រឿង វាសនា
(ភាគ៨)
និពន្ធដោយ . Rainy Son
#Khmer_Novel-69
កាលពីភាគមុនមិត្តអ្នកអានទាំងអស់គ្នាបានជ្រាបរួចមកហើយថា ក្រោយពីថ្ងៃខួបកំណើតដែលពោរពេញទៅដោយការចងចាំបំភ្លេចមិនបាន និង ជាខួបកំណើតដែលមានធ្វើអោយគូរស្នេហាដែលស្រឡាញ់គ្នាចាក់ទឹកមិនលិច តារា និង វិសុទ្ធបានក្រេបយកនូវស្នេហាផ្អែមល្ហែមប្រៀបបាននិងទឹកឃ្មុំខែប្រាំង។ ហើយដែលមនុស្សផងទាំងពួងតែងតែប្រាថ្នាចង់បាន។ តែទេវតាពិតជាមិនចង់អោយគូស្នេហ៍មួយគូរនេះរស់នៅជាមួយភាពផ្អែមល្ហែមនេះបានយូរឡើយ វិសុទ្ធបានដឹងថាតារាមានជំងឺឈាមកកនៅក្នុងខួរក្បាល ហើយនៅសល់តែប៉ុន្មានខែទៀតនឹងត្រូវស្លាប់តាមរយះកូនសៀវភៅកំណត់ហេតុរបស់តារា។ ក្រោយពីហេតុការណ៍នេះកើតឡើង តើវិសុទ្ធត្រូវធ្វើយ៉ាងណា? ហើយគេមានប្រតិកម្មយ៉ាងណាចំពោះការបិទបាំងរបស់តារា? តើវាសនារបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា?
ក្រោយពីបានអានកំណត់ហេតុដែលធ្វើអោយវិសុទ្ធឈឺចាប់ប្រៀបបាននឹងគេយកកាំបិតមកពុះទ្រូងរូងយកបេះដូងចេញមកក្រៅរួចមក វិសុទ្ធបានយកសៀវភៅកំណត់ហេតុរបស់តារាយកទៅទុកនៅកន្លែងដដែល។ វិសុទ្ធបានដើរទៅកាន់រានហាលមាត់បន្ទប់ម្តងទៀត គេសម្លឹងមើលទៅកាយវិការដ៏ស្វាហាប់រាប់ក្នុងការកូដវីយូឡុងរបស់តារាពីក្រោយខ្នង។ មើលឃើញដូច្នេះទឺកភ្នែកវិសុទ្ធបានប្រជែងគ្នាហូរស្រក់ចុះមក ប្រៀបបាននឹងកំលាំងនៃរលកទឹកស៊ូណាមិ។ វិសុទ្ធពិតជាឈឺចាប់រកពាក្យអ្វីនឹងថ្លែងមិនបានឡើយ គេខំព្យាយាមរំងាប់អារម្មណ៍ និង យកដៃជូតទឹកភ្នែកដែលចេះតែហូរគ្នាស្រាកស្រាន្ត ឯភ្នែកទាំងគូរក៏ខំសម្លឹងទៅកាន់តារា។ បញ្ចប់នូវបទភ្ហេងមួយបទ តារាបានងាកក្រោយ ក្រលែកមករកវិសុទ្ធដែលកំពុងតែឈរសម្លឹងមកគេ។ តារាបានផ្តល់នូវស្នាមញញឺមដ៏ស្រស់ស្អាតទៅកាន់វិសុទ្ធ តែស្នាមញញឺមនេះបានចាក់ដោតចំបេះដូងរបស់វិសុទ្ធដែលធ្វើអោយវិសុទ្ធបានត្រឹមតែបញ្ចេញស្នាមញញឺមសុះកក្រោះទៅកាន់តារាវិញតែប៉ុណ្ណោះ។
ក្រោយពីកូដវីយូឡុង និង បណ្តែតអារម្មណ៍ទៅតាមសំលេងរបស់វារួចមក តារាបានត្រឡប់មកកាន់បន្ទប់វិញ។ គ្រាន់តែបើកទ្វារបន្ទប់ភ្លាមតារាបានឃើញវិសុទ្ធឈរនៅនិងមុខទៅហើយ មិនទាន់ទាំងបាននិយាយអ្វីផង វិសុទ្ធក៏ស្ទុះទៅអោបតារាយ៉ាងណែនពេញដើមទ្រូងរបស់គេ វិសុទ្ធអោបរឹតតារាកាន់តែខ្លាំងហាក់បីដូចជាសត្វពស់មួយក្បាលដែលកំពុងរឹតកូនមាន់មួយក្បាល។ ចំណែកតារាវិញហាក់ដូចជាមានអារម្មណ៍ចម្លែកក្នុងចិត្តបន្តិច ហើយក៏ឈឺខ្លួនតិចដែរ តែគេនៅស្ងៀម។ វិសុទ្ធបាននិយាយតិចទៅកាន់តារាកំឡុងពេលដែលតារាស្ថិតនៅក្នុងរង្វង់ដៃរបស់គេ។
-<កុំលែងដៃបងណា កាន់ដៃបងអោយជាប់ យើងបានសន្យានឹងគ្នាហើយថាមិនលែងដៃគ្នាទេទោះបីមានអ្វីកើតឡើងក៏ដោយ។>
-<មានរឿងអី? ហេតុអីបានជាបងនិយាយពីរឿងនេះ?>
-<គឺ….គ្មានអីទេ បងគ្រាន់តែចង់រំលឹកអូនកុំអោយភ្លេចសន្យាពួកយើង>
វិសុទ្ធនិយាយទៅកាន់តារាដោយរអាក់រអួល ហើយក៏ដៃជូតទឹកភ្នែកដែលលួចហូររឹមៗនៅលើផែនថ្ពាល់។
-<បានហើយ បងឃ្លានហើយ ថ្ងៃនេះបងនឹងធ្វើម្ហូបអោយអូនញ៉ាំម្តង>
វិសុទ្ធនិយាយបែបនេះពីព្រោះតែគេកម្របានធ្វើម្ហូបអោយតារាញ៉ាំណាស់ ពីព្រោះគេធ្វើមិនដែលញ៉ាំកើតឡើយ។ ចំណែកតារាវិញចេះតែមានអារម្មណ៍ប្លែកចំពោះទង្វើប្លែកៗរបស់វិសុទ្ធ តែគេដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះគេគិតថាវិសុទ្ធចូលចិត្កធ្វើអ្វីអោយគេភ្ញាក់ផ្អើល។ បានប៉ុន្មានថ្ងៃក្រោយមកវិសុទ្ធបានរកវិធីសាស្រ្តជាច្រើនដើម្បីរកប្រាក់ក្នុងការវះកាត់របស់តារា។ ដំបូងវិសុទ្ធបានទៅសាកសួរគ្រូពេទ្យពីស្ថានភាពជំងឺរបស់តារាហើយគ្រូពេទ្យបានបញ្ជាក់ដូចអ្វីដែលតារាបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុដូច្នេះដែរ។ វិសុទ្ធបានទំនាក់ទំនងទៅកាន់មិត្តភក្តិគេទាំងប៉ុន្មានដែរគេធ្លាប់ស្គាល់ តែពួកគេទាំងអស់នោះសុទ្ធតែបដិសេធនូវសំណើររបស់វិសុទ្ធ ពីព្រោះតែអ្នកស្រីវិជ្ជនីបានហាមប្រាមពួកគេទាំងអស់មិនអោយជួយវិសុទ្ធ និង តារាចាប់តាំងតែពីពួកគេចាកចេញពីផ្ទះមកម្លេះ។ វិសុទ្ធពិតជាអស់សង្ឃឹមនៅក្នុងខ្លួនខ្លាំងណាស់ គេដើរមួយៗនៅលើដងផ្លូវដងវែងឆ្ងាយមួយ វិសុទ្ធពេលនោះប្រៀបបានទៅនឹងមនុស្សទីទ័លគ្មានគោលដៅ ដែលនៅសល់តែរូបរាងកាយតែខ្វះវិញ្ញាណ។ ដើរមួយៗ ជើងដូចជាលើកមិនចង់រួច ភ្នែកទាំងគូរសម្លឹងចុះមកដី ខួរក្បាលគិតរកមធ្យោបាយ។ ដើរប៉ុន្មានជំហានវិសុទ្ធបានងើបមុខទៅលើហើយដកដង្ហើមធំ។ គេបានដើរដោយគ្នាទិសដៅទៅដល់ឧទ្យានមួយដែលមានទឹកបឹងភ្លឺដូចកញ្ចក់ វិសុទ្ធបានទៅអង្គុយផ្ទាល់នឹងដីនៅមាត់បឹងនោះ។ គេអង្គុយអោមក្បាលជង្គង់យ៉ាងកំសត់ នៅពេលនោះគ្មាននរណាម្នាក់បានយល់ពីអារម្មណ៍របស់ម្នាក់បុរសម្នាក់នេះឡើយ ថាតើវាឈឺចាប់ និង ពិបាកដោះស្រាយយ៉ាងណា។ ដោយសារតែការពិបាក និង តឹងតែងក្នុងអារម្មណ៍ខ្លាំងពេក វិសុទ្ធបានក្រោកឡើងហើយស្រែកយ៉ាងខ្លាំង ដោយដៃទាំងពីរយកទៅជ្រោងសក់របស់គេ ហើយក៏លោតចុះទៅក្នុងទឹក ដែលមានជម្រៅប្រមាណជាត្រឹមចង្កេះ “ហេតុអីបានជាទេវតាដាក់ទោសខ្ញុំម្លេះ? តើខ្ញុំបានសាងបាបកម្មវិញ? សូមកុំយកគេចាកចេញពីខ្ញុំអី?” វិសុទ្ធស្រែកឡើងដោយភ្នែកសម្លឹងទៅលើមេឃក្នុងន័យស្រែកទៅកាន់ទេវតាអោយបានលឺពីសម្រែកនៃការឈឺចាប់របស់គេថាគេឈឺចាប់ប៉ុណ្ណា។ តែយើងមិនបានដឹងថាទេវតាបានស្តាប់ការអង្វរកររបស់វិសុទ្ធដែរឬទេ។
ម៉ោងប្រមាណជា៥ល្ងាចទៅហើយ ខែនេះជារដូវរងា ខ្យល់រងាបានបោកបក់មកតិចៗ។ ប៉ុន្តែវាដូចជាគ្មានឥទ្ធិពលសោះឡើយចំពោះវិសុទ្ធ។ វិសុទ្ធដើរទៅផ្ទះទាំងខ្លួនទទឺកជោក មនុស្សនៅតាមដងផ្លូវបានសម្លឹងមកកាន់វិសុទ្ធដោយបង្ហាញពីការងឺងឆ្ងល់។ តែវិសុទ្ធមិនបានខ្វល់ពីកែវភ្នែកទាំងអស់នឡើយ គេចេះតែបោះជំហានទៅមុខជានិច្ច។ ខ្យល់រំហើយបានបក់នាំយកក្រដាស់មួយសន្លឹកមកប៉ះនឹងជើរបស់វិសុទ្ធ វិសុទ្ធបានទាត់ក្រដាស់នោះចោល តែក្រដាស់មួយសន្លឹកថ្មីមួយទៀតក៏បានហោះមកប៉ះនឹងជើងគេម្តងទៀត។ វិសុទ្ធបានរើសយកក្រដាស់មួយសន្លឹកនោះមកអាន។ នៅពេលដែលបានអានធ្វើអោយគេបានដឹងថាគេជាក្រដាស់ដែលផ្សព្វផ្សាយពីការប្រលងជ្រើសរើសអ្នកដែលមានសមត្ថភាពខាងកូតវីយូឡុង ហើយប្រាក់រង្វាន់ក៏ច្រើនគ្រប់គ្រាន់សម្រាប់ការវះកាត់របស់តារា។ ជាដំបូងគេមានអារម្មណ៍រីករាយជាខ្លាំងនៅពេលដែលទទួលបានដំណឹងនេះ ព្រោះគេសង្ឃឹមថាគេនិងមានផ្លូវដើម្បីជួយស្រោចស្រង់អាយុជីវិតរបស់តារា។ តែពេលនោះអារម្មណ៍មួយទៀតក៏បានធ្វើអោយទឹកមុខវិសុទ្ធប្រែជាស្រពាប់ស្រពោនបន្តិចទៅវិញដោយសារតែគេគិតថា តារាពីតជាមិនអាចទៅប្រកួតបានទេ ព្រោះគេត្រូវហ្វឹកហាត់សម្រាប់ការប្រកួត តែសុខភាពតារាពិតជាមិនអាចទ្រទ្រង់បានឡើយ។ តើវិសុទ្ធគិតធ្វើយ៉ាងណាបន្តទៀតទៅ?
ម៉ោង៨យប់ទៅហើយតារានៅតែមិនទាន់ឃើញវិសុទ្ធត្រឡប់មកផ្ទះវិញទៀត។ នេះជាលើកទីមួយហើយដែលវិសុទ្ធទៅណាដោយមិនបានផ្តល់ដំណឹង។ តារាមានការព្រួយបារម្ភចំពោះវិសុទ្ធជាខ្លាំង គេបានខលទៅវិសុទ្ធប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបានឡើយ។ ម្ហូបអាហារបានរៀបចំជាស្រេចនៅលើតុសម្រាប់អាហារពេលល្ងាច។ តារាអង្គុយចាំវិសុទ្ធទាំងអន្ទះសា បន្តិចក្រោយមកទ្វារខាងមុខផ្ទះបានបន្លឺឡើង តារាប្រញាប់ប្រញ៉ាល់ទៅបើកទ្វារ។ គេបានឃើញវិសុទ្ធដោយសភាពទឹឺកជោក និង រូបកាយដូចជាស្លេកស្លាំង។ ឃើញដូច្នេះតារាប្រញាប់ចាប់ដៃវិសុទ្ធអោយចូលទៅក្នុង។
-<តើបងទើបមកពីណា? ហេតុអីខ្លួនទទឹកជោក? ហើយទូរស័ព្ទក៏មិនអាចទំនាក់ទំនងបានទៀត ដឹងទេខ្ញុំបារម្ភ?>
-<សុំទោស បងរវល់ជួបជាមួយមិត្តភក្តិហើយទូរស័ព្ទបងក៏អស់ថ្ម ពេលដែលដើរមកផ្ទះមេឃក៏ភ្លៀងទើបបងទទឹកដូច្នេះ។ អោយបងសុំទោសដែរធ្វើអោយអូនបារម្ភ។>
នៅពេលដែលវិសុទ្ធនិយាយបែបនេះធ្វើអោយតារាដូចជាស្ងប់ចិត្តបន្តិច។ គេយកដៃទៅស្ទាបក្បាលរបស់វិសុទ្ធថ្នមៗ រួចក៏អោយវិសុទ្ធទៅប្តូរសម្លៀកបំពាក់។
-<ក្បាលបងដូចជាមិនក្តៅទេ ប្រហែលជាមិនអីទេ។ ទៅមុជទឹកប្តូរសម្លៀកពាក់ទៅនិងអាលមកញ៉ាំបាយ អូនធ្វើម្ហូបដែលបងចូលចិត្ត។>
បន្ទាប់ពីមុជទឺកនិងប្តូរសម្លៀកបំពាក់រួចមក វិសុទ្ធបានចុះមកញ៉ាំជាមួយនិងតារាដែលអង្គុយរងចាំជាស្រេចនៅនឹងតុអាហារ។ តារាញញឺមទៅកាន់វិសុទ្ធនៅពេលដែលបានឃើញវិសុទ្ធដើរចុះពីជណ្តើរ គេប្រញាប់ដូសបាយដាក់ចានទុកអោយវិសុទ្ធ ចំណែកវិសុទ្ធក៏ញញឺមដោយស្ងួតនិងដើរតម្រង់មកកាន់កៅអីអង្គុយ។ តារាបានចាប់ម្ហូបដែលវិសុទ្ធតែងតែចូលចិត្តដាក់ក្នុងចានវិសុទ្ធ។
-<ញ៉ាំអោយច្រើនទៅ នេះជាម្ហូបដែលបងចូលចិត្ត ខ្ញុំធ្វើវាច្រើនណាស់>។
-<បាទ អរគុណអូន>
វិសុទ្ធដូសម្ហូបបន្តិចពីក្នុងចាន ដាក់ទៅក្នុងមាត់។ តែអាហារពេលនេះមិនដូចអាហារដែលតារាធ្លាប់ធ្វើអោយតារាញ៉ាំឡើយ។ វាគ្មានរសជាតិទាល់តែសោះ នេះមិនមែនមកពីអណ្តាតរបស់វិសុទ្ធឡើយ តែនេះមកពីការធ្វើរបស់តារា។ នៅពេលដែលវិសុទ្ធដាក់អាហារទៅក្នុងមាត់គេស្ទើរតែទប់ទឹកភ្នែកមិនបាន នេះមិនមែនមកពីអាហារមានរសជាតិហឹរនោះទេ តែមកពីវិសុទ្ធបានដឹងថា ជំងឺរបស់របស់វិសុទ្ធមានសភាពកាន់តែធ្ងន់ធ្ងរហើយ គេខំលេបទាំងអារម្មណ៍អូលអាក់។ ចំណែកតារាវិញអង្គុយសម្លឹងមើលទៅមាត់វិសុទ្ធដែលកំពុងទំពារអាហារ។
-<យ៉ាងម៉េចដែរ ឆ្ងាញ់អត់?>
តារាសួរទៅកាន់វិសុទ្ធជាមួយនឹងស្នាមញញឺម និង ភាពជឿជាក់។ ចំណែកវិសុទ្ធវិញនៅពេលដែលបានលឺសម្តីនេះគេបានស្ទុះមកអោបតារា ដែលធ្វើអោយតារាមានការងឺងឆ្ងល់។
-<ឆ្ងាញ់ណាស់ បងចង់អោយអូនធ្វើវាអោយបងចាំអស់មួយជីវិត បងនឹងមិនធុញទ្រាន់នឹងញ៉ាំវាទេ>។
នៅពេលដែលបានលឺសម្តីវិសុទ្ធធ្វើអោយតារាទប់ទឹកភ្នែកមិនបានឡើយ។ គេពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះគេបានដឹងថាគេនឹងមិនអាចចំអិនអាហារនេះអោយវិសុទ្ធញ៉ាំអស់មួយជីវិតឡើយ ព្រោះគេនិងត្រូវចាកចេញទៅទីកន្លែងមួយដែលគ្មានវិសុទ្ធ ហើយដែលវិសុទ្ធមិនអាចទៅរកឃើញ។ ក្រោយពីញ៉ាំអាហារពេលល្ងាចរួចមកពួកគេក៏បាននាំគ្នាទៅចូលគេង។ តារាបានទាញដៃរបស់វិសុទ្ធយកមកកើយ ហើយដៃគេយកទៅអង្អែលលើថ្ពល់វិសុទ្ធ។ ឯវិសុទ្ធបានបិទភ្នែកគេង តែគេមិនទាន់គេនៅឡើយទេ។ តារាបានយកក្បាលរបស់គេទៅទ្រោបលើដើមទ្រូងវិសុទ្ធ។
-<វិសុទ្ធ បងដឹងទេ? បងពិតជាសង្ហាណាស់ ដើមទ្រូងបងពិតជាកក់ក្តៅ ដែលធ្វើអោយខ្ញុំគិតថាខ្ញុំជាមនុស្សម្នាក់ដែលសំណាងបំផុតដែលទទួលបានភាពកក់ក្តៅបែបនេះ។ ទោះបីជាខ្ញុំនៅសល់ពេលវេលាតិចតួចក្តីតែខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ខ្ញុំមិនដែលគិតថាស្តាយក្រោយសោះឡើយដែលខ្ញុំជ្រើសរើសដើរផ្លូវមួយនេះ។ តែអូនក៏សុំទោស ដែលអូនមិនអាចធ្វើម្ហូបដែលបងចូលចិត្តញ៉ាំអោយបងអស់មួយជីវិត សុំទោសបងសម្លាញ់។>
សម្តីដែលតារាបាននិយាយទាំងប៉ុន្មានវិសុទ្ធចាំគ្មានចន្លោះមួយពាក្យណាឡើយ។ ទឹកភ្នែកសម្ងាត់របស់គេបានរមៀលធ្លាក់ចុះមកដោយមិនដឹងខ្លួន។ ពេលនោះគេសម្រេចចិត្តថា គេនិងត្រូវទៅចុះឈ្មោះចូលរួមការប្រកួតជើងឯងវីយូឡុងនៅថ្ងៃស្អែក ដោយមិនអោយតារាដឹងឡើយ។ ស្បៃងងឺតនៃរាត្រីអន្ធកាលបានគ្រប់ដណ្តប់ភពផែនដី និង បេះដូងអ្នកកំលោះរូបសង្ហា តែពោរពេញទៅដោយទុក្ខព្រួយវិសុទ្ធ។
ថ្ងៃថ្មីបានមកដល់ វិសុទ្ធក្រោកពីព្រលឹមស្រាងៗខុសពីធម្មតា។ ក្រោកពីគេងតារាមិនបានឃើញវិសុទ្ធនៅលើគ្រែឡើយ។ គេបានដើរទៅកាន់បន្ទប់ទឹក ក៏បានឃើញវិសុទ្ធនៅទីនោះ។ តារាបានយកដៃគេទាំងពីរទៅក្រសោបអោបចង្កេះ ក្បាលផ្តេកទៅលើខ្នងរបស់វិសុទ្ធ។
-<តើបងកំពុងធ្វើអីណឺង? កោរពុកមាត់មែនទេ? ចាំអោយអូនកោរអោយ។>
តារាបានប្តូរទីតាំងខ្លួនដែលនៅពីក្រោយវិសុទ្ធ អោយទៅនៅពីមុខវិសុទ្ធវិញម្តង។ ហើយគេចាប់យកដងកោរពីដៃរបស់វិសុទ្ធ រួចក៏ចាប់ផ្តើមកោរអោយវិសុទ្ធ។ កំពុងតែចាប់ផ្តើមកោរបានបន្តិចជំងឺតារាបានចាប់ផ្តើមធ្វើទុក្ខ ក្បាលគេស្រាប់តែចាប់ផ្តើមឈឺខ្លាំងឡើងដូចជាគ្រាប់បែកដែលរៀបនឹងចង់ផ្ទុះ ដងកោរបានរបូតចេញពីដៃតារា ហើយដៃគេទាំងពីរយកមកខ្ទប់ក្បាលយ៉ាងជាប់។ គេខំអត់ទ្រាំពីការឈឺចាប់យ៉ាងខ្លាំងដោយមិនហ៊ានស្រែកសូម្បីមួយម៉ាត់។ ចំណែកវិសុទ្ធវិញនៅពេលដែលបានឃើញសភាពរបស់តារាបែបនេះគេមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំងដៃរបស់គេចាប់អោបរូបរាងកាយតារា និង ប្រញាប់គ្រៀរតារាទៅកាន់គ្រែ បន្ទាប់មកគេក៏ស្ទុះទៅយកដបថ្នាំដែលតារាបានទុកនៅក្នុងថតទូយកមកអោយតារាលេប។ ក្រោយពីតារាបានលេបថ្នាំ និង សម្ងំគេងបានបន្តិចអាការះរបស់គេក៏បានធូរស្បើយបន្តិច។ វិសុទ្ធបានស្នើរអោយតារាទៅមន្ទីរពេទ្យ តែត្រូវតារាបដិសេធដោយគេនិយាយថា គេមិនអីទេ។ តែទោះជាយ៉ាងណាក៏ដោយតារាត្រូវបានវិសុទ្ធបង្ខំអោយទៅពីគ្រោះជាមួយគ្រូពេទ្យ។ នៅព្រឹកនោះដែរវិសុទ្ធបានរៀបចំខ្លួនស្អាតបាតដើម្បីជូនតារាទៅមន្ទីរពេទ្យ និង ឆ្លៀតទៅដាក់ពាក្យចូលប្រកួតវីយូឡុង។
នៅមន្ទីរពេទ្យថ្ងៃនោះមានមនុស្សម្នាជាច្រើន តារា និង វិសុទ្ធបានអង្គុយរងចាំគ្រូពេទ្យអស់រយះពេលជាងមួយម៉ោង។ ទើបវិសុទ្ធសម្រេចចិត្តអោយតារានៅចាំគ្រូពេទ្យតែម្នាក់ឯង ដោយគេបានប្រាប់តារាថាទៅទិញរបស់ញ៉ាំបន្តិច ដោយសារតែកន្លែងទទួលពាក្យប្រកួតក៏នៅជិតនោះដែរ។ ពេលដែលវិសុទ្ធបានចេញទៅមួយសន្ទុះ គ្រូពេទ្យក៏បានអនុញ្ញាតិអោយតារាចូលទៅពិនិត្យជំងឺ។ នៅក្នុងបន្ទប់ពិគ្រោះជំងឺគ្រូពេទ្យបានប្រាប់តារាថា សុខភាពគេមានការចុះខ្សោយខ្លាំងណាស់ បើមិនប្រញ៉ាប់ទទួលការវះកាត់ទេ តារាអាចនឹងស្លាប់បានគ្រប់ពេលវេលា។ ចំណែកឯតារាក៏មានការរន្ធត់ដែរនៅពេលដែលគ្រូពេទ្យ និយាយបែបនេះ។

No comments:
Post a Comment