Breaking

Friday, June 8, 2018

រឿង ព្រោះបងស្រលាញ់អូន (ភាគទី២)

រឿង ព្រោះបងស្រលាញ់អូន
(ភាគទី២)
និពន្ធដោយ Manet Suji
#Khmer_Novel_69

ផារ៉ាដេីរតាមសិលាចូលទៅក្នុងក្រុមហ៊ុន ក្រុមហ៊ុននេះធំណាស់មានច្រេីនជាន់ទៀតផងហេីយជាន់ខាងលេីគេបង្អស់ជាកន្លែងសិលាធ្វេីការវាប្រៀបដូចជាកូនផ្ទះមួយចឹង។ចូលទៅដលផារ៉ានៅស្ងៀម សិលាអង្គុយមួយសន្ទុះទេីបនិយាយ 
សិលា"ការងារអែងលេីកដំបូងនេះគឺ អ្នកអនាម័យ ឯងអាចធ្វេីបានទេបេីមិនអាចទេឯងឈប់នៅផ្ទះយេីង ហេីយត្រលប់ទៅផ្ទះអែងធ្វេីស្រែទៅ"សិលានិយាយដោយចងធ្វេីបាបផារ៉ា ដោយអោយធ្វេីការពិបាកដេីម្បីអោយផារ៉ាសម្រេចចិត្តឈប់នៅផ្ទះនាយតទៅទៀត តែវាមិនដូចការគិតឡេីយ
ផារ៉ា "បាទការងារប៉ុននឹងខ្ញំុអាចធ្វេីបាន តេីខ្ញំុត្រូវចាប់ផ្ដេីមពីត្រង់ណាទៅ " ផារ៉ាសួរបញ្ជាក់
សិលាបានខលទូរសព្ទហៅលេខារបស់ខ្លួនមួយសន្ទុះក្រោយមកស្រាប់តែមានស្រីស្អាតម្នាក់ដេីរមក
ធីតា"មានការអីុលោកប្រធាន"
សិលា"ឆាប់យកក្មេងនេះទៅកន្លែងធ្វេីការហេីយប្រាប់ពីការងារដែលត្រូវធ្វេីក្នុងក្រុមហ៊ុននេះផងលឺទេ អូហេីយការងារគេគឺជាអ្នកអនាម័យ
ធីតា"ថាមិចអ្នកអនាម័យ" ធីតាលាន់មាត់ព្រោះបេីមេីលតាមរូបរាងរបស់ផារ៉ាមិនសាកសមជាអ្នកអនាម័យទេ
សិលាតប"នឹងហេីយឆាប់ទៅ"
ថ្ងៃដំបូងផារ៉ាខំធ្វេីការណាស់បោសសម្អាតជូតការ៉ូយ៉ាងស្វាហាប់អក្នធ្វេីការក្នុងក្រុមហ៊ុនហាកចូលចិត្តផារ៉ាណាស់ ក្នុងនោះវីរះដែលជាកម្មករដូចគ្នាចូលចិត្តនិយាយលេងជាមួយផារ៉ាជាងគេ
វីរះ"នេះញុមជួយផារ៉ា មេីលទៅអែងហត់ហេីយ"និយាយហេីយវីរះយកអំបោសមកជូតជំនួសផារ៉ាផារ៉ា"
មិនអីុទេវីរះ ញុំមិនទាន់ហត់ទេ"ថាហេីយផារ៉ាទាញអំបោសមកវិញ
វីរះ"មកមិនអីុទេគ្នាជួយ" 
ស្រាប់តែទាញចុះទាញឡេីងផារ៉ារអិលនឹងការ៉ូដួលផ្ងារទៅក្រោយស្រាប់តែមានដៃមកអោបពីក្រោយយ៉ាងជាប់ នុះគឺសិលាភ្នែកទល់នឹងភ្នែកធ្វេីអោយបេះដូងនាយសិលាលោតយ៉ាងញាប់ នាយឆ្ងល់ខ្លួនអែងដែល មិចបានជាបេះដូងនាយលោតញាប់ម្លេះ
ពេលអោបផារ៉ាហេីយមេីលមុខគេចំបែបនេះ
ក្រោយរក្សាជំហរបានហេីយសិលាសួរ"មានរឿងអីុហា មិចបានការងារមិនធ្វេីបែជាមកប្រលែងគ្នាលេងទៅកេីត" សិលានិយាយទាំងកំហឹងបុគ្គលិកទាំងអស់ស្ងាត់ជ្រាបគ្មាននាក់ណាហៀនមាត់ឡេីយ
វីរះ "បាទរឿងទាំងអស់មកពីខ្ញំុ
ផារ៉ា"អត់ទេវាជាកំហុសខ្ញំុទេដែលមិនប្រយត្ន័ធ្វេីអោយដួល អោយយខ្ញំុសូមទោស ខ្ញំុនឹងមិនធ្វេីអោយមានរឿងបែបនេះកេីតឡេីងទៀតទេ ផារ៉ានិយាយដោយទឹកមុខស្លេកស្លាំង
សិលា"បានហេីយវីរះអែងទៅធ្វេីការទៅ ហេីយផារ៉ាយេីងមេីលទៅអែងទំនេរណាស់បានមកប្រលែងគ្នាចឹង ឆាប់ទៅដុសសម្អាតបន្ទប់ទឹកយេីងនៅខាងលេីទៅ"
ផារ៉ា យួរសម្ភារះដេីរទៅលេីដោយមិនតបសូម្បីមួយមាត់ ចំនែកសិលាដេីរតាមក្រោយ អោយតែបានធ្វេីបាបក្មេងនឹងម្ដងៗសិលាហាក់មានអារម្មណ៍សប្បាយចិត្តណាស់
នៅក្នុងបន្ទប់ធ្វេីការសិលាមានតែសិលានឹងផារ៉ាតែប៉ុននេាះ ផារ៉ាបានលាងសម្អាតបន្ទប់ទឹកសិលារួចហេីយមេីលទៅក្នុងបន្ទប់នេះវាប្រៀបដូចជាកូនផ្ទះវីឡាមួយចឹង មានគ្រែដេកនៅខាងក្នុង បន្ទបទទួលភ្ញៀវ រានហាលសម្រាប់អង្គុយលេងនៅខាងក្រៅវ ល ។
ផារ៉ា "ញុំលាងសម្អាតរួចហេីយតេីមានអ្វីត្រូវធ្វេីទៀតទេនាក់ប្រុស"
សិលាមេីលឆ្វេងមេីលស្ដាំរួចតប "នុះកញ្ជក់ខាងនុះសុទ្ធតែធូលីដីអែងជូតវាផង"
ផារ៉ា កដេីរទៅលាងសម្អាតយ៉ាងផ្ជិតផ្ចង់ហេីយសួរម្ដងទៀត រួចរាល់ហេីយលោកប្រុសតេីមានត្រងណាដែលត្រូវជូតទៀតអត់
សិលា"អូ នុសនៅខាងនោះទៀតមេីលជូតអោយស្អាតផង" 
ផារ៉ា ខំធ្វេីតាមព្រោះមិនចងត្រូវមាត់សិលាឡេីយ បេីទោះជាដឹងថាសិលាចង់ធ្វេីបាបនាយក៏ដោយ "រួចហេីយបាទ" ផារ៉ាតប 
សិលាដេីរទៅមេីលហេីយយកដៃជូតមេីល
សិលា"អែងធ្វេីរការយ៉ាងមិចហាស គ្រានតែប៉ុននឹងក៏ធ្វេីមិនកេីតដែរ មេីលសុទ្ធតែដី"
ផារ៉ា "តែខ្ញំុជូតស្អាតហេីយតើ
សិលា "មេីលខាងលេីនុះអែងមិនឃេីញទេហាស សុទ្ធតែធូលីដី នុះឆាប់យកជេីងម៉ាដាក់ហេីយជូតទៅ"
ផារ៉ា ក៏ទៅយកជេីងម៉ាហេីយជូតតាមកន្លែងដែលសិលាប្រាប់ កំពុងជូតស្រាប់តែកៅអីុដួលប្រាវ ផារ៉ាធ្លាក់មកលេីកម្រាលឥដ្ធតែត្រូវបានសិលាចាប់ទាន់នាក់ទាំង២ដួលលេីគ្នា ដៃរបស់សិលាអោបផារ៉ាយ៉ាងជាប់ពេលនេះបេះដូងនាយលោតញាប់ទៀតហេីយនាយមានអារម្មណ៏ចម្លែកមិចមិនដឹងទេពេលអោបផារ៉ាយាងណែនបែបនេះ
សិលា"ចុះអែងធ្វេីការយ៉ាងមិចនឹងហាស
ផារ៉ា"មកពីត្រង់នឹងវាខ្ពស់ពេកញុំប្រឹងឈោងពេកទៅបានវាក្រលាច់កៅអីុទៅជាចឹងទៅ អោយខ្ញំុសូមទោស
សិលា"ក្រោកទៅ" 
ផារ៉ាក្រោកពីលេីសិលាស្រាប់តែភ្លាត់មាត់ស្រែកឡើង
ផារ៉ា"អីុយូយជេីងខ្ញំុក្រេចបាត់ហេីយ
សិលាប្រញាប់ប្រញាល់ទៅមេីលហេីយនិយា ចំមែនអែងនេះ សិលាប្រញាប់លើកសិលាដាក់លេីសាឡុង ហេីយទៅយកថ្នាំមកលាបអោយផារ៉ា
ផារ៉ា"មិនអីទេលោកប្រុសញុំលាបខ្លូនអែងបាន"
សិលា"មិនបាច់ទេយេីងលាបអោយ ថាហេីយសិលាក៏លាបអោយផារ៉ា 
ល្ងាចនេះមិនបាច់ជិះមូតូទៅផ្ទះទេបេីសស្លាកសស្លេីតចឹង តិចជិះបុកឡានគេស្លាប់ទៅ"
ផារ៉ា"ចឹងញុំបានអីុជិះទៅផ្ទះ"
សិលា"ជិះឡានជាមួយយេីង ហេីយទុកមូតូនឹងហេីយ
ផារា"បាទ
ល្ងាចឡេីងសិលាបានឌុបផារ៉ាមកផ្ទះ គ្រាន់តែមកដលណារីដែលជាបងស្រីសិលាបានមកជួយគ្រានឹងយកថ្នាំទុកអោយផារ៉ាលាប ចំនែកលោកយុទ្ធវិញបានខលហៅគ្រូពេទ្យមកមេីលជេីងផារ៉ាដេីម្បីមេីលថាតេីអការះវាយ៉ាងមិចដែល ក្រោយការពិនិត្យឃេីញថាជេីងផារ៉ាគ្រាន់តែគ្រេចបន្តិចប៉ុននោះសម្រាក២ ៣ថ្ងៃលែងអីុហេីយ អារម្មណ៍ផារ៉ាពេលនេះមានអារម្មណ៍ថាកក់ក្ដៅណាស់ព្រោះមេីលទៅសមាជិកក្នុងគ្រួសារយកចិត្តទុកដាក់នឹងខ្លួនដូចជាគ្រួសារបង្កេីតចឹង។
ថ្លែងពីនាយកម្លោះយេីងវិញកំពុងតែអង្គុយនឹករឿងដែលទេីបនឹងកេីតឡេីងថ្មីៗហាក់នៅចំពោះមុខ នាយនៅចងចាំមុខក្មេងប្រុសដែលនាយតែងតែស្អប់ហេីយចូលចិត្តធ្វេីបាបតែពេលនេះមិចកនាយចង់ជួបមុខគេខ្លាំងម្លេះនាយនឹកស្រមៃពេលដែលដួលអោបគ្នា ភ្នែកតូចៗ ច្រមុះស្រួច កែវភ្នែកមុតថ្លា វាហាក់ដូចជាគួអោយ................
យប់ណាស់ទៅហេីយសិលាកំពុងផឹកស្រានៅក្នុងបន្ទប់នាយនិងស្រមៃពេលដែលផារ៉ាដួលមកលេីខ្លួនគេ កែវភ្នែកដ៏ស្រទន់ ភាពអត់ធ្មត់របស់ផារ៉ាកំពុងតែបន្ទន់បេះដូងនាយកម្លោះយេីងអោយទន់ជ្រាយហេីយ
សិលា"ទេអែងមិនអាចទន់ជ្រាយបានទេ ដាច់ខាតអែងត្រូវតែរឹងមាំ"
ស្រាប់តែរំពេជនោះគេលឺសម្លេងម៉ូតូមកដល់មុខផ្ទះសម្លេងសេីចក្អាកក្អាយ កាយវិការស្និទ្ធស្នាល រវាងផារ៉ានិងតុលាមិត្តភក្ដិស្និទ្ធស្នាលរបស់គេ មួយសន្ទុះក្រោយមកសម្លេងម៉ូតូក៏ចេញបាត់ទៅ។
សិលាតាមមេីលពីលេីឥតព្រិចភ្នែក នាយមេីលហេីយប្រឹងក្ដាប់ដៃយ៉ាងខ្លាំង សម្លេងជេីងដេីរទៅក្នុងផ្ទះ ក៏ស្រាប់តែលឺសម្លេង
"ឈប់" ?នោះគឺសម្លេងសិលាហៅផារ៉ាអោយឈប់
ផារ៉ា"មានការអីដែរលោកប្រុស "ផារ៉ាតបទាំងភ័យស្លន់ស្លោរព្រោះមេិលទៅទឹកមុខសិលាពេលនេះមេីលទៅគួអោយខ្លាចណាស់
សិលា"ថ្មានឹងហែងទេីបមកពីណា ហែងមានដេីរមេីលម៉ោងទេថាម៉ោងប៉ុន្មានហេីយ"
ផារ៉ា"បាទញុំទេីមមកពីមេីលកុន ហេីយថ្មារនឹងម៉ោង៩និង"
លឺដូចនេះសិលាខឹងខ្លាំងណាស់ស្ទុះទៅទះផារ៉ាមួយកំភ្លៀងយ៉ាងខ្លាំង នាយក៏មិនយល់ថាហេតុអីនាយធ្វេីចឹងទៅកេីត
សិលា"ហែងមេីលមកផ្ទះនេះជាផ្ទះផស់ហែងមេន ចង់ចេញចូលស្រេចតាចិត្ត ដេីរលេងខុសរបៀប ទាល់យប់បានចូលផ្ទះ ហេីយដេីរហេីរមិនប្រាប់នាក់ផ្ទះមួយម៉ាត់ចឹង
ផារ៉ាងាកមកសម្លឹងមេីលសិលាទាំងកំហឹងនាយចង់តែស្ទុះទៅដាល់អោយចំមាត់សិលាទេ 
ឃេីញសភាពផារ៉ាដូចនោះសិលាញញឹមចំអកផារ៉ា ហេីយតប"បេីអែងទ្រាំមិនបានអែងឆាប់ចុះចេញពីផ្ទះនេះទៅ អែងជាមនុស្សឆ្លាតអែងគួតែយល់ហេីយមេនទេ រេីចេញទាំងមីងទាំងក្មួយកាន់តែល្អ"
ផារា"មនុស្សដូចលោកប្រុសទេដែលរស់នៅនាំតែធ្ងន់ផែនដី មនុស្សអីុមិនដែលមេីលពិភពលោកក្នុងផ្លូវល្អ"ផារ៉ានិយាយអោយសិលាដូចចង់សីុសាច់ចឹង
សិលា"នេះអែងចង់ថាអោយយេីងផង"
ផារ៉ា"នឹងហេីយញុំថាអោយនាក់ប្រុសនឹងហេីយ មនុស្សអីុអត្មានិយមម្លេះ" ឮសម្លេងនាក់ទាំងពីឈ្លោះគ្នាយ៉ាងខ្លាំ ធ្វេីអោយលោកយុទ្ធ អ្នកស្រីឡាវី នឹងណារីរត់មកមេីល ពេលមកដល់គេឃេីញសភាពផារ៉ាមានស្នាមឈាមតាមមាត់តិចៗ ឃេីញដូចនេះលោកយុទ្ធសួ 
"មិចក៏ហែងវៃប្អូនចឹងហា"
សិលាអែងឆ្កួតមេនហា មិចក៏វៃផារ៉ាដល់ថ្នាក់នឹង "ណារីបញ្ជាក់ 
សិលាមិនតបសូម្បីមួយមាត់នាយដេីរឡេីងទៅលេី លោកយុទ្ធខឹងលេីងញ័មាត់ "អោយអ៊ំុសូមទោសផងក្មួយ នេះប្រហែលជាអ៊ំុទម្រេីសវាពេកបានចឹង" 
មីងឡាវីប្រញាប់យកថ្នាំមកលាបអោយផារ៉ា។
១សប្ដាហ៍ទៅហេីយផារ៉ាមិនបានទៅធ្វេីការទេ ថ្ងៃនេះព្រឹកឡេីងសិលាចុះមកធ្វេីការដូចសព្វដង ចុះមកស្រាប់តែ លោកយុទ្ធហៅ
លោកយុទ្ធ"សិលាឆាប់អង្គុយសិុនមកប៉ាមានរឿងចង់និយាយ" គ្រប់គ្នាដែលអង្គុយនៅទីនោះមានសភាពស្ងៀមស្ងាត់
សិលា"មានការអីុឆាប់និយាយមកលោកបា៉ញុំប្រញាប់ប្រជំុផង
លោកយុទ្ធ"ប៉ាប្ដូរផារ៉ាមកអោយធ្វេីការជាមួយបងស្រីអែងហេីយ បេីមេីលទៅអែងមិនពេញចិត្តផារ៉ាទេនោះ
សិលា"មិនបានដាច់ខាត"សិលាស្រែកដូចជាភ្ញាក់ផ្អេីលណាស់ នាយមិនចង់អោយផារ៉ាចេញទេព្រោះនាយពិតជាចង់ធ្វេីបាបផារ៉ាណាស់តែអារម្មណ៍មួយទៀតប្រាប់ថាមិនចង់អោយចេញទេព្រោះចង់ឃេីញមុខគេណាស់ ពេលខ្លះនាយក៏ឆ្ងល់ខ្លួនអែងហេតុអ្វីបានជាចង់ឃេីញមុខផារ៉ាខ្លាំងម្លេះទាំងដែលនាយស្អប់គេខ្លាំងបំផុតនោះ
សិលាបន្ត"មិនបានទេគេត្រូវមានការងារជាច្រេីនដែលត្រូវរៀនទៀត ញុំមិនអនុញាតជាដាច់ខាត"
ផារ៉ាកាត់"មិនអីុទេលោកអំុមិនបាច់ដូរញុំទៅណាទេការងារទាំងនោះញុមអាចធ្វេីបាន កំុព្រោះតែរឿងបន្តិចបន្តួចកាលពីថ្ងៃមុន យកមកលាយលំជាមួយការងារអី"
សិលាបន្ទរ"មិុចលោកប៉ាលឺនៅ គេអាចធ្វេីបាន ហេីយអែងក៏ចឹងដែលល្មមចូលធ្វេីការវិញហេីយមានការងារជាច្រេីនដែលអែងត្រូវធ្វេី"
លោកយុទ្ធសួរបញ្ជាក់ "នេះក្មួយប្រាកដហេីយថាមិនអី"
ផារ៉ា"បាទលោកអំុមិនអីុទេ"។
គ្រាន់តែចូលមកដល់កន្លែងធ្វេីការភ្លាមវីរះដែលជានាក់បោសសម្អាតដូចគ្នាបានសួរសុក្ខទុក្ខផារ៉ាភ្លាម
វីរះ"បាត់ទៅណា១អាទិត្យមិនឃេីញមកធ្វេីការ"
ផារ៉ា"គ្នាមានរវល់ មិចហេីយការងារ"
វីរះ"មិនអីទេ តែពេលបាត់អែងគ្នាហាកដូចជាអផ្សុកព្រោះមិនសូវមាននាក់យាយលេងសោះ"
កាយវិការស្និទ្ធស្នាលនេះមិនផុតពីភ្នែកសិលាឡេីយ គេសម្លឹងតាមកាមេរាសុវត្តិភាព ឃេីញផារ៉ាស្និទ្ធស្នាលនឹងវីរះដូចឆ្នេះគេក៏បោកកែវទឹកលឺសូប្រាវ
កំពុងតែនិយាយលេងសុខៗស្រាប់តែលឺសម្លេងធីតា"ផារ៉ាលោកប្រធានហៅអោយទៅជួបនៅខាងលេី"
ផារ៉ា"លោកប្រធានមានការប្រេីខ្ញំុមេនបង"
ធីតា"បងមិនដឹងដែល ឆាប់ឡើងទៅប្រយត្ន័លោកប្រធានស្ដីអោយ 
ផារ៉ា "បាតបង " 
ផារ៉ាដេីរមក់ដល់បន្ទប់ហេីយសួរ
ផារ៉ា មានការអីុប្រេីខ្ញំុមេនលោកប្រុស
សិលា"អត់ទេ"
ផារ៉ា"ចឹងមានការអីដែរ
សិលា"ចាប់ពីស្អែកនេះទៅអែងត្រូវធ្វេីជំនួយការផ្ទាល់របស់យេីង 
ផារ៉ា"តែខ្ញំុមិនទាន់មានបទពិសោធន៍ នឹងសមត្ថភាពគ្រប់គ្រាន់នឹងធ្វេីការនេះទេ"
សិលា"មិនបាច់តវាទេនេះគឺបញ្ជា"
ផារ៉ា"បាទ"
ថ្ងៃនេះផារ៉ាបានទទួលមុខតំណែងថ្មីតែគេមិនដឹងថារៀបចំពីណាទៅណាទេ ឃេីញសភាពច្រាស់ច្រាល សិលាក៏សួរ"មានរឿងអីុនឹង"
ផារ៉ា "បាទ តេីឯកសារនេះញុំត្រូវបំពេញយ៉ាងមិចទៅ" ផារ៉ាសួរបញ្ជាក់ 
សិលាមេីលមុខផារ៉ាហេីយអោយផារ៉ាអង្គុយចុះលេីកៅអីុនាយឈរពីក្រោយអោនមុខចុះមកសម្លឹងកំព្យូទ័រ នាយប្រាប់របៀបរបបនៃការបំពេញឯកសារនឹងកិច្ចរដ្ធបាលជាច្រេីនដល់ផារ៉ា។
ផារ៉ា មិនដឹងខ្លួនទេថាសិលាកំពុងមេីលមុខខ្លួន ក្លិនក្រអូបនៃរាងកាយរបស់ផារ៉ាបានទាក់ទាញចិត្តសិលាខ្លាំងណាស់ នាយលួចស្រង់ក្លិននេះដោយមិនអោយម្ចាសគេដឹងឡេីយ។
ប៉ុន្នឹងសិនចុះ ជួបគ្នាវគ្គក្រោយ

No comments:

Post a Comment