Breaking

Friday, June 8, 2018

រឿង បាត់បេះដូងនៅសៀមរាប (ភាគទី១)

រឿង បាត់បេះដូងនៅសៀមរាប

ភាគទី១
និពន្ធដោយ Phi Natta
#Khmer_Novel_69



ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសកម្ពុជា តែងតែមានរៀបចំនូវពិធីប្រពៃណីមួយដែលគេហៅថា បុណ្យនិពន្ធដោយ Phi Nattaចូលឆ្នាំខ្មែរ ពិធីនេះគេប្រារព្ធឡើងនៅខែ៤ បារាំងយើងនឹងឯង ហើយទីកន្លែងដែលសប្បាយនឹងមានប្រជាជនច្រើនទៅលេងគឺក្រុងសៀមរាប កំសត់អីតែខ្ញុំរាល់ឆ្នាំមុនគេងនៅតែផ្ទះ តែឆ្នាំនេះសុំសប្បាយដែលហើយ ខ្ញុំក៏មានគំរោងទៅដើរលេងចូលឆ្នាំនៅក្រុងសៀមរាបជាមួយនឹងមិត្តភក្តិយិនសិនដែរ ដល់ពេលជិតដល់ថ្ងៃនោះពួកអាយិនសិនអស់នឹង វាបោកគ្រាប់បែកចោលឯងខ្ទេចគ្មានសល់ម៉ត់ដូចខ្ទឹមចឹង គេថាកុំអោយប៉ង ឥឡូវមែន ស៊ាំណាស់!!! ប្រហែលជាគ្មានសង្ឃឹមថាបានទៅទេមើលទៅ មិនអស់ចិត្តដើរហៅពួកវាម្តងទៀត នៅសល់មួយដែរ វាថាវាទៅតែវាទៅជាមួយសង្សារវា (បញ្ជាក់: វាជាមនុស្សស្រី) គិតចុះគិតឡើងក៏សំរេចចិត្តឡើងទៅសៀមរាបម្នាក់ឯង ពេលយប់ចាំរកពួកវាដើរជាមួយគ្នា ពេលថ្ងៃគិតថា ទៅរកមិត្តក្នុងFacebook ក្រែងលគេទទួលយើងព្រោះអ្នកដែលខ្ញុំស្គាល់ភាគច្រើនគឺទៅទីនោះដែរ ដល់ថ្ងៃទី១៤ ថ្ងៃចូលឆ្នាំប្រពៃណីជាតិ ខ្ញុំបានឡើងឡានក្រុងចេញម៉ោង៧ នៅតាមដងផ្លូវនិយាយពីថាគ្មានបានមើលព្រៃព្រឹក្សា ល្បល់យ៎អីទេ ឃើញតែឡានបើកជែងគ្នាអោយឆ្វាចៗ ទៅដល់ទីនោះប្រហែលជា១១ជាង១២ថ្ងៃត្រង់ ខ្ញុំចុះពីឡានហើយហៅពូតុកៗទៅសណ្ឋាគារ ដែលខ្ញុំបានកក់បន្ទប់ សុំនិយាយតិចពូតុកៗរាងអីក៏ឡូយម្ល៉េះ សាច់ទាំងកង់ៗ មុខមូលក្រឡង់ ចង្ការព្រែក សំបុរខ្មៅស្រអែម អាយុប្រហែល ២៤ សមជាបុរសសៀមរាបតែម្តង បើសំដីសំដៅវិញនិយាយពីថា ផ្អែមនោះផ្អែម រួមជាមួយនឹង សំលេងរដឺនទៀត ងាប់ហើយ អាអ្នកសរសេរនេះ ស្ទើរតែចង់គាំងបេះដូង កំពុងតែលង់នឹងសម្រស់ប្រុសផង ហ្អាស ចាឡំ សម្រស់ទីក្រុងសៀមរាបផង ស្រាប់តែគាត់ហៅខ្ញុំ : អាអូនហ្អា ដល់កន្លែងហើយ
ខ្ញុំនេះធ្វើភ្នែកភ្លឺៗ : ដល់ហើយហ៎បង
បងតុកៗ : បាទដល់ហ្ហើយ
ខ្ញុំ : អស់ប៉ុន្មានដែរបង?
បងតុកៗ: បើហៅថា បងចឹងគិត ២ម៊ឺនចុះ អញ្ចឹង
ខ្ញុំ: នេះលុយ អឺ អាដេងនែ (ខ្ញុំចូលចិត្តលេងដែរនឹងណា ក៏និយាយរដឺនតាមគាត់ទៅខ្ញុំសូមលេខទូរស័ព្ទផង បានដែស គ្រាន់ខលហៅពេលត្រូវទៅណាទៀត
បងតុកៗ : បានតើ! ចុះមានទៅច្អុយ 096 xxx xxxx ខលមើលចូលដែស
ខ្ញុំក៏ចុចហើយខលទៅ សំលេងរោទិ៍ចេញពីហ៊ោប៉ៅរបស់គាត់ " បងស្រឡាញ់តែអូនមួយនាក់..."
ខ្ញុំ : អូខេ!!ចូលហើយ អរគុណហើយបង បើមានការចាំខលហៅ បាយៗ
គាត់ក៏បើកទៅបាត់ទៅ
អាឯងនេះតាមលួចមើលទាល់តែដាច់កន្ទុយភ្នែក (អាសណាស់កូននឹង សូម្បីតែអ្នករត់តុកៗក៏មិនលើកលែងដែរ ចាំមើលតែមកភ្នំពេញវិញដឹងតែម៉ែច្រាស់ងាប់ហើយ)
ផុតពីនឹងទៅ ខ្ញុំក៏ចូលទៅកន្លែងទទួលភ្ញៀវ និយាយពីថា សណ្ឋាគារនឹង គឺលក្ខណៈលំដាប់តែម្តង ចូលទៅដឹងតែពេញចិត្តអោយស្តូកស្តឹងតែម្តង មានអាងហែលទឹក អ្នកទទួលនឹងក៏រាក់ទាក់ បន្ទប់ដេកក៏ធំ អាដេងនែ ដឹងតែម៉ាអ៉េមម៉ង (និយាយប៉ុណ្ណឹងបានហើយគេជ្រេញងាប់ហើយ)
អ្នកទទួលភ្ញៀវ : នីហោ
អុញ??អាម៉េចនឹងម៉េចបាននិយាយចិន
ខ្ញុំ: ខ្ញុំខ្មែរតើបង
អ្នកទទួលភ្ញៀវ : អាវ!!!ខ្មែរទេស?? ជំរាបសួរអូន (ចុមហៅញុមអូន អ៊ូយលើសឈាមងាប់ឡូវហើយ)
ខ្ញុំ: បាទ!! ជំរាបសួរបង ខ្ញុំបានខលទៅបងកក់បន្ទប់មួយគ្រែមួយ
អ្នកទទួលភ្ញៀវ: បាទ! អូនឈ្មោះអីដែរ
ខ្ញុំ: ខ្ញុំឈ្មោះ លី (នឹងហើយភ្លេចណែនាំ ខ្ញុំឈ្មោះលី អាយុ20ឆ្នាំ ជាអ្នកភ្នំពេញ រូបរាងមិនសូវជាឡូយប៉ុន្មានទេ តែមានអ្នកចូលចិត្តច្រើន សាច់សរ ជាកូនកាត់ចិនយើងនឹងឯង កំពស់ម៉ាល្មមអ្នកអាស៊ីយើងនឹង )
អ្នកទទួលភ្ញៀវ: ចាំមួយភ្លែត បងឆែកបន្តិចសិន អូខេណា ឃើញហើយ បងសុំអត្តសញ្ញាណប័ណ្ណអូន
ខ្ញុំ: នេះបង
អ្នកទទួលភ្ញៀវ: អាវ!!! ស្អាតដូចរូបពិតម៉េស
ខ្ញុំ: ចេះតែសសើរហើយបង (លើសហើយៗ ស្លរឈាមឥឡូវហើយបង)
អ្នកទទួលភ្ញៀវ: និយាយមែនតើ!! នេះសោរ ចាំបងអោយគេនាំអូនទៅ 25ៗ នាំភ្ញៀវចូលបន្ទប់
ខ្ញុំ: អុញ!!ស្មានតែបងឯងនាំខ្ញុំទៅ
អ្នកទទួលភ្ញៀវ: អត់ទេ! គេមានអ្នកនាំទៅតើអូន
ខ្ញុំ: បាទ!! គ្រាន់តែនិយាយលេងទេ
(កូននេះឃើញប្រុសនៅណាអាសនៅនឹងយ៉ាប់ណាស់វ៉ើយ )
ដល់បន្ទប់ខ្ញុំហត់ពេកក៏ប្រាស់ខ្លួនដេកមួយស្របក់ គិតថា ថ្ងៃនឹងសុំដេកសិនចាំស្អែកចាំប្រយុទ្ធ តែចង្រៃអីពោះវាមិនអោយឯងដេកសោះ វាគិតតែពី គ្រូកក្រាកៗៗ!! ខ្ញុំអត់មិនបានក៏ខលកម៉្មងម្ហូប ពីរមុខដើម្បី ចំអែតក្រពះ ហើយក៏បន្តដំណេកទៀត
ដល់ពេលល្ងាច ញុមខលសួរយាយប៉ិយិនសិន នឹង
ខ្ញុំ: អាឡូហ្អែងនៅណា
Fri: អញនៅអំពេញ
ខ្ញុំ: ចុម!! មើលវា ហើយអត់មកសៀមរាបទេ?
Fri: អញយប់បានទៅ
ខ្ញុំ: អើស!!! អាគេបាញ់ បាយបិទ
បន្ទាប់ពេលដឹងថាវាថ្ងៃនឹងមកមិនទាន់ទេ ខ្ញុំក៏ដើរទៅPub-Street ដើម្បីរកបាយញាំ នៅតាមដងផ្លូវគឺថាពោរពេញទៅដោយមនុស្ស ហើយម្នាក់ខ្លះកាន់សុទ្ធតែកាំភ្លើងទឹក អាឯងនេះគ្មានស្អីអាលីង អ្នកអានច្បាស់ជាដឹងថានឹងមានអ្វីកើតឡើងហើយ មុខខ្ញុំបើដើរពេលយប់គឺគេរត់ចោលតែម្តង សរអោយដូចខ្មោច ពីសក់រហូតដល់ចុងជើងគឺគ្មានកន្លែងណាដែលហៅថាស្ងួតសំរាប់ខ្ញុំទេ (ឆ្មាធ្លាក់ទឹក) ខ្លាំងត្រង់អ្នកខ្លះបាញ់ទឹកកកដាក់ឯងនឹងហ្មងខឹងចិត្តហ្មង ចាំមើលតែស្អែកដឹងតែត្រឹមខ្លួនវិញទៅ ទំរាំតែរកហាងបាយបានឯងនេះចង់កកជាដុំៗទៅហើយ គ្រាន់ដើរទៅហើយមកវិញនឹង ងាប់ហើយអស់សម្រស់អូនអាលីង តែសប្បាយត្រង់ថា គេពេញចិត្តនឹងបាញ់យើងទាំងស្នាមញញឹម មានអ្នកខ្លះសូម្បីតែបាញ់ក៏គេមិនបាញ់ផងមែនទេ អលណប់ ចឹងយើងច្បាស់ជាសំណាងហើយត្រូវទេ?
ទៅដល់បន្ទប់ កំពុងតែលេងFacebook ខ្ញុំបានឃើញex គេថាគេអផ្សុកនៅសៀមរាបតែម្នាក់ឯង (បញ្ជាក់: គាត់តាមសុំខ្ញុំត្រូវគ្នាប្រហែលជិត៣ខែហើយតែខ្ញុំមិនព្រម ) ថ្ងៃនឹងក៏ឆាតទៅ
ខ្ញុំ: នៅណា? (ឈ្លើយណាស់កូននឹងចូលទៅគ្មានហេឡូអីទេ ចូលមកដល់សួរនៅណាម៉ង )
Ex: នៅSR
ខ្ញុំ: Ohh.. ស្អែកទៅផបស្ត្រីតទេ?
Ex: អូនឯងទៅដែរមែន?
ខ្ញុំ: បើទៅញុមទៅដែរ ព្រោះអត់អ្នកដើរជាមួយ (តាមពិតយកគេធ្វើមនុស្សកំដរសោះ ឆ្លាតJm)
Ex: ចឹងក៏បានចាំបងកំដរ
ខ្ញុំ: អោយលេខមួយមក ភ្លេចលេខបាត់ហើយ
Ex: ចប់ហើយលេខប្តីខ្លួនឯងហើយ នៅមិនចាំទៀត
ខ្ញុំ: យី!!!ប្តីឆ្កួតស្អី?? អោយអត់លូវ
Ex: យកទៅ 098 xxx xxx អោយលេខអូនឯងមកបងវិញផង
ខ្ញុំ: ក្រែងយើងsave លេខខ្ញុំទុកអី?
Ex: ខលមិនទៅមិនលើក ខឹងចិត្តពេកលុបចោលបាត់ហើយ
ខ្ញុំ: ហើយឡើងចឹង!! 096 Xxx Xxxx
មិនបានប៉ុន្មានវិនាទីផង គាត់ស៊ីញ៉ូមកខ្ញុំ
ខ្ញុំ: អូខេ បានហើយ!!
Ex: ស្អែកជួបគ្នាម៉ោងប៉ុន្មាន?
ខ្ញុំ: ៧ជាងទៅ
Ex: អូនពាក់ខោអាវអីគេ?
ខ្ញុំ: ហើយសួរធ្វើអីខោវែងពណ៍ខ្មៅ អាវយឺត
Ex: បងសួរព្រោះចង់ពាក់អោយដូចគ្នានឹងណា
ខ្ញុំ: លោកម្ចាស់ ម្ល៉េះៗលោក
Ex: ហិហិ គេងទៅចឹង
ខ្ញុំ: បាយៗ ស្វីតដ្រីម
Ex: អូខេ ដ្រីមឃើញអូន
ខ្ញុំ:
ស្អែកឡើងពេលព្រឹកម៉ោង៦:៣០ នាទី " ជាអ្នកណាៗៗៗៗ អាៗ អូនលឺបងសួរទេ? "
អាចោរគេបាញ់ណានឹង ខលមកទាំងព្រឹក
ខ្ញុំក៏លើកទូរស័ព្ទឡើងមកមើលខ្ញុំំបើកភ្នែកធំៗឡើងភ្ញាក់ ex ខលមក គ្រាន់តែឃើញលេខ ex ភ្លាម ឯងនេះក្តៅចិត្តម៉ង
ខ្ញុំ: ងាប់ហើយខលមករកងាប់អីគេកំពុងតែដេកស្រួល យល់សប្តិឃើញប្រុសស្អាតចាប់រំលោភ អាស ប្រុសស្អាតកំពុងតែបង្រៀនជិះសេះ (អាមាត់នឹងវាល្មេចបានចេះតែចាឡំចឹង ) យី!!! ចង្រៃណាស់ដាច់ភាគល្អមើលអស់
រអ៊ូអស់ចិត្តហើយខ្ញុំលើក ទាំងដែលចិត្តក្តៅ តែខំទប់អារម្មណ៍ ដើម្បីលេងសំលេងងងុយដេក
ខ្ញុំ: អាឡូ....
Ex: អូនងើបនៅ
ខ្ញុំ: នៅទេ
Ex: ហើយកាលបានងើប ក្មេងខ្ចិល
ខ្ញុំ: យី!!! គេងងុយដេក ម៉ោង៨បានងើប
Ex: នឹងហើយ ដេកទាល់តែថ្ងៃចាំងគូទទៅ
ខ្ញុំ: ហើយម៉េច បើអត់ការទេបិទហើយ ញុមដេក
Ex: ឈប់សិន ហើយពេលថ្ងៃទៅណា
ខ្ញុំ: ទៅអង្គរ
Ex: បងសុំទៅដែរ
ខ្ញុំ: (មិនអោយមកនៅទើសជើងដៃពេលឯងជួបប្រុសទេវ៊ើយ អាសទៅជួបមិត្តភក្តិអត់ទេ ខ្ញុំមានការត្រូវជួបគេនៅទីនោះ យើងដើរលេងអោយសប្បាយទៅ ចាំយប់ចាំជួបគ្នា
Ex: អូខេចឹងក៏បាន
ខ្ញុំ: បាយបិទ
ខ្ញុំបិទហើយក៏ដេកតាមលក្ខណៈចរិកស្រីស្អាត អាសចាឡំ ចរិកប្រុសស្អាត តទៅទៀត
ម៉ោងប្រហែល៨ខ្ញុំក៏រៀបចំខ្លួនចេញទៅញ៊ាំ ប៊ូហ្វេ ព្រោះសណ្ឋគារគេមានFree ប៊ូហ្វេពេលព្រឹក ចេញទៅដល់ នៅត្រង់មាត់ផ្លូវច្រកចូលមានមនុស្សស្រី២នាក់ គាត់និយាយហេឡូ
ខ្ញុំក៏ងក់ក្បាលបន្តិចហើយក៏ដើរធ្វើមិនដឹង ស្មានតែជាការគោរពរបស់គាត់ លេងមានអីគាត់និយាយថា: ចុម!! អញនិយាយប៉ុណ្ណឹងហើយមិនមើលមុខអញទៀតហ្អា
ស្រាប់តែស្រីម្នាក់ទៀតស្រែកមក: Room Number Sir ?
ខ្ញុំក៏ត្រឡប់ក្រោយហើយដើរតំរង់ទៅតុស្រី២នាក់នោះ ខ្ញុំញញឹមហើយនិយាយ: បីរយប្រាំមួយបង
ពួកបើកភ្នែកធំៗហើយជើងញ័រអោយតាតាត់ នេះប្រហែលខ្លាចខ្ញុំប្តឹងទៅខាងសណ្ឋាគារថា ពួកគាត់និយាយមិនល្អពីភ្ញៀវ ទេដឹង
ពួកគាត់និយាយ : ខ្មែរ??
ខ្ញុំនិយាយដោយញញឹម: បាទខ្ញុំខ្មែរ
ពួកគាត់តទៀត ស្មានតែថៃ អូខេ អូនអាចចូលបានហើយ
ខ្ញុំ: អរគុណបង
ខ្ញុំដើរចេញទាំងអស់សំណើច
បន្ទាប់ពីស្រស់ស្រូបរួចហើយ ខ្ញុំក៏លើកទូរស័ព្ទខលទៅ បងតុកៗ ដែលទើបតែនឹងសុំលេខហើយកាលពីម្សិលមិញ
ខ្ញុំ: អាឡូបងបងៗតុកៗមែន?
បងតុកៗ: បាទអូន
ខ្ញុំ: បងជួយមកយកខ្ញុំទៅអង្គរបន្តិច បង
បងតុកៗ: បាទ ១០នាទីទៀតបងនឹងទៅដល់
មិនបានដប់នាទីផង បងតុកៗបានមកដល់ហើយខ្ញុំក៏ឡើងជិះទៅ គាត់ជិះឡើងកាច់កុងខ្ញុំនេះឡើងចង់វិលមុខ ចង់ពុលទៅហើយ ខ្ញុំសួរគាត់" បងៗ បងឯងនាំញុមទៅណានឹង នេះផ្លូវស្ងាត់ដល់ហើយ"
គាត់តបមកវិញ: អរនឹងជាផ្លូវកាត់អូន ទោះឆ្ងាយហើយស្ងាត់បន្តិចតែឆាប់ដល់ ធ្វើកុំភ័យមើលបងមិននាំអូនទៅលក់ទេ 
ខ្ញុំ: អត់ទេ! ញុមខ្លាចតែបងឯងចាប់រំលោភ អាស ចាប់ជំរិតទេ 
បងតុកៗ: ងាប់ហើយ!! បងណាហ៊ានចាប់ជំរិតប្រុសស្អាត ហើយឆ្លាតចឹងនោះ បើរំលោភអាចថាខ្លះ 
ខ្ញុំ: អ៊ូយ!! ខ្លាចណាស់!! 
បងតុកៗ: មើលគេធ្វើឬក តិចបងចាប់រំលោភដូចមាត់ទៅ 
ខ្ញុំ: តែហ៊ានហក់កាប់ចានហ្មង (ម៉ោៗៗ កំពុងតែចាំផង លឿនៗ) 
បងតុកៗ: ខ្លាំងបាត់!! បងសង្ហារប៉ុណ្ណឹងដែរ ម៉េចសុំធ្វើសង្សារអូនមិនបានមែនប្រហែលជាបងអ្នកស្រែទេដឹង ទើបអូនមិនអាចទទួលយក រឺមកពីបងគ្មានលុយ?
ខ្ញុំ: បងហ្អាបងៗ បងឯងគិតដល់ណាហើយ នេះប្រុសគ្នាឯងសោះនឹងណា 
បងតុកៗ: សម័យនេះគេស្រឡាញ់តែប្រុសគ្នាឯងនឹងហើយ វាស្រួល 
ខ្ញុំ: ចឹងផង ឈប់លេងទៅ បងឯងច្បាស់ជាមានសង្សារហើយកុំមកធ្វើឯងអីណា យ៉ាប់ហ្មង
បងតុកៗ: ហាហា!! បងនិយាយលេងនឹងណា តាមពិតបងមានប្រពន្ធកូនពីរហើយ
(អើស!!! ងាប់ហើយធ្លាក់ថ្លើមក្តុក អន់ចង់នៅលី?? ) 
ខ្ញុំ: នឹងហើយ ចឹងបានថានឹង មកធ្វើឯងអីណាសុំស្រឡាញ់ប្រុសគ្នាឯង 
បងតុកៗ: តែបើអូនព្រមបងក៏ទទួល (គាត់និយាយផងសើចផងខ្ញុំគិតថាប្រហែលជាគាត់លេងទេ) 
ខ្ញុំ: ណូៗ មិនឆីរបស់រួមជាដាច់ខាត ព្រោះអាចនឹងមានបាបណា បង ញុមឆីតែចំណីណាដែលគ្មានម្ចាស់ទេ (តែបើបងអោយទ្រាំបាបសិនទៅ )
បងតុកៗ: ជឿទៅឆាប់ចប់ 
និយាយចុះនិយាយឡើងគាត់បើកដល់អង្គរបាត់
បងតុកៗ: ដល់ហើយអូន
ខ្ញុំ: បាទចាំម៉េចៗញុមខលរក 
បងតុកៗ: អូខេណា 
ខ្ញុំចុះពីតុកៗហើយដើរចូលទៅរកមិត្តភក្តិរបស់ខ្ញុំ ព្រោះគាត់ធ្វើជាយុវជនស្ម័គ្រចិត្តនៅទីនោះ (ស.ស.យ.ក) និយាយដើមគាត់បន្តិចចុះ គាត់ឈ្មោះ ដា ខ្ញុំស្គាល់គាត់តាមរយៈFacebook តែមិនដែលជួបមុខគ្នាទេ ខ្ញុំដឹងថាគាត់នឹងធ្វើដំណើរមកសៀមរាបនៅថ្ងៃដប់ខែបួន ចឹងហើយក៏ពឹងគាត់អោយជួយទិញតុក្កតារូបមាន់ដែលជារបស់មានកំណត់នោះអោយ ហើយក៏ឆ្លៀតទៅជួបគាត់ផង ខ្ញុំនឹងគាត់អាចនិយាយថាមិនសូវស្គាល់គ្នាតែពួកយើងមានមនោសញ្ចេតនា ជាបងប្អូន ណូ Crush សូមប្រាប់អោយហើយ 
អូខេ!! ចូលសាច់រឿងយើងវិញ នៅតាមដងផ្លូវនឹង មានសុទ្ធខោអាវ របស់ធ្វើពីត្នោត ភេសជ្ជៈជាដើម និយាយពីថាខ្ញុំសប្បាយទិញណាស់ អោយតែឃើញរបស់ស្អាត ខ្ញុំបានអាវអង្គរសង្រ្កាន្តមួយ ដើរតទៅទៀតដោរថាតែថ្ងៃក្តៅពេកខ្លាចខ្មៅក៏ចូលទៅទិញក្រមាមួយ ដើម្បីថែរក្សារសម្រស់ផង ណាមួយជួយលើកតំកើនផលិតផលខ្មែរយើងផង ដើរយូរៗក៏ដល់កន្លែងផ្តល់ពត៌មានដែលមានបាឡុងពណ៌សរនៅខាងមុខ ខ្ញុំក្រឡេកឃើញឆ្វាច់ ខ្ញុំច្បាស់ណាស់ថាជាបងដា សុំរៀបរាប់ពីរូបរាងគាត់សិន គាត់មិនធាត់មិនស្គម និយាយទៅម៉ាល្មម សំបុរសណ្តែកបាយ សក់រួញបន្តិច ភ្នែកធំៗ តែមាត់ទ្រង់ច្រវ៉ាប បន្តិច និយាយដើមគាត់ចាំមើលគាត់អានហើយគាត់ជេរអូនហើយ កុំខឹងអីណាបងដាអូននិយាយតាមការពិតទេ តែសំដីសំដៅរបស់គាត់ អ៊ូយ!!លោកអើយ!! ម៉ាអ៉េម នេះមិនអួតទេ សំលេងពិរោះដូចសារិកាចឹង ស្តាប់ហើយចង់ស្តាប់ទៀត
ខ្ញុំចូលទៅដល់: បង!! ជំរាបសួរ
បងដា: បាទ!! ជំរាបសួរអូន អូនមានប្លង់ហើយនៅ
ខ្ញុំធ្វើមុខឡេឡើៗ គាត់ក៏ហុចប្លង់មកអោយខ្ញុំហើយបន្តទៀតថា : អូននេះប្លង់ទាំងមូលនៃការប្រារព្ធពិធីអង្គរសង្រ្កាន្តយើងនឹង វាងាយស្រួលសំរាប់អូនពេលដែលអូនចង់ទៅណា
ខ្ញុំគិតក្នុងចិត្ត (នេះមិនចាំសំលេងខ្ញុំទេអីបងដា យ៉ាប់ណាស់ប្អូនមករកដល់កន្លែងហើយមិនស្គាល់ទៀត ) 
ខ្ញុំតបទាំងទឹកមុខបែបនេះ : អរគុណបង ហើយចុះណាមាន់អូន? (ចាំមើលគាត់ចាំអត់)
គាត់តបមកវិញ: អូនចង់ទិញមាន់ អូនទៅទិញនៅខាងនោះអូន ( គាត់ចង្អុលប្រាប់ខ្ញុំ )កន្លែងនេះជាកន្លែងផ្តល់ពត៌មានទេអូន 
ខ្ញុំ: (អើស!!!បងដាលេងមែនទែន? ) អត់ទេ!! មាន់អូននៅនឹង!!!
បងដា: អូនទៅទិញនៅទីនោះអូន (គាត់ចង្អុលប្រាប់ខ្ញុំម្តងទៀត)
ខ្ញុំ: អត់ទេ!!! បងដា មាន់អូនទុកនៅបងឯងលូវអូនចង់យកទៅស្ងោរជ្រក់ 
គាត់នឹកឃើញហើយក្បាលខ្លួនឯង អូ!!លីមែន?? 
ខ្ញុំ: នឹងហើយ!! 
បងដា: ហើយឡើងចឹង!! ដុងសំដែងណាស់យើង 
គាត់ថាហើយក៏ដើរទៅក្រោយដើម្បីរៀបចំអោយខ្ញុំ 
ភ្លាមនោះមានបងស្រីស្អាតម្នាក់គាត់ចូលមកនិយាយជាមួយខ្ញុំ អូ!! អូនឯងផ្ញើរដាអោយទិញអោយអូនមែន
ខ្ញុំ: បាទបង យ៉ាប់ណាស់គាត់នឹងយូរៗអត់ស្គាល់ប្អូនឯង 
បងដារៀបចំហើយក៏យកមកអោយ ហើយខ្ញុំសួរគាត់ទៀតថា: ថតអត់បង
គាត់តបឡើងភ្លាត់សំលេង: យី!!! និយាយមិនថតម៉េចថាហើយគាត់ក៏ចាប់កាន់ទូរស័ព្ទមកSelfie បានពីរបីសន្លឹកដែរ ថតរួចហើយខ្ញុំមិនបង្អង់យូរ ក៏សុំលាពួកគាត់ទៅ ព្រោះប្រញ៉ាប់ដើរតទៅមុខទៀត ខ្ញុំតដើរទៅស្តង់ក្បែរនោះដើម្បីទិញវត្ថុអនុស្សាវរីយ៍ខ្លះ ខ្ញុំឃើញមានអាវឡើងច្រើនពណ៍ មិនបានគិតច្រើនខ្ញុំរើសបីបួនអាវ កងដៃ៥ បន្តោងសោរពីរផង ដើម្បីយកផ្ញើរប្អូនស្រីជីដូនមួយនៅផ្ទះផង អាណិតណាស់វាមិនបានដើរជាមួយ បានត្រឹមមើលរូបថតរបស់បងវានឹងឯង 
ផុតពីនឹងហើយខ្ញុំបានដើរថតឡើងពេញប្រាសាទនឹងStyle អីក៏មានដែរ ហេបភី សេដ មិនដឹងខ្លួន អីក៏មានដែរ ហេតុតែគ្នាមួយឆ្នាំមកម្តងចឹងហើយ កុំប្រកាន់ក្មេងក្មាងអី ដើរយូរៗហត់ពេកក៏រកន្លែងសំរាក ណាមួយម៉ោងជិត១២ហើយ ខ្ញុំក៏យកបាយឆីតែម្តងទៅ ឃ្លានណាស់អាបាយស្លឹកឈូកនឹង តែបែបគ្មានវាសនាបានឆីវាទេ ខ្ញុំបែរជាឆីសំលកកូរអីណា ឆ្កុយ តែឆ្ងាញ់របស់គេដែរនឹងណា!! កំពុងតែឆីឆ្ងាញ់ផង ស្រាប់តែលឺអាបទចាក់ទឹកដូងនឹង ឯងប៊ិសតែហោះទៅរាំចោលចានបាយ តែស្តាយបាយកុំអីអានាង រាំអោយហុយដីម៉ង ទំរាំតែបាយហើយចប់បទញ៉ាក់អស់លីង ស៊ាំណាស់!!! អាក្រយ៉ៅមិនបានរាំចឹងមែន
ដើរយូរៗមានអារម្មណ៍ថាមិនស្រួល ជើងវាចេះតែចង់រមួលក្រពើ គិតថាទៅមុខមិនរួចទេ ក៏ដើរទៅរកតុកៗដើម្បីមកសណ្ឋគារវិញ
មកដល់ហើយសំរាកបន្តិច ជើងរាងស្បើយ ខ្ញុំក៏ខលទៅរកអាមិត្តយិនសិននឹងម្តងទៀត
ខ្ញុំ: អាឡូ ហ្អែងនៅណា
Fri: អញនៅក្នុងបន្ទប់
ខ្ញុំ: ហើយអត់ទៅណាទេ
Fri: អត់ទេហត់ណាស់ ហ្អែងមកលេងអញអត់អញអផ្សុកណាស់នៅម្នាក់ឯង 
ខ្ញុំ: អឺ! បន្ទប់លេខប៉ុន្មាន
Fri: ប្រាំរយប្រាំមួយ 
ខ្ញុំ: អឺអញទៅដល់ឡូវហើយ 
ខ្ញុំដាក់ទូរស័ព្ទចុះហើយ ក៏ដើរចេញពីបន្ទប់ទៅរកវា
ខ្ញុំបានចុះទៅក្រោមដើម្បីទិញទឹកបន្តិច ពេលដែលខ្ញុំដើរចូលក្នុងសណ្ឋាគារវិញ ខ្ញុំស្រាប់តែឃើញប្រុសម្នាក់ដើរមកច្រាស់ផ្លូវខ្ញុំ គាត់ពាក់អាវពណ៍សរ ខោត្រឹមជង្គង់ សក់បែបPM រៀងប្រហែលៗមុខគាត់ តែមិនហ៊ានហៅ (នឹងប្រហែលជាសង្សាររបស់យាយប៊ិនឹងទេដឹង) ខ្ញុំចេះតែដៀងៗកន្ទុយភ្នែកដើម្បីអោយប្រាដថថាមែនរឺមិនមែនខ្ញុំឈរនៅនឹងថ្កល់ ខ្ញុំក៏ដើរទៅរកជណ្តើរយន្ត (ឈប់ខ្វល់អាណាក៏ណាទៅ ទៅជួបយាយប៊ិនឹងវិញ) ឡើងដល់ជាន់មួយនោះ ខ្ញុំដើរដល់បន្ទប់មួយ ខ្ញុំគោះទ្វាហៅ ស្រាប់តែមានមនុស្សប្រុសម្នាក់មាឌឡើងមាំ និយាយទៅប្រហែលជាខាងអ្នកយោធា គាត់ចងតែកន្សែងពោះគោ ម៉ែអើយ!! សាច់ដុំទាំងកង់ៗ ឯងនេះឡើងចង់ឈាមច្រមុះ គាត់មើលលើមើលក្រោម ហើយនិយាយ មានការអីដែរអូន?
ខ្ញុំ : អើ... អាស្មីនៅនឹងអត់បង
គាត់និយាយរបៀបឆ្ងល់: អត់មានណាអូន បន្ទប់នឹងមានតែបងម្នាក់ឯងតើ
ខ្ញុំ : ខ្ញុំក៏ដើរថយក្រោយពីរជំហានហើយងើយមើលទៅលើ ព្រះ!!! បន្ទប់បួនរយប្រាំ សុំទោសផងបង ខ្ញុំច្រឡំបន្ទប់
គ្រាន់តែនិយាយប៉ុណ្ណឹងមានណាទៀតដាក់មេប្រូចរត់ឡើងលឿន ទៅចុចជន្តើរយន្ត (អាណាក៏ចង្រៃម៉េសមកចុចជាន់ទីបួននឹង) អាជណ្តើរយន្តនឹងក៏យឺតទៀត 
ពេលឯងងាកទៅក្រោយវិញ ពូនឹងនៅតាមមើលឯងហើយលួចសើចឯងទៀត អាមនុស្សនេះឡើងអៀន 
ខ្ញុំចាំអាជណ្តើរយន្តនឹងយូរពេក ក៏រត់វ៊ើង តាមជណ្តើរជើងយ៉ាងលឿន (ម៉ារឿងនឹងមិនដឹងជាជួបប្រុសប៉ុន្មានដងទេ ) 
ទំរាំតែដើរដល់បន្ទប់វានឹងឯងមុខក្រហមឡើងដូចភ្លើងឆេះ
ញុមចូលក្នុងបន្ទប់យាយយិនសិន ដើរមិនទាន់បានអង្គុយស្រួលបួលផង វាសួរខ្ញុំ ហ្អែងមានឃើញ ប្រុសម្នាក់ពាក់អាវសរដើរកាត់មុខហ្អែងអត់
ខ្ញុំ: អើ!! ឃើញតើ ម្នាក់នឹងមែនដែរហ្អែងប្រាប់អញ
អើនឹងហើយ វា អៀនហ្អែង 
ខ្ញុំ:ហើយម៉េចបានមកអៀនអញវិញ អញមិនដែលនិយាយអីមួយវាផង 
វាស្តាប់លឺពេលអញលេងVoice ជាមួយហ្អែងនឹង វាសួរអញថាហ្អែងកាចខ្លាំងមែនអញថា ហ្អែងកាចណាស់តែត្រូវមិនត្រូវជេរJM 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment