Breaking

Friday, June 8, 2018

រឿង ព្រោះតែនិស្ស័យ ( ភាគ 4 )

រឿង ព្រោះតែនិស្ស័យ 

ភាគ 4 )

និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


ព្រឹកឡើងម៉ោងជិតពួកយើងក្រោកងូតទឹក រៀបចំខោអាវ រួចចុះមកខាងក្រោម ពេលនោះម៉ាក់ប៉េងឡុង ដាំបាយកំដៅម្ហូប ហើយដួសរៀបចំអោយពួកយើងរួចជាស្រេច ពួកយើងទាំង5នាក់ ហូបបាយជុំគ្នា រួចឡានឈ្នួលមកដល់ល្មម ខ្ញុំនិងពួកម៉ាក3នាក់ទៀត អរគុណ ប៉ាម៉ាក់ប៉េងឡុង និងជំរាបលាពួកគាត់ ហើយនាំគ្នាឡើងឡានចេញដំណើរទាំងអារម្មណ៍ខ្ញុំវិលវល់ដូចជាបាត់បង់អ្វីម្យ៉ាង ខ្ញុំហាក់នៅមិនស្ងប់សោះព្រោះមិនបានឃើញមុខបងចំរើន។ បន្ទាប់ពីចូលឆ្នាំរួច ខ្ញុំត្រលប់មកធ្វើការដូចធម្មតា ប៉ុន្តែទំនាក់ទំនងរវាងខ្ញុំនិងបងចំរើន មិនបានកាត់ផ្តាច់នោះទេ ព្រោះយើងទាក់ទងគ្នាតាមfb និងនិយាយទូរសព្ទជាមួយគ្នាស្ទើរតែរៀងរាល់ថ្ងៃ ។ ដំបូងខលមកនិយាយគ្នាសួរសុខទុក្ខតាមរបៀបរាប់អានធម្មតាប៉ុន្នោះ តែលុះយូទៅការប្រាស្រ័យទាក់ទងគ្នាពីចំងាយបែបនេះ ហាក់កាន់តែជ្រាលជ្រៅជាងមនោសញ្ចេតនាបងប្អូនបង្កើតទៅទៀត ពាក្យសម្តីដែលយើងនិយាយគ្នាតាមទូរសព្ទ បើសិនមានអ្នកដទៃលឺ ប្រហែលគេគិតថា ជាគូសង្សាប្រុសស្រីនិយាយគ្នាហើយ ព្រោះប្រើពាក្យបងអូន ពេញៗមាត់ ពួកយើងតែងតែមានគំរោងណាត់ជួបគ្នាម្តងហើយម្តងទៀត ប៉ុន្តែមិនដែលបានដូចបំណងសោះ ព្រោះម្នាក់នៅប្រចាំកន្លែងឯខេត្តព្រៃវែង ហើយម្នាក់ទៀតរវល់ចុះទៅខេត្តនេះខេត្តនោះ មិនដែលបានជួបគ្នាផ្ទាល់នោះទេ ។ នៅថ្ងៃអាទិត្យទី28ខែឧសភា ឆ្នាំ2017 ជាធម្មតា ខ្ញុំមិនដែលយាមអ្នកជំងឺនោះទេ អោយតែដល់ម៉ោង4ល្ងាចខ្ញុំឡើងទៅគេងនៅបន្ទប់ជាន់ទីរហូតដល់ម៉ោង7ព្រឹកទើបក្រោកមកធ្វើការវិញ ចៃដន្យអីថ្ងៃនោះ បុគ្គលិកពេទ្យដែលត្រូវយាម គេមានធុរះបន្ទាន់ទៅស្រុកកំណើតទាំង2នាក់ ទើបមេរបស់ខ្ញុំ បានអោយខ្ញុំចុះមកយាមកន្លែងខាងក្រោមជំនួសគេមួយយប់ ក្រែងលោមានអ្នកជំងឺចូលមកបន្ទាន់ ។ ចំណែកខ្ញុំក៍គ្មានបញ្ហាអីដែរ ព្រោះពីមុនមកខ្ញុំធ្លាប់ដេកយាមកន្លែងតែម្នាក់អែងរាប់ឆ្នាំមកហើយ ។ ល្ងាចឡើងខ្ញុំងូតទឹក ហូបបាយរួចកាន់អាយផេតចុះមកយាមនៅបន្ទប់ខាងក្រោម ។ ខ្ញុំបើកwifi រួចចូលyoutube មើលរឿងភាពយន្ត និងរឿងកំប្លែងរហូតដល់ម៉ោង 10:25នាទី ខ្ញុំរៀបនិងបិតភ្លើងបំរ៉ុងនិងគេងទៅហើយ ស្រាប់តែមានឡានមួយមកឈប់មុខគ្លីនិកហើយ មានបុរសចំណាស់ម្នាក់មកគោះទ្វាស្រែកហៅ
គ្រូពេទ្យ គ្រូេពទ្យ ជួយផងមានអ្នកជំងឺសន្លប់បាត់មាត់បាត់កហើយ
បាទអ៊ុំ !! ឯណាអ្នកជំងឺ យកគាត់ចូលក្នុងមក
នោះនៅក្នុងឡាន អ៊ុំម្នាក់អែងលើកមិនរួចទេ ម៉ោះគ្រូពេទ្យអែងជួយគ្រាម្ខាងម្នាក់
តោះចឹង
នៅក្នុងឡាន វាងងឹងមើលមនុស្សមិនស្គាល់នោះទេ ខ្ញុំកាន់ក្រៀកស្មាអ្នកជំងឺ មានអារម្មណ៍ថាខ្លួនគាត់ត្រជាក់ណាស់ យកគាត់មកដល់គ្រែដែលមានភ្លើងអំពូលនៅពីលើ ទើបធ្វើអោយខ្ញុំឃើញមុខអ្នកជំងឺច្បាស់ ភ្លាមនោះខ្ញុំក៍លាន់មាត់ " ហ្អាក បងចំរើនតើ 
😳 " ខ្ញុំដាក់គាត់អោយគេងផ្ងារលើគ្រែហើយ រត់ទៅយកMonitor ចាប់មើលសញ្ញាជីវិតរបស់គាត់ លទ្ធផលគឺ សំពាធឈាម 9/7 ចង្វាក់បេះដូង 75/mn , កំដៅ34c , អុកសុីសែន 85%ឃើញសញ្ញាជីវិតមិនសូវល្អ ខ្ញុំប្រញប់ប្រញាល់ ដាក់អុកសុីសែន និងចាក់សេរ៉ូមឡាក់តាត បង្ហូរយ៉ាងលឿនដើម្បីបង្រ្គប់ជាតិទឹកក្នុងខ្លួនគាត់វិញ ។ ខ្ញុំនៅឈក្បែរបងចំរើន ដើម្បីតាមដានសញ្ញាជិវិតរបស់គាត់ ក្រោយពេលជួយសង្រ្គោះបន្ទាន់មួយសន្ទុះរួចមក សញ្ញជិវិតបានប្រសើរឡើងខ្លះ អុកសុីសែន ឡើងដល់98% សម្ពាធឈាម 10/7 ចង្វាក់បេះដូង 82 តែកំដៅក្នុងខ្លួននៅតែត្រជាក់នៅឡើយ ខ្ញុំបិតម៉ាសុីនត្រជាក់ និងកង្ហារចោល រួចទៅយកភួយផ្ទាល់ខ្លួនរបស់ខ្ញុំមកដណ្តប់អោយគាត់ ។ ប្រហែលជិតមួយម៉ោងទើបគាត់ដឹងខ្លួន តែមិនទាន់បើកភ្នែកនោះទេ គ្រាន់តែកំរើកដៃជើង ហើយនិយាយខ្សោយៗ " ស្រេកទឹកណាស់ ពិបាកក្នុងខ្លួនណាស់ " ខ្ញុំបន្កើនដំណក់សេរ៉ូម អោយស្រក់ញាប់ជាងមុន ហើយយកថ្នាំដែលមានលាយសារធាតុអុីយ៉ុងដូចអូរ៉ាលីតដែរ តែវាមានគុណភាពល្អជាង មកលាយទឹករួចបញ្ចុកគាត់ម្តងបន្តិចៗព្រោះខ្លាចគាត់ក្អួតទៀត ។ ស្ថានភាពរបស់គាត់ផុតពីគ្រោះថ្នាក់ហើយ ខ្ញុំមកអង្គុយនិយាយគ្នាលេងជាមួយលោកអ៊ុំដែលជូនគាត់មក
គាត់លែងអីហើយលោកអ៊ុំ តើលោកអ៊ុំយកបងចំរើនមកពីណា ?
យកចេញពីរោងការ នៅទីរួមខេត្តព្រៃវែងឯនោះ លោកគ្រូពេទ្យហ្អើយ
ដំបូងគាត់យ៉ាងម៉េច ?
វាបើកឡានជូនមេវាទៅចូលរួមមង្គលការគេ គេរៀបតុអោយមេៗមួយក្រុម និងកូនចៅមួយក្រុម ខ្ញុំក៍ហូបតិចៗជាមួយវាដែរស្រាប់តែវាផឹករៀងជ្រុលតិច ត្អូញថាតឹងពោះ ចង់ក្អួតសុំទៅបន្ទប់ទឹកមួយភ្លែតពីរបីដង ដំបូងខ្ញុំគ្មានចាប់អារម្មណ៍ណាស្មានតែវាតឹងពោះដោយសារផឹកស្រាច្រើនចេះតែហីៗទៅ ស្រាប់តែលើកចុងក្រោយវាប្រាប់ថា ងងិតមុខណាស់ ព្រោះរាគផង ក្អួតផងបែកប្រម៉ាត់ថ្លាន់ ហើយដួលដាច់ផ្ងារទៅដីផ្អើលគេ មេវាអោយខ្ញុំយកឡានដឹកវាទៅពេទ្យ តែជិះរកមើលគ្មានឃើញសោះក៍បង្ហួសឡើងទៅភ្នំពេញ តែមិនទាន់ដល់កន្លែងផង វាកាន់តែខ្សោយទៅៗ ហើយសន្លប់ស្តូកស្តឹង ខ្ញុំឃើញកន្លែងនេះនៅបើកភ្លើងក៍បើកឡានចូលម៉ងទៅ យ្យៃចឹងគ្រូពេទ្យអែងស្គាល់វាដែរអី ?
បាទខ្ញុំស្គាល់គាត់
ចឹងល្អហើយ ជួយមើលវាផង ខ្ញុំបើកឡានជូនមេទៅកន្លែងវិញសិន ចាំអោយគេមកទទួលវាទៅតាមក្រោយ
គាត់ដូចជាបងប្រុសខ្ញុំដែរទេ ពួកយើងរាប់អានគ្នាដូចបងប្អូន ចឹងអ៊ុំមិនបាច់ភ័យទេ ចាំស្អែកព្រលឹមឡើងចាំមកយកគាត់ នៅទីនេះខ្ញុំមើលគាត់ហើយ សូមអ៊ុំកុំបារម្ភ
ចឹង ខ្ញុំទុកចិត្តហើយ ខ្ញុំលាទៅសិនហើយណា ចាំស្អែកចាំអោយគេមកទទួល
បាទអ៊ុំ សុខសប្បាយតាមផ្លូវ
អ៊ុំប្រុសនោះចេញឡានទៅបាត់ ខ្ញុំមកមើលសញ្ញាជិវិតគាត់ម្តងទៀត ពេលនេះអាចទុកចិត្តបានថាគាត់លែងអីហើយ ព្រោះកំដៅ36.7c ,សម្ពាធឈាម11/7 , ចង្វាក់បេះដូង 80/mn , អុកសុីសែន99 % ខ្ញុំដកអុកសុីសែនចេញ ហើយយកកន្សែងមកជ្រលក់ទឹកពូត រួចជូតលើចិញ្ចើម មុខ និងទ្រូងគាត់ ។ ខ្ញុំដោះអាវគាត់ចេញទាំងអស់ ទុកតែខោជើងវែងគាត់ប៉ុន្នោះ រាងកាយគាត់ពេលអត់មានអាវបិតបាំងបែបនេះគឺ ស្រស់ស្អាតមែនទែន សាច់មុខក៍ស សាច់ទ្រូងក៍សហើយ ស្មារីកធំ ក្បាលពោះមានផ្នត់កងៗ សំបូរសាច់ដុំ ខ្ញុំមើលហើយមើលទៀត ដោះរបស់គាត់ធំៗ ក្បាលដោះគាត់ពណ៏ក្រហម បះឡើងលើ ហើយមានរោមខ្មៅវែងៗព័ទ្ធជុំវិញ ដុះបន្តមកដល់ក្បាលពោះ ហួសដល់ផ្ចិត ចំណែកអាក្រោមផ្ចិតរិតតែច្រើនទៀត តែខ្ញុំមិនហ៊ានបើកមើលទេ ព្រោះតែទំរង់មុខគាត់គួរអោយស្រលាញ់ពេក ខ្ញុំហាមចិត្តមិនបាន ក៍យកដៃអង្អែលថ្ពាល់របស់គាត់លេង ។ មិនទាន់ទាំងដកដៃចេញផង ស្រាប់តែលឺគាត់ថ្ងូរ ទាំងបិតភ្នែក " រងារណាស់ ស្រេកទឹក " លឺហើយខ្ញុំទាញភួយដណ្តប់អោយវិញ ហើយយកទឹកមកបញ្ចុកតិចៗទៀត ។ បន្តិចក្រោយមកលឺគាត់ថ្ងូរទៀត " ចុ ក ពោះ ណា ស់ ច ង់ ក្អួ ត " ខ្ញុំទៅលាយថ្នាំ Esomeprazole 40mg 1ដប និងPrimperan ចាក់តាមទ្រូសសេរ៉ូមអោយគាត់ រួចចាក់ថ្នាំAtropine មួយអំពូលក្រោមស្បែកជុំវិញក្បាលពោះគាត់ទៀត ខ្ញុំរង់ចាំមើលបន្តិចតើគាត់មានធ្វើទុក្ខអីទៀតអត់ ឃើញថាលែងអីហើយ ខ្ញុំមើលម៉ោងជិត12ព្រឹកទៅហើយ ទើបទៅចាក់សោទ្វាតែមិនបានបិតភ្លើងអំពូលនោះទេ រួចរាល់ហើយខ្ញុំឡើងទៅគេងលើគ្រែមួយទៀតទន្ទឹមគ្រែគាត់ ។ ខ្ញុំគេងលក់បានប្រហែល1ម៉ោងក៍ភ្ញាក់វិញ ព្រោះលឺគាត់ថ្ងូរទៀត " ស្រេក ទឹក ណាស់ " ខ្ញុំងើបឡើងទៀត ហើយលាយទឹកនិងថ្នាំអោយគាត់ហូបទៀត ម្តងនេះខ្ញុំសង្កេតឃើញទឹកមុខគាត់ស្រស់បស់ ហើយអាចហូបទឺកបានច្រើន ខ្ញុំដូរដាក់សេរ៉ូមអាចំនុះ1លីត្រ 1ប្លោកទៀត រួចឡើងទៅគេងទៀត បានមួយសន្ទុះទៀតគាត់ថ្ងូរស្រេកទឹកទៀត ខ្ញុំក៍ក្រោកបញ្ចុកទៀត ដល់ពេលញយដងពេកទៅ ខ្ញុំសង្ស័យក៍ទៅឈសំងំក្បែរគ្រែ ខាងក្បាលដំណេកគាត់ហើយ ចាំលួចមើលភ្នែកគាត់ មានអី បន្តិចក្រោយមកគាត់បើកភ្នែកព្រឹមៗ ហើយដៀងភ្នែកងាកមើលទៅគ្រែខ្ញុំដេកយឺតៗ ដឹងហើយតើ ចាំកាល់ទៀត ផាច់ត្រូវមួយបាតដែរន្ទះ
អូយ ! ម៉េចអូនអែងមកទះបងចឹង បងឈឺហ្អា 
😫
អោយរៀងង៉ៃក្រោយ ម៉េចក៍ពូកែធ្វើបាបគេម៉េស 
😠
ហិហិហិ ធ្វើបាបអីគេ ?
ធ្វើមុខឆ្ងល់ទៀត ដឹងខ្លួនហើយ មិនចេះយកហូបខ្លួនអែងទេ រំខានតែគេរកដេកពួនមិនបាន 
😟
បងទើបដឹងខ្លួនមិញនិងតើ
ទើបតែដឹងពេលបានញុាំនំផាច់និងមែន ?? ស្មានថាកុហកពេទ្យបានហី ?
ហាហាាហាហា 
😂😂😂 បងសុំទោស មកពីបងចង់អោយអូនអែងនៅមើលថែថ្នាក់ថ្នមបងនិងណាបានបងធ្វើចឹង
ទោះជាចឹងក៍មិនត្រូវធ្វើបាបគេដែរ អត់ងងុយម៉ាយប់ហើយ
បងសុំទោសម្តងទៀត ម៉ោះឡើងមកគេងក្បែរបងមកចឹង កំពុងរងារផង បើបានដេកឱបពេទ្យដឹងតែជំងឺខ្លាចរត់ចេញម៉ង
អាលូវនៅក្នុងខ្លួនម៉េចហើយ ប្រាប់អោយអស់ ម ស្រួលវ៉ៃថ្នាំ
លែងចុកពោះ លែងចង់ក្អួត តែនៅវិលៗ ញ័រខ្លួន ហើយក្តៅពោះទៀត
និងហើយអោយរៀងថ្ងៃក្រោយ កុំប្រឹងស្រាពេក ថ្ងៃមុនញ៉ុមធ្លាប់ប្រាប់បងអែងហើយតើ ថាបងអែងមានបញ្ហាក្រពះ ហូបអីអោយប្រយ័ត្ន នៅអត់ជឿគេទៀត
បងមិនសូវបានផឹកស្រាណាអូន ទៅជាមួយមេត្រូវបើកឡានជូនមេ អ្នកណាគេអោយផឹកច្រើននោះ តែមកពីបងញុាំភ្លាសាច់គោនោះវាហិរពេក បានទៅជាចឹងនោះ
ចាំញ៉ុមផ្សំថ្នាំអោយហូបអាលូវ
បាទ លោកគ្រូពេទ្យស្អាត
😁
ផ្សំថ្នាំអោយគាត់ហូបរួចហើយ ខ្ញុំចូលទៅគេងបន្ទប់ពេទ្យយាម ចំណែកបងចំរើនគេងសុខៗស្ទុះងើបឡើង កាន់សេរ៉ូមដើរទៅតាមខ្ញុំហើយសុំគេងក្បែរខ្ញុំទៀតផង ដោយសារអត់ងងុយពេក ខ្ញុំដាក់តែក្បាលដល់ខ្នើយលក់ភ្លឹង ចំណែកបងចំរើនដៃម្ខាងជាប់សេរ៉ូមហើយនៅឆ្លៀតដេកឱបខ្ញុំទៀត ។ ពួកយើងមិនបានធ្វើអ្វីនោះទេ ព្រោះម្នាក់ៗសុទតែអស់កំលាំងរៀងខ្លួន ប៉ុន្តែខ្ញុំមានអារម្មណ៍កក់ក្តៅ ពេលបាននៅក្បែរទ្រូងគាត់ ពួកយើងគេងលើគ្រែមួយ2នាក់រហូតដល់ភ្លឺ ។ ម៉ោង7ជាង មានឡានមកទទួលបងចំរើនទៅភ្នំពេញវិញ ខ្ញុំបានផ្សំថ្នាំអោយគាត់យកទៅហូបនៅផ្ទះបន្តទៀត មើលទៅបងចំរើនហាក់មិនចង់ត្រលប់ទៅវិញសោះ គាត់នៅវីវល់តែជាមួយខ្ញុំ រហូតដល់មិត្តរួមការងារគេឆ្ងល់ ។ រហូតដល់ខ្ញុំដេញ នៅមិនចង់ទៅទៀត អ្នកដែលមកទទួលគាត់ប្រុងទៅបង់ប្រាក់ថ្លៃព្យាបាលអោយបងចំរើន ប៉ុន្តែខ្ញុំប្រកែកមិនអោយគាត់ចេញលុយនោះទេ ទុកអោយខ្ញុំចេញអោយ ចាត់ទុកជាការតបស្នងដែលគាត់បាននាំដើរលេងនៅក្រចេះ ។ ទំរាំតែគាត់ដាច់ចិត្តទៅ ដូចអូសឬស្សីបញ្រ្ចាស់ចុង ទីបំផុតគាត់ក៍ឡើងឡានទាំងមិនអស់អាល័យ ហើយចាប់តាំងពីពេលនោះមក ពួកយើងក៍មិនដែលបានជួបមុខគ្នាផ្ទាល់ទៀតដែរ ។
កន្លងទៅយ៉ាងយូ !! នៅថ្ងៃព្រហស្បតិ៍ ទីខែមិថុនា ឆ្នាំ2017 ខ្ញុំសុំមេកន្លះថ្ងៃទៅដាក់ពាក្យប្រលងក្របខណ្ឌ ទៅដល់កន្លែងទទួលពាក្យម៉ោង4: 25នាទីរសៀល ។ ចំនួនអ្នកដាក់ពាក្យច្រើនកុះករ ទំរាំតែបានដាក់ម្នាក់ៗ យ៉ាងយូ ម៉ោងក៍កាន់តែខិតជិតដល់ពេលបិតឈប់ទទួលពាក្យទៅហើយ តែក្រដាសឡើងគរដូចភ្នំ មេឃក៍ជិតភ្លៀងទៀត ខ្ញុំចាប់ផ្តើមខ្វល់ខ្វាយ ព្រោះបើដាក់ថ្ងៃនេះមិនទាន់ និងត្រូវរង់ចាំដល់ថ្ងៃស្អែក ប្រហែលម៉ោង8ព្រឹកបានគេធ្វើការវិញ ចុះយប់នេះទៅគេងនៅឯណាទៅបើពួកម៉ាកដែលរៀនជាមួយគ្នា គេទៅរកសុីនៅស្រុកកំណើតគេអស់ហើយ វីវរហើយខ្ញុំ ស្ទើរស្ទាក់មកខេត្តវិញពិបាកព្រឹកឡើងត្រលប់ទៅភ្នំពេញម្តងទៀត តែបើចាំដាក់អោយហើយ និងយប់មិនខាន ។ ក្នុងពេលដែលកំពុងរង់ចាំគេហៅដល់ឈ្មោះ ខ្ញុំបានបើកfbហើយថតសែលហ្វីមុខក្រៀមមួយបុស្តិ សសេរថា " ចប់ហើយខ្ញុំ មកដាក់ពាក្យប្រលង ឥលូវថ្មាលនេះទៅហើយ មិនទាន់បានដាក់ទៀត យប់នេះមិនដឹងបានកន្លែងណាគេងទេ ពួកម៉ាកស្គាល់គ្នាគេទៅស្រុកអស់ហើយ 😩 " ខ្ញុំយក feeling worry ហើយ check in at ទីស្តីការក្រសួងសុខាភិបាល ។ ខ្ញុំមិនបានtagអោយអ្នកណាទាំងអស់ បន្ទាប់មកទើបចុចផុស ។ រូបខ្ញុំមានfri ចុចlike និងcmt ជាច្រើន តែមិនអាចយកជាការបាននោះទេ ព្រោះអ្នកស្គាល់គ្នាជិតស្និទ្ធសុទតែទៅនៅតាមខេត្តអស់ហើយ ចំណែកអ្នកស្នាក់នៅភ្នំពេញ សុទតែមនុស្សមិនដែលជួបគ្នានៅខាងក្រៅ ទាល់យូបានទៅជាមួយ មិនបានអោយពួកខ្ទើយបោកយកទៅសុីខ្លួនប្រាណទទេៗនោះទេ បានជាខ្ញុំហ៊ានថាបែបនេះ ព្រោះរូបពិតរបស់ខ្ញុំ មានអ្នកយកទៅដាក់Profile fake acc រាប់មិនអស់ ហើយពេលខ្ញុំចូលទៅមើលAccទាំងនោះ ភាគច្រើនជាក្រុមប្រុសសុីប្រុស រឺក៍អ្នកលក់ផលិតផលផ្លូវភេទ និង អ្នកដែលស្វែងរកដៃគូសិច ជាដើម ចំពោះបញ្ហានេះខ្ញុំក៍ឧស្សាហ៍ជូនដំណឹងទៅមិត្តភក្តិក្នុង acc ពិតរបស់ខ្ញុំផងដែរ ដើម្បីចៀសវាងចាញ់បោកគេ តាមរយះរូបថតរបស់ខ្ញុំ ហើយខ្ញុំក៍បានផុសបញ្ជាក់ផងដែរថា acc ពិតរបស់ខ្ញុំមានតែឈ្មោះ ....និង មួយទៀតឈ្មោះ .....ប៉ុន្នោះ ។ ដូចនេះខ្ញុំមិនទទួលខុសត្រូវលើ អ្នកដែលយករូបខ្ញុំទៅប្រើផ្តេសផ្តាស់នោះឡើយ ។ ខ្ញុំក៍មិនបានទៅរករឿង អ្នកដែលយករូបខ្ញុំលេងនោះដែរ ខ្ញុំគិតថា គេយករូបយើងដាក់accគេ ប្រហែលគេស្រលាញ់ចូលចិត្តយើងហើយ តែសូមកុំនាំភាពក្តៅក្រហាយអោយខ្ញុំទៅបានហើយ ។ ខ្ញុំផុសបានប្រហែល5នាទី ស្រាប់តែទូរសព្ទខ្ញុំរោទ៍ ខ្ញុំមើលលេខគឺជាលេខបងចំរើន ខ្ញុំចុចទទួល
អាឡូបង
អាឡូអូន ចេញមកក្រៅមក បងនៅឈក្បែរមាត់ទ្វា បងរកមើលអូនអែងអត់ឃើញទេ
បងអែង នៅកន្លែងណា ?
ហេ៊ !! មើលត្រង់មក នេះបងឃើញអូនអែងហើយ
ខ្ញុំមើលទៅមុខឃើញ បងចំរើនឈលើកដៃនៅក្បែរទ្វាច្រកចេញ ខ្ញុំដើរតំរង់ទៅរកគាត់ ទៅដល់ក្បែរគ្នា ខ្ញុំសង្កេតមើលសំលៀកបំពាក់របស់គាត់ប្លែកណាស់ ខោនិងអាវពណ៏គគីដូចគ្នា គាត់ស្លៀកពាក់តឺនុយ មើលទៅឡើងសង្ហារ ហើយមានអំណាចដូចអង្គរក្សអ្នកធំណាម្នាក់ចឹង ។ ទៅដល់ភ្លាម ខ្ញុំសួរគាត់
បងអែងមកទីនេះធ្វើអី ?
បងមករកអូននិងហើយ
ម៉េចបានបងអែងដឹងថាញ៉ុមមកទីនេះ ?
បងដឹងតាមរយះ fb ឃើញអូនអែងcheck in នៅទីនេះ បងខឹងហើយ ម៉េចមកភ្នំពេញមិនតេប្រាប់បងមុន ?
😠
ហិហិហិ ខ្ជិលរំខានបងអែង ឃើញបងអែងរវល់ គិតថាដាក់ពាក្យហើយវិលទៅវិញពេលល្ងាច

រឿងសំខាន់ចឹង ទោះបីបងរវល់យ៉ាងណា ក៍បងឆ្លៀតមកដែរ ឯណាពាក្យប្រលង ចាំបងយកទៅដាក់អោយ
នៅគរលើគ្នាដូចភ្នំលើតុហស មិនដឹងធ្លាក់ដល់ឋានណាទេ ឈចាំឡើងខ្យល់ចាប់ហើយ នៅមិនទាន់លឺឈ្មោះទៀត 
😔
ទុកអោយបងចាត់ការ អូនអែងដាក់ឈ្មោះអី ?
ឈ្មោះ ........
ម៉ោះមកតាមបង
បងចំរើនដឹកដៃខ្ញុំ ដើរជែកគេជែកអែង រហូតដល់តុ កន្លែងទទួលពាក្យ ពេលនោះ អ្នកទទួលពាក្យទាំងអស់ មើលមុខគាត់ហើយញញឹមដាក់គ្នា ក្នុងចំណោមអ្នកទទួលពាក្យទាំងនោះ មានបងប្រុសម្នាក់ ស ស្អាតដូចកូនចិន សើចរួចយ្យៃជាមួយបងចំរើន " ចុម ហែងទៅណា ? " បងចំរើនងាកមកខ្ញុំហើយតប " អញជូនប្អូនអញមកដាក់ពាក្យ គ្នាមកចាំតាំងពីយូហើយមិនទាន់បានដាក់ផង ជួយរកឈ្មោះប្អូនអញសិនមក គ្នាប្រញប់ ឈ្មោះ .... ផ្នែកគិលានុប្បដ្ឋាកមធ្យម " ខ្ញុំឃើញបងប្រុសម្នាក់នោះ ញញឹមងក់ក្បាល ហើយងើបឈ រើក្រដាសរកឈ្មោះខ្ញុំ បណ្តើរនិយាយបណ្តើរ " អើ អាណាដឹងហ្អា បើអញមិនដែលលឺហែងយ្យៃថាមានប្អូនធ្វើពេទ្យបង អ្នកឈចាំគ្រប់គ្នានោះក៍មកចាំយូហើយដែរ អញបួននាក់ហើយធ្វើការមិនចង់ទាន់ផង ប៉ុន្មានថ្ងៃនេះ មានអ្នកមកដាក់ពាក្យសម្រុកមកច្រើនណាស់ នេះ ឃើញហើយ " បន្ទាប់មកគាត់ផ្ទៀងផ្ទាត់មើលត្រឹមត្រូវអស់ហើយ គាត់សុីញេ៉ទទួលរួចអោយខ្ញុំផ្តិតមេដៃ និងហែកចុងសន្លឹកអោយខ្ញុំ ភ្លែត ។ ខ្ញុំសប្បាយចិត្តណាស់ ក៍ប្រញ៉ាប់អរគុណគាត់ រួចដើរចេញមកក្រៅ មុនបងចំរើនទៀត ។ ខ្ញុំគិតថាសម័យនេះ បើយើងគ្មានខ្សែរអ្នកធំទេ ធ្វើអ្វីក៍ពិបាកដែរ ខ្ញុំរវល់តែញញឹមរវើរវាយម្នាក់អែង ស្រាប់តែបងចំរើនមកពីក្រោយ ទះស្មាខ្ញុំផាច់ ខ្ញុំឡើងភ្ញាក់ព្រើត បន្ទាប់មកគាត់ក៍សួរខ្ញុំ
ទៅណាទៀតអាលូវ ?
ទៅកន្លែងធ្វើការវិញ 
😄
យី !! ចេះឆ្លើយទៅរួច មើលម៉ោងផង ប៉ុន្មានហើយ
ជិត5ល្ងាច ហើយ 
😂
ទៅវិញទាន់ដែរ ?? 
😠 ជិះអីម៉ោ ?
ម៉ូតូ 
😁
ផ្ញើរនៅណា ទៅយកមក ជិះទៅជាមួយបង បងមិនអោយធ្វើដំណើរពេលយប់នោះទេ បងបារម្ភ ស្អាតៗចឹង បើគេចាប់រំលោភ គិតម៉េចទៅ ម៉ោះជិះតាមបង
លើសហើយ លើសហើយ ញ៉ុមប្រុសហ្អាស ខ្លាចអ្នកណាគេរំលោភទៅ
ប្រុសនិងហើយ បានបងបារម្ភ សម័យអាលូវសំបូរខ្ទើយណាស់ ដើរប៉ះហ្វូងវា ចប់ម៉ង ទៅបងមិនរំលោភអូនអែងទេ
😂
មើលយ្យៃហស ញ៉ុមខ្លាចមេស្តីអោយហាស់ សុំគាត់ថាកន្លះថ្ងៃ ញ៉ុមមកតាំងពីម៉ោង10ព្រឹកម៉េសហើយ
ទៅបងធានា វាមិនដែលកន្លែងការងារណាតឹងតែងយ៉ាងនេះទេ យប់ព្រលប់អោយគ្នាធ្វើដំណើរកើតដែរ ?
បងអែងចង់នាំញ៉ុមទៅណា 

ចូលផ្ទះសំណាក់ ហាហាហាហា 
😂😂😂 បងយ្យៃលេងទេ គឺទៅរកកន្លែងគេងនិងហើយ 😁😁
.......សូមរង់ចាំតាមដានភាគបញ្ចប់ ។

No comments:

Post a Comment