Breaking

Friday, June 8, 2018

រឿង បាត់បេះដូងនៅសៀមរាប (ភាគទី៤=ភាគបញ្ចប់)


រឿង បាត់បេះដូងនៅសៀមរាប
ភាគទី៤=ភាគបញ្ចប់
និពន្ធដោយ Phi Natta
#Khmer_Novel_69



ម៉ាក់របស់ជាតិ: អោវ! រួចចុះមិត្តភក្តិកូនគិតយ៉ាងម៉េចទៅនេះតិចជិះមិនគ្រាន់ ចឹងចាំម៉ាក់ហៅតៃកុងឡាននៅទីនោះអោយយកអោយមួយទៀតកុំអោយជិះប្រជ្រៀតគ្នា
ជាតិ: អូ!! អត់អីទេម៉ាក់! គេទៅអស់ហើយនៅសល់តែកូននឹងម្នាក់ដែលនិយាយជាមួយម៉ាក់មិញទេ
ម៉ាក់របស់ជាតិ: អូ!! ចុះម្នាក់នឹងជាអ្នកណា ម៉ាក់ដូចជាមិនដែលស្គាល់សោះ
ជាតិ: បាទ! ម៉ាក់ គេឈ្មោះលី ជាមិត្តថ្មីរបស់កូន គេជាមនុស្សល្អទេ ចាំដល់ផ្ទះកូននឹងរៀបរាប់ប្រាប់
ម៉ាក់របស់ជាតិ: ចា៎!! មើលថែរគ្នាណា យ៉ាងណាៗ ពេលមកវិញហៅគេអោយចូលញាំបាយជាមួយប៉ាម៉ាក់ផង
បាទៗម៉ាក់! ជំរាបលា
ទីតៗៗ!
ជាតិ: លី! ម៉ោះញាំបបរសរ សិនទៅ!
លី: បាទ!
ជាតិ: ចាំបងបញ្ចុក
លី: មិនបាច់ទេ មិនមែនជាអ្នកជំងឺផងនឹង ដៃខ្ញុំអាចញាំបាន
ជាតិ: អូហូ ខ្លាំងផង! ហាមាត់!
លី: យី!! ប្រាប់ហើយថាញាំបា... ផ្លាប់
ជាតិ: បបរមួយស្លាព្រាចូលមាត់បាត់ ហាហា
គាត់បញ្ចុកខ្ញុំមួយស្លាបព្រាគាត់ញាំខ្លួនឯងមួយស្លាព្រា
លី: អុញអត់ខ្ពើមទឹកមាត់ទេ?
ជាតិ: ខ្ពុើមអីទេបងមិនខ្ពើមទេ
លី: កាលួងណា អ៊ុំ
ជាតិ: ញាំទៅ !! ក្មេងតូច
ពួកយើងញាំរហូតទាល់តែអស់បបរពីចាន បងជាតិក៏ហៅគេអោយលើកចានទៅវិញ
លី: បងជាតិ?
ជាតិ: បាទ?
លី: យើងគួរតែរៀបចំខ្លួនទៅវិញទៅអី?
ជាតិ: ម៉េចចឹង នេះអូនឈឺណា អោយបងនៅមើលតែអូនមួយថ្ងៃសិនទៅ
លី: យ៉ាប់ ឈឺប៉ុននឹង មិនអីទេ ខ្ញុំអាចទៅផ្ទះបាន
ជាតិ: អត់!
លី: រឹងណាស់!! 
😡ប្រយ័ត្នម៉ាក់បងជាតិឯងបារម្ភ
ជាតិ: អត់ទេ! បងអត់អីទេ បងបានសុំគាត់រួចហើយ
ថ្ងៃនេះបង យកសិទ្ធិជាសង្សារ សុំអោយអូននៅទីនេះមួយយប់ទៀត
លី: សង្សារអីគេហាហាៗ បងជាតិឯងនឹងនិយាយលេងទេដឹង?
ជាតិ: បងនិយាយមែនណា!
លី: ខ្ញុំថាមិនមែនជាសង្សារទេ
ជាតិ: ជាអីវិញចុះ?
លី: ប្តីទេដឹង?
ជាតិ: ងាប់! បងខំតែភ័យថាអូន ស៊ីស៊ីនបងហើយ បោះបង់បងចោល
លី: ស្អីគេអ្នកណាយកស៊ីនអ្នកណាអោយប្រាកដទេ.. គូទឈឺមិនទាន់បាត់ទេណាលោកបង
ជាតិ: បាទៗ! បងនិយាយលេងទេ ប្រពន្ធបង ជុបៗ
លី: នឹងទើបល្អ haha
ជាតិ: សប្បាយណាស់យើង
លី: បើមិនអោយសប្បាយម៉េច បានធ្វើបាបទេ Lolzz ប្លេកៗ
ជាតិ: យ៉ាប់ណាស់! ក្មេងខូច
ពួកយើងនៅគេងអោបគ្នារហូតទាល់តែពេលថ្ងៃទើបចេញទៅញាំអី
រួចក៏គិតថានាំគ្នាជិះដើរលេង ព្រោះដល់ថ្ងៃទីបួនហើយ មនុស្សក៏ស្បើយដែរ ម៉ោងបួនរសៀលខ្ញុំនឹងគាត់បានឡើងទៅភ្នំបាក់ខែងមើលព្រះអាទិត្យលិច ពន្លឺពណ៌មាសកំពុងបញ្ចេញសម្រស់ មនុស្សគ្រប់គ្នាលើកទូរស័ព្ទឡើង ដើម្បីផ្តិតយករូបភាពទាំងនេះ ទុកបង្ហាញក្រុមគ្រួសាររបស់ខ្លួន ខ្ញុំនឹងបងជាតិក៏មិនខុសគ្នាប៉ុន្មានដែរ clip_image004
😁
លុះដល់យប់ឡើងពួកយើងក៏ដើរទៅបារ ញាំស្រាអង្គុយស្តាប់ភ្លេងរហូតដល់ម៉ោងប្រហែលជា១យប់ ទើបត្រឡប់មកវិញ យើងក៏ចាប់ប្រតិបត្តិការណ៍ម្តងទៀត តែលើកនេះ បានត្រឹមតែជួយគាត់ទេ ព្រោះឈឺJM ហើយ ដាក់មិនបានទេ របួសមិនទាន់សះ
ម៉ោង៦ព្រឹកខ្ញុំងើបឡើង ឈរនៅមាត់បង្អួច ពន្លឺព្រះអាទិត្យចាប់ផ្តើម រះឡើងបន្តិចម្តងៗ
សំនួរចោទសួរខ្លួនឯងថា តើខ្ញុំធ្វើនេះត្រូវអត់ខុសទេដែលស្រឡាញ់ភេទដូចគ្នាតើស្នេហាខ្ញុំនឹងបងជាតិបានយូររហូតដល់ថ្នាក់អាចរៀបការបានដូចគេ រឺក៏បានត្រឹមលួចលាក់តើស្នេហាយើងរឹងមាំទេ រឺជាស្នេហាភ្លើងចំបើងសំនួរគ្មានចំឡើយ ស្រ្តេសខ្លាំងពេកខ្ញុំបាមដកដង្ហើមធំមួយចោល ហ៊ឹម....!!
ដៃទាំងគូររបស់បងជាតិបានលូកមកចាក់ស្រេះត្រង់ចង្កេះរបស់ខ្ញុំ ចង្ការដាក់លើស្មារ អូនមានរឿងអី?
លី: អត់អីទេ!
ជាតិ: កុំកុហកណា!
លី: បងជាតិ! ខ្ញុំសួរមួយ ហេតុអីបានបងស្រលាញ់ខ្ញុំទាំងដែលបងមិនបានស្គាល់ខ្ញុំច្បាស់ផង?
ជាតិ: គាត់បង្វែរខ្ញុំអោយមើលទៅគាត់ លី! ស្តាប់ណា! បងស្រលាញ់អូន គឺចាប់តាំងពីបងមិនទាន់បានជួបអូន តាំងពីបងនៅតែជាបងភ្លើង តែបងមិនហ៊ានទទួលស្គាល់ខ្លួនឯង តែដល់ពេលបានជួបអូនផ្ទាល់ទើបបងដឹងថា បងត្រូវការអ្វីអោយពិតប្រាកដ បងជាអ្នកណា អូនយល់ទេបងក៏អរគុណអូនដែលព្រមទទួលយកបងផងដែរ
លី: តែ...
ជាតិ: គ្មានតែទេ បងដឹងថាអូនគិតពីអី កុំភ័យបងនឹងព្យាយាមធ្វើអោយពួកគាត់យល់ បងនឹងកាន់ដៃអូនរហូត បងសន្យា..
លី: ហ៊ឹម...
ជាតិ: កុំគិតច្រើនពៅព្រលឹង
គាត់ថើបថ្ងាស់ខ្ញុំមួយខ្សឺត
លី: រៀបចំ ឥវ៉ាន់នឹងអាងចេញដំណើរទៅបង
ជាតិ: អូខេ!! តែថ្ងៃត្រង់ទើបបងចេញដំណើរណា
លី: ហេតុអី?
ជាតិ: គឺបងចង់នៅជិតអូនអោយបានយូរបន្តិចហើយ
លី: យ៉ាប់!! ចឹងក៏បាន
ក្រោយពីយើងញាំអាហារថ្ងៃត្រង់រួចហើយ ពួកយើងក៏ចេញដំណើរទៅភ្នំពេញវិញ និយាយពីថាគាត់បើកគ្មានខ្លាចអាណាទេ វឹងៗ! ខ្ញុំនេះភ័យសឹងតែប៉ះសក់ម្តងៗ
ជិតដល់ភ្នំពេញ បងជាតិក៏ខលប្រាប់ម៉ាក់របស់គាត់អោយដឹងដំណឹង
ចូលដល់ក្រុងហើយ ខ្ញុំអោយគាត់ចូលផ្ទះខ្ញុំសិនដើម្បីដាក់ឥវ៉ាន់រួចចាំទៅផ្ទះរបស់គាត់ ពេលចូលដល់ផ្ទះបងជាតិគឺមានអារម្មណ៍ថាដូចចូលក្នុងវិមានចឹង ក្បាច់ក្បួរ រចនា ទាំងអ្នកបំរើ សុទ្ធតែមានរបៀបទាំងអស់ ដល់តុបាយ
ជាតិ: ម៉ាក់!! កូនមកដល់ហើយ
ម៉ាក់របស់ជាតិ: ចា៎!! កូន មីងតូចលើកម្ហូបមក
លី: ជំរាបសួរ អ្នកមីង
ម៉ាក់របស់ជាតិ: ចា៎ក្មួយ! តោះៗ ចូលហូបបាយទៅ
ជាតិ: ចុះលោកប៉ា នៅណាម៉ាក់?
ម៉ាក់របស់ជាតិ: អរ!! ប៉ាកូនថ្ងៃនេះរវល់ជួបភ្ញៀវ យប់បន្តិចទើបមកដល់
ម្ហូបក៏លើកមកដល់ សុទ្ធតែម្ហូបឆ្ងាញ់ៗទាំងអស់ មើលទៅគួរអោយចង់ញាំណាស់ ពួកយើងញាំបានពាក់កណ្តាល ស្រាប់តែមានស្រីម្នាក់មានរូបរាងកាយស្អាតបាទដូចជាទេពធីតាចឹង រត់មក បងជាតិបងមកវិញហើយហ្អេ!! ខ្ញុំនឹកបងឯងណាស់ នាងរត់មកអោបរឹតបងជាតិនៅនឹងតុបាយ
ហើយចុះម្នាក់នេះជាអ្នកណានាងសំលឹងសំឡក់មើលមកខ្ញុំធ្វើមើលតែខ្ញុំនឹបិសាចចឹង
ម៉ាក់របស់ជាតិ: នែ.. កូនពិសីចូលមកហូបបាយជាមួយគ្នាមកកូន ចាំមីងណែនាំអោយស្គាល់ នេះគឺលី ជាមិត្តរបស់ជាតិ លី!នេះគឺជាគូដណ្តឹងរបស់ជាតិ ពិសី
ពិសី: អរចឹងទេ! មើលទៅមិត្តភក្តិបោកស៊ីលុយទេដឹង
(យើស!! នាងសំគីស ប៉ះនៅក្រៅច្បាស់ជាងាប់របស់លីហើយនាង)
ខ្ញុំចុចដាក់ម៉ោងទូរស័ព្ទអោយរោទិ៍ អត់ទោសផង ខ្ញុំសុំទៅក្រៅបន្តិច ដើរចេញក្រៅភ្នែកខ្ញុំឡើងក្រហម តែខំធ្វើចិត្ត ដើម្បីដើរចេញពីទីនោះអោយឆាប់បំផុត
លី: អ្នកមីង ក្មួយសុំលាទៅសិនហើយ ម៉ាក់គាត់មានការចង់ជួប ជំរាបលាអ្នកមីង ខ្ញុំលើងដៃសំពះហើយ ក៏រត់ចេញមកក្រៅរបងដើម្បីហៅម៉ូតូឌុប រឺតាក់ស៊ីនៅទីនោះ
បងជាតិគាត់តាមមកពីក្រោយ លីឈប់សិនៗ!
ខ្ញុំឈប់ជូតទឹកភ្នែកចេញ នេះមែនដែលបងថាស្រលាញ់ខ្ញុំនោះ?
ជាតិ: អោយបងសូមទោស តែបង
លី: មិនបាច់ ចាត់ទុកថា ជាសុបន្តិអាក្រក់សំរាប់ខ្ញុំចុះ
ជាតិ: បងស្រលាញ់អូន មែនណា
លី: ចុះស្រីម្នាក់នោះជាអ្នកណាជាអនាគតប្រពន្ធរបស់បង បងចង់អោយនាងឈឺចាប់ដែលប្តីលួចលាក់មានប្រុសចឹងមែនហ្អាស់?
ជាតិ: បង...
លី: បានហើយខ្ញុំមិនចង់ធ្វើជនទីបីទេ យើងឈប់ទាក់ទងគ្នា អ្វីទាំងអស់វាគ្រាន់តែជាស្រមោលខ្មៅ តែប៉ុណ្ណោះ!
ខ្ញុំរត់ទៅមុខទាំងភ្នែកទាំងគូរស្រវាំង អស់មើលអ្វីលែងឃើញ ត្រចៀកលឺតែ លីស្តាប់បងនិយាយសិនៗ
រត់បានប្រហែល១០០ម៉ែត្រស្រាប់តែមានពន្លឺភ្លើងហ្វារ បាញ់ភ្នែកខ្ញុំ
💥💥💥💥
អ្វីបន្ទាប់មកខ្ញុំមិនដឹងទេ ដឹងគ្រាន់តែថា មានមនុស្សប្រុសម្នាក់គេងនៅនឹងដីជាមួយខ្ញុំដែល
៣ថ្ងៃកន្លងផុតទៅ
ខ្ញុំបើកភ្នែកឡើងឃើញ ម៉ាក់ខ្ញុំគេងនៅនឹងកៀនគ្រែខ្ញុំ ក្បាលផ្កាប់ទៅនឹងពូក នេះគឺមន្ទីរពេទ្យទេតើ
លី: ខ្ញុំកើតអីអូយឈឺក្បាលម៉េស?
ម៉ាក់: កូនងើបហើយហ្អេ?
លី: បាទ! ម៉ោងប៉ុន្មានហើយម៉ាក់?
ម៉ាក់: ម៉ោង៥ព្រឹកកូន
លី: ចុះមានរឿងអីកើតឡើងម៉ាក់
ម៉ាក់: កូនកើតគ្រោះថ្នាក់ចរាចរណ៍ ប៉ារបស់ជាតិជាអ្នកបើកឡាននោះ គាត់ថាអ្វីគាត់ជាអ្នកធានា ចំណែកឯជាតិវិញ..
លី: ជាតិកើតអីម៉ាក់?
ម៉ាក់: ជាតិគេហក់មកជួយកូន ក៏ត្រូវនឹងជើងចំណែកឯក្បាលរបស់គេបោកទៅនឹងដី ឥលូវគេសំរាកនៅបន្ទប់ICU នៅមិនទាន់ដឹងខ្លួននៅឡើយទេ
លី: ខ្ញុំៗ...ខ្ញុំចង់ទៅមើលគេ (ចិត្តចង់ទៅមើលគេណាស់ តែខ្ញុំដូចជារើបំរាស់ពីលើគ្រែអ្នកជំងឺនេះមិនបានសោះ )
ម៉ាក់: កូននៅមិនទាន់កំរើកបានទេ សំរាកសិនទៅចាំម៉ាក់ ទៅហៅពេទ្យមក
(ហ៊ឹម...!!! ចិត្តខឹងគេណាស់ ស្អប់ណាស់ តែហេតុអី្វបានជាខ្ញុំនៅតេបារម្ភពីគេ ខ្លួនសឹងតែអស់កំលាំងពីខ្លួន តែមានះចងលតែទៅរកគេបែបនេះខ្ញុំមិនដែលធ្លាប់មានអារម្មណ៌បែបនេះពីមុនមកទេ ចុះខ្ញុំត្រូវដើរចេញពីគេ រឺក៏នៅជាជនទីបី ដើម្បីតែបេះដូងរបស់ខ្លួនឯង )
ម៉ាក់: លោកគ្រូពេទ្យ កូនខ្ញុំយ៉ាងណាហើយ?
ចាំមួយភ្លែតលោកស្រី
គាត់ដើរចូលមកពិនិត្យក្បាលរបស់ខ្ញុំ គាត់ញញឹមមករកខ្ញុំ ហើយ និយាយថាៈ នេះសំណាងហើយប្អូន! ក្បាលរបស់ប្អូនមិនមានបញ្ហាអ្វីធំដុំទេ
លី: ចុះជាតិគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ!
ប្អូននិយាយពីម្នាក់ដែលចូលពេទ្យជាមួយប្អូននឹងមែន?
លី: បាទ..លោកគ្រូ
ពេទ្យ: គេបានរួចផុតពីគ្រោះថ្នាក់ហើយ តែពួកយើងនៅមិនដឹងថាគេនឹងអាចដឹងខ្លួនពេលណានោះទេ
លី: ចុះគាត់មានអ្វីកើតឡើងធ្ងន់ធ្ងរទេលោកគ្រូ
ពេទ្យ: បញ្ហាជំងឺរបស់គាត់កំពុងស្ថិតក្នុងការព្យាបាលរបស់គ្រូពេទ្យ នៅមិនទាន់មានលទ្ធផលទេប្អូន
លី: បាទ អរគុណច្រើនលោកគ្រូ
ពេទ្យ: ចឹងអស់កិច្ចការហើយ គ្រូសូមទៅមើលអ្នកជំងឺដទៃទៀត កុំភ័យអីមិនយូរទេ ប្រហែល២ទៅ៣ថ្ងៃទៀត ប្អូនអាចចេញពីមន្ទីរពេទ្យបានហើយ
លី: បាទៗ! លោកគ្រូ អរគុណ
ម៉ាក់: អញ្ជើញលោកគ្រូ
លោកគ្រូពេទ្យក៏ចេញទៅបាត់ទៅ
លី: ម៉ាក់...កូនចង់ទៅមើលគេ
ចឹងចាំម៉ាក់ហៅគេអោយយករទេះមក
ម៉ាក់របស់លីក៏ដើរចេញទៅបាត់
មិត្តអ្នកអានច្បាស់ជាយល់អារម្មណ៌មួយនេះ នៅពេលដែល មនុស្សដែលខ្លួនស្រលាញ់ ទោះ ជាស្អប់យ៉ាងណា ក៏គេនៅតែនឹក នៅតែបារម្ភពីម្នាក់នោះជានិច្ច
មួយស្របក់មកមានពេទ្យស្រីម្នាក់នាំខ្ញុំទៅ បន្ទប់ICU ភ្នែកខ្ញុំគ្រាន់តែឃើញសភាពគាត់ពេលនោះ ទឹកភ្នែកទប់សឹងមិនជាប់ ពួកវា ហាក់ដូចជា ច្រានគ្នាចង់ចេញមកក្រៅ
ម៉ាក់កូនសុំនៅទីនេះម្នាក់ឯងមួយភ្លែតបានទេ ម៉ាក់
ចឹងម៉ាក់ទៅទិញបបរទុកអោយកូនមួយភ្លែតណា
ដៃរបស់ខ្ញុំ ដាក់នៅនឹងកញ្ចក់មួយផ្ទាំងធំ ហើយនិយាយខ្សឹបខ្សួលក្នុងចិត្ត: បងជាតិ បងភ្ញាក់ឡើង!! អោយខ្ញុំសូមទោសដែលធ្វើអោយបងធ្លាក់ក្នុងសភាពបែបនេះ ភ្ញាក់ឡើង កុំធ្វើអោយខ្ញុំមានវិប្បដិសារីយ៉ាងនេះអី
ថ្ងាស់របស់ខ្ញុំ អោនទៅប៉ះនឹងផ្ទាំងកញ្ចក់នោះ លើកនេះទឹកភ្នែករបស់ខ្ញុំទប់មិនបានទៀតទេ វាហូរមកត្របាញ់គ្នា ស្រក់ចុះមកផែនថ្ពាល់
ក្មួយលីក្មួយដឹងខ្លួនហើយមែនទេ?
ខ្ញុំលឺសំលេងនោះក៏ងាកទៅរកគាត់
លី: បាទអ្នកមីង
នេះក្មួយកើតអីធ្ងន់ធ្ងរទេ?
លី: អត់អីទេមីង ចុះបងជាតិយ៉ាងម៉េចហើយមីង?
ហ៊ឹម...ជាតិគេនៅតែមិនទាន់ដឹងខ្លួនទេ ពេទ្យថាចាំតាមដានសិន
ខ្ញុំលើកដៃសំពះគាត់: អោយខ្ញុំសូមទោសផងមីង ដែលធ្វើអោយមានរឿងនេះកើតឡើង
ម៉ាក់របស់ជាតិ: មិនអីទេក្មួយ គ្មានអ្នកណាចង់មានរឿងបែបនេះកើតឡើងទេ
លី: បាទមីង ចាំខ្ញុំបានជាស្រួលបួលហើយ ខ្ញុំសុំខ្លួនមកមើលថែរគាត់
ម៉ាក់របស់ជាតិ: មិនអីទេក្មួយ មើលថែរតែខ្លួនឯងអោយបានស្រួលចុះ
លី: បាទមីង អោយខ្ញុំសុំចិត្តផងមីង ខ្ញុំចង់មើលថែរគាត់ដើម្បីលុបលាងកំហុសរបស់ខ្លួនផង ណាមីងណា
ម៉ាក់របស់ជាតិ: តាមតែចិត្តរបស់ក្មួយចុះ តែត្រូវចេះថែរសុខភាពខ្លួនផងណា
លី: បាទមីង
ពីរបីថ្ងៃកន្លងមក របួសរបស់ខ្ញុំក៏បានធូរស្បើយបានច្រើនហើយ ពេទ្យបានធ្វើបែបបទដើម្បីអោយខ្ញុំត្រលប់ទៅផ្ទះវិញ តែជាតិនៅមិនទាន់ដឹងខ្លួននៅឡើយ
ថ្ងៃបន្ទាប់មក ខ្ញុំបានយកទឹកមាត់ត្រចៀកកាំ និង ផ្លែក្រូចដើរតំរង់ទៅបន្ទប់ICU រៀបនឹងបើកទ្វា ស្រាប់តែលឺលោកគ្រូពេទ្យនិយាយពិភាក្សា ជាមួយនឹង ប៉ាម៉ាក់របស់ជាតិ
ពេទ្យ: ជាបណ្តោះអាសន្នអ្នកជំងឺមិនទាន់មានបញ្ហាដល់ជីវិតទេ តែអ្នកជំងឺមាន ដុំឈាមកកនៅក្នុងខួរក្បាល ខ្ញុំមិនដឹងថា អ្នកជំងឺនឹងអាចដឹងខ្លួននៅពេលណាទេ តែយើងនឹងប្រឹងអស់ពីលទ្ធភាព
ប៉ារបស់ជាតិ: លោកគ្រូកុំបារម្ភរឿងប្រាក់ ខ្ញុំត្រូវការតែជីវិតកូនរបស់ខ្ញុំមកវិញទេ
ខ្ញុំបិទទ្វាហើយ ដើរមកឈរនៅកៀនបន្ទប់ លួចយំខ្សឹបខ្សួលបើសិនវាកើតមកនៅលើខ្ញុំប្រហែលជាល្អ ព្រោះខ្ញុំជាអ្នកធ្វើអោយមានរឿងបែបនេះកើតឡើង ហេតុអ្វីហេតុអីវាក្លាយទៅជាបែបនេះទៅវិញ
😔 ទេវតាអើយ! តើនេះជាបាបកម្មមែនទេម៉េចក៏លោកមិនអាសូរមនុស្សលោកសោះ😶
រង់ចាំដល់គ្រូពេទ្យចេញទៅបាត់ហើយ ទើបខ្ញុំចូលទៅក្នុង
លី: ជំរាបសួរអ្នកមីង...លោកពូ
ម៉ាក់របស់ជាតិ: ចា៎ ជំរាបសួរក្មួយ
លី: បាទ នេះជាតិបានធូរស្រាលជាងមុនទេ អ្នកមីង
ម៉ាក់របស់ជាតិ: ហ៊ឹម... នៅតែមិនទាន់បានធូរអីទេ ក្មួយ
ប៉ារបស់ជាតិ: នែ...ក្មួយជួយមើលជាតិអោយពូបន្តិច ពូនាំមីងទៅសំរាកបន្តិចសិនណា
លី: បាទៗ អញ្ជើញចុះ ទុកចិត្តលើខ្ញុំបាន 
🙂
ពួកគាត់ក៏នាំគ្នាចេញទៅក្រៅបាត់ទៅ
ខ្ញុំលើកដៃគាត់ឡើង: បងជាតិ...មានលឺខ្ញុំហៅទេឆាប់ងើនឡើងមក បងនៅមានកិច្ចការជាច្រើនទៀតមិនទាន់ធ្វើផង បងងើបឡើងមក និយាយមិនទាន់បានចប់ស្រួលបួលផង ទឹកភ្នែកស្រក់ហូរចុះរហូតមិនឈប់សោះ ដៃជូតទឹកភ្នែក ខ្ញុំងើបទៅយកទឹកក្តៅអុនៗ ដើម្បីជូតខ្លួនអោយគាត់
ពីរថ្ងៃបន្ទាប់មក គ្រូពេទ្យប្រាប់ប៉ាម៉ាក់របស់ជាតិថា ដុំឈាមនោះមិនអាចទុកបានត្រូវតែវះកាត់ តែមិនប្រាកដថានឹងអាចជាដឹងខ្លួនរឺក៏អត់ទេ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែប្រថុយដែរ
អស់រយៈពេលប្រហែល៨ម៉ោង ការវះកាត់បានសំរេច ពួកយើងទាំងអស់គ្នាមានតែអង្គុយទន្ទឹងរង់ចាំនូវការត្រលប់មកវិញរបស់ជាតិ តែប៉ុណ្ណោះ ចំណែកឯនាងពិសី មួយអាទិត្យមកអើតបានតែមួយថ្ងៃទៅពីរថ្ងៃ មកដល់គ្មានធ្វើស្អីទេ គិតតែពីរអ៊ូ បញ្ជានេះបញ្ជានោះ គ្មានឈប់សោះ ហ៊ើយ...
គាត់គេងបែបនេះអស់រយៈពេលប្រហែលមួយខែ ថ្ងៃមួយម៉ោងប្រហែលជា៧ព្រឹក ខ្ញុំទៅយកកន្សែងលាយទឹកក្តៅអុនៗ ដើម្បីជូតខ្លួនគាត់ដូចជាសព្វដង កំពុងតែដើរតំរង់មកគ្រែ ស្រាប់តែឃើញម្រាមដៃរបស់បងជាតិកំរើក បន្តិចម្តងៗ ខ្ញុំរត់ស្ទុះវឹងទៅរកគ្រូពេទ្យ ខ្ញុំអោយគ្រូពេទ្យចូលទៅមុន ខ្ញុំនៅក្រៅបន្ទប់ដើម្បីខលប្រាប់ ពូមីងពីដំណឹងមួយនេះ ពេលដែលបើកទ្វារចូលមក ខ្ញុំឃើញនាងពិសីនៅអង្គុយចាប់ដៃបងជាតិ ទាំងដែលគាត់បានបើកភ្នែករួចហើយ គ្រូពេទ្យចូលទៅពិនិត្យ គាត់និយាយប្រាប់ពិសីថា បងជាតិមិនអីទេ តែត្រូវសំរាកនៅពេទ្យសិន
ខ្ញុំបានលឺដូចនេះហើយ ក្នុងចិត្តបានធូរស្រាលខ្លះហើយ បើសិនជាគាត់មិនចាំខ្ញុំទៀតនោះកាន់តែល្អ គិតបណ្តើរ ជើងក៏ឈានថយក្រោយបណ្តើរ ទឹកភ្នែកស្រក់រហាម រត់ចេញអោយផុត ដល់ពេលហើយ ដល់ពេលដែលខ្ញុំត្រូវចាកចេញពីគាត់ហើយ ហ៊ឹម... ចុងក្រោយខ្ញុំសូមជូនពរអោយគាត់រស់នៅដោយមានសេចក្តីសុខចុះ
ក្រោយមក ខ្ញុំក៏បានប្រលងជាប់ ជាប់ឈ្មោះទៅរៀននៅស្រុកគេ ទំនាក់ទំនងក៏ផ្តាច់ចោល នៅសល់តែមិត្តភក្តិដែលធ្លាប់ស្គាល់គ្នាពីមុនមក ចំណែកស្មីវិញ ខ្ញុំហាមគេមិនអោយគេទំលាយរឿងអ្វីដែលពាក់ព័ន្ធនឹងខ្ញុំទាំងអស់ អាខោនហ្វេកខ្ញុំក៏បិតចោលតាំងពីពេលនោះមក រៀនរស់នៅឯកា ម្នាក់ឯង ឈប់ចង់មានហើយស្នេហា ព្រោះបេះដូងរបស់ខ្ញុំបានបាត់ទៅហើយ ហើយក៏មិនចង់ធ្វើជនទីបីដែរ ឆ្អែតហើយ ពាក្យថាស្នេហ៍ ចឹងមានតែខ្លួនឯងស្រលាញ់ខ្លួនឯងទេទើបមិនឈឺចាប់
រឿងនេះសន្មតថា ចប់ 
😇
អរគុណសំរាប់ការអាន
ហ៊ឹម....ប្រហែលជាមានរឿងតពីនេះទៀត រឺក៏រឿងថ្មីក៏មិនច្បាស់ដែរ
សង្ឃឹមថា នឹងចូលចិត្តទាំងអស់គ្នាណា
បាយៗ ពីខ្ញុំលី 
😘

No comments:

Post a Comment