រឿង សមុទ្រ
ភាគទី៤
និពន្ធដោយ Narong Sok
ក្រោយពីរៀបចំបុណ្យសពជូនលោកយាយរួចរាល់ហើយ
វេហាបានចាកចេញពីផ្ទះដែលខ្លួនធ្លាប់នៅជាមួយលោកយាយ(ផ្ទះជួល) ហើយទៅស្នាក់ និង
រៀននៅក្នុងអង្គការមួយឈ្មោះថា PSE ដោយបានការជួយពីមិត្តភក្កិរបស់គេម្នាក់ដែលស្នាក់នៅទីនោះ។វេហាបានផ្តាច់ការទំនាក់ទំនងទាំងស្រុងពីជីវ័ន្ត
ដោយប្តូរលេខទូរស័ព្ទ ហើយផ្តាច់ទំនាក់ទំនងតាមគ្រប់បណ្តាញសង្គមទាំងអស់
ដោយសារខ្លួនមិនអាចទទួលយកទង្វើដែលឪពុកម្តាយរបស់មនុស្សដែលខ្លួនស្រលាញ់បានធ្វើមកលើខ្លួនបាននោះទេ
រឹតតែមិនចង់អោយជីវ័ន្តពិបាកក្នុងការតតាំងជាមួយគ្រួសាររបស់គេផងដែរ។រាល់ពេលដែលវេហានឹកដល់ជីវ័ន្ត
គេតែងតែសំលឹងទៅមើលច័ន្ទដែលរះសែនឆ្ងាយពីហត្ថាប្រៀបដូចជាស្នេហាគេនិងជីវ័ន្តដូចច្នេះដែរ
មិនដឹងថាជាតិនេះពួកគេអាចមានវាសនាជួបគ្នាម្តងទៀតរឺអត់នោះទេ។
ពេលចេញទៅបំពេញភារកិច្ចនៅបរទេស ក្រោយពីចប់ម៉ោងបេសសកម្មការងារ
ជីវ័ន្តតែងតែព្យាយាមខល និង ផ្ញើសារតាមឆាតមកវេហាជានិច្ចតែទូរស័ព្ទខលមិនចូល Messenger ក៏មិនមើលហើយក៏គ្មានអ្នកតប។ ជីវ័ន្តចាប់ផ្តើមមានអារម្មណ៏មិនស្ងប់
ក្រោយពេលដែលទាក់ទងទៅកាន់មនុស្សដែលខ្លួនស្រលាញ់ស្ទើរលេបមិនបានបែបនេះ។ជីវ័ន្តបុណ្យអោយតែដល់ថ្ងៃត្រលប់ទៅវិញប៉ុណ្ណោះ
នឹងអាលបានទៅជួបវេហា ហើយក៏ចង់ដឹងថាមានរឿងអីកើតឡើងចំពោះវេហាផងដែរ។
២សប្តាហ៏ក្រោយមក បេសសកម្មការងារនៅបរទេសរបស់ជីវ័ន្តបានបញ្ចប់
ហើយជីវ័ន្តបានត្រលប់មកកាន់មាតុប្រទេសវិញប្រកបដោយភាពជោគជ័យ។តែភាពជោគជ័យនេះមិនបានធ្វើអោយគេសប្បាយចិត្តនោះទេ
អ្វីដែលគេចង់ដឹងខ្លាំងជាងគេពេលនេះគឺសុខទុក្ខរបស់វេហាដែលបានបាត់ដំណឹងសូន្យ
ទោះគេព្យាយាមទាក់ទងយ៉ាងណាក៏មិនបាន។
មកដល់ស្រុកខ្មែរវិញជីវ័ន្តបានព្យាយាមទាក់ទងទៅវេហាតាមគ្រប់មធ្យោបាយទាំងអស់តែនៅតែទាក់ទងវេហាមិនបានដដែល។ជីវ័ន្តបានទៅរកវេហានៅផ្ទះដែលវេហានិងលោកយាយធ្លាប់ស្នាក់នៅ
តែម្ចាស់ផ្ទះបានប្រាប់ថាក្មួយប្រុសម្នាក់នោះបានរើចេញទៅហើយក្រោយពេលដែលលោកយាយរបស់គេស្លាប់។
-ជីវ័ន្ត: មីងថាម៉េច??? លោកយាយបានស្លាប់ហើយ???ហេតុអីក៏លឿនម៉េះ?? ខ្ញុំឃើញគាត់មានសុខភាពមាំមួនសឹងអីហើយហ្នឹង?
-ម្ចាស់ផ្ទះ: ហ្នឹងហើយ
គាត់មានសុខភាពល្អធម្មតា!តែថ្ងៃមួយមីងឃើញមានមនុស្សប្រុសម្នាក់និងស្រីម្នាក់មករកគាត់ដល់ផ្ទះ
ហើយមិនដឹងថាមានរឿងអីនោះទេ មីងឃើញឡានពេទ្យមកដឹកគាត់ទៅ ហើយបានតែ ១ថ្ងៃក្រោយមក លោកយាយក៏បានស្លាប់បាត់បង់ជីវិតទៅ។
សង្ខារមិនទៀងទេក្មួយ!!
-ជីវ័ន្ត: បាទ ចុះមីងមានដឹងថា
ក្មួយប្រុសលោកយាយគេទៅរស់នៅទីណាទេមីង?? ហើយមីងមានលេខទំនាក់ទំនងគាត់អត់?
-ម្ចាស់ផ្ទះ: អូ មីងមានតែលេខមួយនេះទេក្មួយ
នេះលេខរបស់ក្មួយប្រុសម្នាក់ហ្នឹង 012…..
-ជីវ័ន្ត: បាទ អរគុណមីង! លេខនេះខ្ញុំក៏មានដែរ
តែខ្ញុំបានព្យាយាមទាក់ទងតាមលេខនេះហើយតែទាក់ទងមិនបានទេ។
-ម្ចាស់ផ្ទះ: មីងមានតែលេខមួយនេះទេ។
គាត់ទាក់ទងមកមីងតែលេខមួយនេះទេ។
-ជីវ័ន្ត: បាទ មិនអីទេ! អរគុណមីង!ចឹងខ្ញុំជំរាបលាសិនហើយ។
តែនេះផ្ទះមីងមានកាមេរ៉ាដែរមែន? (ពេលរៀបត្រលប់ទៅផ្ទះ
ជីវ័ន្តក្រលេកឃើញកាមេរ៉ាសុវត្ថិភាពដោយចៃដន្យ)
-ម្ចាស់ផ្ទះ: ចាស មានក្មួយ។
-ជីវ័ន្ត:
ចឹងខ្ញុំសុំឆែកមើលកាមេរ៉ាសុវត្ថិភាពតិចបានទេមីង??
-ម្ចាស់ផ្ទះ: ចាស
ក្រោយពីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពរួចរាល់ហើយ
ជីវ័ន្តពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែនៅថ្ងៃកើតហេតុនោះក៏មានវត្តមានឪពុកម្តាយរបស់គេនៅទីនោះផងដែរ។ខួរក្បាលចាប់ផ្តើមក្រឡាប់ចាក់
អារម្មណ៏ចាប់ផ្តើមវិលវល់ប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួនម្នាក់នៅពេលនេះ។
“ហេតុអ្វីពួកគាត់ទាំងពីរមានវត្តមាននៅទីនោះក្នុងថ្ងៃកើតហេតុ?? តើពួកគាត់បានធ្វើអ្វីខ្លះលើវេហានិងលោកយាយរបស់វេហា?? តើនេះជាមូលហេតុដែលវេហាផ្តាច់ទំនាក់ទំនងពីបងមែនទេ??” ពេលនេះជីវ័ន្តគិតអ្វីមិនចេញនោះទេ
ក្រៅពីអង្គុយស្ងៀមស្ងាត់យកដៃខ្ទប់មុខយ៉ាងស្រងូតស្រងាត់តែម្នាក់ឯង
កែវភ្នែកដក់ដោយទឹកនេត្រារាប់លានគ្រាប់កំពុងតែប្រដេញគ្នាប្រុងប្រៀបនឹងស្រក់ចុះមក។
ទៅដល់ផ្ទះវិញ ពេលញ៉ាំអាហារពេលល្ងាចជួបជុំគ្នា ជីវ័ន្តបានសួរឪពុកម្តាយរបស់គេ:
-ជីវ័ន្ត: ហេតុអីលោកទាំង២មានវត្តមាននៅទីនោះក្នុងថ្ងៃនោះ?
-ប៉ាម៉ាក់: នេះកូនចង់និយាយពីអ្វី?? ប៉ាម៉ាក់មិនដឹងយល់ទេ
-ជីវ័ន្ត: ប៉ាម៉ាក់មិនយល់រឺក៏ធ្វើមិនដឹង??? ប៉ាម៉ាក់បានទៅធ្វើអីខ្លះនៅផ្ទះរបស់វេហានៅថ្ងៃនោះ???
-ម៉ាក់ប៉ា: ប៉ាម៉ាក់មិនបានធ្វើអីនោះទេ
ប៉ាម៉ាក់គ្រាន់តែទៅហាមឃាត់ក្មេងម្នាក់នោះអោយឈប់ទាក់ទងជាមួយកូនតែប៉ុណ្ណោះ។ប៉ាម៉ាក់មិនគាំទ្រដាច់ខាតចំពោះស្នេហារបស់ពួកកូនទាំង២
អោយប៉ាម៉ាក់យកមុខមាត់ កិត្តិយសយកទៅទុកនៅណា?????
-ជីវ័ន្ត: ប៉ាម៉ាក់មានដឹងទេថា
លោកយាយរបស់គេបានគាំងបេះដូងស្លាប់ភ្លាមៗដោយសារតែទង្វើរបស់អ្នកទាំង២
ហើយពេលនេះក្មេងម្នាក់នោះក៏មិនដឹងថាទៅដល់ទីណានោះទេ
គេជាក្មេងកំព្រាគ្មានបងប្អូនសាច់ញាតិនោះទេ។
-ប៉ាម៉ាក់: ប៉ាម៉ាក់មិនខ្វល់ចំពោះរឿងនេះនោះទេ
សំខាន់ឯងត្រូវតែឈប់ទាក់ទងជាមួយអាក្មេងម្នាក់ហ្នឹងទៀត។
ឯងត្រូវតែរៀបការដើម្បីបំពេញមុខមាត់និងកិត្តិយសគ្រួសារយើង។
-ជីវ័ន្ត:
កូនបានស្រលាញ់ក្មេងម្នាក់នោះពេញបេះដូងរបស់កូនទៅហើយ។
បេះដូងមួយនេះគ្មានកន្លែងទំនេរសំរាប់ដាក់អ្នកផ្សេងនោះទេ កូនមិនរៀបការជាដាច់ខាត។
-ប៉ាម៉ាក់: មិនបាន យើងមិនព្រមជាដាច់ខាត ឯងត្រូវតែរៀបការ។
យើងសំលឹងឃើញកូនគេម្នាក់ ហើយយើងនឹងរៀបចំចូលស្តីដណ្តឹងកូនគេម្នាក់នោះអោយឯងឆាប់ៗនេះហើយ
ត្រៀមខ្លួនទៅ។
-ជីវ័ន្ត: ទេ ទេ កូនមិនព្រមជាដាច់ខាត!
-ប៉ាម៉ាក់:
ឯងត្រូវតែធ្វើតាមការចាត់ចែងរបស់យើងដោយគ្មានការប្រកែកតវ៉ាអ្វីទាំងអស់។
ក្រោយពីមានជម្លោះជាមួយប៉ាម៉ាក់របស់ខ្លួននៅថ្ងៃនោះមក
ពេលត្រលប់មកផ្ទះវិញជីវ័ន្តតែងតែស្រវឹងមិនសូវជាលោះថ្ងៃនោះទេ។
ជីវ័ន្តបានព្យាយាមតាមរកវេហាគ្រប់មធ្យោបាយទាំងអស់ តែនៅតែរកវេហាមិនឃើញ
សូម្បីតែឆាតក៏វេហាមិនមើលមិនដែលតបនោះដែរ
ដោយសារតែមានការបង្ខំពីប៉ាម៉ាក់រឿងរៀបការកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ជីវ័ន្តបានសំរេចចិត្តរត់ចេញពីផ្ទះទៅរស់នៅលើកោះដាច់ស្រយាលមួយដែលមិនសូវមានមនុស្សទៅដល់។
ដោយសារតែជាខ្លួនជាពេទ្យ ហើយនៅទីនោះក៏ខ្វះពេទ្យស្រាប់
ជីវ័ន្តបានស្ម័គ្រចិត្តបំរើការងារជាពេទ្យនៅមណ្ឌលសុខភាពលើកោះនោះផងដែរ។
ដោយសារតែភាពរួសរាយរាក់ទាក់ មិនចេះឆ្មើងឆ្មៃ មិនរើសអើងប្រកែប្រកាន់អ្នកជំងឺ
ជីវ័ន្តបានទទួលការពេញចិត្តពីប្រជាជនដែលរស់នៅទីនោះយ៉ាងខ្លាំង។
អ្នកណាមិនស្គាល់លោកគ្រូពេទ្យជីវ័ន្ត
ហើយមានអ្នកភូមិមិនតិចទេដែលចង់លើកកូនរបស់ខ្លួនអោយជីវ័ន្ត
ប៉ុន្តែជីវ័ន្តមិនដែលអើពើរឿងនេះនោះទេ ព្រោះបេះដូងរបស់លោកគ្រូពេទ្យម្នាក់នេះបានដាក់មនុស្សម្នាក់រួចទៅហើយ។
ក្រលេកទៅមើលវេហាវិញ
ក្រោយពីបានចូលរៀននឹងស្នាក់នៅក្នុងអង្គការPSE មួយរយះ
ថ្ងៃមួយជំងឺរបស់គេបានរើឡើងវិញ
ធ្វើអោយវេហាសន្លប់បាត់បង់ស្មារតី។មិត្តភក្កិរបស់គេបានជូនគេទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ(មិត្តភក្កិគេបានឃើញប័ណ្ណពិនិត្យសុខភាពរបស់វេហាធ្លាប់ទៅពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ)។ក្រោយពីតាមដាននិងពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យដែលព្យាបាលនៅទីនោះ
វេហាក៏បានដឹងខ្លួនហើយសួរទៅកាន់លោកគ្រូពេទ្យ:
-វេហា: លោកគ្រូពេទ្យ ខ្ញុំកើតអីហ្នឹង?
-គ្រូពេទ្យ: ប្អូនខ្សោយ ហើយមានបញ្ហាមួយទៀតគឺខ្វះឈាម។
-វេហា: ខ្វះឈាម??? ចុះហេតុអីមិនលឺលោកគ្រូពេទ្យជីវ័ន្តមិនដែលប្រាប់ខ្ញុំចឹង?
-គ្រូពេទ្យ: នេះប្អូនមិនដឹងពិតមែន?? ពេលប្អូនឈឺលើកមុន
លោកគ្រូពេទ្យជីវ័ន្តបានបរិច្ចាគឈាមរបស់គាត់មួយដើម្បីជួយដល់ប្អូនព្រោះក្រុមឈាមរបស់អ្នកទាំង២ដូចគ្នា។
-វេហា: ចុះពេលនេះគាត់នៅណា? ខ្ញុំចង់អរគុណដល់គាត់ដែលបានជួយខ្ញុំ។
-គ្រូពេទ្យ: កាលពី៣ខែមុន
គាត់បានសុំឈប់ពីការងារនៅទីនេះទៅហើយ។ ហើយក៏មិនដឹងថាគាត់ទៅធ្វើការនៅទីណាដែរ។
-វេហា: ចុះលោកគ្រូពេទ្យមានលេខទូរស័ព្ទ និង
អាសយដ្ឋានរបស់គាត់ទេ??
-គ្រូពេទ្យ:
លេខទូរស័ព្ទដែលគាត់ធ្លាប់ប្រើគឺទាក់ទងមិនបាននោះទេ។ នេះអាសយដ្ឋានរបស់គាត់
ប្អូនសាកទៅរកគាត់នៅទីនោះទៅក្រែងលបានជួបគាត់។
-វេហា:អរគុណហើយលោកគ្រូពេទ្យ!
-គ្រូពេទ្យ: នេះវេជ្ជបញ្ជា ប្អូនទៅបើកថ្នាំ
ហើយថែរក្សាសុខភាពផង!
-វេហា: បាទ លោកគ្រូពេទ្យ!!
ចឹងជំរាបលាសិនហើយលោកគ្រូពេទ្យ!
ក្រោយពីសំរាកព្យាបាលសុខភាពបានល្អប្រសើរហើយ ថ្ងៃមួយវេហាបានទៅរកជីវ័ន្តទៅតាមអាសយដ្ឋានដែលលោកគ្រូពេទ្យបានប្រាប់កាលពីថ្ងៃមុន។ទីងតុង
ទីងតុង សំលេងចុចកណ្តឹងពីខាងក្រៅផ្ទះរបស់វេហា
មនុស្សស្រីម្នាក់បានដើរសំដៅមកបើកទ្វារ:
-បងស្រី: ប្អូនជាអ្នកណា??? ហើយមករកណាគេដែរ??
-វេហា: អត់ទោសបង នេះជាផ្ទះរបស់លោកគ្រូពេទ្យជីវ័ន្តមែនទេ?
ខ្ញុំមករកគាត់ តើគាត់នៅផ្ទះទេបង??
-បងស្រី: ចាស នេះជាផ្ទះរបស់គាត់។
តែពេលនេះគាត់មិននៅផ្ទះនោះទេ។
-វេហា: ចុះពេលណាគាត់ត្រលប់មកវិញបង? ខ្ញុំចង់ជួបគាត់ដើម្បីអរគុណដល់គាត់។
-បងស្រី:
គ្មានអ្នកណាដឹងថាពេលណាគាត់ត្រលប់មកផ្ទះវិញនោះទេ។
កំពុងតែនិយាយគ្នាសុខៗស្រាប់តែលាន់សូរ ឌឹប
ជាសំលេងដូចជាអ្នកណាម្នាក់ដួលនៅខាងក្នុងផ្ទះ។
បងស្រីក៏បានទៅមើលហើយឃើញលោកស្រីកំពុងតែសន្លប់ស្តូកស្តឹងនៅលើការ៉ូក្នុងផ្ទះ។ ជួយផង!
ជួយផង ជាសំលេងស្រែករបស់បងស្រីដើម្បីរកជំនួយពីអ្នកណាក៏បានដែលនៅជិតនេះ។
គ្រាន់តែលឺសំលេងបងស្រីស្រែកអោយជួយ វេហាបានស្ទុះចូលទៅក្នុងផ្ទះ ហើយលើកបីលោកស្រីដែលសន្លប់ស្តូកស្តឹងដាក់នៅក្នុងឡានហើយបានជូនគាត់ទៅមន្ទីរពេទ្យជាមួយបងស្រីផងដែរ។
ក្រោយពីទៅដល់មន្ទីរពេទ្យ បងស្រីបានទាក់ទងទៅកាន់លោកប្រុស ដើម្បីផ្តល់ព៏តមានជូនគាត់។
គ្រាន់តែទទួលបានព៏តមានភ្លាមៗលោកប្រុសក៏បានមកដល់មន្ទីរពេទ្យភ្លាមៗ:
-ប៉ាជីវ័ន្ត: លោកគ្រូពេទ្យ
អការះរបស់ប្រពន្ធខ្ញុំយ៉ាងម៉េចហើយ??
-ពេទ្យ: សំណាងហើយដែលនាំគាត់មកដល់ពេទ្យទាន់ពេលវេលា
កុំអីមិនដឹងថាលទ្ធផលយ៉ាងណានោះទេ។
-ប៉ាជីវ័ន្ត: អរគុណហើយលោកគ្រូពេទ្យ!
ចឹងខ្ញុំសុំចូលទៅមើលប្រពន្ធខ្ញុំសិនហើយ!!
-ពេទ្យ: បាទ តាមសំរួល តែកុំរំខានអ្នកជំងឺ
ទុកអោយគាត់សំរាកអោយបានច្រើនសិនចុះណា។
-ប៉ាជីវ័ន្ត: បាទ លោកគ្រូពេទ្យ!
ក្រោយពីចូលទៅមើលប្រពន្ធរបស់គាត់រួចហើយ
គាត់បានចេញមកក្រៅឃើញវេហាកំពុងតែឈរនៅខាងក្រៅជាមួយសួន
(អ្នកនៅជាមួយគាត់)ក៏បន្លឺឡើងដោយសំលេងខ្លាំងៗ:
-ប៉ាជីវ័ន្ត: សួន
នេះម៉េចបានជាឯងនៅជាមួយអាក្មេងម្នាក់ហ្នឹង?? ឯងស្គាល់វាមែន??
-សួន: អត់ទេលោកប្រុស មិនដែលស្គាល់ទេ!
-ប៉ាជីវ័ន្ត: ចុះម៉េចពួកឯងនៅទីនេះជាមួយគ្នា???
-សួន: គេទៅរកអ្នកប្រុសជីវ័ន្តនៅផ្ទះ
គាប់ជួនចំពេលដែលលោកស្រីមានគ្រោះថ្នាក់ គេក៏បានបីលោកស្រីចូលក្នុងឡាន
ហើយបានជូនលោកស្រីមកកាន់មន្ទីរពេទ្យភ្លាមៗតែម្តងទៅលោកប្រុស។
-ប៉ាជីវ័ន្ត: (គិតក្នុងចិត្ត
គេជាអ្នកមានគុណដែលបានជួយជីវិតប្រពន្ធយើង
តែគាត់មិនបានផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ទេ) ឯងមករកកូនយើងធ្វើអី??ពួកឯងមិនមែននៅជាមួយគ្នាទេ??? ព្រោះតែឯងទើបជីវ័ន្តរត់ចេញពីផ្ទះ។
-វេហា: រត់ចេញពីផ្ទះ????? ចុះពេលនេះគាត់នៅឯណា??
-ប៉ាជីវ័ន្ត: យើងព្យាយាមតាមរកគេគ្រប់ច្រកល្ហក
គ្រប់មធ្យោបាយទាំងអស់តែនៅតែគ្មានបានដំណឹងអីពីគេនោះទេ។
មិនដឹងថាពេលនេះគេនៅទីណាហើយមិនដឹងថាសុខទុក្ខគេយ៉ាងណានោះទេ។
ក្រោយពីលឺប៉ារបស់ជីវ័ន្តប្រាប់បែបនេះ
ធ្វើអោយទឹកភ្នែករបស់វេហាស្រក់ចុះមកដោយមិនដឹងខ្លួន
រួចវេហាក៏បានចាកចេញពីមន្ទីរពេទ្យទៅ។
“ 3ឆ្នាំហើយដែលយើងមិនដែលបានជួបគ្នា,
3ឆ្នាំហើយដែលខ្ញុំបានព្យាយាមស្វែងរកបង ជីវ័ន្តបងនៅទីណា
មានដឹងទេថាខ្ញុំតាមរកបងគ្រប់ច្រកល្ហកអស់ហើយ តើបងទៅលាក់ខ្លួននៅទីណា? ដឹងទេថាខ្ញុំនឹកបងរាល់ថ្ងៃ???” ។
កំពុងតែស្លុងអារម្មណ៏ជាមួយនិងសម្រស់របស់ច័ន្ទស្រាប់តែមានដៃមួយមកទះស្មាវេហាពីក្រោយ:
-វេហា: នេះម៉ាក់ទេអី? កូនស្មានថាអ្នកណាមកពីណា
ខំតែភ័យ!
-ម្តាយវេហា: អណ្តែតអណ្តូងដល់ហើយកូន!!
សូម្បីតែម៉ាក់ដើរមកក៏មិនដឹង!!
-វេហា: មានណាម៉ាក់!! យាយចឹងម៉ាក់មិនទាន់គេងទេអី???
-ម្តាយវេហា: ម៉ាក់រៀបគេងហើយ
តែឃើញភ្លើងក្នុងបន្ទប់កូននៅបើកក៏ដើរទៅមើល តែមិនឃើញកូន ចឹងម៉ាក់ក៏ចេញមកក្រៅរកកូនតែម្តងទៅ!
-វេហា: កូនគេងមិនលក់ក៏មកអង្គុយលេងនៅខាងក្រៅមួយភ្លែតទៅ!!
-ម្តាយវេហា: នេះយប់ជ្រៅហើយ ល្មមទៅគេងហើយណា!
-វេហា: បាទ ម៉ាក់!! ចឹងតោះទៅគេងទាំងអស់គ្នា!
រាត្រីសួស្តីណាម៉ាក់!!
សមុទ្រ ៧
ក្រោយពីនៅជាមួយឪពុកម្តាយមួយរយះ វេហាមានអារម្មណ៏ថាកក់ក្តៅ
ហើយវេហាក៏បានឃើញពីភាពនឿយហត់របស់ពួកគាត់ទាំង២ផងដែរ
ទើបវេហាសម្រេចចិត្តរស់នៅលើកោះនោះជាមួយពួកគាត់ដោយសង្ឃឹមថាថ្ងៃណាមួយគេនឹងបានជួបប្អុនរបស់ខ្លួន។
ក្រលេកទៅមើលលោកគ្រូពេទ្យជីវ័ន្តវិញម្តង
ក្រោយពីប្រើជីវិតឯកាម្នាក់ឯងនៅលើកោះរ៉ុងសន្លឹមជិត២ឆ្នាំនេះ
ជីវ័ន្តទទួលបានការស្រលាញ់និងក្តីរាប់អានជាខ្លាំងពីសំណាក់ប្រជាជនដែលរស់នៅលើកោះនេះមិនថាចាស់ក្មេងប្រុសស្រីគ្រប់វ័យទាំងអស់ហើយ មានអ្នកស្រលាញ់លោកគ្រូពេទ្យសង្ហាជាច្រើនដោយសារតែភាពរួសរាយរាក់ទាក់
ការយកអសារ ការមិនរើសអើងអ្នកជំងឺគ្រប់ស្រទាប់វណ្ណះតែជីវ័ន្តមិនដែលចាប់អារម្មណ៏នោះទេ
ព្រោះនៅក្នុងបេះដូងរបស់ជីវ័ន្តមិនអាចភ្លេចវេហាបាននោះទេ។ដើម្បីជាការថ្លែងអំនរគុណដល់ការជួយអ្នកជំងឺដោយមិនគិតថ្លៃរបស់លោកគ្រូពេទ្យជីវ័ន្ត
លោកមេភូមិនិងអ្នកភូមិទាំងអស់គ្នាបានរៀបចំកម្មវិធីជប់លៀងមួយសំរាប់លោកគ្រូពេទ្យជីវ័ន្តកាលពីខែឧសភាកន្លងទៅនោះ។នៅក្នុងពិធីជប់លៀងនោះមានការចូលរួមពីលោកមេភូមិ
និង អ្នកភូមិស្ទើរតែពេញមួយកោះ រួមជាមួយគ្រឿងសមុទ្រថ្មីៗស្រស់ៗ និង
ស្រាបែបអ្នកកោះរឹតតែធ្វើអោយបរិយាកាសនៅក្នុងពីធិជប់លៀងនោះសប្បាយរីករាយក្រៃលែង។ដោយសារតែមានការទទួលស្វាគមន៏ពីលោកមេភូមិ
និង អ្នកភូមិយ៉ាងកក់ក្តៅ ថ្ងៃនោះជីវ័ន្តក៏បានភ្លក់ស្រារបស់អ្នកកោះផងដែរថាតើវាមានរសជាតិយ៉ាងណា
ល្បីតែអ្នកភូមិសរសើរថាឆ្ងាញ់ៗគ្រប់ៗមាត់។ បន្ទាប់ពីផឹកអស់ពីមួយកែវទៅមួយកែវ
លោកគ្រូពេទ្យជីវ័ន្តមានអារម្មណ៏ថាវិលៗមុខដូចផែនដីក្រឡាប់ចាក់😁😁😂😂 ហើយជីវ័ន្តក៏បានលាអ្នកភូមិទាំងអស់ដើម្បីសុំទៅគេងមុនព្រោះខ្លួនគេស្រវឹងហើយ។
ទៅដល់បន្ទប់គេង គ្រាន់តែដាក់ខ្លួនលើពូកភ្លាម លក់ភ្លែតតែម្តងដោយសារតែខ្លួនស្រវឹងស្រា។
" វេហា វេហានេះអូនមែនទេ? អូនបាត់ទៅណាយូរម្ល៉េះ?
ដឹងអត់បងតាមរកអូនគ្រប់ទីកន្លែង?? វេហា
វេហាអូនចង់ទៅណាទៀតហើយ??កុំទៅណាចោលបង
វេហា វេហា.....😭😭😭" សុបិននេះបានធ្វើអោយជីវ័ន្តភ្ងាក់ពីដំណេកយ៉ាងទាន់ហន់
ហើយបើកភ្នែកខំក្រលេកមើលរកវេហាទៅតាមសុបិនរបស់ខ្លួន។
សុបិនមួយនេះបានធ្វើអោយជីវ័ន្តមានអារម្មណ៏ស្រងេះស្រងោច កណ្តោចកណ្តែង☹️☹️☹️😔😔ហើយនឹកដល់វេហាជាខ្លាំង
ទោះបីជាគេខំបិតភ្នែកដេកវិញយ៉ាងណាក៏ដេកមិនលក់ដែរ។វេហាបានដើរចេញពីបន្ទប់របស់ខ្លួនសំដៅទៅកាន់សមុទ្រ
(រាល់ពេលដែលនឹកដល់វេហា ជីវ័ន្តតែងតែដើរម្នាក់ឯងនៅមាត់សមុទ្រ)ដែលពេលនេះមានសភាពស្ងាត់ជ្រងំ
មានតែសំលេងរលកសមុទ្រតែប៉ុណ្ណោះ។
កំពុងតែស្លុងអារម្មណ៏ជាមួយសំលេងរលកសមុទ្រជាមួយនឹងសំលេងខ្យល់បក់តិចៗ ស្រាប់តែ
ជីវ័ន្តក្រលេកឃើញស្រមោលអ្វីម្យ៉ាងនៅក្នុងសមុទ្រហាក់ដូចជាស្រមោលរបស់មនុស្ស។ភ្លាមៗនោះជីវ័ន្តបានចុះទៅមើលគឺពិតជាមនុស្សពិតមែន។
ជីវ័ន្តបានគ្រាមនុស្សដែលលង់ទឹកមកលើគោកដើម្បីពិនិត្យមើលថាស្លាប់រឺរស់។
ក្រោយពេលគ្រាគាត់មកដល់ច្រាំង
ជីវ័ន្តបានដាក់គាត់លើឆ្នេរដើម្បីពិនិត្យស្រាប់តែទឹកភ្នែក😭😭😭😭😭😭😭របស់លោកគ្រូពេទ្យជីវ័ន្តហូរស្រក់ចុះមកដោយមិនដឹងខ្លួន
" វេហានេះពិតជាអូនមែនទេ??? មានរឿងអីកើតឡើងចំពោះអូន?? ហេតុអីក៏អូនស្ថិតក្នុងសភាពបែបនេះ??" និយាយបណ្តើរដៃបីត្រកងកាយរបស់វេហាបណ្តើរ
ហើយក៏មិនភ្លេចពិនិត្យមើលដង្ហើមរបស់គេផងដែរ។ សំណាងណាស់ដែលអូននៅមានជីវិត
បើមិនដូចច្នេះទេ បងមិនដឹងថារស់នៅយ៉ាងណានោះទេ។ មិនបង្អង់យូរ ជីវ័ន្តបានបីសមុទ្រ
(ពេលនះជីវ័ន្តកំពុងគិតថាសមុទ្រជាវេហា)
ទៅកាន់បន្ទប់គេងរបស់គេដើម្បីជួយសង្គ្រោះទៅតាមជំនាញរបស់គេ។
ពិនិត្យមើលអការះរបស់សមុទ្របណ្តើរ
ទឹកភ្នែកស្រក់ចុះបណ្តើរដោយសារតែនៅលើខ្លួនរបស់សមុទ្រមានស្នាមរបួសជាច្រើនកន្លែងដោយសារតែខ្យល់ភ្លៀងព្យុះនៅយប់នោះ។ជីវ័ន្តបានយកចិត្តទុកដាក់ព្យាបាលអការះរបស់សមុទ្រយ៉ាងខ្លាំងដោយសារតែក្នុងខ្លួនរបស់សមុទ្រពិតជាគ្មានកំលាំងកំហែងនោះទេ ពេលនេះសមុទ្រសន្លប់បាត់បង់ស្មារតីដេកស្តូកស្តឹងដោយមិនដឹងខ្លួននោះទេ។
ក្រោយពេលដែលរៀបចំពិនិត្យអការះរបស់សមុទ្ររួចហើយ ជីវ័ន្តបានផ្លាស់ប្តូរខោអាវអោយសមុទ្រ
ហើយគេងអោបសមុទ្រពេញមួយយប់ប្រកបដោយភាពកក់ក្តៅនឹងក្តីនឹករលឹកពេញបេះដូង😘😘🥰🥰😍😍។
ព្រះសូរិយាចាប់ផ្តើម
បញ្ចេញពន្លឺគ្របដណ្តប់ពាសពេញផែនដីជាពេលដែលមនុស្សគ្រប់គ្នាភ្ងាក់ពីដំនេកដើម្បីចេញទៅប្រកបការងារ
និង រកស៊ីរៀងៗខ្លួន។ងាកមកមើលក្នុងបន្ទប់របស់លោកគ្រូពេទ្យជីវ័ន្ត
ពេលនេះខ្លួនរបស់សមុទ្រកំពុងតែស្ថិតនៅក្នុងរង្វង់ដៃទាំងគូរបស់ជីវ័ន្តមើលទៅពិតជាមានអារម្មណ៏ថាកក់ក្តៅហើយមានក្តីសុខណាស់🥰🥰🥰🥰។សំលេងខ្សាវៗរបស់សមុទ្របានបន្លឺឡើង:
-សមុទ្រ: លោកៗ លែងខ្ញុំទៅខ្ញុំថប់ដង្ហើមណាស់!!
-ជីវ័ន្ត: មិនលែងទេ! បងមិនព្រមអោយអូនទៅណាចោលបងទៀតនោះទេ!
-សមុទ្រ: បង🙄🙄🙄🙄?? លោកធ្លាប់ស្គាល់ខ្ញុំពីមុន??
នេះខ្ញុំមិនដែលស្គាល់លោកទេ។
-ជីវ័ន្ត: មិនស្គាល់បង?? អូននិយាយលេងមែនទេ?
ក្បាលអូនអត់មានបញ្ហានោះទេ ហើយអូនក៏មិនក្តៅខ្លួនដែរវេហា
-សមុទ្រ: វេហា???
និយាយរួចសមុទ្រក៏សន្លប់បាត់ស្មារតីម្តងទៀត។ឃើញអការះសមុទ្របែបនេះ
ជីវ័ន្តស្ទុះក្រោកឡើងហើយទាញឧបករណ៏ដើម្បីមកពិនិត្យអការះរបស់សមុទ្រម្តងទៀត។
ក្រោយពីពិនិត្យអការះរបស់សមុទ្ររួចហើយ ដោយសារតែអការះរបស់សមុទ្រនៅខ្សោយ
ជីវ័ន្តបានដាក់សេរ៉ូមអោយសមុទ្រហើយទុកអោយសមុទ្រសម្រាករួចខ្លួនក៏បានទៅផ្ទះលោកមេភូមិពីវត្តមានរបស់សមុទ្រដែលពេលនេះកំពុងតែស្នាក់នៅជាមួយខ្លួន
ហើយក៏ឈាងទៅពិនិត្យមើលអ្នកជំងឺដ៏ទៃទៀតដូចរាល់ដង។
ក្រោយពីបានសេរ៉ូមចូលក្នុងខ្លួន សមុទ្របានដឹងខ្លួន
ហើយបានដើរមើលពីទិដ្ឋភាពក្នុងផ្ទះរបស់លោកគ្រូពេទ្យជីវ័ន្ត។កំពុងតែជក់ចិត្តជាមួយការរៀបចំផ្ទះយ៉ាងស្អាតរបស់លោកគ្រូពេទ្យជីវ័ន្តស្រាប់តែ.........
សូមរងចាំតាមដានភាគបន្ត
សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment