Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី៧)

រឿង ឧត្តមស្នេហា
ភាគទី៧
និពន្ធដោយ នេត្រា 

ក្រោយពីដើរចូលមកថ្នាក់វិញគារ៉ុងវាបបួលខ្ញុំអោយចេញទៅផ្ទះជាមួយគ្នាវាថាវាមានការចង់ប្រាប់។ ក្រោយមកវាក៏នាំខ្ញុំទៅអង្គុយលេងនៅលើបង់ក្រោមម្លប់ឈើរ៉បមាត់ស្ទឹងសង្កែរ។ ក្រោយពីអង្គុយស្រួលបួលហើយខ្ញុំក៏ចាប់ផ្ដើមសួរវាភ្លាម
@
ឯងមានរឿងអីចង់និយាយ
@
អឺរឿងរបស់នេត្រា
@
មានរឿងអីទាក់ទងនិងវាមែន
@
អឺអញចង់សួរឯងតិច! អាឡូវឯងមានអារម្មណ៍មិចដែរជាមួយនេត្រា
@
មានមិចទេឃើញមុខអានឹង ស្គិញវាចង់តែដាល់ដូចពីមុនចឹង
@
ឯងអត់មានអារម្មណ៍ស្រណោះវាអីតិចទេអី?
@
ស្រណោះអី អញមិនងាយភ្លេចរឿងដែលវាធ្វើមកលើអញទេ
@
អឺបើចឹងឯងក៏គួរចាំរឿងដែលយើងធ្វើដាក់វាដែរហើយ
@
អើមានទៅភ្លេចអី
@
អើឯងមើលសភាពវាមើល វាក្លាយជាចឹងក៏ដោយសាតែយើងវៃវាដែរ ឯងគ្មានអារម្មណ៍អាណិតវាអីតិចទេចុះ
@
អាណិតស្អីអញស្អប់អាស្អីគេនិងចង់ងាប់ ហើយមិញឯងនិយាយស្អីជាមួយវាបានមកចេញពាក្យអាណិតវាស្អីណា
@
អឺមិញវាហៅអញទៅនិយាយគ្នាអញរៀបតែនិងសុំទោសវា បែជាវាសុំទោសអញមុនទៅវិញ ហើយវាប្រាបអញថាវាចង់និយាយរកឯងវិញនិងចង់សុំទោសឯងតែឯងអត់ផ្ដល់ឱកាស់អោយវាសោះ
@
ស្អីគេអានិងវាចង់សុំទោសអញផង
@
អឺនេះវាមានសំបុត្រផ្ញើរឯងដែរ (គារ៉ុងវានិយាយបណ្ដើរទាញសំបុត្រមួយពីក្នុងហោប៉ៅវាមកហុចអោយខ្ញុំបណ្ដើរ)
@
ស្អីមានសំបុត្រទៀត?clip_image001😂clip_image001😂
@
អើវាប្រាបអញអោយប្រាបឯងថាចាំនៅម្នាកឯងចាំបើកមើល អញអត់ដឹងថាវាចង់និយាយស្អីជាមួយឯងទេ តែតាមមើលអញមានអារម្មណ៍ថាវាដូចជាមិនស្អប់ឯងឬចងគុំនំអីនិងឯងសោះ
@
ហាស់ហា ឯងចាញ់បោកវាហើយ អាស្អីគេនឹងវាពូកែធ្វើពុតណាស់ ឯងដឹងអត់រឿងដែលវាខំធ្វើល្អទាំងប៉ាម៉ានគឺដើម្បីតែឌឺអញចង់កាច់អញតែប៉ុន្នឹងឯង (ខ្ញុំនិយាយបណ្ដើរទាញយកសំបុត្រមកទុកបណ្ដើរ)
@
អញមិនដឹងថាពីមុនឯងនិងវាមានរឿងស្អីខ្លះទេ តែតាមតែការសង្គេតរបស់អញអានេត្រាវាមិនអាក្រក់ដល់ម្លឹងទេ ហើយឬតតែពិសេសពេលនេះគឺវាឈឺដោយសាយើងហើយវាមានអារម្មណ៍ចង់សុំទោសយើងទៀត ហេតុអីឯងនៅតែថាវាអាក្រក់ទៀតចឹង
@
ឯងលេងជឿអញមែន?
@
អត់ទេអញមិនចង់បានន័យចឹងទេ តែអញចង់ថាយើងគួណាតែចេះអនុគ្រោះដល់គ្នានិងគ្នា មិនគួរណាចងគុំនំគ្នាចឹងទេ មនុស្សដែលចង់កែរខ្លួនជាល្អហើយហេតុអីយើងមិនចេះផ្ដល់ឱកាស់អោយគ្នាចឹង


@ឯងចង់ថាអញអាក្រក់មែនចឹង
@
ឯងកុំគិតឆ្កួតៗពេក អញរាប់អានឯងតាំងពីតូចៗរឿងអីអញមិនដឹងចរិតឯងនោះ តែឯងគួតែចេះលើកលែងអោយគ្នាផង
@
ហើយចុះមិច
@
អឺគួរតែឯងទៅនិយាយរកវាហើយសុំទោសវាតិចទៅ អញមានអារម្មណ៍ថាឯងខុសខ្លាំងណាស់
@
កុំផ្ដាស់ពាក្យអស់នឹងអាឡូវអញនិយាយជាមួយវាលេងចេញហើយ ហែងចង់និយាយស្អីជាមួយវាទៅតែឯងទៅ កុំនាំអញទៅថោកជាមួយវាម្ដងទៀត
@
រតនា ឯងរឹងពេកហើយ
@
អើអញតែចឹងអែង ឯងមែនទើបស្គាល់អញណា (ខ្ញុំនិយាយទាំងខឹងនឹងគារ៉ុង)
@
អើរអត់ក៏អត់ទៅ អញគ្រាន់ចង់អោយឯងគិតតិចប៉ុន្នឹងឯងដើម្បីកុំអោយឯងសោកស្ដាយពេលក្រោយ
@
ស្ដាយក្រោយឯងយល់ច្រឡំទេអី
@
អើយល់ច្រឡំក៏យល់ច្រឡំទៅ តែអាឡូវអញឃ្លានបាយហើយតោះទៅរកអីសីុ
(
ក្រោយពីនិយាយគ្នាហើយគារ៉ុងវាក៏លាខ្ញុំទៅផ្ទះស៊ីបាយហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញដូចធម្មតា)
មួយថ្ងៃពេញខ្ញុំរវល់តែជួយការងារម៉ាក់ភ្លេចនឹកឃើញដល់សំបុត្រដែលគារ៉ុងវាអោយខ្ញុំអោយឆឹង។ លុះម៉ោងខ្ទង់៧ជាងគារ៉ុងវាទេមកបបួលខ្ញុំទៅផឹកកាហ្វេលេង នៅខាងក្រៅតែខ្ញុំបដិសេធន៍និងវា ព្រោះតែលឺពាក្យកាហ្វេភ្លាមខ្ញុំក៏នឹកឃើញដល់អានេត្រាហើយក៏នឹកឃើញដល់សំបុត្រវាពីថ្ងៃ ក៏ប្រញាប់ចូលទៅបន្ទប់រកមើលសំបុត្រនោះ ពេលបើកឡើងខ្ញុំឃើញរូបគំនូរបង្ហាញពីមនុស្សម្នាក់កំពង់តែអង្គុយភ្លុំខ្លុយយ៉ាងសោកសៅម្នាក់ឯង នៅនិងមាត់បឹងមួយហើយក៏មានពាក្យ Sorry យ៉ាងធំមួយនៅនិងរូបគំនូផង នៅខាងក្រោមរូបនោះ ក៏មានអក្សរប្រហែលជា១០ជួរផងដែរ

លិខិតសុំទោស ជូនចំពោះរតនា
រតនាខ្ញុំមិនដឹងជានិយាយពាក្យអ្វីអោយយើងអាចធូចិត្តលើកលែងទោសអោយខ្ញុំបែរមករាប់អានគ្នាដូចពីមុនវិញទេ ព្រោះខ្ញុំដឹងថាកំហុសខ្ញុំដែលធ្វើមកលើយើងវាធំពេកដែលធ្វើអោយយើងមិនអាចនិងអភ័យទោសអោយខ្ញុំបានឡើយ ហើយខ្ញុំក៏ដឹងថាយើងមិនចង់លឺមិនចង់ឃើញមុខខ្ញុំទៀតទេ តែខ្ញុំធ្វើចិត្តអត់បានទេពេលដែលឃើញមុខយើងខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់ចំពោះយើង ហើយទើបខ្ញុំចង់អោយយើងទុក្ខឱកាសអោយខ្ញុំបានកែរកំហុសផងបានអត់ សុំទោសផងខ្ញុំមិនសូវចេះសរសេរសំបុត្រប៉ុន្នានទេតែដួងចិត្តខ្ញុំពិតជាចង់ប៉ះពៅចង់សុំទោសយើងខ្លាំងមែន បើអាចនៅយប់នេះខ្ញុំចង់ជួបយើងម្ដង និងជួបជាលើកចុងក្រោយបានអត់មុននិងខ្ញុំលាយើងជារៀងរហូត ខ្ញុំនិងរងចាំយើងនៅហាងការហ្វេ។​ ហើយក៏សង្ឃឹមថាយើងនិងត្រៀមចិត្តអភ័យទោសអោយខ្ញុំផងដែរ!
ពីខ្ញុំ នេត្រា!! មនុស្សដែលយើងស្រលាញ់ហើយក៏ជាមនុស្សដែលយើងស្អប់!!

ក្រោយពីអានសំបុត្រនេត្រាហើយខ្ញុំមានអារម្មណ៍ដូចជាងឿងឆ្ងល់ខ្លាំងមែនទេនចំពោះអាកប្បកិរិយានិងពាក្យសម្ដីរបស់វា តើវាពិតជាមានអារម្មណ៍ចង់សុំទោសខ្ញុំពិតមែនឬអត់ណហេតុអីខ្ញុំស្មានចិត្តវាមិនត្រូវសោះចឹងម្ដងវាឆ្កួតម្ដងវាជាបែបនឹងតើអោយខ្ញុំទុក្ខចិត្តវារបៀបមិចទៅ ខ្ញុំក៏ធ្លាប់គិតថាចង់ទៅជួបវាចង់និយាយរកវាដែរតែរឿងហេតុដែលវា

ធ្វើមកលើខ្ញុំ គឺធ្វើអោយខ្ញុំអាម៉ាស់និងឈឺចិត្តបំផុតហើយរឿងនោះចេះតែលេចចេញមកជានិច្ចដែលជាហេតុធ្វើអោយខ្ញុំមិនចង់ទៅជួបប្រាស្រ័យទាក់ទងឬនិយាយរកវាឡើយខ្ញុំសួរខ្លួនឯងថា រឿងអីដែលខ្ញុំត្រូវទៅជួបស្ដាប់កានិយាយសុំទោសពីវានោះ ហើយរឿងអីដែលខ្ញុំត្រូវលើកលែងទោសអោយវាខ្ញុំចេះតែគិតបែបនេះតែក៏មានចិត្តអាណិតវាណាស់ដែរហើយ បើគិតៗទៅខ្ញុំក៏ដូចជាបានសងសឹកនិងវាហើយដែរតើ ចឹងតើត្រូវស្អប់វាដល់ណាទៀតទៅ ហើយបើគ្រាន់តែទៅទាក់ទងវាធម្មតាសោះមានថោកទាបឯណា។
ក្រោយពីគិតរួចរាល់ហើយខ្ញុំក៏សម្រេចចិត្តទៅជួបវានៅហាងកាហ្វេ។
យប់នេះមេឃហាក់ចុះត្រជាក់ខុសពីធម្មតា ម៉ោងខ្ទង់៨ជាងក្រោយពីរៀបចំខ្លួនរួចរាល់ហើយខ្ញុំក៏ចេញពីផ្ទះទៅហាងកាហ្វេដែរអានេត្រាវាណាត់ជួប នៅតាមផ្លូវថ្ងៃនេះហាក់មានសភាពស្ងប់ស្ងាត់ណាស់មិនសូវមានយាន្តជំនិះដូចរាល់ថ្ងៃទេ ដោយសាតែអត់បានពាក់អាវក្រាស់មកផង ធ្វើអោយខ្ញុំដែលធ្វើដំនើរតាមផ្លូវប៉ះទៅនិងខ្យល់បក់មកត្រសៀកៗផងនោះ ចាប់ផ្ដើមទទួលអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងខ្លាំង ពេលជិតដល់ហាងកាហ្វេខ្ញុំក៏ឈប់ម៉ូតូពីចំងាយមើលទៅក្នុងហាង ខ្ញុំឃើញអានេត្រាវាកំពង់តែអង្គុយម្នាក់ឯងនៅតុកាហ្វេមួយភ្នែកវារែឆ្វេងស្ដាំហាក់ដូចជាកំពង់តែរងចាំនណាម្នាក់ចឹង ខ្ញុំគិតថាវាប្រហែលជាកំពង់រងចាំខ្ញុំហើយខ្ញុំក៏បានជិះទៅមុខសន្សឹមៗក្រោយពីចតម៉ូតូរួចខ្ញុំរៀបនិងដើរចូលទៅជួបវាស្រាប់តែលេចមុខពិសីដែលជាសង្សារបស់វាដើរចេញពីក្នុងហាងយកអាវរងារមកដណ្ដប់អោយអានេត្រាហើយក៏អង្គុយក្បែរនោះនិយាយលេងជាមួយវា ខ្ញុំមិនដឹងថាពួកគេនិយាយគ្នាអីខ្លះទេតែឃើញគេទាំងពីរនាក់ញញឹមបិតមាត់មិនជិត ខ្ញុំឈរមើលពួកគេនិយាយគ្នាពីក្រៅហាងប្រហែលជាមួយនាទីក៏ស្រាប់តែលេចអារម្មណ៍ខឹងអានេត្រាឡើងមកម្ដងទៀត ខ្ញុំក៏សម្រេចចិត្តមិនចូលទៅជួបវាទេ ហើយក៏ដើរបកក្រោយមករកម៉ូតូវិញ ពេលខ្ញុំកំពង់តែបញ្ឆេះម៉ូតូអានេត្រាវាក៏ក្រលេកឃើញខ្ញុំហើយស្ទុះរត់ចេញមករកខ្ញុំតែវារត់មិនទាន់បានចេញពីក្នុងហាងផង ក៏ដួលទៅនិងឥត ខ្ញុំឃើញចឹងរៀបតែនិងឈប់ម៉ូតូទៅជួយលើកវា តែក៏ឃើញកេសីរត់មកគ្រាវាមុនបាត់ទៅហើយ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតក៏បញ្ឆេះម៉ូតូជិះចេញមក មកតាមផ្លូវស្រាប់តែមិនដឹងយ៉ាងមិចទេទឹកភ្នែកខ្ញុំហូរមកទៀតហើយ ម្ដងនេះមិនដឹងថាវាហូរចេញមកព្រោះអាណិតអានេត្រាដែលឃើញសភាពរបស់វាធ្លាក់ដល់ដំណាក់កាលនេះឬក៏ហូរចេញមកព្រោះតែកំហឹងប្រច័ណ្ឌទេ ខ្ញុំចេះតែគិតថាហេតុអីក៏ខ្ញុំចិត្តងាយម្លេះគ្រាន់តែឃើញសំបុត្រវាប្រាប់ថាសុំទោសមួយមាត់និងសោះបែជាឆាប់ភ្លេចរឿងវាធ្វើបាបខ្លួនឯងចង់ទៅជួបវា ចង់លើកលេងទោសអោយវាទៅវិញ មិចមិនរាងចាលចឹង ខ្លាចដឹងហើយតើថាវាជាមនុស្សបែបណានោះ។ ពេលមកដល់ផ្ទះខ្ញុំប្រញាប់រត់ចូលបន្ទប់យ៉ាងលឿនរួចសំងំគិតម្នាក់ឯងម្ដងទៀត ខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំទទួលស្គាល់ហើយថាខ្ញុំពិតជាចិត្តមិនដាច់ពីអានេត្រា ហើយក៏នៅស្រលាញ់វាដែរ តែក៏ត្រូវតែទទួលស្គាល់ដែរថាវាមិនមែនជាមនុស្សទំនេរទេវាមានមនុស្សដែលវាស្រលាញ់ហើយ ហើយជាពិសេសវាមិនមែនជាមនុស្សស្រលាញ់ភេទដូចគ្នាដូចខ្ញុំទេ។ មិនដឹងធ្វើមិចទេទោះជាខ្ញុំខំប្រាប់ខ្លួនឯងអោយឈប់គិតពីវាប៉ុន្នាក៏ដោយក៏ចិត្តខ្ញុំនៅតែគិតនៅតែខ្វល់ពីរឿងអានេត្រាជានិច្ច ហាក់ដូចជាថ្ងៃដែលវាបដិសេធន៍ស្នេហ៍ខ្ញុំទើបនិងកើតអំបាញ់មិញនិងចឹង ខ្ញុំពិតជាមិនអាចឈប់គិតបានមែនហើយខ្ញុំក៏មិនអាចទប់ទឹកភ្នែកមិនអោយហូរបានដែរ ដោយកាន់តែនឹករឿងចាស់ និងខឹងវាខ្លាំងពេក ខ្ញុំក៏ស្ទុះទៅទាញយកសំបុត្រដែលវាផ្ញើមកអោយខ្ញុំយកមកដុតចោលភ្លាមតែក៏មិនអាចរំសាយអារម្មណ៍ខ្លួនឯងបានដែរ មើលទៅយប់នេះខ្ញុំសុំយុំមួយយប់ទៀតហើយ ទឹកភ្នែកអឺយតើអ្នកចេញមកពីណាខ្លះមិចក៏ហូរធ្លាក់មកមិនចេះអស់ចឹង........។
ព្រឹកឡើងម៉ោងខ្ទង់៧ព្រឹកក៏លឺសម្លេងអុំអ្នកបំរើមកគោះទ្វា អោយខ្ញុំទៅហូបអាហារពេលព្រឹក ខ្ញុំប្រាប់ទៅគាត់វិញថាព្រឹកនេះខ្ញុំមិនឃ្លានទេចាំខ្ញុំឃ្លានខ្ញុំនិងចុះទៅហូបខ្លួនឯងមិនបាចអោយម៉ាក់ប៉ាចាំទេ។
ម៉ោងខ្ទង់១១ព្រឹកទើបខ្ញុំងើបពីដេកក្រោយពីងូតទឹកងូតអីហើយក៏ទៅរកហូបអីនៅខាងក្រោមរួចក៏ទៅជួយលក់ដូម៉ាក់និង

អុំអ្នកបំរើ ពេលទៅដល់ភ្លាមម៉ាក់ក៏សួរឡើង
@
ញាំបាយញាំអីហើយនៅកូន
@ហើយហើយម៉ាក់
@
អឺហើយមិចស្រួលចិត្តវិញនៅ
(
ខ្ញុំក៏ធ្វើមុខរាងស្លើនិងសំនួរម៉ាក់រួចក៏តបទៅគាត់)
@
ញុំមានកើតអីណាម៉ាក់
@
មិនបាចកុហក់ម៉ាក់ទេយប់មិញកូនឯងយំពេញម៉ាយប់ស្មានតែប៉ាម៉ាក់មិនដឹងអី
(
ពេលនោះខ្ញុំភាំងនិងពាក្យរបស់ម៉ាក់បន្តិចរួចក៏ប្រាប់គាត់តាមត្រង់)
@
បាទ ម៉ាក់ញុំលេងអីហើយយប់មិញញុំយំជាលើកចុងក្រោយ យុំផ្ដាំខ្លួនឯងអោយចេះចាំ
@
អឺយំអោយធូចិត្តទៅលេងអីហើយ ហើយមិចប្រាប់ម៉ាក់បានអត់
@
ប្រាប់អីគេម៉ាក់
@
រឿងដែលកូនឯងយំនិងទាក់ទងនិងមនុស្សដែលកូនឯងស្រលាញ់ទៀតហើយមែន
@
បាទ
@
ដូចប៉ានិងម៉ាក់ទាយមិនខុសមែន
@
ថាមិចប៉ាដឹងរឿងនិងដែរ
@
អឺយប់មិញប៉ាកូនឯងតើអ្នកប្រាប់ម៉ាក់ពីរៀងកូនឯងមកពីក្រៅហើយរត់ទៅយំនៅក្នុងបន្ទប់និង
@
វីរវរហើយ! ហើយប៉ាគាត់ថាមិចដែរម៉ាក់
@
មានអីទេប៉ាកូនឯងគាត់ធម្មតាទេតែត្រៀមដោះស្រាយជាមួយគាត់ល្ងាចនិងអោយហើយទៅ
(
ពេលខ្ញុំកំពង់តែនិយាយគ្នាជាមួយម៉ាក់ស្រាប់តែគារ៉ុងវាមកពីណាទេដូចជាប្រញេបប្រញាប់ណាស់ចឹង ក្រោយពីជំរាប់សួរម៉ាក់ខ្ញុំទាំងដង្ហើមមិនចង់ដល់គ្នាហើយវាក៏និយាយមកកាន់ខ្ញុំ)
@
ហ្អេរតនា!តោះអញមានការនិយាយជាមួយឯងតិច
@
អឺមានការអីនិយាយមក
@
អញចង់និយាយតែពីរនាក់ឯងទេ
@
មានការអីដែរមិនអាចអោយម៉ាក់អញដឹងហ្អាស់! (ខ្ញុំធ្វើជាឈ្លីចសួរវាអោយវានិយាយនៅនិងមុខម៉ាក់ខ្ញុំ វាធ្វើមុខរាងស្ទាក់ស្ទើរហើយក៏សួរខ្ញុំ)
@
ហើយអីណាទូរស័ព្ទឯង
@
អឺមិច! អញ.....ទុកនៅក្នុងបន្ទប់ហើយបិតគ្រឿងចោលតាំងពីយប់មែះ ភ្លេចនឹកឃើញរឿងបើកគ្រឿងបាត់ហើយ
@
យីអានេះចឹងបានអញទេមិនចូលសោះ! ឆាប់ទៅយកមក
@
ហើយមានរឿងអីទាក់ទងនិងទូរស័ព្ទ
@
អើទៅយកមកដឹងហើយ
(
លឺវានិយាយចឹងខ្ញុំក៏រត់ទៅយកទូរស័ព្ទនៅក្នុងបន្ទប់របស់ខ្ញុំជាន់ខាងលើ ហើយគារ៉ុងវាក៏ទៅតាមពីក្រោយដែរ ពេលចូលដល់ក្នុងបន្ទប់ខ្ញុំក៏ទាញទូរស័ព្ទមកបើកគ្រឿងមើលបណ្ដើរសួរគារ៉ុងបណ្ដើរ)


@ហើយឯងមានរឿងស្អីទាក់ទងនិងទូរស័ព្ទអញហ្វី
@អើបើកគ្រឿងសិនទៅដឹងហើយ
(ទូរស័ព្ទដំណើរការភ្លាមក៏ឃើញសាផ្ញើចូលមកបួនប្រាំសាភ្លៀម ដែរលេខដែលផ្ញើរមកគឺខ្ញុំមិនដែលស្គាល់សោះ ខ្ញុំក៏លាន់មាត់ឡើង)
@ហើយពីណាផ្ញើអីមកនិង?
@
ហើយឯងមិនមើលទៅ
@
អើកំពង់មើលហើយ!

សាទី១
(
រតនាពេលនេះញុំសុំហៅយើងថាអូនហើយ ហើយនេះជាសាដែលញុំផ្ញើរពាក្យសុំទោសទៅកាន់យើងជាលើកចុងក្រោយព្រោះញុំដឹងច្បាស់ថាញុំគ្មានឱកាស់និងប្រាប់យើងទៀតឡើយ!!)
សាទី២
(
បងដឹងថាបន្ទាប់ពីអូនឃើញបងនិងបងកេសីនៅជាមួយគ្នាកាលពីយប់មិញ អូនប្រាកដជាខឹងនិងស្អប់បងលើសដើម ហើយអូននឹងមិនផ្ដល់ឱកាស់អោយបងបានជួបអូននិយាយពាក្យថាសុំទោសម្ដងទៀតដែរ ហើយបងក៏មិនខឹងនិងអូនដែរតែបងស្ដាយណាស់ដែរ បងគ្មានឱកាស់ដើម្បីបកស្រាយរឿងក្នុងចិត្តនិងរឿងជាច្រើនដែលបងមិនបានប្រាប់អូនហើយធ្វើអោយអូនយល់ច្រឡំលើបង បងពិតជាស្ដាយណាស់ ហើយបងសង្ឃឹមថាអូននិងមានសុខភាពល្អហើយអាចរស់នៅដោយមានសុភមង្គលក្រោយពីអវត្តមានរូបបងពីជីវិតអូន)
សាទី៣
(
តែបងអាចសុំអូនម្យ៉ាងបានទេឈប់ស្អប់បងទៅ! clip_image002🌿clip_image002🌿ព្រោះបងមិនចង់អោយអូនរស់នៅចងគុំនំនិងបងទេ ហើយបងឬតតែមិនចង់ចាក់ចេញទាំងមានឈ្មោះជាមនុស្សម្នាក់ដែរអូនស្អប់រហូតនោះដែរ )
សាទី៤
(
ពីបងមនុស្សដែលអូនធ្លាប់ស្រលាញ់ ហើយក៏ជាមនុស្សដែរស្រលាញ់អូនស្មើរជីវិត នេត្រា!!)
បន្ទាប់ពីអានចប់បេះដូងខ្ញុំស្ទើតែផ្ទុះចេញក្រៅទៅហើយៗនេះបើអានសាតែឯងទឹកភ្នែកខ្ញុំប្រហែលជាហូរមកទៀតហើយ តែដើម្បីកុំអោយគារ៉ុងវាដឹងពីចិត្តខ្ញុំ ខ្ញុំក៏ធ្វើធម្មតាហើយនិយាយទៅវា
@មានស្អីមនុស្សឆ្កួតផ្ញើរសាមកនិង
@
ឯងអត់មានអារម្មណ៍ឈឺចាប់អីតិចទេ
@
ឈឺខ្មោចយ៉អី បន់អោយតែវាបាត់ពីមុខអញនិងឯង
@
ឯងក៏ចិត្តដាច់មេះហ្អា
@
អឺអញចឹង ហើយឯងមកធ្វើដូចមានភ្លើងឆេះផ្ទះឬមានអាណាងាប់ចឹងបើដឹងថារឿងទាក់ទងនិងអាត្រានឹងអញមិនខ្ចីមកមើលទូរស័ព្ទទេហ្អា បានហើយអញអត់ទំនេរទេអញទៅជួយលក់ដូរម៉ាក់អញសិន
(
និយាយចប់ខ្ញុំក៏រៀបនិងដើរចេញតែក៏ត្រូវគារ៉ុងវាទាញខ្ញុំអោយឈប់)


@ឯងចង់ទៅណាឈប់សិនអញនិយាយមិនទាន់អស់ទេ
@
ហើយឯងមានរឿងអីទៀតហើយ
@
អឺព្រឹកមិញអុំប្រុស..........
(
គារ៉ុងវានិយាយទាំងត្រដេបត្រដុប)

@ស្អីគេរអុំប្រុសស្អី
@
ព្រឹកមិញអុំគាត់ទៅផ្ទះអញហើយឈ្លីចសួរអញពីរឿងរបស់ឯងនិងនេត្រា
@
ប៉ាអញនឹង?
@
អើរមើលទៅគាត់ដូចខឹងនេត្រាណាស់ចឹង គាត់សួរអញតាំងពីផ្ទះនេត្រានិងទីតាំងហាងកាហ្វេរបស់មិត្តស្រីនេត្រាទៀតណ៎
@
ស្អីគេ! ហើយឯងប្រាប់គាត់អត់
@
អញប្រាប់គាត់អស់ហើយ
@
អាល្បល់យ៉នេះ ហើយមិចឯងធ្វើចឹង មិចឯងមិនជួយកុហក់ផងទៅ
@
អញមិចហៀនកុហក់បើគាត់ឈ្លីចសួរនៅនឹងមុខប៉ាអញដែរនឹង
@
ចំហើយ រឿងស្អីទៀតហើយ! រឿងធំហើយលើកនេះ ហើយយូណាស់ហើយមិចឯងមិនបាកាច់ប្រាប់អញ(ខ្ញុំនិយាយទាំងកំហកទៅកាន់គារ៉ុង)
@
អុំគាត់ទៅដល់ភ្លាមអញទេមកឯងភ្លាមដែរតែឯងបិតទូរស័ព្ទទេមិនចូល
@
ធ្វើមិចទេអញ ហើយពេលប៉ាអញដឹងហើយគាត់មានធ្វើអីអត់
@
ក្រោយពីស្ដាប់អញនិយាយចប់គាត់ក៏លាប៉ាអញចេញមកបាត់ទៅ តែតាមអញស្មានប្រហែលជាគាត់ទៅរករឿងនេត្រាហើយមើលទៅ
@
អ៉ូយវីវរហើយៗៗ! ងាប់នេត្រាហើយលើកនឹង!! អត់ទេទៅរកជួបម៉ាក់សិន......
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment