Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី​ ៨)

រឿង ឧត្តមស្នេហា
ភាគទី​ ៨
និពន្ធដោយ នេត្រា 

ក្រោយពីដឹងរឿងនេះហើយខ្ញុំប្រញាប់រត់ទៅក្រោមជួបម៉ាក់
@
ម៉ាក់ៗ !
@
មានការអី
@
ម៉ាក់ទេទៅប៉ាតិចទៅ
@
ទេទៅធ្វើអី
@
ប៉ាទៅរករឿងគេហើយ
@
មិនបាចទេទៅទេ ប៉ាមកដល់ហើយ(ពេលខ្ញុំកំពង់និយាយជាមួយម៉ាក់ ប៉ាក៏ឆ្លើយបណ្ដើរនិងដើរចូលមកក្នុងផ្ទះបណ្ដើ)
@
ប៉ា! (ខ្ញុំស្រលាំងកាំងនិងកាយវិការប៉ាដែលទើបនិងមកដល់ ហើយបានត្រឹមតែមើលទៅមុខគារ៉ុងដែលវាកំពង់តែធ្វើមុខស្លើផងដែរ បន្តិចមកគារ៉ុងវាក៏លាម៉ាក់ប៉ាត្រឡប់ទៅវិញយ៉ាងប្រញាប់រកតែខ្ញុំឃាត់វាអោយនិយាយគ្នាសិនមិនបាន)
@
ហើយកូនកើតអី មានការអីចង់និយាយជាមួយប៉ាអី
@
ហ្អ អត់ទេប៉ា.......
@
បើអត់ មិចមិញនឹងអោយម៉ាក់ទេទៅប៉ាធ្វើអី(ម៉ាក់តប)
@
ញុំ......
@
អឺបើអត់ប៉ុន្នឹងសិនហើយ ប៉ាហត់ណាស់គិតរកហូបបាយសិន ចាំល្ងាចចាំនិយាយគ្នា
(
ប៉ាក៏ដើរចូលក្នុងជាមួយម៉ាក់ដោយទុកអោយខ្ញុំនៅមើលហាង បានម៉ាភ្លេតអុំអ្នកមំរើក៏មកហៅខ្ញុំអោយទៅហូបបាយជាមួយម៉ាក់ប៉ា តែខ្ញុំប្រាប់ថាអត់ឃ្លានទេ ព្រោះទើបហូបមិញៗដែរ ខ្ញុំដូចជាមិនយល់ពីអាកប្បកិរិយាប៉ាមិញសោះតែក៏មិនហៀនសួរ ទើបខលទូរស័ព្ទទៅសួរគារ៉ុង
@
ឯងនៅណានិងគារ៉ុង
@
អញនៅផ្ទះតើ
@
អើមានដឹងពត៌មានអីខ្លះអត់
@
ដឹងស្អី! អញកំពង់ចាំពត៌មានពីឯងនឹងហើយមិចហើយ
@
អញអត់ហៀនសួរប៉ាទេ
@
អឺ ឯងមិនទេទៅសួរអានេត្រាទៅ
@
ទេស្អីកើត អញប្លុកលេខវាចោលយូណាស់ហើយ
@
អើ ចុះលេខផ្ញើសាមកឯងពីយប់មិញនិងមិនទាក់ទងទៅ
@
អឺមែន! ចឹងប៉ុន្នឹងសិនហើយ បាយ
@
អើដឹងអីទេមកប្រាប់អញផង
@
អឺ! បានហើយ
បន្ទាប់ពីបិតទូរស័ព្ទគារ៉ុងខ្ញុំក៏ប្រញាប់ទេទៅលេខនោះភ្លាម


@ជំរាបសួរ(សម្លេងមនុស្សស្រីតប)
@
បាតជំរាបសួរ
@
ហើយណាគេនិង រតនាមែន?
@
បាត!! ហើយមិចបងដឹងថាញុំឈ្មោះរតនា
@
ចាស់ឃើញនេត្រាខ្ចីទូរស័ព្ទញុំផ្ញើរសាទៅលេខនឹងហើយគេប្រាប់ថាផ្ញើរទៅនេត្រាទើបញុំស្គាល់លេខយើង
@
បាត សុំទោសបងស្រី! បងឈ្មោះអីដែរហើយត្រូវជាមិចនិងនេត្រាបង
@
ចាស់ញុំឈ្មោះកេសី ញុំជាបងស្រីរបស់នេត្រា!
@
ថាមិច!បងជាបងស្រីរបស់នេត្រា(លឺពាក្យគាត់ប្រាប់ថាចឹងភ្លាមខ្ញុំឬតតែមិនយល់លើសដើម)
@
ចាស់!សុំទោសណាដែលកាលនឹងញុំមិនបានបកស្រាយប្រាប់យើងអោយបានច្បាស់
@
ហើយចែ.....ហើយ(ខ្ញុំរៀបនឹងសួរគាត់ពីរឿងរបស់នេត្រាអោយច្បាស់ តែក៏ស្ទាក់ស្ទើមិនហៀនហាមាត់សួរទៅវិញ ទើបផ្ដូរប្រធានបទសួរវិញ)
@
ចាស់! មានការអីដែរ
@
ហ្អឺ!ចែ.......ព្រឹកមិញមានគេទៅរកនេត្រាអត់ចែ
@
ចាស់! មានតើដូចជាមានពូប៉ូលីសម្នាក់គាត់មករក ហើយគាត់ប្រាប់ថាគាត់ជាប៉ារបស់រតនា ហើយចង់មកជួបជាមួយនិងនេត្រា
@
បាត នឹងហើយចែ! គាត់បានជួបនេត្រាអត់ចែ ហើយគាត់មានបានសួរនាំឬធ្វើអីអត់
@
អរ! អត់បានជួបនេត្រាទេ! ហើយគាត់ក៏មកសួរនាំរឿងនេត្រាជាមួយរតនាឯងពីចែចង់ម៉ាព្រឹកដែរនឹង ហើយគាត់ទើបទៅវិញមិញៗដែរនឹង
@
បាតចែហើយមិចបានមិនជួបនិងនេត្រាចឹងចែ
@
អ៎ នេត្រាគេចេញទៅលេងផ្ទះតាយាយតាំងពីព្រលឹមអុលមេះ
@
អឹ! បាតចែហើយនេត្រាគេទៅ....
@
ចាស់ នេត្រាគេទៅលេងតាយាយនៅស្រុកបវេលបាត់ហើយ អឺអូនចែសុំទោសផងណាចែរវល់ភ្ញៀវតិចប៉ុន្នឹងសិនចុះ
@
បាត អរគុណចែ!
(
ក្រោយពីនិយាយជាមួយកេសីចប់ ខ្ញុំដូចជាមានអារម្មណ៍ធូទ្រូងខ្លាំងណាស់ ដែរប៉ាមិនបានទៅជួបនិងនេត្រាកុំអីច្បាស់ជារឿងធំមិនខានទេ តែក៏មានចម្ងល់ជាច្រើនលេចចេញមក ហេតុអីក៏នេត្រាវាកុហក់ខ្ញុំថាកេសីជាសង្សាវា ព្រោះតែស្អប់ខ្ញុំវាសុខចិត្តយកគេមកធ្វើបាបចិត្តខ្ញុំដល់ម្លឹង ឬមួយក៏មានមូលហេតុអីផ្សេងដោយមិនអស់ចិត្តខ្ញុំក៏បានចេញទៅលេងផ្ទះគារ៉ុងដើម្បីយកពត៌មាននេះទៅប្រាប់វាអោយវាជួយគិតមើល
គារ៉ុងថាវាដូចជាមិនច្បាស់ដែរចំពោះរឿងនេះវាក៏ដូចជាមិនយល់ពីរឿងរបស់អានេត្រាដែរ ហើយវាបានណែរនាំខ្ញុំអោយទេទៅសួរចែកេសីអោយបានច្បាស់ទៅ ខ្ញុំក៏សាកល្បងទេទៅតែទូរស័ព្ទរោទ៍គ្មានអ្នកលើកសោះ ម្ដងមកទៀតខ្ញុំសាក់អោយគារ៉ុងវាយកទូរស័ព្ទវាទេទៅនេត្រាម្ដងតែគេថាលេខនេត្រាបានបិតចោលទៅហើយ ម្ដងនេះខ្ញុំឬតតែមិនអស់ចិត្តមែនពីរឿងដែលកើតឡើងមកនេះតែក៏នៅតែរកចម្លើយមិនបាន ខ្ញុំក៏នៅអង្គុយលេងជាមួយគារ៉ុងដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ)


ម៉ោងខ្ទង់៧យប់បន្ទាប់ពីហូបបាយរួចហើយខ្ញុំក៏ចូលទៅក្នុងបន្ទប់ដេកព្យាយាមទាក់ទងទៅកេសីម្ដងទៀតតែទូរស័ព្ទនៅតែគ្មានអ្នកលើក បានមួយភ្លេតអុំអ្នកបម្រើក៏មកហៅខ្ញុំអោយចុះទៅក្រោមដោយប្រាប់ថាប៉ានិងម៉ាក់មានការចង់និយាយ
ជាមួយខ្ញុំ ខ្ញុំក៏ទៅជួបប៉ាម៉ាក់នៅខាងក្រោមពេលខ្ញុំទៅដល់ប៉ាក៏ចាប់ផ្ដើមនិយាយ
@
មោះអង្គុយសិនមក
@
បាតប៉ា!ហើយប៉ាមានការអីចង់ប្រាប់ញុំមែន
@
អឺ!ថ្ងៃមិញកូនឯងចង់សួរប៉ារឿងអីហ្អី
@
អឹ! អត់ទេប៉ា អត់មានអីទេ
@
មិនបាច់កុហក់ប៉ាទេ ប៉ាមើលតែមុខក៏ប៉ាដឹងដែរកូនឯងខ្លាចប៉ារឿងអីមួយហ្មង
@
ប៉ា!
@
ចង់ដឹងរឿងប៉ាទៅជួបមនុស្សដែលកូនស្រលាញ់មែន
@
ប៉ា! មនុស្សដែលស្រលាញ់អីគេ(ខ្ញុំប្រើសម្លេងរាងសង្កត់ជាមួយប៉ាតិច)
@
គឺក្មេងម្នាក់ឈ្មោះនេត្រានឹង
@
ប៉ា! ពីមុនមែន តែអាឡូវមិនមែនទេ
@
មិនបាច់កុហក់ប៉ាទេ ពីមុននិងអាឡូវដូចតែគ្នាទេ(ប៉ានិយាយលាយជាមួយនិងការសើចតិចៗមកផង)
@
ប៉ាញុំ......
@
មិនបាច់កុហក់ម៉ាក់ប៉ាទេ ថ្ងៃមិញគ្រាន់ដឹងថាប៉ាទៅជួបគេភ្លាមកូនឯងស្ទុះមកអោយម៉ាក់ទេទៅរកប៉ាភ្លាម ស្មានម៉ាក់មិនដឹងអីថាកូនឯងនិងបារម្មណ៍ពីគេប៉ុន្នានោះ(ម៉ាក់និយាយ)
@
ម៉ាក់! ញុំខ្លាចប៉ាទៅរករឿងគេតើ មិនបានបារម្មណ៍ពីវាណា
@
ហាស់ហា!ខ្លាចប៉ាទៅរករឿងគេ អានឹងអត់បានបារម្មណ៍ទៀត ឈប់កុហក់ខ្លួនឯងទៅប៉ាដឹងពីចិត្តកូនច្បាស់ណាស់
@
តែ......
@
ប៉ាម៉ាក់ធ្លាប់ប្រាប់ហើយថាប៉ានិងម៉ាក់មិនបានហាមឃាត់កូនទេចង់កូនជាមនុស្សស្រលាញ់មនុស្សភេទដូចគ្នាក៏ដោយ កុំអោយតែកូនខ្លាយជាមនុស្សអាក្រក់ដើរធ្វើអំពើខុសច្បាប់ទៅបានហើយ អារឿងស្រលាញ់នឹងគ្មានពីណាហាមឃាត់បានទេហើយក៏គ្មានអ្នកណាបិតបាំងការពិតបានរហូតដែរ ពិតណាស់ថាប៉ាម៉ាក់មិនចង់អោយកូនខុសប្រក្រតីធ្វើអំពើបែបនេះទេ តែប៉ាម៉ាក់ក៏ឬតតែមិនចង់ឃើញកូនគ្មានភាពសប្បាយរីករាយនៅក្នុងជីវិត ឬគិតខ្លីទៅសម្លាប់ខ្លួនដែរណា!
(
ក្រោយពីស្ដាប់ប៉ាគាត់និយាយចំៗពេករកលេះដោះសាមិនបានខ្ញុំក៏សារភាពប្រាប់គាត់តាមត្រង់ទៅ)
@
ប៉ា ញុំពិតជានៅស្រលាញ់គេមែន តែគេមិនស្រឡាញ់ញុំទេ
@
មិចកូនដឹងថាគេមិនស្រលាញ់កូន
@
បើគេស្រលាញ់ញុំមិនមែនគេបដិសេធន៍និងញុំហើយយកស្រីមកកុហក់បញ្ឈឺញុំចឹងទេ
@
ចុះកូនមានចង់ដឹងថាប៉ាដឹងរឿងអីខ្លះអត់ពីទំនាក់ទំនងកូននឹងគេ
@
ប៉ាចង់និយាយអីគេ.........
@
ការពិតថ្ងៃដែលប៉ាចេញទៅត្រួតពិនិត្ររឿងក្មេងៗវៃគ្នានៅនឹងបា ប៉ាចាប់ផ្ដើមដឹងរឿងខ្លះទៅហើយ
@
ប៉ាញុំមិនយល់ទេ.........
@
ថ្ងៃនោះប៉ាទៅដល់ទីកន្លែងកើតហេតុប៉ាបានជួបនឹងក្មេងឈ្មោះនេត្រាក្នុងស្ថានភាពដេកដួលនៅនឹងកន្លែងតែគេនៅតែ

ព្យាយាមនិយាយបញ្ជាសរឿងគ្រប់យ៉ាងដែលប៉ូលីសសួរនាំ មិនមែនគេស្រវឹងទេគេនិយាយគឺដឹងគ្រប់សព្វទាំងអស់ តែតាមពិតគឺគេព្យាយាមបិតបាំងអ្នកដែលវៃគេ មុនដំបូងប៉ាក៏ឆ្ងល់ដែរទើបក្រោយពីយកគេចូលឡានពេទ្យហើយក្រុមការងារប៉ាបានទៅទ្រួតពិនិត្រកាមេរាសុវត្តិភាពនៅនឹងផ្លុវទៅបន្ទប់ទឹក ហើយអ្នកដែលត្រូវសង្ស័យគឺរូបកូន ប៉ាក៏ស្ទើតែ
មិនជឿដែរថាជាកូន ហើយប៉ាក៏ឆ្ងល់ដែរថាហេតុអីបានជាកូនធ្វើចឹង
@
ប៉ាញុំ.....
@
តែពេលដែលប៉ាទៅជួបបងស្រីរបស់គេនិងសាក់សួររឿងកូននិងនេត្រាពីនាងហើយទើបប៉ាយល់ ការពិតមនុស្សដែលត្រូវកូនវៃនិងនេត្រាជាមនុស្សតែម្នាក់ បងស្រីរបស់គេបានប្រាប់ប៉ាទាំងអស់ទាំងរឿងកូនវៃគេនិងរឿងគេសុំទោសកូន គេបិតបាំងព្រោះតែគេស្រលាញ់កូន ហើយដល់ថ្ងៃដែលគេចាក់ចេញក៏ព្រោះតែគេស្រលាញ់កូនដែរ
@
ប៉ាបានសួររឿងអីខ្លះដែរពីចែកេសី?
@
ប៉ាមិនដឹងរឿងអីច្រើនទេ គ្រាន់ដឹងថាគេឈឺខ្លាំងស្ទើស្លាប់ក៏ព្រោះតែកូនវៃគេ ណាមួយគេចេញទៅលេងស្រុកប្រហែលជាទៅលែងមកវិញក៏ថាបានដែរ ព្រោះជំងឺគេមើលមិនជាទេ
@
ជំងឺមើលមិនជា?
@
បងស្រីគេនិយាយប្រាប់ប៉ាគ្រប់រឿងព្រោះមិនចង់អោយប៉ាយល់ច្រឡំលើប្អូនគេហើយទៅរករឿងប្អូនរបស់គេ តែរឿងប្អូនគេឈឺធ្ងន់គេដូចជាព្យាយាមលាក់បាំងវាព្រោះពេលដែលប៉ាសួរនាំថាចង់ជួយគេយកនេត្រាទៅពេទ្យដើម្បីព្យាបាលគេបានត្រឹមតែយំនិងបដិសេធន៍បំណងប៉ា
@
ប៉ា! តែហេតុអីគេមិនប្រាប់រឿងនិងមកញុំចឹង
@
ប៉ាមិនដឹងទេទាល់កូនសួរគេដោយផ្ទាល់ហើយ
@
បាតប៉ា
@
នឹងហើយប៉ាមានរឿងតែប៉ុន្នឹងឯងចង់ប្រាប់កូន ឥឡូវដល់ពេលកូនគិតខ្លួនឯងហើយថាត្រូវធ្វើយ៉ាងមិចបន្តទៀត
@
បាតប៉ា
(
ក្រោយពីស្ដាប់ប៉ានិយាយចប់ខ្ញុំក៏សុំគាត់ចេញទៅក្រៅដើម្បីទៅជួបចែកេសីសួរនាំរឿងនេត្រា)
ម៉ោង៨ជាងខ្ញុំចូលទៅហាងកាហ្វេដែលនេត្រានិងកេសីធ្វើការ ពេលចូលទៅដលក្នុងហាងខ្ញុំសង្គេតឃើញថាមានសភាពស្ងប់ស្ងាត់ផ្លែកពីធម្មតា ប្រហែលមកពីអាកាស់ធាតុចុះត្រជាក់ខ្លាំងហើយបានជាមិនសូវមានមនុស្សចេញដើរហើឬមកផឹកកាហ្វេ ចែកេសីគ្រាន់តែឃើញខ្ញុំភ្លាមគាត់ញញឹមដាក់ខ្ញុំពភាយ ពេលឃើញស្នាមញញឹមរបស់គាត់ទើបខ្ញុំចាប់អារម្មណ៍ឃើញថាមុខមាត់គាត់នឹងនេត្រាពិតជាដូចគ្នាណាស់ ខ្ញុំក៏បានហៅកាហ្វេក្ដៅមួយកែវមកផឹកនិងរងចាំមើលអោយភ្ញៀវដែលមានតែពីរនាក់ចេញអោយអស់និងអាលទៅសួរនាំគាត់ពីរឿងនេត្រា
តែក្រោយពីគិតលុយអោយគេរួចរាល់ហើយមិនបាចខ្ញុំទៅសួរគាត់ទេគឺចែកេសីគាត់ដើរមកដោយមានកាន់កែវកាហ្វេក្ដៅមួយកែវមកអង្គុយទល់មុខខ្ញុំតែម្ដង
@
យ៉ាងមិចដែរកាហ្វេឆ្ងាញ់អត់
@
បាតចែ ឆ្ងាញ់ណាស់
@
នេះជាស្នាដៃបុគ្គលិកបងដែលចេះឆុងពីការបង្ហាត់របស់នេត្រា(គាត់និយាយទាំងញញឹមតិចៗ)
@
បាត ចឹងបានរស់ជាតិដូចកាលនេត្រាឆុងអោញញុំណាស់


@ចាស់តែនេត្រាឆុងឆ្ងាញ់ជាង
@
និយាយចឹងចែតើចែអាចប្រាប់ញុំពីរឿងចែនិងនេត្រាអោយច្បាស់តិចបានអត់
@
ចង់ដឹងពីរឿងអីវិញ
@
រឿងទំនាក់ទំនងចែរនិងគេ
@អ៎ ដូចដែលចែប្រាប់ចឹង ចែនឹងនេត្រាជាបងប្អូនបង្កើតទេ អត់មានសង្សាអីទេ
@
ចុះថ្ងៃនោះមិចក៏គេកុហក់ចឹង
@
គឺព្រោះតែគេ.......កុំសួរនាំរឿងនឹងអីចែមិនចង់និយាយទេ(គាត់និយាយទាំងមុខស្រពោន)
@
មិចចឹងចែ នេះចែព្យាយាមលាក់បាំងដល់ណាទៀតចែចង់អោយញុំយល់ច្រឡំម្ដងទៀតមែន ញុំមិនចង់ខ្លាយជាមនុស្សដែលខុសម្ដងហើយម្ដងទៀតទេ ខ្ញុំដឹងថាខ្ញុំបានសងសឹកគេទាំងកំរោលហើយក៏ដឹងថាគេមិនស្អប់ញុំដែរតែចែអាចប្រាប់ការពិតមកញុំបានអត់
@
តែចែ......
@
ចែនេត្រាឈឺគឺមានចំនែកកំហុសដែលខ្ញុំបានធ្វើទៅលើគេ តើចែអាចទុកឱកាស់អោយខ្ញុំបានប៉ះពៅខ្លះបានអត់
@
ការពិតចែរដឹងថាឯងរតនានិងនេត្រាស្រលាញ់គ្នាហើយម្នាក់ៗមិនចង់បែកបាក់គ្នាទេ តែនិស្ស័យស្នេហាពួកឯងមិនអាចទៅមុខបានទេ.......
@
ចែ ចំពោះញុំ ញុំមិនដែលខ្វល់រឿងគេពេបជ្រាយថាញុំជាមនុស្សបែបណានោះទេ ហើយប៉ាម៉ាក់ញុមក៏មិនជំទាស់រៀងនេះដែរ សុំត្រឹមតែអាចផ្ដល់ក្ដីសុខជូនចំពោះមនុស្សដែលញុំស្រលាញ់និងបានរួមរស់ជាមួយគេគឺគ្រប់គ្រាន់ហើយ
@
មិនមែនរឿងស្នេហារបស់ពួកឯងត្រូវគេរើសអើងទេតែគឺរឿងដែលនេត្រានិងរតនាឯងគឺមិនអាចរស់នៅជាមួយគ្នាបានរហូតទេ(គាត់និយាយទាំងមានទឹកភ្នែកមកជាមួយផង)
@
ចែថាមិច! មិនអាចរស់នៅអី
@
អត់ទេចែ.....
@
កុំកុហក់ ចែប្រាប់ញុំតាមត្រង់មើលមានរឿងអីទៀត
@
គឺ...នេត្រា
@
នេត្រាកើតអីចែ(ខ្ញុំឈ្លីចសួរគាត់កាន់តែខ្លាំង)
@
នេត្រាជិតលាយើងរហូតហើយ
(
លឺពាក្យគាត់ភ្លាមខ្ញុំស្ទើតែគាំងបេះដូងទៅហើយតែក៏ខំទប់អារម្មណ៍សួរគាត់បន្ត)
@
ថាមិចគេលាយើងរហូត! ហេតុអីចែ?
@
នេត្រាសល់ពេលតែមួយអាទិត្រទៀតទេ គេនិងស្លាប់ហើយព្រោះជំងឺគេមើលមិនជាទេ
@
មិចនិងអាចទៅខ្ញុំវៃគេដល់ថ្នាក់ឈឺស្ទើស្លាប់មិចក៏គេ.......
@
អត់ទេមិនមែនមកពីរតនាឯងវៃគេទេ....
@
ចុះហេតុអីគេត្រូវស្លាប់ព្រោះជំងឺ
@
ការពិតនេត្រាមានជំងឺក្រិនថ្លើម ហើយវាបានកើតឡើងតាំងពីគេអាយុ១៧ឆ្នាំនិងរស់នៅសហរដ្ឋអាមេរិកម្លេះ ដោយសាតែគេមិនដែលប្រាប់ប៉ាម៉ាក់ពីជំងែរបស់គេទើបជំងឺចេះតែវិវត្តិទៅមុខរហូតដល់ដំណាក់កាលចុងក្រោយ ទើបប៉ាម៉ាក់ដឹងក៏យកគេទៅមន្ទីពេទ្យតែការព្យាបាលបានត្រឹមតែពន្យាពេលរងចាំការស្លាប់របស់គេប៉ុន្នោះព្រោះបើវះកាត់ថ្លើមគឺ

សង្ឃឹមមិនដល់៥%ផង ព្រោះថ្លើមគេមិនអាចព្យាបាលបានឡើយគឺទាល់តែមានថ្លើមល្អមួយយកមកដូរថ្លើមរបស់គេទើបគេអាចជាពីជំងឺនេះបាន ដោយអស់សង្ឃឹមពីការទន្ទឹងរងចាំការបរិចាក់ថ្លើមពីសប្បុរសជនគេក៏បានសុំម៉ាក់ប៉ាមករស់នៅស្រុកខ្មែរដើម្បីបានរស់នៅជាមួយយាយតានិងចែក្នុងជីវិតចុងក្រោយរបស់គេ ដោយមានថ្នាំជំនួយពីពេទ្យមករហូតទើបគេអាចបន្តជីវិតគេបានជាងពីរឆ្នាំបន្តទៀតនៅស្រុកយើងនេះ ក្រោយពីរស់នៅជាមួយតាយាយនៅស្រុកបានមួយឆ្នាំគេក៏សាក់ល្បងចង់រស់នៅជីវិតឯកជនម្នាក់ឯងម្ដងទើបគេសុំយាយតាមករស់នៅក្រុងបាត់ដំបងនេះ ហើយក៏ចូលសុំវត្តដើម្បី
ស្នាក់នៅដោយយកលេះបន្តការរៀនសូត្រ ចែក៏បានហៅគេមកនៅក្នុងហាងជាមួយចែរដែតែគេបដិសេធន៍ព្រោះគេថាគេមិនចូលចិត្តកន្លែងអ៊ូអរមនុស្សច្រើនទេ តែតាមចែគិតព្រោះតែគេមិនចង់អោយសមាជិកគ្រួសារណាម្នាក់ឃើញពីស្ថានភាពជំងឺគេដែលកាន់តែដុនដាប់ប៉ុន្នោះបើទោះបីជាម៉ាក់ប៉ាយ៉ាយតាបងប្អូនរួមទាំងចែផង ទើបគេសម្រេចចិត្តបែបនេះ ហេតុតែគេស្នាក់នៅវត្ត តែគេតែងតែមកលេងចែជារៀងរាល់យប់ហើយក៏បានបង្ហាត់បុគ្គលិកនៅទីនេះពីរបៀបឆុងកាហ្វេបែបពួកបច្ចឹមប្រទេសផងដែរព្រោះគេក៏ជំនាញឆុងកាហ្វេដែរកាលពីគេនៅសហរដ្ឋអាមេរិកនោះ ក្រោយមកគេក៏បានចូលរៀននៅសកលវិទ្យាល័យជាមួយរតនាឯង ថ្ងៃដែលគេចូលរៀនដំបូងគេបានមកប្រាប់ចែថាគេបានចាប់អារម្មណ៍លើមនុស្សម្នាក់គឺរតនាឯងតែកាលនោះគេមិនបានប្រាប់ចែទេថារតនាឯងជាមនុស្សប្រុសក្រោយមកគេចេះតែនិយាយប្រាបចែរហូតពីរឿងគេលង់ស្រលាញ់រតណាឯង និងទំនាក់ទំនងគេនិងរតនាកាន់តែល្អ តែថ្ងៃមួយស្រាប់តែអាការះជំងឺគេធ្វើទុក្ខកាន់តែខ្លាំង ក្រោយពីអោយពេទ្យពិនិត្រហើយទើបចែដឹងថាគេមិនអាចរស់ផុតពីរខែទៀតទេ ដូច្នេះហើយព្រោះតែគេមិនចង់អោយនេត្រាឯងយុំខូចចិត្តយូព្រោះការបាត់បង់គេទើបយប់ថ្ងៃនោះគេក៏បានសុំចែអោយជួយសម្ដែងល្ខោនធ្វើជាសង្សាគេ ចែក៏ធ្វើទាំងបង្ខំចិត្តទៅ
@
គេអាចរស់បានដល់ទៅបីខែទៀតតែអាឡូវទើបផុតមួយខែតើមិចក៏ចែថានៅសល់មួយអាទិត្រទៀតគេត្រូវស្លាប់
@
បើតាមសភាពជំងឺរបស់គេគឺនៅសល់ពីរខែទៀតមែន តែកាលនោះដោយសាតែរតនាឯងវៃគេត្រូវចំថ្លើមទើបធ្វើអោយវាកាន់តែធ្ងន់ធ្ងរជាងការគិតទុក
(
ក្រោយពីលឺគាត់និយាយពាក្យនេះបេះដូងខ្ញុំដូចត្រូវបានគេជាន់បំបែកចឹង ខ្ញុំពិតជាបានសាងកំហុសយ៉ាងធំពិតមែន)
@
ការពិតរឿងទាំងអស់នេះនេត្រាសុំមិនអោយបងនិយាយប្រាប់ឯងទេ សូម្បីតែពេលដែលគេណាត់ជួបរតនាឯងជាលើកចុងក្រោយដើម្បីសុំទោសនោះក៏គេហាមបងមិនអោយនិយាយដែរ គឺគេគ្រាន់តែចង់ឃើញស្នាមញញឹមរបស់រតនាជាលើកចុងក្រោយក្នុងជីវិតគេប៉ុន្នឹងឯង គេនិងលាក់វារហូតដល់ថ្ងៃគេស្លាប់ តែទីបញ្ចប់រតនានៅតែមិនផ្ដល់ឱកាស់អោយគេដដែលទើបគេខ្ចីទូរស័ព្ទចែរផ្ញើរសាទៅរតនាឯងលាគ្នាជាលើកចុងក្រោយមុននឹងគេត្រឡប់ទៅស្លាប់នៅផ្ទះតាយាយ
(
ចែកេសីនិយាយទាំងទឹកភ្នែកហូរហាមខ្ញុំក៏មិនអាចទប់ទឹកភ្នែកបានដែរខ្ញុំសោកស្ដាយណាស់ដែលបានបង្កើតកំហុសដ៏ធំបែបនេះ)។
ខ្ញុំក៏បានសួរគាត់ពីផ្ទះរបស់តាយាយដើម្បីទៅជួបគេជាលើកចុងក្រោយទើបខ្ញុំលាចែកេសីត្រឡប់មក់ផ្ទះវិញ។
មកដល់ផ្ទះខ្ញុំចាប់ផ្ដើមនឹកដល់អតីតដែលខ្ញុំបានធ្វើទៅលើនេត្រាទឹកភ្នែកខ្ញុំហូរមកដូចទន្លេនាំទឹកទៅកាន់សមុទ្យម្ដងទៀតហើយតែហូរលើកនេះមិនមែនព្រោះចិត្តស្អប់គេដូចពេលមុនទេ គឺព្រោះតែវិប្បដិសារីដែលខ្ញុំបានធ្វើទៅលើគេមិនគួរណាខ្ញុំមិនបានគិតទៅធ្វើលើគេបែបនេះសោះ ខ្ញុំនឹកឃើញដល់កាលពីចូលរៀនដំបូងដែលគេតែងតែញញឹមដាក់ខ្ញុំយ៉ាងអស់ពីបេះដូងតែបែជាបាននៅការស្អប់ពីខ្ញុំទៅវិញ នឹកឃើញកាយវិការគេយ៉ាងរស់រវើកកាលឡើងធ្វើបទបង្ហាញមេរៀន នឹកឃើញកាលខ្លួនឯងនិយាយឌឺអោយគេនៅលើឡានទៅដើរលេងតែគេនៅតែញញឹមមកកាន់ខ្ញុំ នឹកឃើញកាលចុះពីជ្រោះអូជាំដែលខ្ញុំចុះទាំងញ័រខ្លួនហើយនេត្រាបានជួយខ្ញុំរហូតតែពេលចុះដល់ក្រោមសូម្បីតែពាក្យអរគុណមួយមាត់

ក៏ខ្ញុំមិននិយាយទៅកាន់គេផង នឹកឃើញដល់កាលពីគេផ្លុំខ្លុយបណ្ដើរមើលមកមុខខ្ញុំ ញញឹមមកកាន់ខ្ញុំបណ្ដើរ ឬតតែធ្វើអោយខ្ញុំនឹកស្រណោះរូបគេទឹកភ្នែកក៏កាន់តែហូរធ្លាក់មក នឹកឃើញកាលពីគេមកប្រឡងគេតែងតែញញឹមដាក់ខ្ញុំជានិច្ច តែខ្ញុំសូម្បីតែនិយាយពាក្យគួរសំទៅកាន់គេក៏មិនបានផងកុំថាឡើយញញឹមតប សូម្បីតែពេលដែលគេឈរពីចម្ងាយគ្រាន់តែឃើញខ្ញុំភ្លាមគេញញឹមមកកាន់ខ្ញុំដោយបេះដូងដ៏ស្មោះសរគ្មានលាក់ពុត តែហេតុអីបានជាខ្ញុំសូម្បីតែការផ្ដល់ភាព
សប្បាយរីករាយតាមទឹកមុខជាលើកចុងក្រោយអោយគេក៏ខ្ញុំធ្វើមិនបាន ហើយជាពិសេសពេលដែលទៅជួបគេនៅហាងកាហ្វេជាលើកចុងក្រោយ ទាំងដឹងថាស្ថានភាពគេកំពង់តែឈឺធ្ងន់ហើយគ្រាន់តែឃើញខ្ញុំក៏ស្ទុះរត់ចេញមករកទាំងមិនគិតពីសុខភាពផ្ទាល់ខ្លួនរហូតដល់ដួលទៅនឹងឥដ្ឋការូក៏ខ្ញុំនៅតែធ្វើចិត្តដាច់មិនខ្ចីទៅលើកគេ ហើយជិះម៉ូតូចេញធ្វើព្រងើយ ហេតុអីក៏ខ្ញុំអាក្រក់ម្លេះ នឹកដល់រឿងទាំងនេះទឹកភ្នែកខ្ញុំទប់មិនជាប់ឡើយហើយឆ្ងល់ថាហេតុអីខ្ញុំក្លាយជាមនុស្សអាត្មានិយម មិនគិតពីសេចក្ដីល្អដែលគេធ្វើមកលើខ្លួនសោះចឹង ក្នុងចិត្តបែរជាមានតែគុំនំទៅកាន់មនសុ្សដែលស្រលាញ់ខ្លួនស្ទើស្លាប់ទៅវិញ ហេតុអីក៏ខ្ញុំក្លាយជាមនុស្សបែបនេះបើកុំតែម៉ាក់ប៉ាឃាត់កុំអីខ្ញុំនឹងទៅជួបគេភ្លាមៗ ទៅជួបគេទាំងយប់ ដើម្បីសុំទោសគេគ្រប់រឿងដែលខ្ញុំធ្វើ គ្រប់រឿងដែលខ្ញុំយល់ខុសទៅលើគេ ហើយនិងផ្ដល់នៅស្នាមញញឹមដែលគេចង់បានលុះដល់វិនាទីចុងក្រោយនៃជីវិតគេ ហើយខ្ញុំនិងមិនចាក់ចោលគេទៅទីណាឡើយ ។
ម៉ោងខ្ទង់៩ព្រឹកស្រាប់តែខ្ញុំភ្ញាក់ឡើងដោយឃើញម៉ាក់កំពង់តែអង្គុយនៅនឹងក្បែរខ្ញុំ
@
មិចភ្ញាក់ហើយអី
@
ម៉ាក់ម៉ោងប៉ុន្នានហើយ
@
ម៉ោង១០អាឡូវហើយ
@
ម៉ោង១០! ម៉ាក់មិចម៉ាក់អត់ដាស់ខ្ញុំចឹង
@
យប់មិញកូនយុំទាល់តែដល់ម៉ោង៤ជាងទើបដេកលក់ម៉ាក់មិចនិងអាចដាស់កូនពីព្រលឹមបានទៅ
@
ម៉ាក់ញុំងូតទឹកងូតអីសិន
@
អឺម៉ាក់ទៅក្រោមហើយ មើលងូតទឹកងូតអីអោយហើយទៅ អាលនិងទៅហូបបាយ
@
បាទម៉ាក់
(
ក្រោយពីងូតទឹករួចហើយខ្ញុំក៏ចុះទៅក្រោមយ៉ាងលឿនក៏ហ្វាក់អឺនិងគារ៉ុងនៅចាំខាងក្រោមស្រាប់ ម៉ាក់ប្រាប់ថាគាត់ខ្លាចខ្ញុំទៅបវេលម្នាក់ឯងវង្វេងរកផ្ទះតារបស់នេត្រាមិនឃើញ ទើបហៅគារ៉ុងអោយជូនទៅ ខ្ញុំក៏ប្រញាប់ហូបបាយហូបអី ហើយក៏ចេញឡានទៅពីនាក់គារ៉ុង មុនដំបូងខ្ញុំអោយគារ៉ុងជាអ្នកបើកតែព្រោះតែវាបើកយឺតពេក ពេលចេញផុតពីក្រុងខ្ញុំក៏ធ្វើជាអ្នកបើកម្ដង ជាធម្មតាពីក្រុងបាត់ដំបងទៅទីរួមស្រុកបវេលធ្វើដំណើរតាមឡានអាចនិងត្រូវចំណាយពេលប្រហែលជិត៤០នាទីដែរ តែដល់តែពេលនេះខ្ញុំបង្រួមពេលចំនេញបាន២០នាទីជាងឯណោះ ខ្ញុំបើកដោយល្បឿនលឿនខ្លាំងរហូតដល់គារ៉ុងវាថាអោយខ្ញុំ តែអត់ខ្វល់ទេព្រោះប្រញាប់ទៅជួបមនុស្សជាទីស្រលាញ់)
ពេលទៅដល់ទីរួមស្រុកបវេលខ្ញុំធ្វើដំណើរចុះទៅឃុំល្វាបន្តទៀតតែមិនដល់ភូមិល្វាទេ គឺចន្លោះពីបវេលទៅល្វា ទៅដល់ទីនោះខ្ញុំបានចុះសួរគេពីផ្ទះតារបស់នេត្រាគឺផ្ទះលោកតា.........ក្រោយមកយើងក៏បានរកឃើញផ្ទះនោះ ក្នុងសភាពផ្ទះធ្វើពីឈើខាងលើនិងចាក់ស៊ីមងត៍ខាងក្រោមមួយធំគួរសំ ដែលហុំព័ទ្ធទៅដោយដើមឈើហូបផ្លែជាច្រើនមានស្វាយដូងទឹកដោះជាដើមឡើងពេញជុំវិញផ្ទះ ពេលនោះខ្ញុំឃើញលោកតាម្នាក់អាយុ៧០ឆ្នាំជាងកំពង់តែអង្គុយមើលសៀវភៅធម៌នៅលើគ្រែក្រោមម្លប់ស្វាយ ហើយលោកយាយម្នាក់អាយុខ្ទង់៦០ឆ្នាំកំពង់តែរៀបចំពិសាបាយថ្ងៃត្រង់ក្បែរនោះដែរតែពុំ

ឃើញនេត្រាទេ។
ខ្ញុំក៏បានប្រាស្រ័យទាក់ទងសាក់សួរគាត់ពីរឿងផ្សេងៗមុននឹងចូលដល់រឿងនេត្រា គាត់ក៏បានសួរនាំយើងវិញថាត្រូវជាអ្វីនិងនេត្រា ខ្ញុំនិងគារ៉ុងក៏ប្រាប់ថាត្រូវជាមិត្តភក្តិ។ ក្រោយពីដឹងថាយើងជាមិត្តភក្តិរបស់នេត្រាគាត់ក៏បានទទួលរាក់ទាក់យើងយ៉ាងរីករាយ ភ្លាមនោះខ្ញុំក៏សួរគាត់ថានេត្រាទៅណាហើយ គាត់ប្រាប់ថានេត្រាទៅអង្គុយលេងនៅមាត់ស្ទឹងបាត់ហើយ ជួនជាពេលនោះដល់ពេលហូបបាយលោកយាយរៀបនិងទៅហៅនេត្រាខ្ញុំក៏បានសុំខ្លួនទៅជំនួសគាត់ ខ្ញុំដើរទៅកាត់ចំការក្រូចពោធិសាត់មួយខាងក្រោយផ្ទះប្រហែលជា១០០ម៉ែត្រក៏បានលឺសម្លេងខ្លុយមួយបន្លឺឡើងដែលខ្ញុំស្គាល់ស
ម្លេងច្បាស់ថាអ្នកដែលកំពង់ផ្លុំគឺនេត្រា ខ្ញុំក៏ដើរសម្ដៅទៅរកសំលេងខ្លុយនោះ គ្រាន់តែចេញផុតចម្កាខ្ញុំក៏ឃើញមនុស្សម្នាក់កំពង់អង្គុយលើគ្រែក្រោមម្លប់ដើមថ្ងាន់យ៉ាងធំមួយក្បែរមាត់ស្ទឹង ក្នុងសម្លៀកបំពាក់អាវយឺតស ខោខៅប៉ូយកំពង់តែផ្លុំខ្លុយមើលទៅទឹកស្ទឹងកំពង់ហូរយ៉ាងស្រង៉ូតស្រងាត់ម្នាក់ឯង ម្នាក់នោះគឺនេត្រា ឃើញទិដ្ឋភាពបែបនេះខ្ញុំស្ទើតែទប់ជំហរលេងជាប់ទៅហើយ ទឹកភ្នែកខ្ញុំក៏ចាប់ផ្ដើមហូរមកបណ្ដើរបណ្ដើរ ខ្ញុំដើរខិតជិតទៅកាន់គេក្នុងដំណើរមួយៗយ៉ាងស្ងាត់ ពេលទៅដល់ជិតខ្ញុំក៏អោបស្មាគេពីក្រោយទាំងទឹកភ្នែកហូរស្រក់តក់ទៅលើគេ ភ្លាមនោះគេក៏ភ្ញាក់តែក៏ត្រូវខ្ញុំចាប់អោបជាប់
@
កុំរើ បងមិនអាចរើផុតពីដៃរបស់អូនបានទៀតទេ
@
រតនា!(សម្លេងរាងភ្ញាក់របស់គេបានបន្លឺឡើង)
@
បាត គឺអូន! អូនមកហើយមកផ្ដល់ស្នាមញញឹមជូនបង!
@
រតនាហេតុអីក៏.....
@
កុំសួរ ទុកអោយអូនសួរបងវិញ! ហេតុអីក៏ទុកអូនចោលមកតែម្នាក់ឯង?
@
បងសុំទោសបងគ្មានចេតនាទេ បង....
@ធ្វើអោយអូនយល់ខុសលើបង ហើយបោះបង់អូនចោល រួចក៏រត់មកទីនេះម្នាក់ឯង​តើបងយល់ថាបងធ្វើចឹងអាចផ្ដល់ក្ដីសុខដល់អូនហើយអី
@បងសុំទោស រឿងជំងឺបងបងអាចប្រាប់មនុស្សជុំវិញបងបានទាំងអស់លើកលែងតែអូនម្នាក់ ព្រោះបើអោយអូនដឹងបងខ្លាច ខ្លាចថាបងមិនអាចទ្រាំមើលទឹកភ្នែកអូនហូរដោយសាបង ហើយបន្ទាប់មកបងក៏ត្រូវ...........(នេត្រានិយាយទាំងយកដៃគេមកកាន់លើដៃខ្ញុំ ហើយក៏មានទឹកភ្នែកហូរចេញមកផង ភ្លាមនោះដោយមិនចង់អោយគេនិយាយតទៅទៀតខ្ញុំក៏បាននិយាយកាត់គេភ្លាម)
@
បាត អូនក៏ដឹងដែរ កុំបន្តនិយាយអី(ខ្ញុំនិយាយកាត់គេព្រោះដឹងថាគេចង់និយាយអ្វី )អាចផ្លុំខ្លុយមួយបទ ជាបទដែលបងផ្លុំនៅលើប្រាសាទបាណន់អោយអូនស្ដាប់អោយចប់បានអត់
@
បានអោយតែអូនចង់ស្ដាប់ តែអោបបងពីក្រោយចឹងបងផ្លុំមិនកើតទេមកអង្គុយចុះមកអោយបងសុំកេងកើយភ្លៅអូនបណ្ដើរផ្លុំបណ្ដើរបានអត់
@
អឺ (ខ្ញុំក៏លេងនេត្រាពីរង្វង់ដៃហើយឡើងទៅអង្គុយសណ្ដូកជើងលើគ្រែ នេត្រាក៏ដាក់ក្បាលគេមកកើយលើភ្លៅរបស់ខ្ញុំ ពេលនោះខ្ញុំក៏បានឃើញមុខគេក្នុងសភាពជាអ្នកជំងឺហើយក៏នៅតែប្រឹងញញឹមយ៉ាងស្រស់មកកាន់ខ្ញុំទាំងទឹកភ្នែកនៅឡើយ)
(
នេត្រាផ្លុំខ្លុយបណ្ដើរញញឹមមកកាន់ខ្ញុំបណ្ដើរ ខ្ញុំបានយកដៃវែកសក់គេនិងស្ទៀបថ្ពាល់របស់គេលេង ដោយព្យាយាម

ទប់ទឹកភ្នែកមិនអោយហូរតក់មកលើមុខមនុស្សជាទីស្រលាញ់ឡើយ តែខ្ញុំទប់មិនជាប់សោះវានៅតែហូរចេញមកទាល់តែបាននេត្រាក៏បិតភ្នែកផ្លុំខ្លុយព្រោះគេមិនចង់ឃើញទឹកភ្នែកខ្ញុំទេ ខ្ញុំឃើញច្បាស់ណាស់ទឹកភ្នែកគេដែលកំពង់តែហូរចេញមកពីរត្របកភ្នែកដែលបានបិតរួចហើយនោះ មនុស្សដែលយំទាំងបិតភ្នែកតើគេឈឺចាប់ប៉ុន្នាទៅតែគេនៅតែទ្រាំរហូតដល់ផ្លុំចប់មួយបទទើបបើកភ្នែកឡើងញញឹមមកកាន់ខ្ញុំ ខ្ញុំក៏ខំញញឹមទៅកាន់គេវិញទាំងទឹកភ្នែក)
@
កើតទុក្ខរឿងអីបានយំបង្ហូរទឹកភ្នែកដាក់មុខបងចឹង(ខ្ញុំក៏យកដៃទៅជូតទឹកភ្នែកគេនិងទឹកភ្នែកខ្លួនឯងដែលស្រក់ទៅលើមុខគេ)
@
អត់កើតទុក្ខទេសប្បាយចិត្តតើ(ខ្ញុំនិយាយទាំងប្រឹងសើចទៅកាន់គេ)
@
ញញឹមចឹងទៅបានស្រស់
@
បាត
@
ហើយមិចបានមករកបងឃើញ
@
ចិត្តនឹក ចិត្តសុំទោស ចិត្តស្រលាញ់ជាអ្នកនាំផ្លូវអូនមក
@
ពិតមែន?
@
បាត
@ប៉ុន្នេះបងបិតភ្នែកជិតហើយ(គេនិយាយទាំងញញឹមយ៉ាងស្រស់មកកាន់ខ្ញុំវិញ)
@
អត់ទេអូនមិនអោយបងទៅចោលអូនទេ
@
បងថាលែងទេ បងមិនទៅណាចោលអូនទេ
@
នឹងហើយបងត្រូវតែរស់នៅជាមួយអូនជារៀងរហូត
@
បាត បានតើ
@
តើអូនអាចសួរមួយបានអត់
@
បាត
@
ហេតុអីមិនប្រាប់អូនពីដំបូងមក
@
ប្រាប់អូនតើបងអាចហាមាត់ប្រាប់អូនរបៀបមិចទៅ
@
ហេតុអី
@
មនុស្សដែលបងស្រលាញ់បងមិចនឹងអាចប្រាប់ការពិតអោយអូនពិបាក់ចិត្តជារៀងរហូតបានទៅ
@
ចឹងមុចក៏កាលនោះកុហក់អូនហើយរត់មកចាប់ម៉ូតូនិយាយបញ្ឍឺចិត្តអូនធ្វើអី
@
តើអោយបងថាយ៉ាងមិចទៅបងដឹងច្បាស់ថាអូនជាមនុស្សឈឺចាប់ហើយចាំវាជារៀងរហូត ដូច្នេះពេលដែលបងធ្វើចឹងបងដឹងថាអូននិងស្អប់បងឈប់ស្រលាញ់បងជាមិនខាន ហើយដែលបងទៅចាប់ម៉ូតូនិយាយបញ្ឍឺអូនព្រោះបងខ្លាចអូនខូចចិត្តហើយទៅសម្លាប់ខ្លួនទើបបងធ្វើចឹងទៅ
@
យល់ថាអូនហៀនសម្លាប់ខ្លួនដែរ
@
បាត(ស្នាមញញឹមបង្ហាញមកទៀតហើយ)
@
ហាសហា! ចុះមិចចុងក្រោយចង់ជួបអូនវិញ
@
ក្រោយពីបែកពីអូនបងដេកមិនលក់បក់មិនល្ហើយឡើយចង់និយាយជាមួយអូនចង់សាសងជាមួយអូនតែគ្មានឱកាស់ទេ កាលពីនៅក្នុងបាបងបានឃើញអូននៅទីនោះជាមួយគារ៉ុងដែរទើបបងធ្វើជាដើរចូលបន្ទប់ទឹកដើម្បីបញ្ឆោតអូនអោ

យទៅតាមហើយនិងអាលនិយាយសុំទោសអូនចង់សុំរាប់អានអូនមកធម្មតាវិញ តែអ្នកណាទៅដឹងគ្រាន់តែបងទាញអូនមកចូលក្នុងបន្ទប់មិនទាន់និងបាននិយាយអីផង ក៏ត្រូវអូនវៃយកៗទៅហើយ ហើយក្រោយមកបងមិនដឹងធ្វើយ៉ាងមិចដើម្បីបានជួបអូននិងនិយាយជាមួយអូនទើបបងធ្វើចឹងទៅ ដោយសុំត្រឹមតែជួបមុខអូនជាលើកចុងក្រោយប៉ុន្នឹងគឺគ្រប់គ្រាន់ហើយ
@អោយអូនសុំទោសផងដែលកាលនោះអូន.......
@បានហើយរឿងកន្លងផុតទៅហើយ ឈប់រំលឹកទៅ..................
(
ពួកយើងនិយាយសាសងគ្នាយ៉ាងយ៉ូទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ កាពិតបាត់យើងយូលោកយាយក៏មកតាមដែរតែឃើញយើងកំពង់អង្គុយនិយាយសាសងគ្នាគាត់មិនហៀនហៅទើបទុកឱកាស់ទៅ ថ្ងៃនោះខ្ញុំបានទេសុំម៉ាក់និងប៉ាសម្រាក់នៅទីនោះមួយយប់ ដោយយប់ឡើងយើងនាំគ្នាអង្គុយជុំវិញភ្នក់ភ្លើងអាំងភ្លើងបណ្ដើរស្ដាប់លោកតានេត្រានិយាយរឿងនិងប្រវត្តខ្លះៗបណ្ដើរ ពេលនោះទើបខ្ញុំដឹងឬតតែច្បាស់ថានេត្រាជាកូនពៅរបស់អនេកជនខ្មែរនៅសហរដ្ឋអាមេរិក គេនៅមានបងប្រុសស្រីពីរនាក់ទៀតដែលរស់នៅសហរដ្ឋអាមេរិក គេកើតនៅអាមេរិក ហើយធំធាត់នៅទីនោះ តែក៏ឧស្សាហ៍មកលេងយាយតាញឹកដែរ ហើយដោយសាឪពុកម្ដាយគេឧស្សាហ៍បង្ហាត់ភាសាខ្មែរដល់គេទើបគេអាចប្រើប្រាស់ភាសាខ្មែរដូចពលរដ្ឋខ្មែរទូទៅដែរ ហើយដោយសាតែគេមកលេងយាយតាម្ដងៗគេចង់តែរស់នៅទីនេះទើបមុនពេលដែលគេស្លាប់គេចង់មកស្លាប់នៅទីនេះដែរ ឯបងកេសីគាត់ជាកូនប្ដីមុនរបស់ម្ដាយនេត្រាហើយដោយសាគាត់មិនចង់រស់នៅអាមេរិកក៏សម្រេចចិត្តរស់នៅទីនេះជាមួយតានិងយាយ។ ពេលចូលសម្រាក់ខ្ញុំក៏ដេកជាមួយគេពីរនាក់ក្នុងបន្ទប់មួយ ខ្ញុំនិយាយជាមួយគេទាំងពេលខ្លះយើងមានទឹកភ្នែកពេលខ្លះក៏មានស្នាមញញឹមលាយឡំនឹងពាក្យសម្ដី
ខ្ញុំបានអោយយោបល់គេទៅពិនិត្យជំងឺនិងព្យាបាលនៅអាមេរិកទៅ ព្រោះទោះត្រូវវះកាត់ដែលសង្ឃឹមតែ៥%ក៏ត្រូវតែសាក់ល្បងដែរ វាគ្រាន់ជាងយើងនៅទីនេះដែលដឹងតែស្លាប់ដដែលៗ មុនដំបូងគេបដិសេធន៍ព្រោះគេមិនចង់ស្លាប់ដោយវិនាទីចុងក្រោយមិនបានឃើញមុខខ្ញុំឡើយ តែខ្ញុំបានប្រាប់គេថាបើគេនៅស្លាប់ទីនេះខ្ញុំនិងមានវិប្បដិសារីយ៍អស់មួយជីវិតដែលបានបង្កើតកំហុសដ៏ធំមួយស្មើរនិងបានសម្លាប់គេនោះ ក្រោយមកគេក៏យល់ព្រមទៅ។ លុះព្រឹកឡើងខ្ញុំគារ៉ុង

និងនេត្រាចេញដំនើរមកបាត់ដំបងវិញ តាមផ្លូវគារ៉ុងអ្នកបើកបរ ឯនេត្រានិងខ្ញុំអង្គុយនៅខាងក្រោយតាមផ្លូវយើងនិយាយលេងពីនេះពីនោះផង ញុំនំផង ថតរូបលេងផង ទាល់តែនេត្រាហត់រួចក៏គេងកើយស្មាខ្ញុំទៅ។ មកដល់បាត់ដំបងដោយនេត្រាគេទទូចអោយខ្ញុំកេងជាមួយគេខ្លាំងពេកខ្ញុំក៏ទុកគេអោយស្នាក់នៅជាមួយចែកេសីនៅហាងសិន ហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញដើម្បីប្រាប់ម៉ាក់ប៉ា លុះព្រលប់ឡើងខ្ញុំក៏ទៅហាងកាហ្វេដេកលេងជាមួយនឹងនេត្រាជាលើកចុងក្រោយមុនពេលដែលគេធ្វើការវះកាត់ យប់នោះជាយប់ដែលយើងសប្បាយរីករាយខ្លាំងមែនទេន តែក៏សោកសៅខ្លាំងណាស់ដែរ ព្រោះតែម្នាក់ៗខ្លាចថាថ្ងៃស្អែកយើងនឹងត្រូវបែកគ្នាជារៀងរហូត តែក៏គ្មានជម្រើសណាដែលល្អជាងនឹងឡើយ។
ស្អែកឡើងម៉ោងខ្ទង់៦ព្រឹកគារ៉ុងក៏ចេញឡានមកទទួលយើងយកទៅព្រលានយន្តហោះអន្តរជាតិ សៀមរៀប ដោយពេលនេះបងកេសីក៏ត្រូវទៅជាមួយនេត្រាដែរ ពីដំបូងខ្ញុំសុំខ្លួនជាអ្នកទៅជាមួយនេត្រាដើម្បីមើលថែគេ តែនេត្រាគេបដិសេធន៍ដាច់ខាត់ ព្រោះគេខ្លាចខ្ញុំទទួលយកការពិតមិនបាននៅពេលដែលលទ្ធផល់វះកាត់ត្រូវបរាជ័យ ។ ក្រោយពីចាំមើលយន្តហោះដែលគេជិះហោះចេញផុតពីដីហើយខ្ញុំនិងគារ៉ុងក៏ចេញឡានត្រឡប់មកបាត់ដំបងវិញ តាមផ្លូវគារ៉ុងបានហុចសំបុត្រមួយមកអោយខ្ញុំគេថានេត្រាវាផ្ញើរមកអោយខ្ញុំព្រោះវាមិនហៀនអោយខ្ញុំផ្ទាល់ដៃទេ ខ្លាចខ្ញុំហែកមើលភ្លាមៗនៅនិងមុខវា។
សូមរងចាំតានដានភាកបញ្ចប់!

No comments:

Post a Comment