Breaking

Friday, June 8, 2018

រឿង ព្រោះបងស្រលាញ់អូន (ភាគទី៥)

រឿង ព្រោះបងស្រលាញ់អូន
(ភាគទី៥)
និពន្ធដោយ Manet Suji
#Khmer_Novel_69


ព្រឹកទៅហេីយសិលាយកដៃអោបផារ៉ាតែបែជាមិនប៉ះមនុស្សសោះនាយងេីបឡេីងមិនឃេីញកម្លោះតូចយេីងទេ នាយក្រោកឡើង
ប្រហែលជាគេទៅបន្ទប់គេវិញហេីយមើលទៅ
នាយបានមុជទឹករៀបចំខ្លួនទៅធ្វេីការហេីយចុះមកក្រោម ឃេីញកម្លោះតូចកំពុងញាំបាយជាមួយមីងលោកយុទ្ធ មីងឡាវី បងណារី
លោកយុទ្ធ៖មកញាំអារហាពេលព្រឹកសុិនទៅ
សិលា នាយដេីរមកអង្គុយជិតផារ៉ាហេីយញាក់ចិញ្ជេីម លាយឡំជាមួយស្នាមញញឹមមេីលទៅពិតជា pretty boy ដល់ហេីយ 
ណារី៖ផារ៉ាថ្ងៃនេះបងត្រូវទៅធ្វេីការជិះឡានកាត់តាមក្រុមហ៊ុនអែងចាំបងជូនទៅ
ផារ៉ា៖បាទ អរគុណបងស្រី
លឺដូចនោះសិលាកំពុងតែញាំទឹកក៏ឈ្លក់ឡើង
សិលា៖ថាមិចមិញ.......
អេីមិនអុីទេបងស្រីផារ៉ាជិះជាមួយញុំក៏បានដែលមិនបាច់រំខានបងទេ
ណារី៖ក្រែងលេីកមុនយេីងឃេីញអែងមិនចង់អោយផារ៉ាជិះជាមួយអី
សិលា៖ពីមុនផ្សេងតែឥលូវផ្សេង ខ្ញុំនឹងផារ៉ាឥលូវចេះសហការណ៍គ្នាបានល្អណាស់ មេនទេផារ៉ាថាហេីយនាយងាកទៅផារ៉ាហេីយញាក់ចិញ្ជេីមទៀតហេីយ
ផារ៉ា៖បាទ មិនអីទេបងណារីខ្ញុំជិះឡានជាមួយលោកប្រុសក៏បាន
លោកយុទ្ធ៖បានហេីយចុះ លោកប៉ាមានគម្រោងថាចុងសប្ដាហ៍នេះយេីងទៅដេីរលេងកំពង់សោមជាលក្ខណៈគ្រួសារម្ដង ផារ៉ាអែងក៏ទៅដែរ
ផារ៉ា៖បាត លោកប្រុស 
សិលាអែងទៅអត់
សិលាងាកមេីលមុខផារ៉ាបន្តិចហាក់ដូចចង់បញ្ជាក់អ្វីម្យ៉ាង បាទញុំទៅដែលោកប៉ា ចង់ទៅញាំគ្រឿងសមុទ្រ ចង់ទៅលេងកោះរុងផងដែរ
ថាហេីយសិលាក្រោកឡើង៖តស់ដល់ម៉ោងហេីយ លាសិនហេីយលោកប៉ា បងស្រីជាទីស្រលាញ់
មកដល់ក្រៅវផារ៉ានិយាយ 
ញុំជិះអាកូនទាក៏បាន
សិលា៖អត់ទេ ឡើងឡានទៅ មិនបង្អង់យូនាយទាញដៃកម្លោះតូចចូលអង្គុយខាងមុខ នាយចូលក្នុងឡានតាមក្រោយស្រាប់តែ 
ចុះមិចមិនដាក់ខ្សែរក្រវ៉ាត់ ថាហេីយនាយអោនដាក់អោយស្រាប់តែងាកមុខមក face to face បេះដូងនាក់ទាំងពីរលោតញាប់ទៀតហេីយ❤️❤️❤️❤️❤️❤️❤️.......
ផារ៉ាងាកមុខចេញ៖ឆាប់ទៅទៅ
សិលាញញឹមតបហេីយយកដៃអង្អែលក្បាលសិលាហេីយបេីកឡានចេញទៅ
ធ្មិចបេីកៗថ្ងៃដេីរលេងក៏មក់ដល់បន្ទាប់ពីធ្វេីដំណេីរយ៉ាងយូរមកឡានបានមកដល់កំពង់សោម ពួកគេនាំគ្នារកសណ្ធាគារសម្រាប់សម្រាក់  
លោកប៉ាខ្ញុំនៅបន្ទប់ជាមួយផារ៉ាថាហេីយនាយអូសដៃផារ៉ាទៅត្រុយ ធ្វេីអោយគ្រប់គ្នាហួសចិត្ត  លោកយុទ្ធនៅបន្ទប់ជាមួយមីងឡាវី ណារីនៅបន្ទប់តែអែង ក្រោយរកបន្ទប់ស្នាក់នៅបានហេីយម្នាក់ៗផ្លាសខោអាវសម្រាប់ទៅមុជទឹកនៅឆ្នេរអូរឈេីទាល យ៉ាងសប្បាយរីករាយមិនខុសពីអ្នកដទៃទៀតដែរ
ផារ៉ាលេងទឹកយ៉ាងសប្បាយតែឆ្ងល់មិចមិនឃេីញសិលាសោះ កំពុងតែសម្លឹងមេីល ស្រាប់តែលឺសម្លេងម៉ូតូទឹកជិះមក នាក់ដែរកំពុងបញ្ជាម៉ូតូនោះគឺសិលាស្ថិតក្នុងសម្លៀកបំពាក់អាវពោងបញ្ជេញសាច់សរខ្ជីដេីមទ្រូងសុិចផេក ស្លៀកខោខ្លី កំពុងសំដៅមកផារ៉ាធ្វេីអោយនារីក្រមុំៗដែលនៅជិតនោះមេីលឡេីងភ្លឹកអស់ហេីយ បង្អង់ម៉ូតូបន្តិចហេីយនាយចុះមកយកអាវពោងអោយផារ៉ា
ផារ៉ា៖នេះនាក់ប្រុសចង់ធ្វើអីនឹង
សិលា៖ស្លៀកអោយលឿនមក តស់ok let go 
ថាហេីយនាយឡើងជិះម៉ូតូដោយផារ៉ាអង្គុយខាងក្រោយ តោងចង្កេះបងអោយជាប់ណា 
ផារ៉ា៖អត់ទេ
សិលា៖អោបអត់? 
ផារ៉ា៖អត់
សិលា៖មាត់រឹងតា ចាំមេីលហា ថាហេីយនាយរោទ៍មូតូទៅមុខបន្តិចធ្វេីអោយផារ៉ាចាប់អោបចង្កេះសិលាយ៉ាងលឿន សិលាសេីច អោបអោយខ្លាំងមក មិនបង្អង់នាយជិះម៉ូតូយ៉ាងលឿនទៅលេងតាមឆ្នេរ ដំបូងផារ៉ាមានអារម្មណ៍ថាភ័យណាសតែពេលសិលាបេីកតិចតិចទៅពិតជាសប្បាយណាស់នាយសម្លឹងមេីលទេសភាពដល់ស្រស់ស្អាតតាមឆ្នេរ
ផារ៉ា៖មិនខ្លាចទេហ បេីកម៉ូតូមកឆ្ងាយចឹង
សិលា៖បាទ ប៉ុននឹងឆ្ងាយអីកាលមុនបេីកឆ្ងាយជាងនឹងផង សប្បាយទេ ចាំស្អែកចាំបងជូនទៅលេងកោះរ៉ុង
ផារ៉ា៖បាទ តែល្មមទៅឆ្នេរវិញហេីយកុំអោយគេរង់ចាំយូរ
សិលា៖បាត តែអេីថេីបបងមួយសុិនមក
ផារ៉ា៖ហម នាក់ប្រុសកេងចំនេញលេីគេរហូត
សិលា៖មោនអីទេចឹងអោយបងថេីបវិញក៏បានថាហេីយក
ក្រោយស្រស់ស្រូបអារហារពេលល្ងាចហេីយផារ៉ាក៏មកគេងមុនព្រោះមានអារម្មណ៍ថាអស់កម្លាំងណាស់ មិនទាន់នឹងគេងផងសិលាដេីរចូលមក អូ ចូលគេងហា ថាបណ្ដេីរនាយដេីរចូលទៅអង្គុយជិតបណ្ដេីរ
ផារ៉ា៖បាទ ញុំគេងមុនហេីយ
សិលា៖ok បងក៏គេងដែរ
ផារ៉ា៖នោះគ្រែសល់១នោះ មិចនាក់ប្រុសមិនគេងបានមកគេងជាមួយញុំទៅវិញ
សិលា៖គ្រែនុងមេន គ្រែនុងអត់មានភួយសាច់ទេនៅនេះបានមាន ថាហេីយនាយចាប់ក្បាលផារ៉ាអោយកេីយលេីស្មារដៃម្ខាងអោបចង្កេះយ៉ាងកក់ក្ដៅ
ព្រឹកទៅហេីយក្រុមគ្រួសារលោកយុទ្ធបានឡើងទូកទៅលេងកោះរ៉ុង តាមទូកទេសភាពមាត់សមុទ្រពិតជាស្អាតណាស់វាហាក់ដូចជាកាត់បន្ថយទុកកង្វល់ទាំងឡាយអោយរសាយផុតទៅចឹង។
ទូកបានមកដល់កោះសម្រស់លេីកោះនេះពិតជាស្អាតមេន មានខ្សាច់់ស ទឹកសមុទ្រថ្លាយ៉ង គួអោយចង់លេងកម្សាន្តណាស់ ពួកគេជួលរីសតនៅហេីយបានសម្រាក់ញាំបាយនៅទីនោះ។
រសៀលទៅហេីយពួកគេដេីរកម្សាន្ដលេីកោះយ៉ាងសប្បាយ ផារ៉ាពិតជាស្រស់ស្រាយណាស់ពេលមកដល់កន្លែងដ៏សែនស្អាតបែបនេះ សិលាចាប់ដៃផារ៉ាហែលទឹកជាមួយណារីយ៉ាងសប្បាយចំនែកលោកយុទ្ធនឹងអ្នកមីងឡាវីនៅលេីឆ្នេរដេកមេីលទេសភាស ដោយលេងទឹកហត់ពេកណារីងេីបទៅលេីអង្គុយលេងជាមួយលោកយុទ្ធនៅសល់តែសិលានឹងផារ៉ាប៉ុន្នោះ
កំពុងតែលេងយ៉ាងសប្បាយស្រាប់តែលឺសម្លេងសិលាស្រែកអោយជួយសិលាមេីលទៅហាក់ដូចជាលង់ទឹកផារ៉ាឃេីញដូចនោះខំហែលទឹកទៅជួយយ៉ាងលឿនដោយសារខ្លួនជាអ្នកនៅស្រែចម្ការពូកែហែលទឹកមិនអន់ទេ កម្លោះតូចប្រឹងហែលអូសសិលាមកលេីរឆ្នេរមេីលទៅសភាពសិលាពេលនេះគេមិនដឹងខ្លួនទេផារ៉ាភ័យណាស់ខំអង្រួនសិលាយ៉ាងខ្លាំង
ផារ៉ា»លោកប្រុស លោកប្រុសយ៉ាងមិចហេីយ 
គេពិតជាភ័យណាស់មិនបង្អង់យូគេសង្កត់បេះដូងយ៉ាងខ្លាំងតែសិលានៅតែមិនដឹងខ្លួនដដែល
ផារ៉ាពិតជាភ័យខ្លាំងមេនទេនហេីយបេះដូងគេសឹងតែលោតមកក្រៅហេីយ ហេីយគេក៏យកបបូរមាត់ដ៏ទន់របស់គេប៉ះមាត់សិលា(មិនមែនថេីបហេកុំស្លង់អារម្មណ៍ពេក) គេប្រឹងផ្លុំខ្យល់ដេីម្បីសង្គ្រោះផ្លូវដង្ហេីមសិលាប៉ុន្នោះ
កម្លោះតូចប្រឹងផ្លុំផងសង្កត់បេះដូងផងសិលានៅតែមិនដឹងខ្លួនទៀត ទឹកភ្នែកផារ៉ាចាប់ផ្ដេីមស្រក់តិចៗមកហេីយ
ចុងក្រោយផារ៉ាចាប់ផ្ដេីមផ្លុំខ្យល់ម្ដងទៀតស្រាប់តែមានអារម្មណ៍(ថាមិចទៅ)
បបូរមាត់ដ៏ក្រហមរបស់សិលាចាប់ផ្ដេីមកម្រេីកហេីយអណ្ដាត់ដ៏់ទន់របស់សិលាចាប់លិតមាត់ផារ៉ា ផារ៉ាប្រុងនឹងដកមាត់ចេញស្រាប់តែដៃនាយកម្លោះយេីងចាប់ក្បាលផារ៉ាជាប់ភ្នែកនាយសិលាចាប់ផ្ដេីមបេីកឡើង ផារ៉ាប្រឹងរេីបម្រាស់ឡើង
ផារ៉ា»នេះលោកប្រុស អេី.......បោកខ្ញុំ
សិលា«យ៉ាងមិច មាត់មិចផ្អែមដល់ហេីយណ៎
ផារ៉ា»នេះលោកប្រុសចាំបាច់ធ្វេីចឹងធ្វេីអីគេភ័យណាស់ណា
សិលា«បេីមិនធ្វេីចឹងបងមិចដឹងអូនបារម្ភបងអត់ ហេីយស្រលាញ់បងអត់ នេះអូនយំខ្លាចបាត់បងមេន សិលាយកដៃរបស់ខ្លួនជូតទឹកភ្នែកផារ៉ាចេញ ជូតហេីយផារ៉ារុញសិលាចេញកម្លោះតូចខឹងណាស់រត់ចេញមករីសតវិញដោយមិននិយាយស្ដី១ម៉ាត់ នាយខឹងនឹងខ្លួនអែងណាស់មិនគួណាបណ្ដោយអោយខ្លួនពាក់ពន្ធ័នឹងគ្រួសារនេះទេរឹតតែមិនចង់ជួបស្នេហាបែបនេះដែរ។
ក្រោយស្រស់ស្រូបអារហាពេលល្ងាចហេីយសិលាមិនឃេីញផារ៉ាសោះ ម៉ោងប្រមាណ៦ល្ងាចទៅហេីយព្រះអាទិត្យពណ៌ក្រហមច្រាលដូចមាសរៀបលិចទៅពិតជាស្អាតលាយលំដោយសម្លេងទឹករលកបោកឆ្នេរហាក់ដូចជាតន្រីរណ្ដំ កម្លោះតូចមេីលទៅទេសភាពពេលនេះពិតជាស្អាតណាស់តែខួក្បាលរបស់គេពោរពេញបញ្ហាយ៉ាងច្រេីន.......
សូមរងចាំតាមដានភាគបញ្ចប់

No comments:

Post a Comment