Breaking

Wednesday, October 30, 2019

រឿង «ភ្នែកខ្មោច» ភាគទី4


រឿង «ភ្នែកខ្មោច»
ភាគទី4
និពន្ធដោយ : រដ្ឋធានី



-''ជួយដាក់ទំពក់ខោឲ្យបងតិចមក! រៀបនឹងយកមកស្លៀកស្រាប់តែរបូតទំពក់បាត់!''
ដារ៉ូមុននេះភ័យចង់ដាច់ផ្ងារ ព្រោះក្រលេកមើលមួយឆ្វាច់ស្មានតែបងថ្លៃព្រលែងមួយកំណាត់ក្រោម ប៉ុន្តែពេលមើលឲ្យច្បាស់ទើបដឹងថាបងថ្លៃរបស់គេស្លៀកខោក្នុងពណ៌សាច់ ទើបមើល៍ទៅស្មានតែស្រាត។ ឯណាខុនគេក៏បានរៀបចំខ្លួនស្អាតបាត ប្រុងនឹងទៅធ្វើការដូចដារ៉ូដែរ តែនៅតែខ្វះខោមួយទៀតប៉ុណ្ណោះទើបមានសំលៀកបំពាក់គ្រប់គ្រាន់។
ដារ៉ូទទួលយកខោពីណាខុន ហើយគេដើរទៅបើកថតហឹបយកម្ជុលនិងអំបោះ រួចមកដាក់ទំពក់ខោឲ្យបងថ្លៃនៅលើសាឡុង។ ចំណែកណាខុនបុរសរូបសង្ហាដើរចូលមកតុអាហារ ប៉ុន្តែគេមិនបានចូលអង្គុយទេ គេចូលមកលើកចានបបរ រួចបន្តកាន់មកញ៉ាំលើសាឡុង អង្គុយទល់មុខគ្នាជាមួយដារ៉ូ។ ដាក់បបរចូលមាត់ភ្លាមក៏លាន់មាត់ថា:
-''អីយ៉ា! ស្នាដៃរបស់ដារ៉ូពិតជាពិសេសណាស់! ដឹងអត់ថាមួយរយៈនេះបងឡើងគីឡូហើយ!''
ណាខុនបញ្ចើចសរសើរប៉ុននេះហើយ ដារ៉ូបែរជាញ័រដៃតិចៗចេះតែដៀងលួចមើលរបស់ម្យ៉ាងលើខ្លួនបងថ្លៃ។ ពាក្យប៉ុន្មានម៉ាត់មុននេះ ដារ៉ូប្រហែលស្ដាប់មិនឮឡើយ ព្រោះគ្រាន់តែណាខុនដាក់គូទអង្គុយលើសាឡុង ដារ៉ូហើបមុខលួចសង្កេតមើលកំភួនជើងដ៏រឹងមាំមានរោមដុះរួញក្រញល់ រីឯនៅលើក្បាលជង្គង់ភ្លៅទាំងសងខាងសរក្បុសឡើងរលោងម៉ដ្ឋ ហើយរបស់ម្យ៉ាងដែលដារ៉ូកំពុងផ្ដោតខ្លាំង គឺចំណុចកំពកនៅចន្លោះភ្លៅ លាក់ខ្លួនក្នុងក្រណាត់យឺតកំពុងប៉ោងស្ទល់ៗ។ ដារ៉ូបែរជាមានគំនិតផ្ដេសផ្ដាស លួចនិយាយក្នុងចិត្តម្នាក់ឯង:
-''ឱព្រះអ្ហើយ! នៅមិនទាន់ខឹងផងធំខ្លាំងយ៉ាងហ្នឹង... ចុះបើខ្ញុំចូលទៅស្ទាបអង្អែលឈ្លីថ្នមៗ តើបងប្រុសគាត់យល់ព្រមដែរឬទេ? ហ៉ឺ... រមួលពោះខ្លាំងណាស់ម៉ាក់អើយ!...''។ កំពុងតែគិតថែមទាំងភ្លេចខ្លួនញញឹមចេញមកផង ទង្វើបែបនេះកាន់តែធ្វើឲ្យណាខុនបានចិត្ត គេកន្ធែកជើងទុកប្រឡោះឲ្យដារ៉ូស្រួលក្រលេកមកមើលចំពេញៗភ្នែក។
ដាក់ទំពក់ខោឲ្យណាខុនរួចហើយ ដារ៉ូប្រគល់ឲ្យបងថ្លៃ:
-''រួចហើយបង!''
-''បាទអរគុណ! ដារ៉ូរបស់បងពិតជាពូកែមែន! ទាំងម្ហូបទាំងចេះរៀបចំផ្ទះទាំងដេរ! ចុះបើអារឿងនោះប្រហែលពូកែទ្រាំខ្លាំងហើយ!''
ដារ៉ូអៀនមុខប្រែក្រហមភ្លែត! ស្របពេលដែលណាខុនកំពុងដើរចូលមករកខ្លួន គេកាន់តែញីញ័រមិនដឹងត្រូវធ្វើអ្វីឲ្យសាកសម គេភ្លែតគេចចេញចាប់យកកាបូបស្ពាយ ហើយនិយាយថា:
-''ខ្ញុំទៅធ្វើការហើយបងប្រុស!!''
-''ឈប់សិនដារ៉ូ! ដារ៉ូនៅមិនទាន់ញ៉ាំអីទេ!''
-''មិនអីទេ! ខ្ញុំអត់ឃ្លានទេ!'' ដារ៉ូរត់ចេញទៅទាំងបេះដូងលោតញាប់ខុសចង្វាក់ ទោះដឹងថាខ្លួនឯងមានអត្តចរិតបែបណាក៏ដោយ ប៉ុន្តែរវាងគេនិងណាខុនគឺមានព្រំដែនច្បាស់លាស់ គេគ្មានសិទ្ធដើរហួសលើសគំនូសបន្ទាត់ខណ្ឌនេះឡើយ។
ចំណែកណាខុនឯណេះវិញ គេរលាស់ខោយកមកស្លៀកហើយតឺនុយសមរម្យហើយ គេញញឹមក្របួចមាត់រលឹកដល់រូបភាពមុននេះ តាមការពិតទំពក់ខោរបស់គេ គឺខ្លួនគេជាអ្នកទាញផ្ដាច់ចេញពីខោដោយខ្លួនឯង ហើយបើទោះបីអត់ខោមួយនេះ ក៏នៅមានខោជាច្រើនទៀតដែលគេអាចយកមកស្លៀក។ ណាខុននិយាយម្នាក់ឯងទាំងទឹកមុខជឿជាក់:
-''ចាំមើល៍ៗ! ទ្រាំបានយូរប៉ុនណាទៀត? អាប្អូនថ្លៃរបស់បង!!!''
- - - - - - - - - - - - - - - - - - - -
វេលាមួយថ្ងៃឈានចូលមួយថ្ងៃបន្តបន្ទាប់គ្នាមិនដែលដាច់ វិញ្ញាណខ្មោចសុវណ្ណនៅអន្ទោលវិលវល់មិនព្រមទៅណាឆ្ងាយពីកែវភ្នែករបស់គេឡើយ គេនៅរង់ចាំឱកាសល្អមកដល់គេនឹងផ្ដើមការសងសឹក។ ទោះបីជាពេលនេះគេគ្មានអំណាចនាំដួងចិត្តរបស់ដានី ឲ្យទៅឃើញរូបភាពដ៏គួរឲ្យខ្លាចដូចពេលមុនក្ដី នេះដោយសារតែអំណាចឥទ្ធិពលខ្សែសីម៉ានៅលើកដៃស្ដាំនាងដានី ទើបគេត្រូវទ្រាំរង់ចាំឱកាសហុចមកដល់ ព្រោះឲ្យតែគេចង់នាំដួងចិត្តដានីចេញមក ឥទ្ធិពលខ្សែសីម៉ាក៏បញ្ចេញឬទ្ធិមានភ្លើងមកដុតរោលវិញ្ញាណរបស់គេ នាំឲ្យគេឈឺចាប់ចុកពើតផ្សាក្រៃលែង។
ថ្លែងពីដារ៉ូវិញ ពេលនេះគេកំពុងជិះម៉ូតូ ព្រោះទើបនឹងចេញពីធ្វើការ រួចបានឆៀងចូលផ្សារទិញបន្លែសាច់សំរាប់យកមកចំអិន ធ្វើជាអាហារសំរាប់ល្ងាចនេះ។ បានទិញគ្រប់គ្រឿងគ្រូវសំរាប់ម្ហូបថ្ងៃនេះហើយ ដារ៉ូក៏បន្តដំណើរមកលំនៅទីស្នាក់អាស្រ័យដែលខ្លួនបានជ្រកកោនមកអស់រយៈពេលបីខែ។ ពេលចូលមកចតម៉ូតូក្បែររថយន្តណាខុន ដារ៉ូដោះមួកសុវត្ថិភាពចេញលាន់មាត់យ៉ាងដូច្នេះ:
-''ថ្ងៃនេះចំលែកខ្លាំងម្ល៉េះ? បងប្រុសមកដល់ផ្ទះមុន? សង្ស័យតែមេឃរាំងលែងភ្លៀងហើយ! ហាស់ៗ'' និយាយរួចក៏យួរថង់គ្រឿងទេសដើរចូលទៅខាងក្នុង ហើយទូរសព្ទរបស់គេបានរោទិ៍ឡើង។ ដារ៉ូលូកទូរសព្ទពីក្នុងហោប៉ៅខោ ឃើញលេខហើយក៏ញញឹម រួចទទួល:
-''ជំរាបសួរម៉ាក់!''
-''យើសអាកូនជើងល្អ! ហើយឯងរវល់ខ្លាំងណាស់មែនទេហា៎៎? ទើបឯងមិនដែលអើតក្បាលមកមើលបងស្រីឯងសោះ! (មីងពៅនិយាយខ្លាំងៗ)''
-''ហ្អួយ៎៎ម៉ាក់អើយស្រគៀរត្រចៀកណាស់! ម៉ាក់ក៏ដឹងថាការងារខ្ញុំគ្មានពេលសំរាក! ហើយពេលមកដល់ផ្ទះត្រូវធ្វើនេះធ្វើនោះទៀត! ខ្ញុំហត់ខ្លាំងណាស់ម៉ាក់! តែមិនអីទេចាំថ្ងៃស្អែកខ្ញុំឆ្លៀតទៅមើលបងស្រីតិច! ព្រោះនឹកគាត់ខ្លាំងណាស់!...''
-''អ៉ើល្អណាស់! មិនបាច់មកទេ!''
-''ថីម៉ាក់? កុំនិយាយអ៊ីចឹងអី! ខ្ញុំពិតជារវល់ពិតមែន ម៉ាក់គួរតែយល់ពីខ្ញុំផង! ហិហិ! យំលូវហើយ!''
-''ហ៉ឹស! ម៉ាក់និយាយលេងទេ! ម៉ាក់មិនឲ្យឯងម៉ោ ព្រោះអីថ្ងៃស្អែកបងឯងចេញពីមន្ទីរពេទ្យហើយ!''
-''ពិតមែនម៉ាក់? ខ្ញុំសប្បាយចិត្តណាស់! (និយាយដោយត្រេកអរ)''
-''អឺ... ម៉ាក់តេទៅឯង ព្រោះចង់ឲ្យឯងផ្ដាំប្រាប់បងថ្លៃឯងផង! ថាថ្ងៃស្អែកប្រពន្ធគេចេញពីពេទ្យហើយ! ចាំឲ្យគេមកទទួលយកទៅផ្ទះផង! ម៉ាក់តេទៅគេតែតេមិនចូលសោះ!''
-''បាទម៉ាក់! ឃើញឡានគាត់តើ! សង្ស័យគាត់នៅខាងលើហើយ! ចាំខ្ញុំប្រាប់គាត់ឲ្យ!''
-''អឺ! បានហើយ!'' ខ្សែទូរសព្ទត្រូវកាត់ផ្ដាច់ត្រឹមនេះ។
ពេលនិយាយទូរសព្ទដារ៉ូឆ្លៀតយកបន្លែ និងសាច់ទុកដាក់ក្នុងទូរទឹកកករួចស្រេច រួចមកគេដើរបន្តឡើងទៅជាន់លើ ទាំងក្នុងខួរក្បាលកំពុងគិត:
-''បងស្រីមកវិញហើយ! អ៊ីចឹងក៏ដល់ពេលខ្ញុំត្រលប់ទៅវិញដែរ! កន្លងមកបីខែនេះខ្ញុំពិតជាពិបាកហាមចិត្តខ្លួនឯងណាស់! បងប្រុសគាត់ដូចជាចង់... អេ៎៎!អត់ទេៗ ឯងគិតឆ្កួតឡប់អីហ្នឹងអារ៉ូ? ទង្វើ និងពាក្យសំដីរបស់គាត់កន្លងមក! គាត់លេងសើចនឹងឯងតើ? វាមិនមែនដូចអ្វីដែលឯងគិតទេ! អាឆ្កួតអើយ! ហ៉ើយ!....''
ដារ៉ូលើកដៃគោះទ្វារបន្ទប់ តុកៗៗៗ! តែមិនឮសំលេងតបតមកវិញសោះ គេក៏បើកទ្វារបន្ទប់ចូលមើលតែម្ដង។ ឃើញណាខុនហើយ ដារ៉ូភិតភ័យដើរចូលទៅយ៉ាងលឿន សួរថា:
-''បងប្រុស! បងប្រុសយ៉ាងម៉េចហ្នឹង? អួយ៎៎ស្លាប់ហើយក្ដៅខ្លួនដូចភ្លើង!'' ដារ៉ូលារដៃស្ទាបថ្ងាសណាខុន ដែលកំពុងតែគេងឱបដៃក្នុងអាការៈស្រៀវស្រាញ គេក៏អង្រួនដាស់បន្ត:
-''បងប្រុស! បងប្រុស! បងប្រុស!''
ណាខុនបើកភ្នែកព្រឹមៗ និយាយខ្សាវៗទាំងគ្មានកំលាំង:
-''ដារ៉ូ! ដារ៉ូមកវិញហើយ! ជួយកោសខ្យល់ឲ្យបងតិចមក! បងអត់ស្រួលខ្លួនទេ!''
-''បាទបានបង! ចាំខ្ញុំមួយភ្លែត!'' ដារ៉ូតបវិញទាំងបារម្ភ គេក៏ប្រញាប់ចុះមកក្រោមយកសេននិងប្រេងកូឡា ហើយរត់ឡើងទៅលើវិញយ៉ាងលឿន និងចាប់ផ្ដើមកោសខ្យល់ឲ្យណាខុន។
កោសបានមួយចំហៀងខ្លួនខាងខ្នង ណាខុនផ្ដើមបែកញើសរាងស្រាកស្រាន្តពីគ្រុនក្ដៅ គេក៏ហើបមាត់និយាយ:
-''ដឹងទេបងចាំដារ៉ូតាំងពីថ្ងៃរសៀល! ដារ៉ូយូរអើយសែនយូរ!''
-''កុំនិយាយអ៊ីចឹងអីបង! បងគួរណាតែរកថ្នាំលេប ឬក៏ចូលទៅកន្លែងម៉ាស្សាឲ្យគេកោសជប់ក៏បានដែរ!''
-''អត់ទេ! បងមិនចូលកន្លែងអស់ហ្នឹងទេ! បងសុខចិត្តរង់ចាំឲ្យដារ៉ូកោសខ្យល់ឲ្យបងវិញ!''
-''បងឯងនេះពូកែណាស់ហ្នរ៏? នេះនែ៎៎! (ដារ៉ូសង្កត់សេន)''
-''អួយ៎៎ៗបងឈឺណាស់ណាដារ៉ូ!!''
-''ហិៗៗ! ខ្ញុំសុំទោស!... មុននេះអ្នកម៉ាក់ Call មកខ្ញុំ ឲ្យផ្ដាំប្រាប់បងផងថាថ្ងៃស្អែកបងស្រីគាត់ចេញពីមន្ទីរពេទ្យហើយ! ឲ្យបងចាំទៅទទួលយកមកផ្ទះផង!''
-''អូ!... បងបិទទូរសព្ទតាំងពីថ្ងៃមកម្ល៉េះ! ហ៉ឺ... ថ្ងៃស្អែកបងត្រូវចុះទៅខេត្តទៀត! តែមិនអីទេចាំបងឆ្លៀតទៅក៏បាន!''
-''បាទ!... ហើយៗបង! ផ្ងារមកកោសខាងមុខម្ដង!''
ណាខុនក៏បង្វិលខ្លួនគេងផ្ងារ ទុកឲ្យប្អូនថ្លៃជាទីស្រលាញ់កោសខ្យល់ឲ្យបន្តទៀត។ ដារ៉ូក៏និយាយបន្តថា:
-''គិតៗទៅខ្ញុំហើយនិងបងដូចជាជ្រុលពេកហើយ! មិនដែលបាននាំគ្នាទៅមើលបងស្រីទាល់តែសោះ! បងស្រីគាត់ច្បាស់ជាអន់ចិត្តខ្លាំងហើយ!''។ កោសបណ្ដើរនិយាយបណ្ដើរ តែដារ៉ូមិនដឹងឡើយថាពេលនេះណាខុនបងថ្លៃរបស់គេកំពុងតែសំលឹងមើលមុខគេទាំងញញឹម។ ឯដារ៉ូផ្ដើមមានអារម្មណ៍ចំលែកៗ ក៏ដៀងភ្នែកសំលឹងមើលមុខណាខុន ទើបដឹងការណ៍ច្បាស់ គេចាប់ផ្ដើមអៀនម្ដងបន្តិចៗរហូតដល់ញ័រដៃកោសខ្យល់លែងកើត គេប្រុងនឹងដកដៃងើបចេញ។ ណាខុនយល់ច្បាស់ពីកាលៈទេសៈនេះ គេមិនបណ្ដោយឲ្យដារ៉ូចុះចេញពីគ្រែគេបានឡើយ គេប្រញាប់ឆក់ចាប់ដៃដារ៉ូយកមក ធ្វើឲ្យដារ៉ូមិនអាចទប់ជំហរខ្លួនឯងបានដួលដេកពីលើខ្លួនគេ។
នៅពេលនេះគ្មានឮសូរសំលេងអ្វីឡើយ ក្រៅពីសំលេងបេះដូងលោតឌុកឌាក់ៗៗៗ!! ខ្សែនេត្រាអ្នកទាំងពីរកំពុងរត់វិញត្របាញ់ចូលគ្នា រួមនឹងសូរខ្យល់ដង្ហើមក្ដៅភាយៗប៉ះគ្នាទៅវិញទៅមក។ ស្របពេលដែលខ្សែភ្នែកនៅស្ងៀមសំលឹងរកគ្នា ណាខុនផ្ដើមហើបមាត់និយាយយ៉ាងផ្អែមត្រជាក់:
-''ដារ៉ូ! បងស្រលាញ់អូន...''។ ឃ្លានេះបានធ្វើឲ្យដារ៉ូរឹតតែញ័រដៃ រហូតរបូតជ្រុះសេនពីដៃរមៀលធ្លាក់ដល់លើឥដ្ឋ លាន់សូរយ៉ាងពីរោះ។ ភ្លាមនោះណាខុនងើបមុខផ្ដិតបបូរមាត់លើបបូរមាត់ ជំរុញឲ្យដារ៉ូមិនអាចប្រកែកបាន មានតែបិទភ្នែកនៅស្ងៀមបណ្ដោយឲ្យបងថ្លៃឆក់យកស្នាមថើបដំបូងរបស់គេបានសំរេច។
ដៃដែលចាប់ក៏របូតចេញពីគ្នា ណាខុនចាប់ក្រសោបឱបត្រដុសខ្នងដារ៉ូ ហើយចាប់បង្វែរឲ្យដារ៉ូគេងលើពូក ហើយគេក៏ប្រញាប់ដោះឡេវអាវដារ៉ូចេញម្ដងមួយៗ បន្តយកបាតដៃទាំងសងខាងស្ទាបខ្ញាំដើមទ្រូងរាបស្មើរបស់ដារ៉ូ។ ដារ៉ូទទួលបានអារម្មណ៍ត្រេកត្រអាលប្លែកពេលមាត់ប៉ះមាត់ ហើយសុដន់ទាំងគូក៏កំពុងទទួលបានការថ្នាក់ថ្នមពីម្រាមដៃទាំងអស់របស់ណាខុន គេលែងខ្វល់ពីឋានៈបងថ្លៃប្អូនថ្លៃទៀតហើយ គេស្រវាហត្ថាទាំងគូឱបកប្រុសស្នេហ៍ បឺតមាត់តបតវិញលែងនៅស្ងៀម។
សមរភូមិស្នេហ៍ចាប់ផ្ដើមបើកឆាកប្រយុទ្ធហើយ វាពិតជាមានឱជារសខ្លាំងណាស់ គ្មានអ្វីអាចមកប្រៀបបាននឹងរសជាតិជញ្ជក់មាត់គ្នានោះទេ។ កំពុងតែញ៉ាំងបរិយាកាសឲ្យរណ្ដំនៃអំណាចសូរសព្ទមាត់ទល់នឹងមាត់ ស្រាប់តែទូរសព្ទរបស់ដារ៉ូរោទិ៍រន្ថើនមកកាត់ផ្ដាច់សង្វាក់។ ដារ៉ូប្រញាប់ងើបអង្គុយ រួចលូកទូរសព្ទចេញពីហោប៉ៅហើយឧទានដោយភ្ញាក់ផ្អើល:
-''ម៉ាក់ Call មក!!!'' ឃើញដារ៉ូភ័យខ្លាំងបែបនេះ ណាខុនចាប់ច្របាច់ស្មាគេថ្នមៗ ហើយនិយាយលួងលោមថា:
-''លើកទៅ! កុំខ្លាចអី! រឿងនេះមានតែយើងពីរនាក់ប៉ុណ្ណោះដែលដឹង!''
ដារ៉ូដកដង្ហើមធំបន្ធូរអារម្មណ៍ភិតភ័យ ហើយទទួលទូរសព្ទ:
-''អាឡូម៉ាក់! មានការណ៍អីមែនទេ?''
-''អាឡូដារ៉ូ! មើលរៀបបន្ទប់មួយឲ្យម៉ាក់ផង! ម៉ាក់ចង់នៅកំដរបងឯងមួយរយៈសិនណា៎៎!''
-''បាទម៉ាក់ ចាំខ្ញុំរៀបឲ្យ!''
-''អ៉ើហើយឯងបានប្រាប់បងថ្លៃឯងហើយឬនៅ ថាស្អែក...''
-''បាទ! ខ្ញុំប្រាប់គាត់រួចហើយ ទូរសព្ទគាត់អស់ថ្មទើបម៉ាក់ Call មិនចូល!''
-''អឺៗបានហើយ! មើលរៀបចំម្ហូបចំណីឲ្យបងថ្លៃឯងឲ្យល្អផង!''
ដារ៉ូដាក់ទូរសព្ទចូលហោប៉ោវិញទាំងខួរក្បាលកំពុងគិតវែងឆ្ងាយ ឯបងថ្លៃរបស់គេប្រុងនឹងក្រសោបខ្លួនគេ ដើម្បីបន្តប្រយុទ្ធលើសមរភូមិក្ដៅសាច់ ប៉ុន្តែត្រូវដារ៉ូគ្រវាសដៃចេញ ហើយនិយាយថា:
-''កុំអីបង!... (ក្រោកចេញពីគ្រែ) ខ្ញុំសុំទៅធ្វើម្ហូបសិន! បន្តិចទៀតចាំបងចុះទៅពិសារបាយចុះ!'' ហើយដារ៉ូក្ដោបអាវដើរចេញយ៉ាងលឿន ទុកឲ្យណាខុនក្ដៅចិត្តក្រហាយក្ដតែម្នាក់ឯង។
- - - - - - - - - - - - - - - - - - - -
ថ្ងៃបន្ទាប់បានឈានចូលមកដល់ ដានីអង្គុយលើគ្រែពេទ្យទាំងត្រជាក់ចុងដៃចុងជើង នាងខ្លាចក្រែងភ្នែកថ្មីរបស់នាងមិនអាចមើលឃើញ ទោះបីម្ដាយរបស់នាងនិយាយលើកទឹកចិត្តយ៉ាងណាក៏ដោយ។ លោកគ្រូពេទ្យកំពុងស្រាយបង់រុំភ្នែកដានីម្ដងមួយស្រទាប់ៗ រហូតដល់ស្រទាប់ចុងក្រោយមានក្រណាត់សរបួនជ្រុង បិទលើកែវភ្នែកដានីទាំងសងខាង។ មុននឹងបក លោកគ្រូពេទ្យនិយាយណែនាំ:
-''កុំភិតភ័យអីអ្នកនាង! សំរួលអារម្មណ៍ធ្វើដូចធម្មតាៗបើកភ្នែកមកសន្សឹមៗ! OK បើកបានហើយ! (លោកពេទ្យបកក្រណាត់ចេញ)''
ដានីក៏បើកត្របកភ្នែកឡើងយឺតៗសន្សឹមៗ រូបភាពដែលនាងបានឃើញនៅឡើយមិនទាន់ច្បាស់ គឺព្រឹលៗ ប៉ុន្តែនាងបានឃើញស្រមោលមនុស្សប្រុសម្នាក់ឈរនៅចុងគ្រែ នាងក៏ព្រិចភ្នែកសារចុះឡើង រហូតទទួលរូបភាពភ្លឺច្បាស់ល្អដូចដើម តែមនុស្សដែលនាងបានឃើញមុននេះ បែរជាមិនឃើញទៅវិញ។
-''យ៉ាងម៉េចហើយអ្នកនាង? (គ្រូពេទ្យសួរ)''
-''ឃើញច្បាស់ទេដានីកូន? (មីងពៅសួរ)''
ឮសំណួរសួរមកព្រមគ្នាបែបនេះ ដានីនាងញញឹមនិយាយឡើងមកថា:
-''ច្បាស់! គឺច្បាស់ល្អដូចមុនតែម្ដង!''
-''ពិតមែនហ៎៎! ម៉ាក់សប្បាយចិត្តណាស់!'' មីងពៅហក់ឱបដានីពេញដោយក្ដីស្រលាញ់ រីឯលោកគ្រូពេទ្យក៏ចូលរួមអបអរផងដែរ:
-''ចូលរួមអបអរសាទរផងអ្នកនាង! អ្នកនាងអាចចេញពីមន្ទីរពេទ្យបានហើយ! តែត្រូវបន្តញ៉ាំថ្នាំមួយរយៈទៀតសិន! ហើយប្រការដែលសំខាន់កែវភ្នែករបស់អ្នកនាងហាមត្រូវពន្លឺថ្ងៃ មើលទូរសព្ទ ឬក៏ផ្ដោតលើអ្វីមួយយូរពេកអី! វាអាចប៉ះពាល់បាន!''
-''ចាសខ្ញុំអរគុណលោកគ្រូពេទ្យ! (ដានីលើកដៃសំពះ)''
-''បាទមិនអីទេ! វាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ! ហើយនេះវេជ្ជបញ្ជាបើកថ្នាំសំរាប់យកទៅលេបនៅផ្ទះ! បើអស់កិច្ចការអីហើយខ្ញុំសុំជំរាបលា! សំណាងល្អ!''
-''ចាស៎៎អរគុណ!'' លោកគ្រូពេទ្យដើរចេញទៅ ដានីក៏ងាកមកសួរម្ដាយ:
-''ម៉ាក់ហា៎៎! មុននេះខ្ញុំដូចជាឃើញមនុស្សប្រុសឈរនៅចុងគ្រែ! ជាដារ៉ូមែនទេ? ហើយពេលនេះគេទៅណាបាត់ហើយម៉ាក់?''
មីងពៅធ្វើមុខឆ្ងល់ ឆ្លើយតបវិញថា:
-''អត់ទេ! នៅមិនទាន់មាននរណាមកនៅឡើយ! កូនប្រហែលជាព្រឹលភ្នែកហើយ! អង្គុយចាំម៉ាក់មួយភ្លែតណា! ម៉ាក់រៀបចំឥវ៉ាន់បន្តិចសិន! ហើយប្ដីកូនឯងក៏អ៊ីចឹងដែរ! ថ្មើរនេះហើយនៅមិនទាន់ឃើញមកទៀត! សង្ស័យត្រូវជិះតាក់ស៉ីទៅវិញហើយ!''។ ប៉ុន្តែដានីនាងឃើញច្បាស់ណាស់ស្រមោលមនុស្សស្ទង់ៗ ទំនងដូចពាក់ឈុតពណ៌រាងឆើត តែបើមីងពៅអះអាងយ៉ាងនេះហើយដានីមានតែសំរបតាម។
ក្រោយរៀបចំឥវ៉ាន់ និងផ្លាស់សំលៀកបំពាក់អ្នកជំងឺចេញ រួចរាល់សព្វគ្រប់អស់ហើយ មីងពៅបណ្ដើរដានីចេញពីបន្ទប់ ហើយណាខុនក៏មកដល់ល្មម។ ឃើញភរិយាខ្លួនភ្លាម ណាខុនស្ទុះមកឱបដោយក្ដីស្រលាញ់:
-''ដានីអូន! បងនឹកអូនខ្លាំងណាស់! យ៉ាងម៉េចដែរភ្នែកថ្មីឃើញច្បាស់ល្អដែរទេ?''
ដានីរុញខ្លួនស្វាមីចេញ បន្លឺសំដីស្មើៗ:
-''ចាស! អត់អីទេ!''
-''គិតហើយថាដានីអូននឹងខឹងបង! (លុតជង្គង់ចុះ) ឲ្យបងសុំទោស ព្រោះការងារទើបបង...''
-''ក្រោកឡើងមកបងមានអ្នកសំលឹងមើលមកច្រើនណាស់! ខ្ញុំធំហើយខ្ញុំយល់ពីទុក្ខធុរៈរបស់បង! បងរវល់ច្រើនព្រោះមកពីខ្ញុំត្រូវមកដេកពេទ្យ ទើបបងខំប្រឹងបែបនេះ!''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!.

No comments:

Post a Comment