Breaking

Friday, June 8, 2018

រឿង បាត់បេះដូងនៅសៀមរាប (ភាគទី២)

រឿង បាត់បេះដូងនៅសៀមរាប
ភាគទី២
និពន្ធដោយ Phi Natta
#Khmer_Novel_69


ខ្ញុំ:អើ អាគេបាញ់ បង្ខូចកេរ្តិ៍ឈ្មោះអញ
ពួកយើងក៏បន្តស៊ីត្រាវគ្នាទៀត ពីរឿងកិច្ចការប្រទេសជាតិ ព្រោះខានជួបគ្នាយូរហើយ
ដល់ពេលល្ងាចពួកខ្ញុំក៏នាំគ្នាដើរទៅប៉ក់ទីត (ផប់ស្រ្តីត) ពីដំបូងមានតែខ្ញុំ យាយប៊ិនឹង And ប្រុសក្មេងវានឹង ពួកយើងនាំគ្នានៅញាំអីនៅមុខប៉ក់ទីតនឹង ព្រោះត្រូវចាំគ្នាប្រុសក្មេងវាផង ខ្ញុំបានឃើញប្រុសមួយក្រុមដើរចូលមក ដើរសំដៅមកតុពួកខ្ញុំ ហើយ មានម្នាក់នោះអង្គុយនៅទល់មុខខ្ញុំ គាត់ឈ្មោះជាតិ គាត់ស្អាតណាស់ រាងល្មម សាច់ដុំកង់ៗ តែមិនសូវធំទេ ម៉ាល្មមនឹងក្រាស់ខរាងជ្រុងបន្តិច តែគ្មានមុនអីបន្តិច សក់កាត់បែបស្តាយ៍កូរ៉េ កំពស់ប្រហែល1.70Cm ពាក់ស្បែកជើងផ្ទាត់ អាវយឺតសរ ខោខោប៊យ ពាក់ថង់ការពារទូរស័ព្ទ គ្រាន់តែឃើញគាត់ភ្លាមឯងឡើងអៀនក្វាច់ អាណាមិនអៀនបើមើលតែមុខឯង ហើយញញឹមញញែម រហូត គាត់មិនបានសួរនាំអីខ្ញុំទេ បានតែញញឹមដាក់គ្នាតែប៉ុណ្ណឹងឯង បន្ទាប់ពីញាំអីហើយពួកយើងក៏នាំគ្នាប្រយុទ្ធ ពួកយើងមានគ្នាប្រហែលដប់ជាងអ្នក ខ្ញុំអោយគេដើរហើយខ្ញុំដើរពីក្រោយយាយប៊ិយិនសិននឹង ណាមួយមិនស្គាល់គេផង ពួកយើងលេងសប្បាយណាស់ បាញ់គេផង រត់ផង ប៉ាតម្សៅផង រាំផង ស្អីក៏មានដែរដើរយូរៗទៅ មិនដឹងជាអាប៊ិជាតិនឹងមកក្បែរឯងតាំងពីពេលណា ពេលរត់គាត់កាន់ដៃខ្ញុំអោយរត់តាមគាត់ ហើយឯងឡើងអៀន ជ្រុលតែគាត់កាន់ហើយ យើងចេះតែបណ្តោយទៅ តែយើងនៅតែមិនមាត់រកគ្នា ពេលមុខរបស់ខ្ញុំត្រូវម្សៅខ្ញុំឡើងក្រហាយ ខ្ញុំមិនហ៊ានហៅអាប៊ិនឹងជួយបាញ់ទឹកអោយទេ ខ្ញុំបានកេះហៅយាយនឹងអោយជួយបាញ់អោយ វារៀបនឹងលើកបាញ់អោយហើយនឹងហ្អា ប៊ិជាតិបាញ់មុខឯងឆ្វាច់ៗ ខ្ញុំមើលមុខគាត់បែបភ្ញាក់ លើកនោះហើយដែលគាត់ព្រមនិយាយរកខ្ញុំ គាត់ប្រាប់ថា: គាត់ជួយបាញ់អោយ ខ្ញុំគ្មានអីក្រៅពីមុខក្រហម ត្រចៀកក្រហមទេ ហាហា ព្រឹត្តិការណ៍មួយដែលធ្វើអោយខ្ញុំភ្លេចមិនបាន គឺខ្ញុំបានវង្វេងក្រុមនៅតែម្នាក់ឯងខ្ញុំខ្លាចផងអីផង ខលទៅយាយនោះវាមិនលើកទៀត បានប្រហែល៥នាទី មានមនុស្សម្នាក់ចាប់ដៃខ្ញុំ ខ្ញុំភ័យឡើងដល់ថ្នាក់បិទភ្នែកលើកកាំភ្លើងបាញ់ទឹកនឹង ដាក់មួយទំហឹង ផាច់ៗៗ ម្នាក់ប្រុសនោះស្រែក: អ៊ូយៗៗៗ!!! ឈឺណាស់ៗ!! ខ្ញុំទេលី!! 
ខ្ញុំលឺសំលេងហាក់ប្រហែលៗ ក៏ឈប់បើកភ្នែកឡើង: អុយ!! ជាតិទេ ខ្ញុំសូមទោសផង អត់ចេតនាទេ 
គាត់អង្អែលដៃ ទំនងប្រហែលជាឈឺណាស់ហើយ (អាណាអោយមកចាប់គេផ្តេសផ្តាសធ្វើអី )
ជាតិ : ធ្វើមើលតែក្មេង អ្នកណាចាប់ដៃមិនបាន 
ខ្ញុំតបទៅវិញ: ខ្លាចហ្អា!!! នៅម្នាក់ឯងផង អាណាមិនខ្លាចបើលេងម៉ាកៗនឹង..
គាត់សើចខ្ញុំ : ហាហា!! ងាប់ហើយ ធ្វើមើលតែស្រី ខ្លាចនោះខ្លាច...
ខ្ញុំទំលាក់មុខចុះហើយនិយាយមានល្មមនឹងគាត់លឺ ព្រោះមិនសូវមានធុងបាស : បើមិនដែលដើរចឹងផង 
គាត់ឃើញខ្ញុំសេដបែបនេះ គាត់យកដៃចាប់ដៃខ្ញុំម្តងទៀត
ជាតិ : ខ្ញុំថាលេងទេ..មោះប្រញ៉ាប់ទៅ គេចាំពួកយើងយូរហើយ ឈប់សេដទៅ ខ្ញុំសូមទោស មកធ្វើចិត្តអោយសប្បាយៗទៅ ចូលឆ្នាំគេមិនអោយសេដទេ បើខ្ញុំលែងដៃត្រូវមកទាញអាវខ្ញុំមក ខ្ញុំមិនប្រកាន់ទេ សំខាន់កុំអោយវង្វេង តែឯងចឹង ខ្ញុំភ័យ អូសចាឡំ យើងទាំងអស់គ្នាភ័យ ព្រោះកន្លែងនឹងវា ចលាចលណាស់
ខ្ញុំ: Kkk ..!! 
គាត់និយាយមិនទាន់ចប់ផង មានអាប៊ិមួយណាទេ មាឌអោយដូចគីងកុងមកច្រានឯងពីក្រោយ ខ្ញុំបាត់បង់ជំហរ ក៏ដួលទៅលើគាត់ ពេលនោះហើយ ដៃរបស់ខ្ញុំខ្ទប់នៅនឹងទ្រូងរបស់គាត់ ក្បាលខ្ញុំនៅនឹងក្រោមចង្ការរបស់គាត់ ខ្ញុំអាចដឹងថា បេះដូងរបស់គាត់លោតញ៉ាប់ណាស់ ពួកយើងបានសំលឹងមើលគ្នា
ខ្ញុំដកដៃភ្លាម ហើយនិយាយ សូមទោសផង!! គ្មានចេតនាទេ មកពីគេច្រានខ្ញុំ.. (តែចិត្តក៏ចង់ចឹងដែរ)
ជាតិ: អឺ..នែ.. មិនអីទេ តោះទៅ...

ពេលទៅដល់ យាយស្មី ចេញមកសួរនាំធ្វើរបៀបភ័យៗ : ហ្អែងអត់អីទេអី
ខ្ញុំ: អឺ អញអត់អីទេ តែអ្នកដែលអីនោះគឺជា... ខ្ញុំអេះក្បាលបណ្តើរងាកមើលទៅជាតិបណ្តើរ 
ស្មីគេងាកមើលទៅជាតិដូចគ្នា ជាតិគាត់តបមកវិញ: អត់អីទេ!!បន្តិចបន្តួច!! ប៉ុណ្ណឹងនៅស្ទើរណាស់...
ស្មីវាទាញខ្ញុំមកនិយាយតែពីរនាក់: ហ្អែងវ៉ៃគាត់?
ខ្ញុំ: អញអចេតនាទេ គាត់លេងមកចាប់កដៃអញ អញស្មានតែអាណា អញទាញកាំភ្លើងនឹង ដាក់យកៗហ្មងទៅ 
ស្មី: ហ្អែងនេះ អត់ចេះមើលមែន 
ខ្ញុំ: អាណាដឹងហ្អា 
បងជាតិគាត់ដើរមកជិតពួកខ្ញុំ: នែៗ!!នៅខ្សឹបអី ប៉ុណ្ណឹងវាមិនអីទេ កុំអោយខូចអារម្មណ៍ដើរទៅ 
ពួកខ្ញុំក៏នាំគ្នាបន្តការសប្បាយទៀតទៅ 
ពេលដើរតាមផ្លូវខ្ញុំសួរគាត់..អឺនែ..ជាតិ?
ជាតិ: បាទ?? 
ខ្ញុំ: នេះឈឺខ្លាំងអត់
ជាតិ:ល្មមដែរ នឹងណា តែគ្មានអ្នកណាចង់ចឹងទេ 
ខ្ញុំ: ខ្ញុំសូមទោស បើមិនយល់ទាស់ទេ ទៅបន្ទប់ខ្ញុំទៅខ្ញុំលាបថ្នាំអោយ (នេះបំណងល្អទេណា ព្រោះធ្វើអោយគេរបួសដោយសារយើង មិនមែនចង់ចំណេញទេអ្នកអានកុំច្រឡំ) 
ជាតិ: នោះសូមទោសញុមប៉ុន្មានដងហើយលី..ញុមប្រាប់ថាមិនអីទេ ប៉ុណ្ណឹងៗខ្ញុំទប់ទល់បាន 
ខ្ញុំ: តាមចិត្តចុះចឹង 
ម៉ោងប្រហែលជិតដប់មួយហើយ ពួកយើងក៏បែកផ្លូវគ្នា ព្រោះគ្នារបស់ជាតិ គាត់ទៅដេកនៅផ្ទះសំណាក់ផ្សេង 
ទៅដល់បន្ទប់ខ្ញុំ បោះទូរស័ព្ទចោល ហើយក៏ចូលទៅងូតទឹកទៅ ពេលចេញមកវិញខ្ញុំពាក់អាវយឺត ខោជើងខ្លី (វាជាទំលាប់របស់ខ្ញុំទៅហើយ ញុមមិនដែលចេះដេកស្រាតទេ កាលួងណាស់ ) ប្រាស់ខ្លួនដេកហើយក៏លើកទូរស័ព្ទឡើង ម៉ែអើយ!! Exខលមកចង់ម្ភៃដង គិតម៉េចចេះអញរវល់តែលេងជាមួយប្រុស អាស រវល់តែលេងសប្បាយភ្លេចអាប៊ិនឹងបាត់ ញុមក៏លើកទូរស័ព្ទខលទៅគាត់ 
ខ្ញុំ: អាឡូ
Ex: អាឡូអូននៅណា?
ខ្ញុំ: ខ្ញុំមកអូតែលវិញហើយ
Ex: អរ បងខលម៉េចអត់លើកចឹង?
ខ្ញុំ: ភ្លេងអោយហឹងត្រចៀកបងអើយស្តាប់អត់លឺទេ សុំទោសផង 
Ex: មិនអីទេ គេងទៅបងក៏បានលេងដែរ ឥឡូវត្រឡប់ទៅវិញហើយ 
ខ្ញុំ: បាទបាយៗ 
ហ៊ើយ!!!! ធូរចិត្តតិចដែលគេមិនខឹង (ខ្ញុំអង្អែលទ្រូងខ្លួនឯង)
សំលេងគោះទ្វា: តុកៗៗ...អ្នកណានឹង?
ជាតិ: ខ្ញុំជាតិ ណាបើកទ្វាបន្តិច
ខ្ញុំ: អូ!! ខ្ញុំក៏ដើរទៅបើកទ្វា...ខ្វាក..យី!!ហើយស្អីគេខ្លះនឹងសំពីងសំពោងម៉េស
ជាតិ: អឺ...គឺចេះទេ ខ្ញុំទៅដល់ផ្ទះសំណាក់ខ្ញុំនឹង ពួកខ្ញុំគេងបានដប់នាទីស្បែកពួកខ្ញុំប្រតិកម្មហើយ ឡើងរមាស់ពេញខ្ញួនអស់ហើយចឹង ពួកខ្ញុំក៏នាំគ្នាមកជួលបន្ទប់នៅនឹង តែដោយសារតែមនុស្សច្រើនពេកបន្ទប់ដេកមិនអស់ទើប មកសុំគេងជាមួយផងបានអត់ហើយក្រែងថាជួយលាបថ្នាំអោយនោះអី 
ខ្ញុំ: អឺ...នែ... 
គាត់ឃើញខ្ញុំរាងរារែកចិត្តគាត់ក៏ថា: ចឹងមិនអីទេ..ខ្ញុំទៅ បញ្ច្រៀតនៅជាមួយពួកនោះក៏បានកុំអោយពិបាក
(គាត់ទាញវ៉ាលីចេញទៅ)
ខ្ញុំឃើញចឹងអាណិតដែល ណាមួយធ្វើអោយគេរបួសផង គេពឹងហើយយើងមិនជួយវាមិនកើត ណ្ហើយចាត់ទុកថាជាការសូមទោសគាត់ចុះ គិតហើយក៏ហៅគាត់: ល្បងជាតិឈប់សិន!! អ៊ឹម!! ខ្ញុំអូខេ..តែបន្ទប់គ្រែមួយទេណា ខ្លាចតែល្បងពិបាកគេង 
ជាតិ: មិនអីទេ!!! យ៉ាងហោចណាស់វាគ្រាន់ជាងគេងបញ្ចៀតជាមួយពួកនោះដែរ 
គាត់ញញឹមបែបសប្បាយខ្លាំងណាស់ ហើយក៏យកឥវ៉ាន់ចូលទៅចឹង 
រៀបចំឥវ៉ាន់រួចរាល់ហើយ ខ្ញុំបានដេញគាត់អោយទៅងូតទឹកម្តងទៀត ដើម្បីកាត់បន្ថយភាពរមាស់របស់គាត់
គាត់ក៏ចូលទៅ បានប្រហែលដប់នាទី គាត់ចេញមកវិញជាមួយតែនឹងកន្សែងពោះគោតែប៉ុណ្ណោះ ឈាមច្រមុះហើយលោកឪអើយ!! ស្អាតអីក៏ស្អាតយ៉ាងនេះ ស្មាបើក សាច់ដុំ៦កង់តែមិនធំណាស់ណាទេ ស្បែកសរ បូកនឹងខ្លួនទទឹក ថែមទាំងអាស្អីគេនោះទល់ៗទៀត អញអើយ!!មិនហ៊ានសូម្បីតែគិតថាគាត់មកដេកជាមួយយើង ហាហា 
គាត់សួរខ្ញុំ: ដាក់ខោអាវនេះនៅត្រង់ណាលី
ខ្ញុំឡើងភ្ញាក់: ភ្ជួរដាក់នៅនឹងក្នុងទូរទៅ 
គាត់ដាក់ហើយគាត់ដោះកន្សែងនោះចេញ នៅដល់ស្លៀកខោស្លីប ឃ្វៀលជើង ហើយដើរសំដៅមករកខ្ញុំ: ល្បងឯងអត់ស្លៀកខោជើងខ្លីទេហើយស្លៀកចឹងរងារងាប់ហើយ 
ជាតិ: ប៉ុណ្ណឹងបាន ហើយ មានភួយហើយខ្លាចអី ខ្ញុំស្លៀកតែចឹង 
ខ្ញុំ: ចឹងអង្គុយត្រង់នេះ 
ជាតិ: ចង់ធ្វើអី
ខ្ញុំ: ថាអោយអង្គុយសិនទៅ ហើយបែរខ្នងមក 
គាត់ក៏អង្គុយ ញុមស្ទុះវឹងទៅរកវ៉ាលីរបស់ខ្ញុំ ញុមបានទាញយកថង់ថ្នាំរបស់ខ្ញុំចេញមក ជាធម្មតាខ្ញុំក៏កើតអាលេកស៊ីបែបនេះចឹងហើយខ្ញុំតែងតែយកពួកវាមកការពារខ្លួនជានិច្ច
ល្បងជាតិគាត់លាន់មាត់: ស្អីគេនឹង?
ខ្ញុំ: ជា ថ្នាំរបស់ខ្ញុំដែលដាក់តាមខ្លួននឹងហើយ 
ខ្ញុំបានបេះយកថ្នាំ អាលេកស៊ីមួយគ្រាប់ យកអោយគាត់ផឹក នឹងយកថ្នាំលាបសំរាប់អ្នកអាលេកស៊ីស្បែក 
ជាតិ: គាត់សួរខ្ញុំ ថ្នាំអីនឹង?
ខ្ញុំ: ផឹកទៅ ខ្ញុំមិនបំពុលទេ វាជាថ្នាំធ្វើអោយបាត់រមាស់
ថាហើយគាត់ក៏យកផឹក ខ្ញុំអង្គុយពីក្រោយគាត់ ហើយលាបថ្មមៗ 
ជាតិ: ដៃទន់ឡើងដូចស្រី 
ខ្ញុំ: វ៉ៃប៉ាកាច់អាឡូវនឹង គេប្រុស ណូស្រី 
ជាតិ: ហាហា បាទៗ 
ខ្ញុំ: រួចហើយ 
ថាហើយខ្ញុំក៏ងើបទៅថង់ថ្នាំខ្ញុំម្តងទៀត លើកនេះយកថ្នាំNeoticabam មកម្តង 
ខ្ញុំ: ហុចដៃមក 
គាត់ក៏ហុចដៃគាត់មកអោយ ខ្ញុំបៀកថ្នាំលាបអោយ 
ជាតិ: នេះណាជាប្រុសទេ បើជាស្រីណាសុំចូលដណ្តឹងហើយ ចេះមើលថែរគេយ៉ាងល្អចឹង
ខ្ញុំសំឡក់គាត់ លើសហើយ..ប៊ិ!! នេះមកពីឃើញវេទនាទេ ណាមួយខ្ញុំជាអ្នកបង្កផង 
ជាតិ: ចឹងផង 
ដឹងថាគាត់កំពុងតែស្លុងអារម្មណ៍ ខ្ញុំលេងច្របាច់ដៃគាត់ម៉ាទំហឹង 
ជាតិ: អ៊ូយ!! 
គាត់ស្រែកឡើងវៀចមាត់អស់ហើយ ហាហា 
ជាតិ: សើចទៀត វ៉ៃក្មេងខូចមួយចោលឡូវនឹង 
ខ្ញុំ: ឈឺទេ សួរថាឈឺទេ លេងមកចាប់ដៃគេ គេដាក់ប្រាំកាំភ្លើង មានអារម្មណ៍ថាស្វាងដូចជាផឹកកាហ្វេ 
ជាតិ: 
ខ្ញុំ: ខ្ញុំធ្វើលេងទេ បានហើយគេងទៅ 
គាត់ប្រាស់ខ្លួនដេក ខ្ញុំដើរទៅយកមាន់មកដាក់កណ្តាល 
ជាតិ: អាវ!!ហើយយកមកធ្វើអី?
ខ្ញុំ: ហាមឈ្លានពាន 
ជាតិ: ព្រះ..!!! ប្រុសគ្នាឯងសោះ
ខ្ញុំ: យី!!ទុកចិត្តមិនបានទេ ខ្លាចគេរំលោភ 
ជាតិ: ហាហា ចឹងផង 
ខ្ញុំ: នឹងហើយគេងទៅ Good Night
ដេកប្រហែលបានមួយភ្លែត ល្បងជាតិនឹងយកដៃដែលឈឺនឹងមកអោបចង្កេះខ្ញុំ
ខ្ញុំ: ល្បងឯងដាក់ដៃមកធ្វើអី 
ជាតិ: ដៃនឹងវាឈឺ ចឹងសុំដាក់លើយើងសិនហើយ 
ខ្ញុំ: ស៊ាំណាស់!!
ជាតិ: ណូស៊ាំ...គេងទៅ...ហិហិហិ Good Night
ម៉ោងប្រហែល៦ជាង ពន្លឺព្រះអាទិត្យបានជះតាមបង្អួចបន្តិចម្តងៗ ខ្ញុំងើបហើយតែមិនទាន់បើកភ្នែក តែមានអារម្មណ៍ថា ខ្យល់អីនឹង ក្តៅៗបាញ់ចំកញ្ជឹងកររបស់ខ្ញុំហ្នឹង ខ្នងរបស់ខ្ញុំដូចជាប៉ះនឹងស្អីគេរឹងៗ ហើយ ក្បាលខ្ញុំដូចជាមិនមែនដេកលើខ្នើយទេ ហើយជើងខ្ញុំម៉េចក៏លើកមិនកើតចឹង ..
គិតយូរៗទៅ អញសង្ស័យណាស់ បើកភ្នែកមើល ដៃអោបចង្កេះ ក្បាលកើយដៃ ជើងគងជើង ច្រមុះនឹងជិតនឹងកញ្ជឹងករ 
ងាប់ហើយ ព្រះលោកជួយ បងជាតិគាត់ដេកអោបខ្ញុំ 
ហើយអីក៏អាឡាឬកម៉េស ដេកគងគេទៀត គិតមិនទាន់បានអីផង គាត់ភ្ញាក់ គាត់និយាយ បានគេដេកអោបចឹង ដេកស្រួលណាស់កូនក្មេង ហើយមិនទាន់ក្រោកទៀត ចឹងសុំថើបមួយសិន ដើម្បីជាសំណងដែលដេកលើដៃគេឡើងស្ពឹកដៃ ថាហើយគាត់ថើបថ្ពាល់ខ្ញុំមួយក្សឺត ហើយគាត់ខ្សឺបដាក់ត្រចៀកខ្ញុំ "Good Morning ក្មេងខូច " គាត់ដកដៃចេញ ហើយក៏ដើរចូលបន្ទប់ទឹកទៅ 
អារម្មណ៍ខ្ញុំមិនដឹងហោះហើរទៅណាទេ ហើយមកហ៊ានលួចថើបកូនប្រុសគេទៀត អាណាអោយដាក់ដៃអោយគេកើយធ្វើអី គងឯង ឯងមិនទាន់និយាយអីផង ខ្ញុំសួរខ្លួនឯង តើនេះជាអ្វីអោយប្រាកដគាត់ស្រឡាញ់ខ្ញុំរឺយ៉ាងណាអារម្មណ៍ច្របូកច្របល់ មិនដឹងត្រូវសួរអ្នកណា 
ហ៊ើយ!! ឈប់គិតហើយ ដេកវិញ កំពុងតែសំងំ... អ៊ូយ!!!ឈឺនោម 
ខ្ញុំងើបឡើងហើយដើរទៅបន្ទប់ទឹក: "បងជាតិៗ"
ជាតិ: មានការអីពៅ 
ខ្ញុំ: ញុមឈឺនោមចេញមកតិចមក 
គាត់បើកទ្វារខ្វាច
ខ្ញុំ: អូយ!! ស្អីនឹង?? អាឡារឹកម៉េស ខ្ញុំបិទភ្នែកយ៉ាងលឿន 
(គាត់នៅក្នុងនឹងទាំងននរគក)
ជាតិ: ចូលមកក្រែងថាឈឺនោមអីម៉េចមិនចូលមក 
ខ្ញុំ: ល្បងឯង រុំកន្សែងទៅ!! លឿន !!
ជាតិ: យ៉ាប់ណាស់កូននេះ គាត់ដើរទៅយកកន្សែងមករុំ 
ខ្ញុំ: អាវ??ហើយនៅនឹងធ្វើអីចេញទៅក្រៅសិនទៅ
ជាតិ: ធ្វើមើលតែក្រមុំ មើលតែបងអត់មានចឹង
ខ្ញុំ: អូយ!! បងជាតិហ៎ ចេញសិនទៅ ណា Pleasee... ផ្ទុះឥឡូវហើយ 
ជាតិ: អូខេៗ 
គាត់ក៏ដើរចេញទៅ
ខ្ញុំ: ហើយៗ បងឯងតទៀតទៅ 
ជាតិ: អូនឯងនៅស៊ីនមែនបានខ្លាចនោះខ្លាច
ខ្ញុំ: បើស៊ីនម៉េចចុះ 
ជាតិ: អត់អីផង ទៅគេងទៅ 
យី!! អាគាត់នេះយូរៗ សួររឿងស៊ីនមិនស៊ីន យ៉ាប់ហ្មង...
គេងលែងលក់ហើយ បើលេងសុទ្ធតែឈុតឆាក18+ ចឹងៗអីវិន 
២០នាទីក្រោយមកគាត់ដើរចេញជាមួយនឹងកន្សែងពោះគោ 
លី!!! ទៅងូតទឹក គាត់និយាយបណ្តើររៀបចំខ្លួនបណ្តើរ
ខ្ញុំ: តិចទៀតបានទៅ 
ជាតិ: តិចទៀតលីទៅណា?
ខ្ញុំ: ទៅតាព្រហ្មលេង 
ជាតិ: បងសុំទៅដែរ 
ខ្ញុំ: អូខេ!!! ចុះក្រុមបងឯង?
ជាតិ: ពួកនឹង វាពេលព្រឹកវានៅដេកទេ ទាល់តែម៉ោង២-៣អីបានដើរ ចឹងពួកយើងទៅហើយចាំមកវិញដើរជាមួយពួកវា លឺថាពួកនឹងទៅភូមិវប្បធម៌ លីទៅអត់??
ខ្ញុំ: អ៊ឹម..ចឹងក៏បាន
គ្រាន់តែនិយាយចប់គាត់រៀបចំខ្លួនហើយបាត់ បាញ់ទឹកអប់យ៉ាងឈ្ងុយ ឆាច់ៗ 
ខ្ញុំដើរទៅវ៉ាលីរបស់ ដើម្បីរើសយកខោអាវទៅស្លៀកនៅក្នុងបន្ទប់ទឹកហ្មង
ជាតិ: ងាប់ហើយ!! ចាំស្លៀកនៅក្រៅទៅ ស្លៀកនៅក្នុងប្រយ័ត្នទទឹកអស់ទៅ 
ខ្ញុំ: មិនអីទេ 
ជាតិ: ទៅ...ទុកនៅនឹងហើយ បងធានាថាមិនមើលទេ 
ខ្ញុំ: អោយច្បាស់ណា
ជាតិ: ច្បាស់!! ទៅៗ
ខ្ញុំចូលបន្ទប់ទឹក ប្រហែលជា ១០នាទីក៏ចេញមកជាមួយនឹង កន្សែកពោះគោដូចគាត់នឹង
បងជាតិគាត់លាន់មាត់: ព្រះ!! ថាឯងសរ នេះសរជាងឯងទៀត 
ខ្ញុំ: នឹងហើយសរ!! បែរមុខចេញភ្លាមហាមមើល
ជាតិ: ហាហា អូខេ 
ខ្ញុំស្លៀកពាក់រួចហើយក៏ហៅគាត់: តោះ!ល្បងទៅឆីអាហារពេលព្រឹក 
ជាតិ: អូខេ 
ពួកយើងក៏នាំគ្នាទៅញាំអី ពេលញាំអីហើយ ខ្ញុំក៏បានតេហៅពូ តុកៗអោយនាំពួកយើងទៅប្រាសាទតាព្រហ្ម
ជាតិ: សាហាវមែន!
ខ្ញុំ: អីគេ?
ជាតិ: សូម្បីតែតុកៗក៏មានម៉ូយដែរ 
សូុមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment