Breaking

Friday, June 8, 2018

រឿង 3ឆ្នាំក្បែរទ្រូងបង ( ភាគ៥=ភាគបញ្ចប់ )

រឿង 3ឆ្នាំក្បែរទ្រូងបង 

ភាគ៥=ភាគបញ្ចប់ )
និពន្ធដោយ មនុស្សថ្មី
#khmer_Novel_69


ឃើញខ្ញុំយំ លោកគ្រូដើរមកឈមុខខ្ញុំ ទាញខ្ញុំផ្អិបនិងទ្រូងគាត់ ដៃម្ខាងឱបខ្ញុំ ដៃម្ខាងទៀតអង្អែលក្បាលខ្ញុំថ្នមៗរួចនិយាយ " អូន !កុំធ្វើអោយបងពិបាកចិត្តជាងនេះបានទេ ឃើញអូនយំ ចិត្តបងក៍នៅមិនស្ងប់ដែរ បងយល់អារម្មណ៍អូនពេលនេះហើយ ភ្លាមៗអោយធ្វើចិត្តធម្មតាវាពិបាកខ្លាំងណាស់ តែអូនត្រូវរៀនទទួលស្គាល់ការពិត ពេលនៅឆ្ងាយពីបងអូនត្រូវ ធ្វើខ្លួនអោយរឹងមាំ ប្រឹងប្រែងរៀនសូត្រ ព្រោះចាប់ពីពេលនេះទៅ បងលែងបានបង្រៀនអូននិងនៅក្បែរអូនដូចមុនទៀតហើយ ពេលចូលរៀនវិញ អូនឡើងដល់អនុវិទ្យាល័យហើយ អូនត្រូវត្រៀមចិត្តត្រៀមកាយទទួលយកអ្វីដែលថ្មី ទៅដល់ថ្នាក់ទីអូនប្រាកដជាប្លែក ព្រោះការបង្រៀនមិនដូចពេលរៀនជាមួយបងទេ នៅទីនោះមានគ្រូបង្រៀនច្រើននាក់ពួកគេ បង្រៀនទៅតាមម៉ោងតាមមុខវិជ្ជាមិនកំណត់គ្រូណាម្នាក់ដូចថ្នាក់ទី6ទេ ចំណែកមុខវិជ្ជាក៍ច្រើនដែរ ទោះយ៉ាងណាបងនៅតែផ្តល់កំលាំងចិត្តដល់អូនជានិច្ច តោះ ចាំបងជួយរៀបចំអោយ " លោកគ្រូជូតទឹកភ្នែកអោយខ្ញុំរួចយកសាក់កាដូមកដាក់ខោអាវចូល ។ ពួកយើងផ្លាស់ខោអាវហើយលោកគ្រូយួសាក់កាដូដាក់លើម៉ូតូ បន្ទាប់ពីលាប៉ាម៉ាក់លោកគ្រូរួចពួកយើងក៍ចេញដំណើរ ។ ជិះមកតាមផ្លូវ ដៃខ្ញុំឱបចង្កេះលោកគ្រូជាប់ តែទឹកភ្នែកខ្ញុំហូររហាម មិនដូចកាលពីជិះមកសោះ ។ លោកគ្រូមើលតាមកញ្ចក់ឃើញខ្ញុំយំក៍ឈប់ម៉ូតូក្រោមដើមឈើក្បែរផ្លូវ រួចនិយាយទាំងមុខស្រងូ៉តមកខ្ញុំ " សុធា!! បងសុំអង្វរអូនរឿងមួយបានទេ ? " ខ្ញុំសំលឹងមុខគាត់រួចសួរ" បង ចង់បានអី បងនិយាយមកចុះ " លោកគ្រូតបវិញទាំងអួលដើមក " បង សុំអោយអូនឈប់យំទៅ ឃើញអូនយំបងខ្លោចផ្សាណាស់ 😢😢😢និយាយតែប៉ុន្នេះ ទឹកភ្នែកលោកគ្រូ ស្រក់មកតត់ៗ ខ្ញុំឃើញហើយរិតតែយំខ្លាំងឡើង ខ្ញុំស្ទុះទៅឱបលោកគ្រូស្អិត ហើយយំដង្ហក់ដឺតដកប្បែរទ្រូងគាត់ ប្រហែលជា10នាទីក្រោយមកខ្ញុំគិតថាមិនត្រូវធ្វើអោយមនុស្សជាទីស្រលាញ់របស់ខ្ញុំបារម្មណ៍ពីខ្ញុំនោះទេ ខ្ញុំអត់ទ្រាំធ្វើអោយរឹងមាំ រួចជូតទឹកភ្នែកហើយសំលឹងទៅមុខលោកគ្រូ យកដៃជូតទឹកភ្នែកអោយគាត់ រួចញញឹមនិយាយទៅគាត់ " បងឆៃ !! អូនអស់អីហើយ បងកុំយំណា បងធ្លាប់តែជាមនុស្សរឹងមាំ បងឈប់យំទៅ 😊លោកគ្រូញញឹមទាំងទឹកភ្នែក ហើយយកដៃក្តោបថ្ពាល់ខ្ញុំនិងថើបដោយគ្មានខ្វល់ពីភ្នែកអ្នកដំណើរផ្សេងទៀតសោះ ។ ពួកយើងមើលមុខគ្នាញញឹមហើយឡើងលើម៉ូតូចេញដំណើរទៀត មកដល់ផ្ទះមួយក្បែរផ្សារដែលមើលទៅជាកន្លែងលក់គ្រឿងអលង្ការ លោកគ្រូបានឈប់ម៉ូតូហើយប្រាប់ខ្ញុំថា " អូនអែងនៅចាំទីនេះហើយ បងមានការមួយភ្លែត " រួចគាត់ដើរទៅជិតអ្នកលក់មិនដឹងជានិយាយអ្វីខ្លះនោះទេ ខ្ញុំឃើញលោកគ្រូហុចលុយអោយទៅ អ្នកលក់រួចគាត់យករបស់ម្យ៉ាងដាក់ក្នុងកាបូបស្បែកគាត់វិញ បន្ទាប់មកគាត់ក៍ដើេចេញមកវិញខ្ញុំក៍ងាកមុខចេញធ្វើជាមើលនេះមើលនោះ ។ មកដល់ម៉ូតូ លោកគ្រូក៍មិននិយាយអ្វីដែរ គាត់បញ្ឆេះម៉ូតូ ហើយចេញដំណើរទៅទៀត ម្តងនេះតាមផ្លូវខ្ញុំមិនយំទៀតទេ ខ្ញុំនៅតែជិះឱបចង្កេះគាត់រហូតមកដល់ផ្ទះ ។ ចុះពីលើម៉ូតូមើលទៅក្នុងផ្ទះហាក់បីដូចជាស្ងាត់អោយជ្រាបគ្មានអ្នកណាម្នាក់សោះ លោកគ្រូបានជួយយួសាក់កាដូខ្ញុំឡើងលើផ្ទះចូលដល់បន្ទប់ គាត់លូកហោប៉ាវយកការបូបចេញមកនិងបើកយកកូនថង់មួយរលាក់ដាក់បាតដៃ ខ្ញុំឃើញច្បាស់អ្វីដែលនៅក្នុងនោះ វាជា ចិញ្ចៀនផ្លាទីនពីរវង់ម៉ូតដូចគ្នាបេះបិត គ្រាន់តែខុសគ្នាមួយធំមួយតូច ចិញ្ចៀននោះគ្មានត្បូងទេ តែមើលទៅមានចិតជាក្បាច់ភ្លឺផ្លេកល្អណាស់ គាត់យកវង់តូចមកពាក់លើដៃនាងខាងឆ្វេងរបស់ខ្ញុំរួចនិយាយ " ចិញ្ចៀននេះតំណាងអោយបេះដូង និងការស្រលាញ់របស់បងចំពោះអូន អូនត្រូវរក្សាវាអោយបានល្អណា! " ខ្ញុំចាប់ផ្តើមយំម្តងទៀត😩😩😭 លោកគ្រូចាប់ខ្ញុំឱបហើយនិយាយបន្ត " ទោះបីជាបងមិននៅក្បែរអូន តែបេះដូងបងនិងនៅជាមួយអូនរហូត មើលថែខ្លួនណាសុធា !! បងលាអូនហើយ " លោកគ្រូហូរទឹកភ្នែករហាមតែគាត់ជូតវាចេញវិញ គាត់លោមកថើបថ្ពាល់ខ្ញុំម្តងទៀត " បងទៅហើយអូន 😫😭😭😭ខ្ញុំវិលវល់អស់ហើយមិនដឹងថាត្រូវនិយាយពីអ្វីមុននោះទេ បានត្រឹមតែយំ គាត់ចុះមកយ៉ាងលឿនហើយបញ្ឆេះម៉ូតូចេញទៅ ខ្ញុំលឺសំលេងម៉ូតូប្រឹងរត់អោយទាន់ចង់ជូនដំណើរគាត់ តែពេលខ្ញុំចុះមកដល់ដីលោកគ្រូបានជិះចេញផុតពីផ្ទះខ្ញុំបាត់ទៅហើយ ខ្ញុំរត់តាមមើលដល់ផ្លូវធំមុខផ្ទះឃើញគាត់ពីចំងាយ ខ្ញុំយំបណ្តើរតាមសំលឹងគាត់រហូតដាច់កន្ទុយភ្នែក ពេលមើលគាត់លែងឃើញ ខ្ញុំរត់ទៅក្រោយផ្ទះ យំយ៉ាងខ្លាំងសំលឹងមកចិញ្ចៀន ទឹកភ្នែកហូររហាមកាត់ថ្ពាល់ ។ ខ្ញុំអង្គុយផ្ទាល់លើដីរាប់ម៉ោង រហូតដល់ថ្ងៃជិតលិច ស្រាប់តែលឺសំលេងម៉ែខ្ញុំស្រែកហៅ " ធាហ្អា ធា !! នៅណានិង ? " ខ្ញុំលឺហើយជូតទឹកភ្នែកដើរមកមុខវិញ រួចនិយាយ" ម៉ែអែងទើបមកពីណា? " មែ៉ខ្ញុំតបវិញ " អញមកពីផ្ទះអ៊ុំថនហែង ពួកគាត់ជួបជុំបងប្អូនយើងដុតមាន់ដុតទាច្រើនណាស់ឥលូវកំពុងសប្បាយសុីផឹកពេញផ្ទះនុងហ្អ សូម្បីតែអ៊ុំៗហែងនៅបន្ទាយមានជ័យក៍មកដែរ ស្រីនីត ស្រីភា ស្រីកា អាធាននិងកូនអ៊ុំថនហែងសួររកហែងដែរតែអញប្រាប់ថាទៅលេងកំពុងចាមជិត10ថ្ងៃហើយ។ ម៉ោះទៅហេ សប្បាយណាស់មិនងាយមានពេលចឹងទេ មួយឆ្នាំបានជួបជុំគា្នម្តង ឆ្នាំខ្លះមិនបានជួបជុំទៀត ហែងដឹងហេពួកគាត់ឥលូវមានៗណាស់ ពួកគាត់មកបបួលឪហែងអោយទៅរកសុីនៅនុងមួយរយះ អញនិងអាធី ក៍ទៅដែរចាំភ្ជុំហើយចប់រួចរាល់ពួកយើងទៅហើយ ចុះហែងទៅអត់ចាំអញប្តូរសាលាអោយរៀន អូ! និយាយចឹងហែងមកជាមួយអ្នកណា? " ខ្ញុំឆ្លើយ" លោកគ្រូជូនមកតែឥលូវគាត់ទៅវិញបាត់ហើយ ម៉ែទៅផ្ទះអ៊ុំវិញមែន ? " ( បញ្ជាក់: ស្រីនីត ស្រីភា ស្រីកា ធាន គឺជាកូនអុ៊ុំៗខ្ញុំខាងពុក ) ម៉ែខ្ញុំតប " អើ គេប្រាប់ថាឃើញហែងជិះតាមផ្លូវ អញចង់ដឹងក៍មកមើលទៅ ថ្ងៃនេះអញអត់ដាំបាយទេ បន្តិចទៀតបើឃ្លានទៅផ្ទះអុំ៊ថនទៅ អញនៅនុងហើយ ចឹងអញទៅវិញហើយ " ម៉ែខ្ញុំត្រលប់ទៅវិញ ខ្ញុំចាប់ផ្តើមកើតទុក្ខទៀតហើយម្តងនេះ បញ្ហាកាន់តែធំ តើអោយខ្ញុំគិតយ៉ាងណាបើខ្ញុំទៅខេត្តបន្ទាយមានជ័យ ខ្ញុំពិតជាមិនអាចបានជួបបងឆៃទៀតទេ បើអោយខ្ញុំនៅទីនេះ តើទ្រាំនៅបានប៉ុន្មានថ្ងៃទៅ បើមួយផ្ទះមានតែខ្ញុំម្នាក់អែងបែបនេះ ខ្ញុំចាប់ផ្តើមយំជាថ្មី ម្តងទៀត ខ្ញុំរត់ចូលទៅក្នុងបន្ទប់ ដេកយំលើពូក ខ្ញុំវិលវល់អស់ហើយ ក្នុងចិត្តច្របូកច្របល់រកគិតអ្វីមិនចេញបាយមិននឹកទឹកមិនស្រេក បើបានយំម្តងៗទើបធ្វើអោយក្នុងទ្រូងបានធូរស្បើយខ្លះ ។ ប្រហែលជាម៉ោង9យប់ដោយសារតែការបែកញើសនិងដីហុយពេលធ្វើដំណើរ ខ្លួនខ្ញុំឡើងស្អិតហើយរមាស់ខ្លាំងណាស់ ខ្ញុំងើបដើរមានអារម្មណ៍ថា ក្បាលខ្ញុំធ្ងន់ដូចទូលភ្នំ លើកជើងសឹងតែមិនរួចខ្ញុំដើរទាំងវិលមុខជាខ្លាំង ទំរាំទៅដល់បន្ទប់ទឹក ខ្ញុំត្រូវឈប់ពីរបីដង ចូលដល់ក្នុងខ្ញុំបើកទឹកផ្កាឈូកងូតទាំងខោអាវ ពេលត្រូវទឹកត្រជាក់ៗ ខ្ញុំដូចជាបានប្រសើរខ្លះ តែទឹកភ្នែកខ្ញុំត្រូវហូរចុះមកទៀតហើយ ខ្ញុំហាក់បីដូចជាឃើញលោកគ្រូនៅនិងមុខខ្ញុំ សកម្មភាពរបស់គាត់ពេលគាត់ងូតទឹកស្រាត ពេលគាត់ឈអោយខ្ញុំដុសក្អែលអោយ បានផុសនៅនិងមុខខ្ញុំដូចជាពិតៗ ទឹកភ្នែកខ្ញុំហូរលាយទឹក ខ្ញុំឈមុជយ៉ាងយូរហូតដល់មានអារម្មណ៍ថារងាទើបខ្ញុំឡើងទៅផ្លាស់ខោអាវ រួចឡើងទៅដេកលើពូកទាំងពោះកូរគ្រូកៗ តែមាត់មិនឃ្លាននោះទេ បិតភ្លើងអំពូលដេកភ្លាមខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែបាត់បង់អ្វីម្យ៉ាង ធ្លាប់គេងលើដៃលោកគ្រូ ធ្លាប់ថើបគាត់មុនពេលបិតភ្នែកគេង ធ្លាប់ឱបគាត់ ខ្ញុំនឹកឃើញអនុស្សាវរីយល្អៗជាច្រើន ទឹកភ្នែកចាប់ផ្តើមស្រក់ចុះម្តងទៀតហើយ ខ្ញុំក្រោកឡើងបើកភ្លើងហើយដោះចិញ្ចៀនយកមកមើល រួចនិយាយទាំងទឹកភ្នែកហូរសស្រាក់ : បងឆៃ តើបងមានលឺអូននិយាយទេតើបងទៅដល់ផ្ទះហើយរឺនៅពេលនេះបងកំពុងធ្វើអី្វបងនឹកដល់អូនខ្លះទេពេលគ្មានអូននៅក្បែរ តើបងអាចគេងលក់ស្រួលទេ បងដឹងថាអូនពេលនេះកំពុងយំនឹកបងដែរទេអូនមិនដឹងថាយប់នេះអូនអាចគេងលក់ដោយរបៀបណានោះទេ បើចិត្តបងពិតជានៅក្នុងនេះមែនសូមបង ជួយសណ្តំចិត្តអូនអោយគេងលក់ផង បងឆៃ !! អូនស្រលាញ់បងខ្លាំងជាងជិវិតអូនទៅទៀត 😫😫😫😩😭😭 ខ្ញុំអង្គុយយំរហូតដល់មានអារម្មណ៍ថាភ្នែកខ្ញុំក្តៅផ្សាខ្លាំងណាស់ តែខ្ញុំពិតជាមិនអាចហាមឃាត់វាបានសោះ ពេលនេះខ្ញុំមិនអាចបញ្ជាចិត្តខ្ញុំមិនអោយនឹកដល់គាត់បានទេ ខ្ញុំយំកាន់តែខ្លាំងឡើងៗ ស្រាប់តែមានសំលេងគោះទ្វា ខ្ញុំជូតទឹកភ្នែកហើយគិតថាបើសិនជាខ្ញុំបើកទ្វាទៅឃើញលោកគ្រូរបស់ខ្ញុំ មិនដឹងជាល្អយ៉ាងណានោះទេ គិតរួចហើយខ្ញុំស្ទុះវឹងទៅបើកទ្វាស្រាប់តែឃើញម្តាយរបស់ខ្ញុំឈនៅមុខបន្ទប់ គាត់សួរខ្ញុំ " ម៉េចបានអត់ទៅផ្ទះអ៊ុំថន គ្រប់គ្នាគេចង់ឃើញវាសឹងអី " ស្រីភាគិតតែចង់ជួបមុខហែងព្រោះវាថាខានឃើញហែងយូហើយ នែ ធា !! ស្រីភាឥលូវក្រមុំស្តូក គួរអោយស្រលាញ់ណាស់ " ខ្ញុំមិនបានចាប់អារម្មណ៍ការសសើររបស់ម្តាយខ្ញុំទេ តែខ្ញុំយកលេលប្រាប់គាត់ថា" ខ្ជិលទៅណាស់ម៉ែហ្អើយ ខ្ញុំដូចជានឿយហត់អស់កំលាំងព្រោះជិះធ្វើដំណើរផ្លូវឆ្ងាយ សិងអី " ម៉ែខ្ញុំក៍តបវិញ " អើ! បើចឹងហូបបាយទៅនោះ ម៉ែយកមកពីផ្ទះអុំ៊អែងទុកនៅក្នុងទូឯណោះ បើឃ្លានដួសហូបទៅ " ខ្ញុំឆ្លើយបាទម៉ែ " ម្តាយខ្ញុំដើចេញទៅ ខ្ញុំក៍ដើរតំរង់ទៅរកអីហូបព្រោះក្នុងពោះខ្ញុំចុករមួលខ្លាំងណាស់ ខ្ញុំដួសបាយដួសម្ហូបដាក់លើថាសរួចពែនភ្នែនដួសម្ហូបស្ងោរង៉ាំងូ៉វទា ពមបានតែពីរបីមាត់ នឹកឃើញលោកគ្រូពេលខ្ញុំចៀនពងទា និងឆាត្រីខកំប៉ុងអោយគាត់ហូប ពេលនោះទឹកភ្នែកខ្ញុំស្រកចុះលើចានបាយតក់ៗ ខ្ញុំលេបលេងចូល ហើយអង្គុយភ្លឹកសំរក់ទឹកភ្នែកមួយសន្ទុះ ក៍យកចានទុកហើយចូលទៅដេកវិញ មើលទៅម៉ោងជិត10យប់ទៅហើយខ្ញុំបិតភ្លើងហើយព្យាយាមធ្មេចភ្នែក ដេកអោយលក់តែបិតបានតែភ្នែកចំនែកអារម្មណ៍ខ្ញុំនៅរវើរវាយ នឹកឃើញរឿងសព្វបែបយ៉ាង ទីបំផុតខ្ញុំបើកភ្នែកហើយយំដដែរ ខ្ញុំចាប់ផ្តើមចុករោយគ្រាប់ភ្នែក ហើយក្បាលឈឺដូចគេយកកាំបិតមកចាក់ ខ្ញុំងើបបើកភ្លើងដោះចិញ្ចៀនយកមកអង្គុយមើល ទាំងធ្ងន់ក្បាលដូចទូលភ្នំ ។ ដោយសាតែឈឺក្បាលខ្លាំងពេកខ្ញុំបិតភ្លើងហើយក្តាប់ចិញ្ចៀននៅដៃហើយបិតភ្នែក រាប់ចំនួនពី1ដល់100នៅក្នុងចិត្ត ខ្ញុំរាប់គ្រប់ហើយនៅតែដេកមិនលក់ទៀត ខ្ញុំចាប់ផ្តើមស្រមើលស្រម៉ៃ យកខ្នើយឱបធ្វើជាលោកគ្រូ ហើយនិយាយទៅខ្នើយឱបថា: យប់នេះបងគេងអោយស្ងៀមទុកអោយអូនជាអ្នកឱបបងម្តងព្រោះបងគេងឱបអូនមកច្រើនហើយ ខ្ញុំក៍ឱបខ្នើយ និងដាក់ជើងម្ខាងគងលើ ដៃម្ខាងក្តាប់ចិញ្ចៀនជាប់រួចបិតភ្នែកសំងំដេក ទីបំផុតខ្ញុំអាចគេងលក់ដោយគ្មានគាត់នៅក្បែរ ។ ខ្ញុំដេកលក់មិនទាន់ស្កប់ស្កល់ផង ខ្ញុំហាក់បីដូចជាលឺសំលេងមនុស្សនិយាយគ្នានិងដើររុះរើរបស់ពេញផ្ទះ ខ្ញុំដឹងខ្លួនឡើង ខ្ញុំស្រវារកចិញ្ចៀនមុនគេ តែឃើញវានៅលើពូក ខ្ញុំបើកភ្នែកស្ទើរតែមិនរួចព្រោះវាក្រហាយខ្លាំងណាស់ ចំណែកក្បាលដូចគេកំពុងតែចាក់ដោត ក្នុងពោះក្រហាយក្តៅដូចរោលភ្លើង ខ្ញុំងើបដើរទៅរកបន្ទប់ទឹក ហាក់បីដូចជាផែនដីកំពុងតែក្រឡាប់ចាក់ ក្នុងត្រចៀកដូចជាមានសំលេងអ្វីងឺុៗ គ្រាប់ភ្នែកចុករោយ ខ្ញុំត្រដដើររហូតដល់ក្រោម ស្រាប់តែឃើញ បង្វិចឥវ៉ាន់ ជាច្រើនរៀបចំជាស្រេច នៅក្បែរៗនោះមាន ទាំងម៉ែខ្ញុំ ពុកខ្ញុំ អាធី និងបងប្អូនជីដូនមួយនៅឈនិយាយគ្នាលេង វ៉ែពេញមុខផ្ទះ ។ ឃើញខ្ញុំចុះដល់ដី ស្រីភាសើចភាយដើរមកជិតខ្ញុំ រួចសួរ " ធា !! ចុម ម៉េចក៍ភ្នែកឡើងហើមហើយក្រហមងាំងចឹង ធាអែងកើតអី ខ្ញុំញញឹមរួចតប " ខ្ញុំអត់អីទេ ចុះយើងទៅណានិង ? " នាងតបវិញ ខ្ញុំត្រលប់ទៅបន្ទាយមានជ័យឥលូវហើយ តែលឺថាពុកម៉ែធាអែងទៅដែរចៀសជាងចង់ជួបធាអែងក៍ចូលមក ចាំឡាននៅនិងម៉ងទៅ ហើយក្រែងធាអែងទៅដែរហី ម៉េចអត់ទាន់ស្លៀកពាក់ចឹង ?" ឃើញពួកខ្ញុំនិយាយគ្នា ម៉ែដើរមកជិតរួចសួរខ្ញុំ " ត្រូវហើយធា ម៉េចក៍អែងមិនរៀបចំខោអាវមក ឡានគេមកដល់ឥលូវហើយ យី ! ធាភ្នែកហែង ហើមហើយក្រហមម៉េស ?" ខ្ញុំងាកទៅគាត់រួចឆ្លើយ " ខ្ញុំអត់អីទេម៉ែ ម៉ែទៅមុនសិនទៅ បើខ្ញុំចង់ទៅខ្ញុំនិងតេទៅប្រាប់ម៉ែ " គាត់ក៍ឆ្លើយវិញ " អើ បើចឹងយកលេខទូរសព្ទស្រីភាទុកទៅ ហើយបើថ្ងៃណាសំរេចចិត្តហើយចង់ទៅ អែងឡើងឡាន ប្រាប់គេថាអោយដាក់នៅបេនឡាន ស្វាយ គេស្គាល់ហើយ ទៅដល់នុងចាំតេហៅម៉ែ " កំពុងតែនិយាយគ្នាស្រាប់តែឡានអ៊ុំខ្ញុំមកដល់ មានបងប្អូនខ្ញុំជាច្រើនចុះមកសួរសុខទុក្ខ និងនិយាយគ្នាលេងបន្តិចក៍នាំគ្នាឡើងឡានវិញ មុនពេលឡើងឡានម៉ែបានទុកលុយអោយខ្ញុំមួយចំនួន ខ្ញុំជូនដំណើរពុកម៉ែនិងប្អូនខ្ញុំរួច ចូលទៅក្នុងបន្ទប់ទឹក ខ្ញុំចាប់ផ្តើមរន្ធត់ចិត្តទៀតហើយ េហតុអីស្រាប់តែខ្ញុំធ្លាក់ខ្លួនកំសត់ម្ល៉េះសុខៗបែកពីមនុស្សជាទីស្រលាញ់ព្រមគ្នាបែបនេះ ខ្ញុំមិនអាចទទួលយកបានទេ ទឹកភ្នែកខ្ញុំហូរចុះប្រដេញគ្នា ខ្ញុំមានអារម្មណ៍ឯកាណាស់ ខ្ញុំយំបណ្តើរបើកទឹកងូតបណ្តើរ ត្រូវទឹកភ្លាមខ្ញុំមានអារម្មណ៍ថារងាយ៉ាងខ្លាំង ខ្លួនខ្ញុំចាប់ផ្តើមក្តៅភាយៗ ខ្ញុំប្រឹងដើរឡើងលើផ្ទះផ្លាស់ខោអាវ តែស្ទាបខ្លួនឡើងក្តៅឆេះ ដោយការហេវហត់ពេកខ្ញុំដើរទៅរកទូម្ហូបបើកមើលរករបស់អីហូបបន្តិចកំអោយវា ទន់ខ្លួនខ្លាំងពេក បើកឆ្នាំងមើលឃើញម៉ែដាំបាយនិងធ្វើម្ហូបទុកអោយ ក៍ដួសពីរបីស្លាបព្រាហូប ដាក់ចូលដល់មាត់មិនដឹងបាយម្ហូបអីទេ ល្វីងប្រហាតខ្លាំងណាស់គ្មានជាតិគ្មានជៅទេ ខ្ញុំលែងហូបហើយប្រឹងងើបទៅដាំបបរបន្តិច ពេលឆ្អិនហើយខ្ញុំដួសដាក់ចានហូបមួយមា៉ត់ ក៍មានអារម្មណ៍ថាល្វីងគ្មានជាតិសោះ តែទ្រាំលេបបានកន្លះចាន ហើយខ្ញុំដូចជាងងុយដេក ក៍ចូលទៅក្នុងបន្ទប់សំងំដេក ខ្ញុំគិតថាខ្លួនខ្ញុំប្លែកណាស់រងាតែពេលដណ្តប់ភួយ បើជាបែកញើសជោក កំដៅឡើងមកដល់ច្រមុះនិងភ្នែកភាយ ចំណែកភ្នែកបើកមិនចង់រួច តែដេកមិនលក់សោះ ខ្ញុំរិតតែសង្វេកជីវិតខ្ញុំយ៉ាងខ្លាំងដេកហូរទឹកភ្នែកតែម្នាក់ឯង ដោយក្នុងខ្លួនដូចជាមិនស្រួលខ្ញុំបានងើបរកថ្នាំលេប ហើយសំងំដេក នៅតែដេកមិនលក់ ខ្ញុំដោះចិញ្ចៀនមកមើលហើយញញឹមនិយាយទៅរកវាថា: បងឆៃ ! ពេលនេះ បងដឹងថាអូន កំសត់ប៉ុន្នាទេ អូនចង់នៅក្បែរបង ស្តាប់សំលេងបងហៅអូនៗ ចង់អោយបងឱបអូនដូចមុន តែនេះគ្រាន់តែជាការស្រម៉ៃរបស់អូនតែប៉ុន្នោះ ពេលអូនចូលរៀនវិញ ក៍អូនមិនអាចបាននៅក្បែរបង រៀនជាមួយបងទៀតទេ អូនពិតជាមិនចង់បែកពីបងមែន ។ និយាយរួចខ្ញុំក្តោបចិញ្ចៀនក្នុងដៃ យកមកដាក់លើទ្រូង រួចទឹកភ្នែកហូរស្ទើរខ្សោះពីខ្លួន ដោយអំនាចនៃថ្នាំ ធ្វើអោយខ្ញុំដេកលក់ទាំងមិនស្រួលក្នុងខ្លួន រហូតដល់ពេលល្ងាច ខ្ញុំបើកភ្នែកឡើងមើលទៅនាឡិការម៉ោង7:45 ខ្ញុំចាប់ផ្តើមខ្សោយខ្លាំងណាស់សូម្បីក្រោកទៅយកទឹកផឹកសឹងតែមិនរួច ខ្ញុំព្យាយាមដើរមួយជំហ៊ានម្តងៗ រហូតបានទឹកផឹក ខ្ញុំយល់ថារសជាតិទឹក ក៍ប្រែប្រួលដែរ ពេលនេះគឺអ្វីទាំងអស់អោយតែដាក់ចូលដល់មាត់គឺល្វីងទាំងអស់ ខ្ញុំចាប់ផ្តើមភ័យខ្លួនយ៉ាងខ្លាំង គិតក្នុងចិត្តថាមិនអាចកើតអីនោះទេ កុំអោយបងឆៃ កើតទុក្ខដោយសារតែយើង ខ្ញុំដើរទៅរកអីហូប គ្រាន់មានកំលាំងបន្តិចរង់ចាំថ្ងៃណាមួយដែលលោកគ្រូមករក ។ ហូបបបររួចខ្ញុំលេបថ្នាំជាច្រើនគ្រាប់ព្រោះចង់ប្រញ៉ាប់ជា ហើយសំងំដេកទៀត បន្តិចក្រោយមកខ្ញុំពិបាកក្នុងខ្លួនណាស់ ពោះឡើងចុកពើត ធ្ងន់ក្បាល វិលមុខដូចផ្ទះក្រឡាប់ ញ័រខ្លួនដូចគេអង្រួន បែកញើសស្រាក់ៗ ខ្ញុំកាន់តែភ័យខ្លាចខ្លាំងណាស់ គិតពីនេះគិតពីនោះសព្វបែបយ៉ាង ទីបំផុតខ្ញុំសំរេចចិត្តយកក្រដាសមួយសន្លឹកនិងប៊ិចមកសសេរ ដោយមានអត្ថន័យថា :
ជូនបង ឆៃ ជាទីស្រលាញ់ របស់អូន !!!
នៅ ពេល ដែល បង បាន អាន វា ប្រ ហែល ជា អូន លែង មាន ឱ កាស បាន នៅ ក្បែរ បង ទៀត ហើយ ។ ឱ បងអើយ អូនទន្ទឹង ចាំផ្លូវបងរៀងរាល់ពេល អូនតែងតែសង្ឃឹមថាបងមករកអូន និងនៅក្បែរអូន តែការទន្ទឹងរង់ចាំនេះប្រៀបដូចជាសុបិន្តមួយប៉ុន្នោះ ។ អូនស្តាយណាស់សូម្បីពេលវេលាចុងក្រោយមុនឃ្លាតពីបងក៍អូនមិនបានជួបមុខបងដែរ ។ អូនចង់សសេររៀបរាប់ពីទំហំនៃក្តីស្រលាញ់របស់អូនចំពោះបង ថាវាធំធេងប៉ុន្នា តែអូនមិនអាចសសេរបានទៀតទេ ព្រោះភ្នែកទាំងគូរបស់អូនព្រិលបែកផ្សែងមើលអ្វីមិនឃើញទេ ចំណែកក្នុងត្រចៀកដូចជាលឺសំលេង ទ្រហឹងស្តាប់អ្វីលែងលឺហើយ រាងកាយទៀតសោតញ័រកន្រ្តាក់ក្នុងខ្លួនអូនមិនដឹងជាយ៉ាងម៉េចទេ វាហាក់បីដូចជាលែងដំណើរការអស់ហើយ អូនពិតជាភ័យខ្លាចខ្លាំងណាស់ អូនខ្លាចមិនអាចត្រលប់មករកបងបាន ។ ពេលគ្មានអូន សូមបងកុំគិតច្រើនធ្វើអ្វី បងត្រូវជ្រើសរើសផ្លូវដើរថ្មី កុំអោយដូចពេលនេះទៀត បើនិស្ស័យពួកយើងនៅមាន អូនសង្ឃឹមថាបងនិងមកជួយអូនទាន់ពេល តែបើនិស្ស័យយើងអស់ មានតែបណ្តោយទៅតាមព្រេងវាសនាទៅចុះ ។ ធ្វើម្ត៉េចជាតិនេះយើងជួបគ្នាបានតែប៉ុណ្ណឹង បើមានជាតិក្រោយមែនអូនសុំក្លាយជាប្រពន្ធបង ។ ជាចុងក្រោយ អូន សូម ជូន ពរ បង អោយ ជួប ស្នែហ៍ពិត ។
អូនសូមលាបងហើយ សុធា របស់បង ៕
សសេរចប់ភ្លាមខ្ញុំយកសំបុត្រដាក់លើតុ រួចខំប្រឹងវា ឡើងលើពូក ពេលនោះភ្នែកខ្ញុំមើលអ្វីលែងឃើញទាំងអស់ ខ្ញុំបិតភ្នែកកាន់ចិញ្ចៀនក្នុងដៃ មានអារម្មណ៍ថាខ្លួនខ្ញុំស្រាលដូចសំលី អណ្តែតនៅលើអាកាស ...........,,,,,,,,
ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងតែអណ្តែតហោះទៅហោះមក យ៉ាងយូ ហើយក៍គ្មានអារម្មណ៍ថាពិបាកក្នុងខ្លួនទៀតដែរ បន្ទាប់ពីអាការ:ស្ងប់ស្ងាត់មួយរយះទៅ អារម្មណ៍ខ្ញុំហាក់ដូចជាលឺសំលេង យំ លាយឡំនិងសំលេងវ៉ែអ៊ូរៗ តែខ្ញុំនៅតែមិនអាចបែងចែកថាវាជាសំលេងអ្វី ហើយលឺមកពីកន្លែងណានោះទេ ។ សំលេងទាំងនោះនៅតែលឺអស់រយះពេលយ៉ាងយូ ទើបបាត់ទៅវិញ ខ្ញុំនៅតែយល់ថាខ្លួនខ្ញុំកំពុងតែហោះអណ្តែតត្រសែតនៅលើវេហានៅឡើយ បន្តិចក្រោយមកខ្ញុំទទួលអារម្មណ៍ថារាងកាយរបស់ខ្ញុំមានអ្វីម៉្យាងត្រជាក់ រត់គ្រប់កន្លែង ខ្ញុំចាប់ផ្តើមបើកភ្នែករឹមៗមើលទៅលើត្រង់ឃើញដំបូលពិដានព្រិលៗស្ទើរតែមិនឃើញ ខ្ញុំប្រឹងបើកភ្នែកបន្តិចក៍ដឹងច្បាស់ថាវាប្លែកមិនដូចផ្ទះខ្ញុំនោះទេ ខ្ញុំងាកមុខយឺតៗមើលខាងឆ្វេងដៃឃើញប្លោកសេរូ៉មព្យួរ រណេងរណោង ខ្ញុំឆ្ងល់ខ្លាំងណាស់ថាខ្ញុំនៅកន្លែងណា ហើយអ្នកណាជាអ្នកនាំខ្ញុំមកទីនេះ ។ ខ្ញុំមើលបានតែប៉ុន្នេះក៍ល្វើយក្នុងខ្លួនហើយចាប់ផ្តើមវិលមុខក៍ធ្មេចភ្នែកទៅវិញ ។ អារម្មណ៍ខ្ញុំនៅតែស្ងប់ស្ងាត់មួយរយះ រហូតដល់ពេលមួយខ្ញុំដូចជាលឺសំលេងហៅល្វើយៗ ហើយរាងកាយដូចជាកំពុងមានគេដាស់អង្រួន ខ្ញុំព្យាយាមបើកភ្នែកម្តងទៀត ស្រាប់តែឃើញមុខបុរសម្នាក់ព្រិលៗ ដៃគាត់ចាប់ដៃខ្ញុំជាប់គាត់សំលេងមើលមុខខ្ញុំទាំងទឹកមុខញញឹមយ៉ាងស្រស់ ខ្ញុំពិនិត្យយូបន្តិចទើបដឹងថាលោកគ្រូ ពេលឃើញខ្ញុំបើកភ្នែកគាត់សើចទាំងត្រេកអរគាត់យកដៃក្តោបដៃខ្ញុំថើបហើយនិយាយថា " សុធា ! អូនដឹងខ្លួនហើយហី បងសប្បាយចិត្តណាស់ " ខ្ញុំញញឹមទៅរកគាត់វិញ តែហាមាត់និយាយមិនរួចទេ ខ្ញុំបានត្រឹមតែញញឹមសំលឹងមុខគាត់ លោកគ្រូសួរខ្ញុំទៀត" ក្នុងខ្លួនអូនបានធូនៅឃ្លានទេអូន ? " ខ្ញុំព្យាយាមឆ្លើយតបទៅគាត់កុំអោយគាត់បារម្ភពេក " អូនបានធូខ្លះហើយ " លោកគ្រូនិយាយមកទៀត " ចឹងអូនសំរាកទៅបងទៅរកអីអោយញុាំ" គាត់ចេញទៅក្រៅខ្ញុំតាមមើលគាត់ទាំងអារម្មណ៍ត្រេកអរស្ទើរហោះ ខ្ញុំមើលទៅនាឡិកាដែលព្យួរលើជញ្ជាំងគឺម៉ោង5លា្ងច ទៅហើយ បន្តិចក្រោយមកគាត់ត្រលប់មកវិញមានយួរថង់បបរនិងផ្លែឈើ គាត់ចាក់បបរចូលក្នុងចាន ហើយគ្រាខ្ញុំអោយអង្គុយដាក់ខ្នើយកល់ខ្នងរួចផ្លុំបបរបញ្ចុក ខ្ញុំហាមាត់ហូបបានពីបីមាត់មានអារម្មណថាល្វីងលែងចង់ហូប តែគាត់នៅតែបង្ខំថាមួយទៀតទៅអូនៗ រហូតអស់កន្លះចាន គាត់ជូតមាត់អោយខ្ញុំនិងកាន់កែវទឹកអោយខ្ញុំផឹក បន្ទាប់មកចិតផ្លែប៉ោមមួយចំរៀកអោយខ្ញុំហូបលាងមាត់ ។ ក្រោយពីហូបបបររួច គួបផ្សំទៅនិងភាពសប្បាយរីករាយចេញពីក្នុងចិត្តថែមទាំងត្រូវទឹកសេរ៉ូមផងនោះ ធ្វើអោយខ្ញុំមានកំលាំងកំហែងលែងហេវហត់ដូចមុន ។ ហូបផ្លែឈើរួចលោកគ្រូដាក់អោយខ្ញុំគេងវិញព្រោះខ្លាចអង្គុយយូ វិលមុខ។ មួយសន្ទុះក្រោយមកខ្ញុំភ្ញាក់ឡើងវិញមិនឃើញគាត់ខ្ញុំក្រោកអង្គុយ ស្រាប់តែឃើញគាត់ដើរចូលមកល្មមគាត់យករបស់ហូបមកជាច្រើន គ្រាន់តែដើរមកដល់ភ្លាមបន្ទោសខ្ញុំភ្លាម " នេះអូនអែងប្រឹងក្រោកធ្វើអីនិង សំរាកនៅអោយតែស្ងៀមទៅអូនត្រូវការអីប្រាប់បងមក បងអ្នកយកអោយ" ខ្ញុំញញឹមតបទៅគាត់វិញ " អូនបានប្រសើរហើយ អូនក្តៅខ្នងពេកទើបចង់អង្គុយខ្លះទៅ " លោកគ្រូនិយាយមកខ្ញុំ " អូ !! ចឹងអូនអែងចាំមួយភ្លែត " គាត់ដើរចេញទៅក្រៅខ្ញុំតាមមើលគាត់ទាំងអារម្មណ៍រំភើប បន្តិចក្រោយមកគាត់ត្រលប់មកវិញដោយកាន់ចានដែកមួយដាក់ទឹកនិងកន្សែងមួយផងដែរ មកដល់ភ្លាម " ម៉ោះ !បងដោះអាវជូតខ្លួនអោយ " រួចគាត់លោមកដោះឡេវអាវអោយខ្ញុំ តែខ្ញុំខ្មាស់គាត់រួចគ្រលះដៃគាត់ចេញ លោកគ្រូ សើចហិហិហិ " មិនដឹងជាអៀនអីទេបងឃើញអស់អាលីងហើយ មើលនៅអោយស្ងៀមមើល ហិហិហិហិ
😄ខ្ញុំនៅតែក្តោកអាវជាប់ រួចលោកគ្រូនិយាយម្តងទៀតទាំងបើកភ្នែកធំៗ " នែ!! អូន បងខឹងលូវហើយ " ខ្ញុំមើលមុខគាត់ដូចជារាងខឹងក៍ព្រមអោយគាត់ដោះអាវចេញ និងជូតអោយតាមចិត្ត ខ្ញុំរសើបចង់រឹងពោះ ជូតរួចរាល់លោកគ្រូយកចានដែកទុកហើយដើរមកវិញ ខ្ញុំចាប់ផ្តើមសួរ " បង ! ម៉េចក៍អូនមកនៅទីនេះបានយ៉ាងម៉េចហើយទីនេះជាកន្លែងណា ?"លោកគ្រូញញឹមរួចតបថា " អ!! ព្រឹកមិញ ពេលព្រលឹមបងយកក្រដាស ឈ្មោះសិស្សដែលត្រូវឡើងថា្នក់ទីទៅសាលា គេទៅយកគ្រប់គ្នាអត់ឃើញ តែអូនមួយ បងឆ្ងល់ក៍មកតាមដល់ផ្ទះ ឃើញទ្វារបងផ្ទះខាងមុខអត់ចាក់សោ ក៍ចូលមកមើលដល់ក្នុងផ្ទះ បងហៅយ៉ាងណានៅតែស្ងាត់ឈឹងក៍ឡើងលើផ្ទះរុញទ្វាបន្ទប់អូនអែង ស្រាប់តែឃើញអូនអែងដេកសន្លប់ឡើងស្វាយមុខស្វាយមាត់បងក៍តេហៅឡានគ្លីនិកឯកជនមួយនេះអោយទៅយក នេះបងចង់ដឹងដូចគ្នាហេតុអីក៍អូនទៅជាយ៉ាងនេះហើយអ្នកផ្ទះអូនអែងគេទៅណាអស់ហើយ ? " ខ្ញុំដកដង្ហើមធំហុឹមមម ហើយប្រាប់ទៅគាត់ " ម្សិលមិញនេះ បន្ទាប់ពីពុកម៉ែ និងប្អូនអូន គេនាំគ្នាទៅ ខេត្តបន្ទាយមានជ័យ អូនស្រាប់តែក្តៅខ្លួនហើយ វិលមុខថែមទៀត អូនក៍ទៅរកថ្នាំលេបតែដោយសារពោះអូនអត់ទាន់ហូបអី ទើបធ្វើអោយអូនពុលថ្នាំគា្មនកំលាំងសូម្បីតែដើរ នេះសំណាងហើយដែលបងមកទាន់កុំអីពេលនេះអូន...😭និយាយរួចខ្ញុំយំហូ៊ លោកគ្រូឃើញដូចនេះឡើងមកអង្គុយលើគ្រែហើយទាញខ្ញុំឱបនិងទ្រូងគាត់ ដៃអង្អែលក្បាលខ្ញុំថ្នមៗរួចលួងលោមខ្ញុំថា " អើ៊ណា !! អស់អីហើយអូន ឈប់យំទៅពីថ្ងៃនេះទៅបងមិនទៅណាឆ្ងាយពីអូនទៀតទេ " គាត់ឱបខ្ញុំនិងអង្អែលក្បាលខ្ញុំថ្នមៗរួចសួរបន្ត " តើ ពួកគាត់ទៅខេត្តបន្ទាយមានជ័យធ្វើអី? " ខ្ញុំឆ្លើយទាំងដង្ហក់ " ពួកគាត់ទៅរកសុីនៅនុង ជាមួយអ៊ុំ ដែលមកលេងកាលពីថ្ងៃភ្ជុំ ព្រោះពួកគាត់ជាអ្នកបបួលទៅ " លោកគ្រូសួរទៀត" ចុះថ្ងៃណាទើបគាត់ត្រលប់មកវិញ ?" ខ្ញុំតបវិញ " មិនដឹងទេ ប្រហែលជាយូហើយព្រោះគាត់ប្រមូ៉លរបស់របរទៅអស់ហើយ គាត់យកអូនទៅអោយរៀននៅទីនោះដែរតែអូន អត់ទៅព្រោះខ្លាចលែងបានជួបបងទៀត " និយាយរួចខ្ញុំក៍យំទៀត លោកគ្រូឱបខ្ញុំកាន់តែខ្លាំងរួចពោលទាំងអួលដើមក " ពុទ្ធោ អូន !!! ហេតុអីក៍ដល់ថ្នាក់និង ព្រោះតែបង ទើបធ្វើអោយអូន ជិតមានគ្រោះថ្នាក់បែបនេះ បងអាណិតអូនណាស់ ចាប់ពីថ្ងៃនេះទៅបងនិងនៅជាមួយអូនរហូត ពេលអូនជាកាលណាបងនិងទៅប្រមូលយករបស់បរប ពីផ្ទះជួលរបស់បងមកនៅជាមួយអូនដែរហើយ " ខ្ញុំមានអារម្មណ៍ថាទឹកភ្នែកលោកគ្រូស្រក់លើស្មាខ្ញុំ លឺគាត់ថាមកនៅផ្ទះខ្ញុំបែបនេះ ព្រលឹងខ្ញុំស្ទើរតែហោះចេញក្រៅ កំលាំងចិត្តមិនដឹងមកពីណានោះទេ ដោយអំនាចនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកថែទាំជាពិសេសនិងកំលាំងចិត្តដ៍មហិមា ធ្វើអោយអាការះជំងឺខ្ញុំកាន់តែធូស្រាលយ៉ាងឆាប់រហ័ស ។ ខ្ញុំកក់ក្តៅខ្លាំងណាស់មិនចង់លែងដៃពីគាត់ទេ លោកគ្រូចាប់កាន់ស្មាខ្ញុំសងខាង អោនថើបខ្ញុំ ពេលខ្ញុំសំលឹងមុខគាត់ ឃើញភ្នែកឡើងហើមក្រហមដូចជាទើបតែយំជាច្រើនម៉ោងឥចឹង ខ្ញុំឆ្ងល់ក៍សួរគាត់ " ហេតុអីបានជាភ្នែកបងហើមហើយឡើងក្រហមដែរចឹង? " គាត់ញញឹមរួចតប " ព្រោះតែបងយំនិងហើយ ពេលអូនដាក់អុកសុីសែនមិនទាន់ដឹងខ្លួននៅឡើយ បងត្រលប់ទៅបន្ទប់អូនដើម្បីយកខោអាវមកផ្លាស់អោយអូន តែបងបានឃើញសំបុត្រមួយច្បាប់ហើយអានរហូតដល់ចប់ បងទន់ជង្គង់ព្រិបលើរនាបរន្ធត់ចិត្តស្ទើរតែសន្លប់ បងទ្រហោយំយ៉ាងខ្លាំងទំរាំតែបងអាចឃាត់ចិត្តបានប៉ោងភ្នែកចឹងទៅ ខ្ញុំសើចខិខិខិរួចចំអកគាត់ " ហុីហុី!!! ស្មានតែបងអែងអត់ចេះយំ ការពិតដូចកូនក្មេងដែរសោះ 😄លោកគ្រូសើចញឹមៗរួចយកដៃច្រំលើក្បាលខ្ញុំ " យើ !! អាលូវចេះផ្ចាញ់ទៀតណ 😄 "កំពុងតែ សុីអារម្មណ៍ស្រាប់តែគ្រូពេទ្យគោះទ្វាព្រោះដល់ម៉ោងចាក់ថ្នាំ ។ បន្ទាប់ពីចាក់ថ្នាំរួចលោកគ្រូអោយខ្ញុំសំរាករួចគាត់ចេញទៅក្រៅបាត់ទៅ ខ្ញុំដេកលក់ស្រួលណាស់ ។ តែដេកយូទៅមានអារម្មណ៍ថាធ្ងន់ឡើងៗ ក៍បើកភ្នែកឃើញលោកគ្រូឡើងមកគេងក្បែរខ្ញុំឱបខ្ញុំជាប់ ខ្ញុំយកអង្អុលដៃកេះថ្ពាល់គាត់លេងរហូតដល់បើកភ្នែករួចខ្ញុំនិយាយ " បងអែង គ្រែមួយនោះទំនេរមិនទៅគេង បែជាមកប្រជ្រៀតគេ " លោកគ្រូញញឹមទាំងបិតភ្នែករួចតប " បងចង់គេងលើនិង ម៉េចដែរ? " ខ្ញុំលែងនិយាយគ្រាន់តែញញឹមសំលឹងមើលមុខគាត់ហើយគេងលក់ទៅ ។ ព្រឹកឡើងខ្ញុំទទួចសុំចេញទៅផ្ទះវិញ លោកគ្រូបានពិភាក្សាជាមួយគ្រូពេទ្យគាត់ថាអាចចេញបាន លោកគ្រូក៍នាំខ្ញុំមកផ្ទះ ។ លោកគ្រូពិតជាគោរពពាក្យសន្យាមែន គាត់បានរើឥវ៉ានមកនៅជាមួយខ្ញុំ ជិវិតពួកយើងដូចប្តីប្រពន្ធឥចឹងដែរ រាល់ព្រឹកលោកគ្រូតែងតែឌុបខ្ញុំទៅរៀនពេលចេញពីរៀនក៍ឌុបមកវិញ អោយលុយខ្ញុំចាយ បើគក់ខោអាវខ្ញុំជាអ្នកបោកគក់ តែគាត់ជាអ្នកលាងទឹកជំរះសាប៊ូ ពេលធ្វើម្ហូបគាត់តែងតែជួយបេះបន្លែលាងបន្លែ រដូវបុណ្យទានតែងតែនាំខ្ញុំទៅខេត្តកំពង់ចាមជានិច្ច ពេលទំនេរតែងឌុបខ្ញុំដើរលេង ពេលយប់តែងតែជួយបង្រៀនមេរៀនណាដែលខ្ញុំមិនយល់ ពេលចូលគេងតែងគេងឱបខ្ញុំ រាងកាយទាំងមូលរបស់គាត់បើខ្ញុំចង់មើលចង់អង្អែលអីគាត់រីករាយនិងធ្វើតាមសូមណូមពរ ។ និយាយពីពុកម៉ែខ្ញុំវិញ ពេលដឹងថាលោកគ្រូមកនៅផ្ទះជាមួយខ្ញុំ គាត់លែងបារម្ភពីខ្ញុំទៀតហើយ យូៗគាត់មកលេងម្តងព្រោះគាត់បានទិញផ្ទះមួយទៀតនៅទីនោះ គាត់គ្រាន់តែផ្ញើរលុយអោយចាយប៉ុន្នោះ ដោយសារចង់ស្គាល់ផ្ទះថ្មីនិងចៀសជាងចង់ដើរលេងផងនោះ នៅឆ្នាំ2008 ខ្ញុំនិងលោកគ្រូបានទៅលេងខេត្តបន្ទាយមានជ័យមុនចេញដំណើរខ្ញុំអោយលោកគ្រូតេទៅលេខស្រីភា ហើយនាងអោយប្រាប់តៃកុងឡានថា យកទៅដាក់នៅបេនឡានស្វាយ ពេលធ្វើដំណើរទៅ ពួកខ្ញុំជិះអាឡានផ្តាច់ព្រលឹង ឡាននោះអត់ដំបូលទេ ហើយជិះលឿនដូចហោះខ្ញុំភ័យខ្លាំងណាស់ ខ្ញុំគិតថាល្បឿនដែលជិះនោះបើបែកកង់រឺ មានបញ្ហាអីនោះគឺមិនរស់ទេ តែខ្ញុំឱបលោកគ្រូស្អិត លោកគ្រូក៍មិនទៅណាឆ្ងាយពីខ្ញុំដែរ ពួកយើងជិះយ៉ាងយូទំរាំដល់បេនស្វាយហើយតេទៅស្រីភាទៀត នាងអោយពួកយើងចាំសិន មិនយូប៉ុន្មានក៍មានម៉ូតូពីរគ្រឿងទៅយកពួកយើង ។ ទៅដល់ទីនោះមេឃក៍រាងងងឹតបន្តិចហើយដែរ តំបន់ដែលពុកម៉ែខ្ញុំនៅនោះគេហៅឈ្មោះថា ភ្នំបាក់ភូមិលាវ អ្នកដែលរស់នៅទីនោះ ភាគច្រើនជាជនជាតិលាវ និងអ្នកដែលទៅពីខេត្តព្រៃវែង ពួកជនជាតិលាវទាំងនោះស្រលាញ់រាប់អានខ្មែរណាស់ ពេលដឹងថាមានមនុស្សចំណូលថ្មីពួកគេតែងតែនាំគ្នាទៅទទួលស្វាគមន៍ទាំងក្មេងទាំងចាស់ ខ្ញុំនៅចាំសំដីជនជនជាតិលាវដែលនាំគ្នាមកទទួលខ្ញុំនិងលោកគ្រូពួកគេនិយាយរដឺនៗថា " បង ប្អូន ខ្មេ អូយ បើ ម៉ូក ណូវ ទី នេះ កុំ ធ្វើ បាប បង ប្អូន ខ្ញុំ អៃ ហូយ កុំ ទិញ ដី អស់ ខាន ពួក ខ្ញុំ ណូវ " នៅទីនោះពុកម៉ែខ្ញុំរកសុីបិតស្រានិងចិញ្ចឹមជ្រូក ។ មុខផ្ទះខ្ញុំជាកន្លែងគយចាំចាប់ឡានដឹកទំនិញគេចពន្ធពីប្រទេសថៃ ហើយអ៊ុំប្រុសដែលជាមេគយនោះរាប់អានគ្រួសារខ្ញុំណាស់ ព្រោះគាត់ទៅពីខេត្តព្រៃវែងដូចគា្ន ហេតុនេះហើយគ្រួសារខ្ញុំមិនខ្វះរបស់ហូបនោះទេ មិនថាបន្លែ ផ្លែឈើ ត្រីសាច់ដែលដឹកចេញពីថៃកាត់តាមនោះ អោយតែអ៊ុំប្រុស ចង់បានប៉ុន្មានពួកម្ចាស់ទំនិញតែងតែយកជូនគាត់ដៃពីរ បរិយាកាសទីនោះគួរអោយចង់រស់នៅណាស់ មានភ្នំខ្ពស់ៗ មានព្រៃឈើ សំបូររបស់ហូបហើយនៅជិតថៃបំផុត រយះពេលដែលខ្ញុំនៅទីនោះ5ថ្ងៃ បងប្អូនជីដូនមួយខ្ញុំ បាននាំខ្ញុំនិងលោកគ្រូទៅលេងប្រទេសថៃ3ដង ដោយជិះម៉ូតូពីផ្ទះខ្ញុំទៅផ្សារថៃ ចំនាយពេលតែ15នាទីប៉ុន្នោះ ហើយសំបុត្រឆ្លងដែន តំលៃ១០០០៛ ក្នុងម្នាក់តែមានសុពលភាព1ថ្ងៃប៉ុន្នោះ។ ពេលត្រលប់មកព្រៃវែងវិញខ្ញុំនិងលោកគ្រូប្រើពេលវេលានៅជាមួយគ្នាដូចប្តីប្រពន្ធយ៉ាងមានសេចក្តីសុខ ។ ចាប់តាំងពីខ្ញុំឈានជើងចូលរៀនថ្នាក់ទី7រហូតប្រលងឌីប្លូមជាប់គឺរយះពេល3ឆ្នាំពួកយើងរស់នៅក្រោមដំបូលផ្ទះតែមួយ រាល់យប់ដៃស្តាំលោកគ្រូគឺជាខ្នើយ ទ្រូងគាត់គឺជាភួយ ការថើបរបស់គាត់គឺជាឱសថបំបាត់ភាពភ័យខ្លាច និងឈឺចាប់នានា ។ មកដល់ឆ្នាំ2010 ខ្ញុំមានអាយុ20ឆ្នាំ អាចនិយាយបានថាជាមនុស្សពេញវ័យ ចេះគិតគូររាក់ជ្រៅ អាចមើលថែខ្លួនអែងបាន ស្របពេលដែលត្រូវបែកគ្នា ខ្ញុំប្រលងឌីប្លូមជាប់ក៍បានប្តូរមករៀននៅទីរួមខេត្តព្រៃវែង ព្រោះនៅសាលាដែលធ្លាប់រៀន អត់មានដល់ថ្នាក់វិទ្យាល័យទេ ខ្ញុំត្រូវមកស្នាក់នៅជាមួយអ៊ុំខ្ញុំ ដែលផ្ទះគាត់នៅទីរួមខេត្ត ក្បែរសាលាផងដែរ ហើយអ៊ុំខ្ញុំ គាត់មានកូនប្រុស កំលោះៗពីរនាក់ ដែល បង វិធីត អាយុ 27ឆ្នាំ និងបង វិថួន អាយុ30ឆ្នាំ ពួកគាត់សង្ហារៗណាស់ព្រោះជាកូនអ្នកផ្សារ ថ្វីបើខ្ញុំ មានអាយុតិចហើយជាកូនអ្នកជនបទតែបងៗទាំងនោះស្រលាញ់ខ្ញុំណាស់ ។ ចំណែកលោកគ្រូខ្ញុំ មកដល់ឆ្នាំ2010 គាត់បង្រៀនបានជាង3ឆ្នាំ គាត់មានសិទ្ធិដូរទៅបង្រៀននៅខេត្តកំពង់ចាមបាន ពេលឃើញខ្ញុំរឹងមាំអាចមើលថែខ្លួនអែងបាន គាត់ក៍សំរេចចិត្តដូរទៅបង្រៀននៅជិតផ្ទះគាត់ឯស្រុកកំណើតវិញ ។ សព្វថ្ងៃនេះ( ថ្ងៃចន្ទ ទី27 ខែមេសា ឆ្នាំ 2015 ) សុធារៀនចប់មហាវិទ្យាល័យហើយ និងកំពុងចាប់ផ្តើមធ្វើការ រកលុយចាយដោយខ្លួនអែង មិនពឹងលោកគ្រូទៀតទេ ។ ចំណែកលោកគ្រូ បានរៀបការប្រពន្ធហើយមានកូនប្រុសពីរនាក់ cute cute មុខដូចសុធាឥចឹង 😄😘 រាល់ពេលដែលលោកគ្រូវិច្ឆ័យ មានធុរះឡើងមកភ្នំពេញ តែងតែ ទៅស្នាក់នៅផ្ទះសុធាជានិច្ច ហើយមកដល់ពេលនេះសុធាក៍មិនទាន់ចង់បានប្រពន្ធអីដែរ ចាំអាយុ50ឆ្នាំ ហិហិហិហិហិ😄😄😄😄 
-
-
-
រឿង បីឆ្នាំក្បែរទ្រូងបង ដែលលោកអ្នកបានតាមដាននៅពេលនេះ ក៍សន្មត់ថាចប់ដោយបរិបូរណ៍តែប៉ុន្នេះ សូមអរគុណចំពោះការតាមដានរបស់លោកអ្នក 
🙏 បើសិនជាការសសេរមានពាក្យពេចន៍លើសលោះត្រង់ណាក៍សូមមេត្តាខន្តីអភ័យទោសចំពោះរូបខ្ញុំបាទផង ព្រោះខ្ញុំបាទមិនមែនជាអ្នកនិពន្ធអីទេ គ្រាន់តែសាច់រឿងភាគច្រើនគឺជារឿងពិតរបស់ខ្ញុំ ហើយម្យ៉ាងខ្ញុំជាមនុស្សមានការស្រមើលស្រម៉ៃខ្ពស់ផងដែរ សូមអរគុណ👋👋👋 

No comments:

Post a Comment