Breaking

Thursday, November 28, 2019

រឿង «ភ្នែកខ្មោច» ភាគទី11 (ភាគបញ្ចប់)


រឿង «ភ្នែកខ្មោច»

ភាគទី11 (ភាគបញ្ចប់)

និពន្ធដោយ : រដ្ឋធានី

#Khmer_Novel69




ទីបញ្ចប់ដារ៉ូមិនអាចប្រកែកតទៅទៀតបាន គេនៅស្ងៀមលែងចាប់ដៃណាខុនចេញ បណ្ដោយឲ្យណាខុនថើបឈ្មុសកញ្ចឹងកទាំងតក់ក្រហល់ រួចហើយក៏ងើយមកថើបថ្ពាល់ដារ៉ូមួយខ្សឺត ទាំងស្រដីក្នុងចិត្តថា:
-''យើសអាសំគីស! ទីបំផុតឯងព្រមក្លាយជារបស់យើងហើយ! ហ៉ឹស!ហាហា យប់នេះស្រួលអាអូនតូចទៀតហើយ!!''
ដារ៉ូត្រលប់ខ្លួនឈរទល់មុខឋិតក្នុងរង្វង់ដៃបងថ្លៃ ដៃឆ្វេងដាក់លើដើមទ្រូង ឯដៃស្ដាំអង្អែលមុខណាខុនទាំងស្រដីតិចៗថា:
-''សុំឲ្យពិតដូចអ្វីដែលបងនិយាយ! បន្ទាប់ផុតពីយប់នេះទៅ! ពួកយើងត្រូវធ្វើដូចធម្មតា! ត្រូវកាត់ផ្ដាច់អារម្មណ៍មនោសញ្ចេតនាដែលមានចំពោះគ្នា!''
ណាខុនភ្នែកឡើងស្រទន់ ងក់ក្បាលយល់ព្រម រួចហុចមាត់ប្រុងបឺតជញ្ជក់មាត់ តែដារ៉ូយារដៃខ្ទប់មាត់របស់គេ និយាយថា:
-''នៅទីនេះមិនកើតទេ! ខ្លាចបងស្រីមកឃើញ! ម្យ៉ាងខ្មាសមេឃខ្មាសផ្កាយ! ពួកយើងគិតទៅខាងក្នុងវិញទៅ!''
-''ហ៉ឺ!... បងខំតែភ័យ! ស្មានតែអូនប្រែចិត្តលែងព្រម!''
ដារ៉ូញញឹមទាំងមុខក្រហម រួចអ្នកទាំងពីរបណ្ដើរគ្នាចូលទៅខាងក្នុង ពេលមកដល់ខាងមុខបន្ទប់ ណាខុននិយាយថា:
-''ចូលទៅចាំបងមុនទៅណា៎៎! បងសុំពេលទៅយករបស់ការពារម៉ាភ្លែត!!''
ដារ៉ូបើកទ្វារចូលទៅរង់ចាំមុន ឯណាខុនដើរមកយកស្រោមអនាម័យដែលទុកក្នុងរថយន្ត កាត់ផ្ដាច់យកមួយកញ្ចប់ចេញ ចំណែកនៅសល់ទុកក្នុងឃ្លុបវិញ ហើយយាត្រាដើរចូលមកក្នុងផ្ទះវិញទាំងក្ដីអំណរ។
បើកទ្វារចូលភ្លាមណាខុនស្រវាចាប់ដារ៉ូដែលឈរក្បែរទ្វារ មកត្រដុសថើបឱប តែដារ៉ូនៅតែមានចិត្តខ្លាចរអា និយាយខ្សាវៗទាំងស្រៀវស្រើប:
-''ខ្ញុំ... ខ្ញុំ... នៅតែខ្លាចណាបង!... សឺតអ្ហា៎៎!... ខ្លាចបងស្រីមកទាន់!!!''
ណាខុននៅតែថើបឈ្មុសកញ្ចឹងក រីឯដៃលូកចូលទៅប្រឡែងនឹងសាច់នៅពីក្រោមអាវដារ៉ូ។ ឮសំដីប្អូនថ្លៃស្រដីមកហើយគេយកមាត់មកផ្អឹបនឹងមាត់ ទំលាក់ដៃរាវរកបិទគន្លឹះទ្វារ ថែមទាំងចុចចាក់សោរថែមទៀត រួចរាវបិទកុងតាក់ភ្លើង ធ្វើឲ្យបន្ទប់ងងឹតស្លុង។ អ្នកទាំងពីរបឺតជញ្ជក់លិទ្ធមាត់លិទ្ធអណ្ដាតគ្នាយ៉ាងក្ដៅគគុក ឱបត្រដុសបង្កាត់ភ្លើងតណ្ហាឲ្យកាន់តែឆេះសន្ធោរសន្ធៅ។
ក្រោយពីទំលាក់ខ្លួនដារ៉ូលើពូកដ៏ទន់ល្មើយ ណាខុនឈោងបើកកូនអំពូលលើក្បាលគ្រែបញ្ចេញពន្លឺព្រាលៗ ញ៉ាំងឲ្យបរិយាកាសកាន់តែរ៉ូមេនទិក។ ចំណែកខោស្ដើងជើងវែងត្រូវណាខុនចាប់សំរាតចោល ទុកតែខ្លួនទទេរ ហើយឡើងមកសណ្ដូកក្បែរខ្លួនដារ៉ូ រួចចាប់ដៃម្ខាងរបស់ដៃគូឲ្យមកចាប់ច្បូតលេងនឹងអាច្រម៉ក់ខ្លួនតូច ដែលកំពុងតែដេកលក់ក្នុងសំបុក។ ដារ៉ូរំជើបរំជួលឆួលឆេះពេញខ្លួន ជាពិសេសពេលត្រូវបានមកប៉ះរបស់ក្ដៅឧណ្ហៗ ចាប់កាន់ច្បូតលេងមិនប៉ុន្មានផង ក៏រីកមាឌតំលើងខ្លួនកាន់ប្រឡែងលេងយ៉ាងសប្បាយ។
មាត់និងមាត់នៅផ្អឹបលូកគ្រលៀសអណ្ដាត ប្ដូររសជាតិទឹកមាត់ឲ្យគ្នា ណាខុនក៏ខិតហើបមាត់ចុះក្រោម ដោះអាវយឺតលើខ្លួនដារ៉ូគ្រវែងចោលទៅម្ខាង ហើយឱនក្បាលបៅកញ្ចុំដោះ លិទ្ធផងបៅផងខាំញេញតិចៗ ធ្វើឲ្យដារ៉ូព្រឺបះរោមខ្ញាកៗ រម៉ិចរមួលពើងទ្រូងទាំងថ្ងូរហ៉ឹសៗលេបទឹកមាត់ក្អឹកៗ លែងដៃពីនាគរាជក្រលិតក្បាលមកចាប់ខ្ញាំកំរាលពូកអត់ទ្រាំនឹងភាពស្រើបស្រាល។
អស់ពីបោសសំអាតដោយអណ្ដាតលើដើមទ្រូងរាបស្មើ ណាខុនងើបខ្លួនឡើងឈរលើពូក បោះជើងរំលងខ្លួនដារ៉ូ ហើយលុតជង្គង់ចន្លោះក្លៀក កាន់ក្ដខ្លួនឯងរុលបញ្ចូលក្នុងមាត់ដារ៉ូ។ ដារ៉ូក៏ខំប្រឹងហារមាត់ទទួលយកសាច់ក្បាលត្រម៉ែង ដាក់ភ្លឹបពេញក្នុងមាត់ ទោះជាមានក្លិនឆ្អេះៗពិបាកទ្រាំ តែពេលដាក់ចូលមាត់វាប្រែមានរសជាតិប្រៃឡបៗ គេប្រឹងទទួលយករហូតដល់ចុងក្ដបុកប៉ះដល់កន្លើត ទើបដារ៉ូទប់ខ្លួនបងថ្លៃកុំឲ្យរុលចូលទៀត ហើយក៏ហើបងើបខិតក្បាល អូសបបូរមាត់ចុះឡើងៗ ទាំងដែលណាខុនបញ្ចេញសូរងំៗ (សឺតសតៗៗៗ...!!!)។
កំពុងតែបៀមឆ្ងាញ់នឹងឱជារសការ៉េមសាច់កករឹង ស្រាប់តែភ្លើងបំភ្លឺឡើង ឯទ្វាររបើកខ្វាកដោយឯងៗ! ធ្វើឲ្យណាខុននិងដារ៉ូភ័យស្លន់ស្លោរ!!។ ណាខុនស្ទុះហក់ចុះពីលើគ្រែទៅខាងកៀនជញ្ជាំង ម្នីម្នារើសយកខោមកស្លៀកវិញ ហើយនិយាយទាំងញីញ័រប្រញាប់រកពាក្យដោះសារ:
-''ចូលមកយ៉ាងម៉េចបាន? កុំ... កុំ... ណា៎៎! កុំទាន់គិតអីមិនល្អ!!! វា... វា... វា... គ្រាន់...!!!''
ដានីឈរសំរក់ទឹកភ្នែក នាងស្រែកឮៗតបវិញថា:
-''ហេតុអី? ហេតុអី?.... ហេតុអីអ្នកទាំងពីរធ្វើបែបនេះដាក់ខ្ញុំ???...''
ចំណែកដារ៉ូភ័យខ្លាំងណាស់ ទាញយកភួយដណ្ដប់លើដើមទ្រូង ភ័យឡើងញ័រ មិនគួរណាភ្លាត់យល់ព្រមរួមមេត្រី ហើយមកត្រូវដានីបងស្រីចូលមកទាន់ឆៅៗបែបនេះ គេមិនហ៊ានសូម្បីតែមើលមុខដានី គេប្រែជានៅស្ងៀមពេលឮដានីស្រែកគំហកដាក់ខ្លាំងៗ មិនដឹងត្រូវតបត ឬសារភាពកំហុសវិញយ៉ាងម៉េច។
ឯណាខុនឃើញដានីស្រែកយំលីលា គេប្រុងឈានជើងមកលួងលោមភរិយា ស្រាប់តែដានីងើយមុខឡើង កែវភ្នែកទាំងសងប្រែជាពណ៌ក្រហម បញ្ចេញឬទ្ធិបញ្ជាណាខុន។ ណាខុនក៏ស្រាប់តែប្រែនៅស្ងៀមធ្មឹង ហើយបែរជាឡើងលើគ្រែទាញយកខ្នើយសង្កត់លើមុខដារ៉ូ។ ដារ៉ូស្រែកដោយភិតភ័យ:
-''ចង់ធ្វើអីខ្ញុំហ្នឹងបងប្រុស! បង...!!!'' ទោះដារ៉ូខំប្រឹងតតាំងយ៉ាងណា នៅតែមិនអាចយកឈ្នះកំលាំងណាខុន គេព្យាយាមរើបំរះរហូតដៃជើងលែងកំរើក សន្លប់បាត់ស្មារតី។
ដានីឈរមើលសកម្មភាពនេះទាំងយំខ្សឹកខ្សួល មានអីនាងប្រែជាសើចស្រស់ សើចឮ:
-''ហា៎៎ៗៗៗហាស់... ហាៗៗៗៗ!!!''
ឮសំលេងសើចបែបនេះ ណាខុនភ្ញាក់ក្រញាងមានស្មារតីឡើងមកវិញ បើកភ្នែកធំៗបោះខ្នើយចោល និយាយតែឯង:
-''នេះខ្ញុំ...? ខ្ញុំកំពុងធ្វើអីហ្នឹង??? ដារ៉ូ! ដារ៉ូ! ក្រោកឡើង! ក្រោកឡើងដារ៉ូ!!'' ណាខុនខំអង្រួនដាស់ដារ៉ូ ប៉ុន្តែមិនបានផលឡើយ ដារ៉ូសន្លប់បាត់មាត់ឈឹង គេងាកមកមើលដានីហើយសួរថា:
-''ហេតុអីក៏អូនសើច? ដានីអូន!!''
-''អាល្ងង់! ឯងភ្លេចយើងហើយមែនទេ?'' ភ្លាមនោះដានីបានប្រែរូបរាងទៅជាខ្មោចសុវណ្ណ ហើយក៏វឹបមកក្បែរខ្លួនណាខុន ចាប់ច្របាច់ក បោះទំលាក់ចុះមកក្រោម។ ណាខុនបោកខ្លួនខ្ទប់លើឥដ្ឋ ស្រែក:
-''អួយ៎៎ឈឺណាស់!!'' ហើយខ្មោចសុវណ្ណបានមកអង្គុយពីលើខ្លួនណាខុន ស្រែកសន្ធប់:
-''ឯងនឹងបានស្គាល់រសជាតិ! រស់នៅវេទនាជាងស្លាប់!!!''
ណាខុនរើខ្លួនពុំរួច គេពិតជាភ័យខ្លាចខ្លាំងណាស់ ខំហារមាត់សុំក្ដីករុណាពីសុវណ្ណ:
-''កុំធ្វើអីហ៊ាណាសុវណ្ណ!!... ហ៊ាសុំទោស!! ហ៊ាគ្មានចេតនាសំលាប់សុវណ្ណទេ! ហ៊ាគ្រាន់តែចង់បានភ្នែករបស់សុវណ្ណ! យកមកប្ដូរឲ្យប្រពន្ធហ៊ាប៉ុណ្ណោះ!!''
-''ហ៉ឹស! អាមនុស្សចិត្តតិរច្ឆាន!!! ទោះឯងគ្មានចេតនាសំលាប់យើង! តែយើងបានស្លាប់ក្លាយជាខ្មោចវិលវល់រកភពចាប់កំណើតមិនបានរួចទៅហើយ!! ពេលឯងធ្វើបាបជាន់ឈ្លីរាងកាយយើងម្ដងៗ! យើងឈឺចាប់ណាស់(ដៃកំពុងស្ទាបប្រដាប់ភេទណាខុន) យើងព្រមតាមឯងគ្រប់ពេលដែលឯងត្រូវការ!! ប៉ុន្តែឯងនៅតែមិនស្កប់ស្កល់!!! ឯងនេះសមតែ...!!!'' សុវណ្ណចាប់កាច់ប្រដាប់ភេទណាខុនចោលឮតែផស់!!!!។
-''អួយ៎៎!...........'' ណាខុនប្រកាច់ញ័រជើង ស្រែកពេញទៅដោយក្ដីឈឺចាប់។
ខ្មោចសុវណ្ណកំពុងស្ថិតក្នុងរូបកាយដានីក្រោកឡើង ដើរជុំវិញខ្លួនណាខុន ហើយនិយាយបន្តថា:
-''ឯងចង់បានគ្រាប់ភ្នែករបស់យើងប្ដូរឲ្យប្រពន្ធឯង!! ទាំងមិនខ្វល់ថាយើងត្រូវក្លាយជាមនុស្សពិការ!! ចុះបើយើងនៅរស់រានមានជីវិត!! ឯងចង់ឲ្យយើងក្លាយជាមនុស្សខ្វាក់មែនទេ???'' ហើយគេឈោងចាប់កាច់ជើងស្ដាំណាខុនចោល ទាំងដែលណាខុន ស្រែករោទិ៍ដោយភាពឈឺចាប់។
-''មកដល់មន្ទីរពេទ្យ! ឯងប្រាប់អាគ្រូពេទ្យដែលវាវះយកភ្នែករបស់យើង! ថាយើងនេះពិការដេកដួលនៅលើកន្ទេល! រាល់សំដីរបស់ឯងគឺយើងស្ដាប់ឮទាំងអស់! តែយើងតបមិនរួចព្រោះយើងនេះបានស្លាប់ទៅហើយ! យើងនឹងឲ្យឯងភ្លក់រសជាតិនេះ! រសជាតិត្រូវដេកនៅមួយកន្លែងវាយ៉ាងម៉េច! ហាស់ហាៗៗៗ!...''
-''ទេ! កុំ! ទេ! កុំ! កុំ! ...'' ណាខុនមាត់ម្ហបៗសុំក្ដីមេត្តា ប៉ុន្តែគួរឲ្យសោកស្ដាយជើងម្ខាងទៀត និងដៃទាំងសងខាងត្រូវសុវណ្ណចាប់កាច់បំបាក់ជាពីរបីកំណាត់ ឈឺខ្លាំងដល់ថ្នាក់រកកំលាំងនឹងស្រែកមកពុំរួច រហូតដល់សន្លប់បាត់ស្មារតីបាត់ទៅ។
វិញ្ញាណសុវណ្ណចាកចេញពីរូបដានី ភ្លាមៗដានីរាងម៉ីងមាំងដូចរវើរវាយ:
-''ហ្អួយ៎៎នេះខ្ញុំកើតអីម៉េចក៏...? ហា៎៎បងណាខុន! បងណាខុន! ដារ៉ូក្រោកឡើងអូន! ដារ៉ូ!!!'' ពេលនេះនាងឆ្លេឆ្លាខ្លាំងណាស់ ពេលមកឃើញទិដ្ឋភាពរន្ធត់ខ្លាំងបែបនេះ! នាងអង្រួនដាស់អ្នកទាំងពីរ ទាំងអារម្មណ៍ភិតភ័យ។ ដានីក៏នឹកឃើញដល់ខ្មោចសុវណ្ណ នាងក្រោកឈរឡើងងាកឆ្វេងងាកស្ដាំ ស្រែកដោយកំហឹង:
-''គឺឯងមែនទេ? គឺឯងមែនទេ?... អាខ្មោចសុវណ្ណ!..... ហេតុអីក៏ឯងធ្វើបាបពួកគេ? អាយ!............ បើឯងចង់បានណាស់! ឯងចេញមកយកទៅ!!!''
ដានីស្រាប់តែចិត្តសឿង យារយកម្រាមដៃស្រលូនដូចបន្លាក្រូច លូកខ្វេះយកគ្រាប់ភ្នែកខ្លួនឯង ទាំងស្រែករោទិ៍:
-''អួយ៎៎... អួយ៎៎... !!!'' ទាំងឈឺចុកចាប់ពើតផ្សាររកអ្វីមកប្រៀបពុំបាន ឈាមក្រហមស្រស់ៗហូរចេញមកដូចទឹកបាក់ទំនប់ ហូរស្រោចជោគខ្លួនរបស់នាង។ បន្ទាប់ពីបានគ្រាប់ភ្នែកចេញមកក្រៅ ដានីបោះវាគ្រវែងចោល ស្រែកខ្លាំងៗថា:
-''យកទៅវិញទៅ...'' នាងក៏ទន់ជើង ដួលដេកក្បែរណាខុន។
គ្រាប់ភ្នែកក្រហមឆ្អៅត្រូវបានវិញ្ញាណខ្មោចសុវណ្ណត្រកងរើសយកមក ហើយនាំឲ្យឃើញរូបភាពថ្ងៃកើតហេតុ:
សុវណ្ណកំពុងលង់ឆ្ងាញ់ក្នុងដំណេក ស្រាប់តែឮសំលេង(តុកៗ...)មករំខាន ធ្វើឲ្យគេម្នីម្នាក្រោកចុះពីគ្រែ ទាំងងងុយដើរមកបើកទ្វារ។ បើកទ្វារភ្លាមស្រាប់តែឃើញណាខុន មានទឹកមុខមិនសូវស្រួលឈរនៅខាងក្រៅ ឃើញដូចនេះសុវណ្ណរាងភ័យខ្លះដែរ ប្រញាប់ស្រដីថា:
-''មានរឿងអីហ៊ា? មុខពិបាកមើលខ្លាំងម្ល៉េះ? ម៉ោះចូលក្នុងសិនមក!''
ណាខុនដើរចូលទៅអង្គុយលើគ្រែ ឯសុវណ្ណចូលទៅចាក់ទឹកមួយកែវ រួចយកមកឲ្យហ៊ា:
-''ពិសារទឹកសិនទៅហ៊ា!'' ណាខុនទទួលយក ប៉ុន្តែគេយកទៅទុកទាំងមិនទាន់លើកយកមកទទួលទាន ហើយហារមាត់និយាយថា:
-''ហ៊ាមានរឿងចង់ឲ្យសុវណ្ណជួយ! សុវណ្ណជួយហ៊ាផងបានទេ?''
សុវណ្ណឋិតក្នុងឈុតគេងពណ៌ឈាមជ្រូក ចូលមកអង្គុយក្បែរណាខុនសួរបញ្ជាក់វិញថា:
-''ជារឿងសំខាន់មែនទេហ៊ា? បានជាហ៊ាត្រូវមកទាំងពាក់កណ្ដាលយប់បែបនេះ?''
-''គឺប្រពន្ធហ៊ាជួបគ្រោះថ្នាក់ចរាចរណ៍!!''
-''ហ្អាកថាម៉េច? ជួបគ្រោះថ្នាក់ចរាចរណ៍!! ហើយគាត់កើតអីធ្ងន់ធ្ងរដែរទេ?''
-''គឺត្រូវខ្ទេចបែកគ្រាប់ភ្នែក! ទើបបានជាហ៊ាត្រូវមកសុំពីសុវណ្ណ!''
-''សុំពីខ្ញុំ? ខ្ញុំម៉េចនឹងជួយបានទៅ?''
-''ហ៊ាក៏មិនចង់ដែរ! តែខាងមន្ទីរពេទ្យគេរកអ្នកបរិច្ចាគភ្នែកមិនទាន់បាន! ទើបហ៊ាសុំឲ្យសុវណ្ណជួយ! ហ៊ាសន្យាថានឹងចិញ្ចឹមមើលថែឯងអស់មួយជីវិត!''
ឮពាក្យទាំងអស់នេះសុវណ្ណអាចយល់ពីន័យ គេក្រោកឈរបញ្ចេញសំដីរាងខ្លាំងថា:
-''ហ៊ានេះជាមនុស្សអាត្មានិយមណាស់! ហ៊ាយកខ្ញុំមក ទុកគ្រាន់តែជាឧបករណ៍ ឬជាវត្ថុសំរាប់ប្រើប្រាស់ប៉ុណ្ណោះ! ខ្ញុំជាមនុស្សណា៎៎ហ៊ា! ខ្ញុំនៅក្មេងខ្ញុំនៅមានអនាគតវែងឆ្ងាយតទៅមុខទៀត! ខ្ញុំមិនភ្លើទៅធ្វើជាមនុស្សខ្វាក់ភ្នែកឡើយ!''។ និយាយចប់សុវណ្ណបែរខ្លួនដើរចេញ ណាខុនក្ដាប់ដៃឡើងញ័រ ក្រោកចេញពីគ្រែដើរមកក្បែរសុវណ្ណកំពុងដោះគន្លឹះទ្វារ គេចាប់ខ្ទប់មាត់កៀកក្លៀកលើកខ្លួនសុវណ្ណបោះលើគ្រែ សង្កត់ខ្លួនសុវណ្ណជាប់:
-''រឹងក្បាលណាស់អាសុវណ្ណ! ឯងគ្មានអីអស្ចារ្យនោះទេសំរាប់យើង! មនុស្សដូចយើងបើត្រូវការអីត្រូវតែបានហ្នឹង! ឯងកុំមកចង់ខ្លាំងរឹងទទឹងជាមួយយើង!''
សុវណ្ណស្ថិតក្នុងភាពតក់ស្លុត ខំប្រឹងរើបំរះខំប្រឹងបញ្ចេញសំលេង ប៉ុន្តែមិនបានផលអ្វីឡើយ។ ណាខុនក៏ទាញយកខ្នើយកើយមកសង្កត់ចំពីលើមុខសុវណ្ណ ដាល់ពោះបន្ថែមបីដៃ!! រហូតដល់សុវណ្ណលែងមានកំលាំងកំរើកដៃជើង លែងតបតសន្លប់បាត់ ទើបណាខុនបោះខ្នើយចោល បោះដៃស្ទាបដង្ហើមទាំងញ័រកន្ត្រាក់:
-''ហ៊ូ... នៅមានដង្ហើមនៅឡើយ!!!'' គេប្រញាប់ចុះពីគ្រែដោះគន្លឹះទ្វារ ចេញមកមើលសភាពការណ៍នៅខាងក្រៅ ក្រលេកមើលគ្រប់បន្ទប់លើជាន់ទីបី និងអើតក្បាលមើលមកខាងក្រោម រួចគិតក្នុងចិត្តថា:
-''ស្ងាត់ល្អណាស់! សំណាងពិតជានៅខាងយើងមែន!'' គិតហើយក៏ដើរចូលមកខាងក្នុង ចាប់ខ្លួនសុវណ្ណដាក់លីលើស្មាម្ខាង ប្រញាប់ប្រញាល់ចាកចេញ ឆ្លងកាត់ចុះមកដល់ខាងក្រោម។
ណាខុនដើរផងរត់ផងទំរាំមកដល់ គឺភ្នែកនៅកញ្ចឹងក ព្រោះខ្លាចមានមនុស្សមកឃើញ។ មកដល់រថយន្តដែលចតរាងឆ្ងាយពីអាគារក្នុងទីងងឹត ណាខុនបើកគូទឡានដាក់សុវណ្ណចូលដេកក្នុងនោះ ស្រាប់តែមានសំលេងមនុស្សស្រីនិយាយមកថា:
-''ចង់នាំអាវណ្ណទៅណាលោកថៅកែ?? ខ្ញុំបានលបមើលឃើញអស់ហើយ!''
ឮបែបនេះណាខុនបែរខ្លួនមក ព្រោះស្គាល់ច្បាស់ថាម្ចាស់សំលេងនេះជានរណា:
-''ចង់នាំទៅណាជារឿងរបស់ខ្ញុំ! ចែកុំមកចេះដឹងខ្លាំងពេក!''
-''ហ៉ឹសលោកថៅកែ! ខ្ញុំមិននឹកដល់ឡើយថាលោកជាមនុស្សបែបនេះ! លោកឯងសំលាប់អាវណ្ណ!'' ចែឡេងថយជំហ៊ានបកក្រោយ តែក៏ត្រូវណាខុនហក់មកចាប់ខ្ទប់មាត់ រួចដាក់សំណើរឲ្យចែឡេងភ្លាម:
-''មិនបាច់ធ្វើជាភ្ញាក់ផ្អើលស្អីនោះទេ! ឥលូវប្រាប់មកថាចែចង់បានប៉ុន្មាន?''
ចែឡេងឮប្រយោគនេះហើយសប្បាយចិត្តខ្លាំងឥតឧបមា ចាប់ដៃណាខុនចេញ បែរខ្លួនញញឹមដាក់ណាខុន លើកម្រាមដៃធ្វើលេខមួយ។
-''មួយស្អីគេ? (ណាខុនឆ្ងល់) មួយរយឬមួយពាន់ដុល្លា?''
-''មួយរយ មួយពាន់វាតិចពេកហើយ! សំរាប់ខ្ញុំគឺមួយម៉ឺុន!!!''
ណាខុនខំរំងាប់អារម្មណ៍ក្រេវក្រោធ ក្ដាប់ដៃទាំងសងខាងព្យាយាមរំងាប់កំហឹង ឧទានឡើងភ្លាម:
-''បាន!! តែចែត្រូវធ្វើយ៉ាងណាកុំឲ្យគ្រប់គ្នាសង្ស័យ! ត្រូវធ្វើ ត្រូវប្រាប់អ្នកស្គាល់សុវណ្ណយ៉ាងម៉េចក៏បាន! ធ្វើដូចជាសុវណ្ណបាត់ខ្លួនទៅដោយមានហេតុផល! យ៉ាងម៉េចប៉ុណ្ណឹងធ្វើបានទេ?''
ភាគបន្ទាប់ចប់
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...
រឿង «ភ្នែកខ្មោច»
ភាគទី11=ភាគបញ្ចប់
និពន្ធដោយ : រដ្ឋធានី
#Khmer_Novel69
-''រឿងប៉ុណ្ណឹងៗសំរាប់ចែឡេងខ្ញុំនេះ! គឺស៉ីផុយ! សំខាន់ឲ្យតែលុយ...''
-''រឿងលុយខ្ញុំនឹងវេរឲ្យ! តែខ្ញុំសុំចាំមើលសភាពការណ៍ពីរបីថ្ងៃសិន!''
ចែឡេងបញ្ចេញស្នាមញញឹមពេញដោយក្ដីអំនួត ក្នុងស្បៃរាត្រីងងឹតអន្ធកាលនេះ ហើយគាត់ដើរត្រលប់ទៅវិញទាំងក្ដីត្រេកអរ នឹងចំនួនលុយដែលបានទារពីណាខុន។ ចំណែកណាខុនឯណេះវិញខឹងខ្លាំងណាស់ សឹងតែចូលចាប់កាច់កសំលាប់ចែឡេងចោល គេនៅឈរសំលឹងទាល់តែចែឡេងដើរទៅឆ្ងាយបាត់ គេត្រលប់ខ្លួនដើរមកក្បែរសុវណ្ណ រួចនិយាយតិចៗងំៗតែម្នាក់ឯង:
-''ល្អ! ចែឡេងយល់ថាឯងស្លាប់បាត់ហើយ! ដំបូងគិតថាក្រោយពីវះកាត់រួចនឹងនាំឯងមកទីនេះវិញ! តែមិនអីទេ! ចាំហ៊ារកកន្លែងថ្មីឲ្យឯងណាសុវណ្ណ!'' និយាយប៉ុណ្ណេះណាខុនបិទគូទឡាន។ សុវណ្ណដឹងខ្លួនមកវិញ ខំប្រឹងលារដៃឃាំងមិនឲ្យណាខុនទំលាក់បិទ ណាខុនឃើញបែបនេះបើកគូទឡានមកវិញ ឃើញសុវណ្ណបើកភ្នែកព្រឹមៗ មាត់ម្ហបៗតិចៗ:
-''ជួយផង!... ជួយផងហ៊ា!!!'' ប៉ុន្តែណាខុនមិនបានឮ មិនបានយល់ពីន័យសំដីរបស់សុវណ្ណឡើយ គេយារដៃដាល់ចំពោះសុវណ្ណឌឹបៗៗៗ!!!ដោយមិនប្រណី រហូតដល់សុវណ្ណបិទភ្នែកឈឹងទៅទៀត។
ណាខុនបិទគូទឡានដើរចូលអង្គុយខាងក្នុង ទាំងមានអារម្មណ៍ខឹង ខឹងនឹងចែឡេងដែលថ្លើមធំហ៊ានទារតំលៃថ្លៃ នឹកស្មានមិនដល់។ កំពុងតែម៉ួរម៉ៅពេលក្រលេកឃើញម៉ោង ណាខុនលាន់មាត់:
-''ម៉ោងដប់ពីរកន្លះហើយ!! មិនបានទេ! ត្រូវតែប្រញាប់ទៅទើបបាន!'' រួចក៏កាច់សោរបញ្ឆេះឡាន បើកចេញទៅយ៉ាងលឿន។ បើកចេញបានបន្តិចស្រាប់តែនឹកឃើញរឿងមួយ ធ្វើឲ្យណាខុនជាន់ហ្វ្រាំងឈប់ង៉ក់! និយាយម្នាក់ឯងទៀតថា:
-''ពេលជិះមកមុននេះ! មានប៉ុស្តិ៍ត្រួតពិនិត្យពីរកន្លែង! ចុះបើប៉ូលីសឃើញសុវណ្ណ? ច្បាស់ជារឿងធំមិនខានទេ! មិនកើតទេ! ជិះផ្លូវវាងទើបបាន!'' គិតរួចរាល់សព្វគ្រប់ ណាខុនបកឡានថយក្រោយ ជិះចូលតាមកូនផ្លូវតូចមួយ ដើម្បីបង្វាងពីភ្នែកប៉ូលីស។
ផ្លូវនេះជាផ្លូវមិនទាន់អភិវឌ្ឍន៍ មានគ្រលុកធំៗ សមនឹងណាខុនបើករថយន្តក្នុងល្បឿនលឿន រលាក់ចុះឡើងរហូតដល់សុវណ្ណដឹងខ្លួនឡើងមកវិញ ទាំងឈឺចុកពេញក្នុងពោះ ថែមទាំងថប់ខ្យល់ដង្ហើម ខំប្រឹងប្រមូលកំលាំងទះផ្ទាំងគូទឡានផាំងៗៗ ទាំងខ្លួនរេបោកខ្ទប់គួរឲ្យអាសូរ មាត់ខំប្រឹងបើកម្ហបៗ ដូចត្រីត្រូវគេទុកចោលកណ្ដាលវាល:
-''ជួយ... ជួយ... ខ្ញុំ... ថប់... ខ្យល់... ណាស់!...''
ក្នុងគ្រានេះគួរឲ្យអាណិតសុវណ្ណខ្លាំងណាស់ ដៃម្ខាងខំគោះដៃម្ខាងក្ដោបពោះដែលកំពុងឈឺចុក ឯញើសហូរមកជោគថ្ងាស រហូតដល់ទីបំផុតសុវណ្ណមិនអាចទ្រាំទ្របាន ខំប្រឹងចំហរមាត់បឺតយកខ្យល់ រហូតដល់ដកចង្ការមាន់អ៉ឺតៗៗ!! បិទភ្នែកបិទមាត់ដាច់ខ្យល់ផុតដង្ហើមទាំងសង្វេគ។
- - - - - - - - - - - - - - - - - - - -
ព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ស្រីនាងធ្វើដំណើរមកដល់ភូមិគ្រឹះណាខុន ក្នុងបំណងនាំដានីទៅវត្តធ្វើបុណ្យឲ្យបានច្រើនវត្ត ទើបនាងខំមកតាំងពីព្រលឹមបែបនេះ។ ចុះពីលើរថយន្តតំរង់មកបើកទ្វារ ស្រាប់តែស្រីនាងលាន់មាត់:
-''អត់មានដាក់គន្លឹះទ្វារទេ! យី! ដូចមិនស្រួលសោះ!!! យប់ម៉ិញទូរសព្ទមករកអានីតែវាមិនលើកសោះ! តិចលោមានរឿងអីទៅ?'' ស្រីនាងបើកទ្វាររត់វ៉ឹងចូលទៅខាងក្នុងផ្ទះ។
ចូលមកដល់ភាពភ័យរន្ធត់តក់ស្លុតកើតឡើងមកភ្លាម:
-''អូព្រះអ្ហើយ!!! ជាឈាមរបស់អ្នកណាហ្នឹង??'' នាងខ្ទប់មាត់ញ័រខ្លួនចំប្រប់ ពេលឃើញទ្វារបន្ទប់ចំហរមានឈាមហូរមកក្រហមឆ្អិនឆ្អៅ នាងឈានជើងមួយៗចូលទៅមើល ហើយស្រែកឡើងភ្លាត់សំលេង:
-''ពុទ្ធោអានី!!!.......''
ដានីដេកផ្កាប់មុខមានឈាមហូរមកកកជាប់កំរាល ក្បែរណាខុនដេកស្ដូកដៃជើងទន់ឡិឡាក់ហើមស្ពុល។ ឃើញបែបនេះស្រីនាងភ័យស្លន់ ប្រញាប់យកទូរសព្ទរាយការណ៍ប្រាប់ប៉ូលីស:
-''អាឡូលោកប៉ូលីស! សូមប្រញាប់មកភូមិគ្រឹះលេខមួយរយមួយជាបន្ទាន់! . . . សូម.. សូមហៅឡានពេទ្យមកជាមួយផង! . . . ចាសៗអរគុណ!'' នាងដាក់ទូរសព្ទចុះក៏ក្រលេកឃើញដារ៉ូដេកលើគ្រែ មុខឡើងស្លេកស្លាំង ខំយារដៃដង្ហោយហៅ។ ឃើញបែបនេះស្រីនាងរត់គន្លងណាខុន ចូលទៅលើកត្រកងដារ៉ូ រួចសួរថា:
-''មានរឿងអីកើតឡើងហ្នឹងដារ៉ូ? ម៉េចក៏ពួកគេក្លាយទៅជាបែបនេះ?''
-''ខ្មោច! ខ្មោច! ខ្មោច! (ដារ៉ូនិយាយទាំងភិតភ័យ)''
-''ខ្មោចឬ??'' ស្រីនាងភ្ញាក់ផ្អើលណាស់ តែមើល៍ទៅដារ៉ូក៏ទ្រោមខ្លាំងទើបនាង:
-''ដកដង្ហើមមួយៗណា៎៎! លែងអីហើយ!! បន្តិចទៀតមានប៉ូលីស មានឡានពេទ្យមកដល់ហើយ!!!''
ដារ៉ូខំសំរួលអារម្មណ៍ និយាយមួយៗ:
-''យប់ម៉ិញខ្ញុំសន្លប់! ពេលខ្ញុំដឹងខ្លួនឡើងមកវិញ! ស្រាប់តែបានឃើញបងស្រីលូកខ្វេះយកគ្រាប់ភ្នែកខ្លួនឯង!!! បោះចោលទៅកន្លែងនោះ!(ចង្អុលដៃ) ហើយក៏!... ក៏មានខ្មោចរើសយកគ្រាប់ភ្នែកនោះ!... វាឈរមើលគ្រាប់ភ្នែកមួយសន្ទុះ! វាក៏បែរខ្លួនមក! វា!... វាគ្មានគ្រាប់ភ្នែកទេ! ខ្ញុំឃើញច្បាស់ណាស់! វាយកគ្រាប់ភ្នែកនៅហ្នឹងដៃដាក់ចូលក្នុងប្រឡោះភ្នែក! ហើយវា... វាដើរមករកខ្ញុំ! ខ្ញុំភ័យឡើងរាគនោមដាក់ខោ! ហើយៗៗវាក៏រលាយទៅបាត់! ខ្ញុំ.. ខ្ញុំខ្លាចណាស់!!!''
ស្រីនាងស្ដាប់ឮហើយមហាសែនរន្ធត់ ដកដង្ហើមសឹងមិនដល់គ្នា នាងអង្អែលស្មាដារ៉ូ លួងលោមបន្តថា:
-''លែងអីហើយ! ឈប់គិតពីវាទៅ!...'' ប៉ុន្តែដារ៉ូនៅតែភ័យមមីងមម៉ាំង។
សារ៉ែនឡានពេទ្យ និងប៉ូលីសបានបន្លឺ និងជិះចូលក្នុងបរិវេណភូមិគ្រឹះលោកណាខុន ហើយម្នាក់ៗប្រញាប់បំពេញតាមតួនាទីរៀងៗខ្លួន។
- - - - - - - - - - - - - - - - - - - -
បីថ្ងៃក្រោយនៃសោដនាកម្មដ៏រន្ធត់ សូម្បីតែប៉ូលីសនៅមិនទាន់អាចបំបែកសំណុំរឿងក្ដីនេះបានឡើយ សរុបសន្មត់មកវាគ្រាន់តែជាជំលោះក្នុងគ្រួសាររវាងប្ដី និងប្រពន្ធតែប៉ុណ្ណោះ។ ប៉ុន្តែរឿងមួយដ៏ភ្ញាក់ផ្អើល គឺក្រុមប៉ូលីសរកមិនឃើញនូវគ្រាប់ភ្នែករបស់ដានី មិនដឹងបាត់ទៅណា? នេះព្រោះតែពួកគេមិនបានដឹងរឿងស៉ីជំរៅ ព្រោះតែកែវភ្នែកនោះត្រូវបានម្ចាស់ពិតប្រាកដរបស់វា យកទៅវិញបាត់ហើយ។ ចំណែកណាខុននៅពេលនេះ ក្លាយជាជនពិការសតិមិនប្រក្រតី បើកភ្នែកក្រឡិបក្រឡាប់ដោយភាពភ័យខ្លាច ដេកស្ងៀមលើគ្រែពេទ្យរង់ចាំឪពុកម្ដាយរបស់គេ ត្រលប់មកពីប្រទេសបារាំងវិញ។ រីឯដានីក្លាយជាជនពិការភ្នែក នាពេលនេះនាងកំពុងនៅលើរទេះរុញ មានបង់រំុព័ទ្ធជុំវិញភ្នែក អង្គុយក្បែរមាត់បឹងនាទីវត្តអារាមមួយកន្លែង នាងអង្គុយស្ងៀមធ្មឹងៗ មិនខ្វល់នឹងបរិយាកាស ដែលកំពុងមានខ្យល់បក់មកវូៗត្រជាក់ស្រេប។
នៅក្នុងព្រះវិហារឯណេះវិញ ស្រីនាងកំពុងអង្គុយបត់ជើងថ្វាយបង្គំពុទ្ធបដិមា ហើយបែររំកិលខ្លួនថ្វាយបង្គំសាមណេរដារ៉ូ។
-''ចំរើនពរញោម!'' ដារ៉ូសំរេចចិត្តបួសជាសង្ឃ កោរសក់គ្រងស្បង់ជីវ បូជារូបកាយជូនពុទ្ធសាសនា។
-''ខ្ញុំកាណាមកពេលនេះ! គឺចង់នាំអានីឲ្យលោកប្អូនបានឃើញ! ម្យ៉ាងក៏មកចង់ឃើញលោកប្អូនដោយផ្ទាល់! ក្រែងលោខ្វះ ឬជួបប្រទះនូវផលវិបាក! ក្រែងលោខ្ញុំកាណាអាចជួយដោះស្រាយជូន! ត្បិតលោកប្អូនមកគង់នៅវត្តនេះគឺឆ្ងាយដាច់ស្រយាលតែម្ដង!''
-''កុំបារម្ភអីញោម! អាត្មារស់នៅទីនេះពុំបានជួបផលលំបាកអ្វីនោះទេ! ផ្ទុយទៅវិញទីនេះគឺស្ងប់ស្ងាត់ល្អ! ងាយស្រួលដល់អាត្មាទន្ទេញធម៌អារ្យ! បូជាខ្លួនថ្វាយព្រះសម្មាសម្ពុទ្ធ! អាត្មាក៏សូមអរគុណដល់ញោមស្រីជាពន្លឹក! ដែលព្រមស្ម័គ្រចិត្តទទួលរ៉ាប់រងមើលថែញោមម៉ែ និងញោមស្រីដានី! ធ្វើឲ្យអាត្មាអាចរស់នៅទីនេះដោយក្ដីស្ងប់!''
-''កាណាតេជគុណ! មកពីខ្ញុំកាណានិងអានី(ងាកមុខសំលឹងទៅរកដានី) ពួកយើងស្គាល់គ្នាតាំងពីសម័យរៀនបឋម! ជាមិត្តដែលមិនភ្លេចគ្នា! (និយាយដល់ត្រឹមនេះស្រីនាងអួលដើមក) ហើយពេលមិត្តត្រូវមកជួបរឿងបែបនេះ! ខ្ញុំកាណាមិនអាចឈរមើលដោយភ្នែកទទេរបានទេ! ទោះបីជាពេលនេះអានីស្ងៀមស្ងាត់លែងនិយាយស្ដី! តែខ្ញុំកាណាអាចមើលដឹង! ថានាងពិបាកចិត្តប៉ុណ្ណា! ខ្ញុំកាណាសូមសន្យានឹងព្យាយាមថែរក្សាមើលថែម៉ាក់មីង និងអានីរហូតដល់ពួកគាត់វិលមកសភាពប្រក្រតីវិញ!''
-''ហ៉ឺម!... ប្រហែលកាលពីជាតិមុនក្រុមគ្រួសាររបស់អាត្មាជំពាក់ម្ចាស់បំណុលកម្មច្រើនខ្លាំង! ទើបបានជាជាតិនេះត្រូវមកជួបរឿងអកុសលបែបនេះ! យ៉ាងណាៗអាត្មាសូមផ្ញើញោមម៉ែ និងញោមស្រីដានីផង!''
-''កាណាតេជគុណ! បើលោកប្អូនគង់នៅទីនេះបានសេចក្ដីសុខ ខ្ញុំកាណាក៏សប្បាយចិត្ត! បើដូច្នេះខ្ញុំកាណាគិតរកទៅវិញសិនហើយ! ព្រោះថ្ងៃកាន់តែរសៀល ទំរាំទៅដល់ភ្នំពេញប្រហែលជាយប់ហើយ! កាណាថ្វាយបង្គំលា!''
-''ចំរើនពរ! សូមឲ្យមានសុវត្ថិភាពតាមផ្លូវ!''
ស្រីនាងក៏ឱនរំកិលជង្គង់បែរត្រលប់ខ្លួន ក្រោកងើបដើរចេញចុះពីព្រះវិហារ រួចដើរទៅក្បែរដានី ហើយនិយាយថា:
-''លោកប្អូនរបស់ឯងមានសេចក្ដីសុខហើយ! ឯងក៏ត្រូវឆាប់រឹងប៉ឹងវិញណា៎៎! តោះល្ងាចណាស់ហើយ! ពួកយើងទៅផ្ទះវិញ!'' ដានីនៅតែនៅស្ងៀម ស្រីនាងចាប់បង្វែររទេះអូសដឹកដានីចេញ ទៅក្បែររថយន្តដែលមានស្វាមីឈររង់ចាំជួយចាំបើកទ្វារ និងគ្រាហ៍ដានីចូលអង្គុយ រួចលើករទេះដាក់ឃ្លុបខាងក្រោយ ទើបឡើងឡានបើកចេញទៅ។
សាមណេរដារ៉ូបាននិមន្តឈរអែបក្បែរមាត់ទ្វារ សំលឹងមើលមកបងស្រី ទាល់តែរថយន្តគេជិះចេញផុតឆ្ងាយ ទើបព្រះអង្គនិមន្តចុះចាកពីព្រះវិហារ និមន្តមកគង់ក្រោមដើមពោធិ៍ ហើយក៏សង្រួមចិត្តស្មឹងស្មាធសមាធិដោយក្ដីជ្រះថ្លា។ ហេតុដោយអំណាចនៃធម៌មេត្តា ករុណា នៅពេលនោះវិញ្ញាណខ្មោចសុវណ្ណបង្ហាញរូបរាង អង្គុយផ្ទាល់លើដី បត់ជើង ដៃសំពះទទួលស្ដាប់នូវព្រះធម៌។ នៅពេលនេះគេមានមុខមាត់ស្រស់បស់ សំបុរស្រស់ថ្លា ស្លៀកសរពាក់សរ មានកែវភ្នែកពេញលេញគ្រប់សរីរាង្គ រង់ចាំថ្ងៃដែលសក្តិសមមកដល់ នឹងចុះចាប់កំណើតនាភពថ្មី។...
- - - - - - - - - - - - - - - - - - - -
ចប់បរិបូរណ៍
អរគុណសំរាប់ការអានតាំងពីដើមដល់ចប់ និងសូមខន្តីអភ័យទោសបើសាច់រឿងទាំងមូលមិនស៉ីចង្វាក់គ្នា
ឆ្នាំ ២០១៩

No comments:

Post a Comment