រាតខោស្ដើងជើងវែងលើខ្លួនសុវណ្ណរបូតជ្រុះផុតពីជើង បញ្ចេញកូននាគតូចទ្រោបក្ដោបខ្លួនក្នុងគុម្ពស្មៅដ៏ស្ដើង។
ទោះបីជាកំពុងត្រូវណាខុនបឺតស្ទាបក្ដិចខាំគ្រប់កន្លុកកន្លៀត ប៉ុន្តែសុវណ្ណបែរជាគ្មានអារម្មណ៍ត្រេកត្រអាលអ្វីសោះឡើយ គេដេកស្ងៀមសំងំបង្ហូរទឹកភ្នែកជំនួសនូវអារម្មណ៍ស្រៀវស្រើបដែលកំពុងកើតមាន។ អស់ពីបឺតខាំប្រឡែងលេងតែម្នាក់ឯងអស់ចិត្ត (......)ណាខុនចាប់ផ្ដើមចាត់ការតែម្ដង។ (សុំទោសផងអ្នកនិពន្ធត្រង់ចំនុចនេះសីុជម្រៅពេកចឹងសុំកាត់សេចក្ដីនេះចេញហើយ អ្នកទាំងអស់គ្នាចង់អានចំនុចនេះទៀតអាចទាក់ទងទៅអ្នកនិពន្ធផ្ទាល់បាន)
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...

No comments:

Post a Comment