Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី ៩=ភាគបញ្ចប់)

រឿង ឧត្តមស្នេហា

ភាគទី ៩=ភាគបញ្ចប់

និពន្ធដោយ នេត្រា 


ខ្ញុំក៏បានហែកសំបុត្រនោះមើល
រតនា សំណព្វចិត្តបង ពេលដែលអូនកំពង់តែមើលសំបុត្រនេះគឺបងកំពង់តែចាក់ឆ្ងាយពីអូនហើយបងដឹងថាអូនច្បាស់ជាបារម្មណ៍ច្បាស់ជាកើតទុកពីបងតែអូនត្រូវចាំពាក្យបងណា
clip_image001
🌿ពេលរៀនសូត្រកុំចង់ឈ្នះគេពេកបងដឹងថាកាលអូនប្រឹងរៀនឆ្នាំទី១ក៏ព្រោះតែចង់ឈ្នះបងតែប៉ុន្នឹងឯងដូច្នេះល្មមៗទៅបានហើយ ចង់ឈ្នះគេពេកធ្វើអោយជីវិតនេះហត់ណាស់
(
clip_image001🌿រស់នៅត្រូវចេះថែរក្សាសុខភាពផង បងធ្លាប់ប្រាប់អូនហើយ ថាគ្រែដែលថ្លៃជាងគេគឺគ្រែអ្នកជំងឺចឹងដាច់ខាតកុំអោយមានដំណឹងថាអូនចូលដេកពេទ្យណា ព្រោះបើអូនឈឺបងខ្លាចថានឹងគ្មានអ្នកណាមើលថែអូន ហើយកុំស្មានថាបងមិនដឹងពីដំណឹងអូនអោយសោះ គារ៉ុងជាកិញសំងាត់ដែលបងដាក់គេអោយនៅក្បែរអូនដើម្បីយកពត៌មានពីអូនមកប្រាប់បង
clip_image001🌿ដូចបងប្រាប់ចឹង កុំគិតរឿងលុយជារឿងសំខាន់ពេកអី សុខភាពសំខាន់ជាងលុឆ្ងាយណាស់ព្រោះពេលខ្លះលុយដូរយកសុខភាពមិនបានទេ
clip_image001🌿ឆាប់ចូលកេងផងកុំនៅដល់យប់ជ្រៅពេក
clip_image001🌿ពេលទៅស៊ីការមិត្តភក្តយល់ល្អអូនកុំផឹកអី ព្រោះតែអូនផឹកដឹងតែអូនដេកផ្ទះគេហើយរកផ្លូវមកផ្ទះវិញមិនឃើញទេ
clip_image001🌿កុំសស្លាក់សស្លើកធ្វើអីមិនចេះប្រយ័ត្នណាព្រោះវាអាចនិងធ្វើអោយអូនមានបញ្ហាធំក្នុងពេលណាមួយ
clip_image001🌿កុំចូលចិត្តអានប្រឡោមលោកពេកប្រយ័ត្នយំតាមសាច់រឿងធ្វើអោយអារម្មណ៍មិនល្អ
👨️‍clip_image002👨ក្នុងវង់ក្រចកលេខ១ដល់លេខ៦ជូនមនុស្សជាទីស្រលាញ់របស់អ្នកសរសេរទេ👨👨)
clip_image001
🌿ហើយកុំគិតថាបងនិងស្លាប់អីបើទោះជា%ដែលជោគជ័យតិចក៏ដោយក៏បងមិនងាយស្លាប់ដែរព្រោះជីវិតបងថ្លៃណាស់ លឺនៅអូនត្រូវតែរងចាំបងយ៉ាងយូ១ឆ្នាំមកត្រឡប់មកវិញហើយ តែបើដល់ពេលនោះអូនមិនឃើញបងត្រឡប់មករកអូនវិញទេ បងអនុញ្ញាតអោយអូនរកអ្នកថ្មីបានដើម្បីមកផ្សាស់បេះដូងដែលធ្លាប់ស្រលាញ់បង បងណែនាំអូននៅមនុស្សល្អម្នាក់ចុះ បងដឹងថាគារ៉ុងក៏មានចិត្តស្រលាញ់អូនដែរតែគ្រាន់តែវាមិនបង្ហាញព្រោះវាដឹងថាអូនមានបងរួចហើយ
clip_image001
🌿ត្រូវចាំពាក្យបងគ្រប់ម៉ាត់លឺនៅម្ចាស់បេះដូងបង
ពីបង នេត្រា ម្ចាស់មេះដូងបស់អូនតែម្នាក់!!
(ក្រោយពីអានសំបុត្រចប់ខ្ញុំទប់ទឹកភ្នែកលែងបានទៀតហើយនេះជាលើកទីមួយហើយដែលខ្ញុំយំខ្ញុំទន់ខ្សោយអោយគារ៉ុងវាឃើញ តែខ្ញុំគិតថានេះជាលើកចុងក្រោយដែលខ្ញុំយំដើម្បីនេត្រា ចាប់ពីស្អែកទៅខ្ញុំលេងយំទៀតហើយព្រោះលទ្ធផល់វះកាត់របស់នេត្រាមិនអាក្រក់ឡើយ កុំរំពឹងទុក្ខផ្ដេសផ្ដាស់)
ចាប់តាំងពីថ្ងៃនោះមកខ្ញុំបានខ្លាយជាមនុស្សថ្មីដែលរឹងមាំនិងមិនសូវដើរលេងឬនិយាយឥតប្រយោជន៍ច្រើនឡើយខ្ញុំរៀបចំខ្លួនអោយល្អគិតតែពីខំរៀននិងទន្ទឹងរងចាំផ្លូវរបស់នេត្រាប៉ុន្នោះ មួយអាទិត្រម្ដងខ្ញុំតែងតែទៅហាងការហ្វេរងចាំ


មើលដំណឹងនេត្រានឹងរំលឹកអនុស្សាវរីយ៍ដែលធ្លាប់អង្គុយផឹកកាហ្វេជាមួយគេ ពេលនឹកគេម្ដងៗខ្ញុំក៏ទាញទូរស័ព្ទមកមើលរូបភាពដែលបានថតលែងជាមួយគេនៅឡើឡាន និងទៅដើរលេងនៅកន្លែងដែលធ្លាប់ទៅជាមួយគេ ការទន្ទឹងដំណឹងពីគេគឺលទ្ធផល់មិនល្អឡើយ បាត់ដំណឹងទាំងអស់ ទាំងចែកេសីក៏មិនឃើញមកខ្មែរវិញ ទាំងគារ៉ុងក៏សុទ្ធតែមិនទទួលបានដំណឹពីនេត្រា។
ខ្ញុំចេះតែចាំគេរហូត រហូតដល់ពេលគម្រប់មួយឆ្នាំក៏នៅតែមិនឃើញគេមកវិញឡើយ ម្ដងនេះអារម្មណ៌ខ្ញុំចាប់ផ្ដើមភ័យព្រួយណាស់តែក៏មិនយំទៀតដែរ ខ្ញុំរៀនទទួលស្គាល់ពីលទ្ធផល់ដែលត្រូវបែកបណ្ដើរៗហើយ។
មួយឆ្នាំជាពីរឆ្នាំ ពីរឆ្នាំជាបីឆ្នាំ បីឆ្នាំជាបួនឆ្នាំ ចាំរហូតដល់ខ្ញុំរៀនចប់បរិញ្ញាប័ត្រ ក៏នូវតែមិនឃើញគេត្រឡប់មកវិញឡើយ រហូតដល់គារ៉ុងការប្រពន្ធហើយក៏ខ្ញុំនៅតែចាំគេរហូត ស្នេហាមួយនេះធ្វើអោយខ្ញុំចាំជារៀងរហូត គឺចាំនៅស្នាមញញឹមរបស់មនុស្សដែលខ្ញុំស្រលាញ់ជារៀងរហូត ខ្ញុំសន្យានឹងខ្លួនឯងដាច់ខាត់ខ្ញុំមិនបង្កើតស្នេហាម្ដងទៀតឡើយព្រោះខ្ញុំមិនចង់បង្កើតហើយបាត់បង់ម្ដងទៀតទេ មានតែម្ដងគឺគ្រប់គ្រាន់ហើយ។

ក្រោយពីបញ្ចប់បរិញ្ញាប័ត្រខ្ញុំក៏ដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនថ្មីមួយដែលទើបនិងបើកសាខានៅក្រុងបាត់ដំបងផ្នែកខាងអភិវឌ្ឍន៍វេបសាយ គ្រាន់តែខ្ញុំដាក់ពាក្យគឺគេទទួលយកតែម្ដងដោយមិនចាំបាច់ធ្វើតេស្តឬក៏សំភាស់អ្វីឡើយ ខ្ញុំក៏ឆ្ងល់ដែរតែប្រហែលជាមកពីគេដឹងថាសមទ្ធភាពខ្ញុំខ្លាំងតាមរយះប្រណិបត្រពិន្ទុហើយព្រោះខ្ញុំតែងតែបានក្រេឌីតខ្ពស់ជានិច្ចកាលពីនៅរៀន ទើបចូលបានស្រួលចឹង។ ខ្ញុំធ្វើនៅទីនេះបានជិតមួយខែក៏ត្រូវបានគេជ្រើសរើសអោយធ្វើបេសកកម្មជំនួសអោយសាខាថ្នាក់ខេត្តឡើងទៅប្រជុំនៅភ្នុំពេញដែលជាសាខាធំ ពេលទៅដល់ទើបខ្ញុំដឹងថាក្រុមហ៊ុននេះពិតជាធំមែនមានសាខាមកពីគ្រប់ខេត្តទូទាំងប្រទេសហើយក៏មានសាខានៅពាសពេញពិភពលោកដែរ ក្នុងការប្រជុំអ្នកដំណាងមកពីគ្រប់ខេត្តក្រុងបានមកជុំគ្នាអស់តែបែជាត្រូវចាំមនុស្សម្នាក់ ដែលជាមេធំក្ដាប់ក្រុមហ៊ុនក្នុងប្រទេសទាំងមូលទៅវិញ ម្នាក់ៗរអ៊ូគ្រប់គ្នាពីរឿងនេះតែក៏មិនហៀនលឺមាត់ខ្លាំងដែរ ប្រហែលជា១០នាទីទើបឃើញអាមេនោះដើរចូលមកសាលប្រជុំ។ គ្រាន់តែឃើញគេភ្លាមខ្ញុំស្ទើតែគាំងបេះដូងនៅនឹងមួយកន្លែងទៅហើយ មិចក៏អាចជាគេកើត ហេតុអីទៅក្នុងសាលប្រជុំខ្ញុំមិនសូវបានចាប់អារម្មណ៍និងអត្តន័យនិងខ្លឹមសាប្រជុំឡើយគឺគិតតែពីមើលមុខអាមេធំម្នាក់នោះឯង ពេលវានិយាយវាតែងតែដៀងមើលខ្ញុំហើយសើចដាក់ខ្ញុំរហូត ខ្ញុំនៅមិនទាន់ច្បាស់ថាអាម្នាក់នឹងជានេត្រាឬមិនមែនទេ តែក្រោយពីវានិយាយចប់ វាក៏ទុក្ខឪកាស់អោយតំណាងមកពីតាមខេត្តមានមតិយោបល់ ដោយគ្មានអ្នកណាហៀនមានមតិយោបល់ អាមេធំមួយនឹងវាក៏ចុចចំឈ្មោះតែម្ដង ដោយវាហៅឈ្មោះរបស់ខ្ញុំពេញមាត់អោយឡើងនិយាយបញ្ចេញមតិយោបល់ ពេលនោះទើបខ្ញុំដឹងច្បាស់ថាវាគឺជានេត្រាច្បាស់ណាស់ភ្លាមនោះកំហឹងរបស់ខ្ញុំដែលបានដេកសំងំអស់រាប់ឆ្នាំហើយក៏បានផ្ទះចេញមកខ្ញុំងើបឈរភ្លាមក៏និយាយទាំងទឹកភ្នែកភ្លាម
@ហើយទម្លាប់យើងចូលចិត្តយកអារម្មណ៍គេមកលេងសើចរបៀបនឹងអី ខ្ញុំជាវត្ថុលេងរបស់យើងមែន បានចង់ចេញក៏មិនប្រាប់ចូលមិនប្រាប់ចឹង ចាត់ទុកខ្ញុំជាស្អីអោយប្រាកដហ្អាស់ ខ្ញុំស្ដាយណាស់ដែរចំណាយពេលស្ទើតែកន្លះជីវិតរងចាំអ្នក មិនគួរណាចាំប៉ះមនុស្សរបៀបនេះសោះ ហើយឬតតែស្ដាយនោះគឺខួរក្បាលដែលមិនចេះចាំពីទង្វើរបស់អ្នកសោះ!!
ពេលលឺខ្ញុំនិយាយបែបនេះអ្នកដែលនៅក្នុងការប្រជុំទាំងអស់ចាប់ផ្ដើមមើលមកខ្ញុំនិងធ្វើមុងលីងឡង់ដាក់គ្នា ឯនេត្រាក៏មើលមុខខ្ញុំយ៉ាងចំឡែង។
បន្ទាប់ពីនិយាយចប់ខ្ញុំក៏ទាញសៀវភៅប្រជុំបោកនៅលើតុហើយក៏រត់ចេញមកក្រៅ ភ្លាមនោះនេត្រាបានប្រាប់អោយបិតអង្គប្រជុំហើយគេក៏រត់មកតាមខ្ញុំ


@រតនាឈប់សិន រតនា ស្ដាប់បងបកស្រាយសិន
@
កុំមកតាមខ្ញុំ ខ្ញុំស្អប់មនុស្សនិយាយហើយគ្មានទំនួលខុសត្រូវណាស់
(
ខ្ញុំក៏ប្រញាប់រត់ចូលក្នុងឡាន រៀបតែនឹងបរចេញហើយក៏ឃើញនេត្រាដែលរត់មកតាមក្រោយខ្ញុំដួលនៅនឹងជណ្ដើរចុះ មើលទៅគេដូចជាឈឺខ្លាំងណាស់ហើយគ្មានអ្នណាមកជួយគេសោះ ដោយទ្រាំមើលមិនបានខ្ញុំក៏ចេញពីឡានទៅលើក
គេវិញ តែទៅមិនទាន់និងដល់ផងគេក៏ស្ទុះងើបយ៉ាងលឿនមកអោបខ្ញុំយ៉ាងជាប់ ភា្លមនោះទើបខ្ញុំដឹងថាការពិតគេធ្វើល្បិចជាដួលសោះ ហើយក៏ខំរើចេញពីដៃគេតែមិនឈ្នះកំឡាំងគេប្រឹងអោបសោះ
@
កុំរើចេញអី អូនមិនអាចរើចេញពីរង្វង់ដៃបងទៀតទេ
@
ហេតុអីធ្វើចឹង(ខ្ញុំឈប់រើហើយសួរគេទាំងទឹកភ្នែក)
@
បងសុំទោស ដែលទុកអោយអូនរងចាំបងយូយ៉ាងនេះ
@
មិចក៏ធ្វើដាក់អូនចឹង
@
ឈប់យំទៅបងពិតជាសុំទោសមែន ចាប់ពីថ្ងៃនេះទៅបងមិនទៅណាចោលអូនទៀតទេ
(
ភ្លាមនោះអ្នកផ្សេងទៀតក៏រត់មកទាន់ឃើញនេត្រាកំពង់តែអោបខ្ញុំ ពួកគេក៏ស្រឡាំងកាំងគ្រប់គ្នា ឯខ្ញុំក៏ជូតទឹកភ្នែករួចនិយាយទៅកាន់គេ)
@
បានហើយប៉ុន្នឹងសិនហើយគេមកច្រើនណាស់
@
បងអត់លេងទេ បើអូនមិនទាន់ថាអធ្យាស្រ័យអោយបងទេនោះ
@
បានហើយខ្មាស់គេ
@
អត់ទេប្រាប់បងសិនមក
(
ដោយខ្មាស់គេពេកខ្ញុំក៏ប្រាប់គេថានឹងលើកលែងទោសអោយគេក្រោយពីស្ដាប់ខ្ញុំនិយាយហើយទើបគេលេងខ្ញុំហើយក៏ទាញសោឡានពីខ្ញុំរួចដឹកដៃខ្ញុំចូលឡាន ហើយគេក៏ចូលទៅធ្វើជាតាកុងបើកឡាន ដោយមិនខ្វល់ពីបុគ្គលិកផ្សេងៗកុំពង់ហៅឡើយ)
@
បងចង់នាំអូនទៅណានឹង(ខ្ញុំសួរគេទាំងងឿងឆ្ងល់)
@
ខ្លាចអូនថាមនុស្សច្រើនពេកខ្មាស់គេអី បងនាំអូនទៅកន្លែងមួយដែលគ្មានអ្នកណាផ្សេងក្រៅពីយើងពីរនាក់
(
គេនិយាយទាំងញញឹមមកកាន់ខ្ញុំបញ្ចេញមុខយ៉ាងស្រស់ស្អាត់ ហើយជាមុខដែលខ្ញុំរងចាំអស់រយះពេលជិត៤ឆ្នាំមកនេះ នៅតាមផ្លូវដៃម្ខាងគេកាន់ចង្កូតឡានបរទៅមុខដៃម្ខាងកាន់ក្ដោបម្រាមដៃរបស់ខ្ញុំយ៉ាងណែនប្រៀបដូចជាខ្លាចថាខ្ញុំនិងត្រូវរត់ឬបាត់បងទៅណាចឹងclip_image003👨️‍👨
បន្តិចក្រោយមកគេបរចូលទៅកាន់បូរីមួយកន្លែងរួចទើបអោយខ្ញុំចុះពីលើឡាន)
@
យកអូនមកកន្លែងណានឹង
@
កុំភ័យឆាប់ចុះមក! បងមិនយកអូនទៅរំលោភទេ
@
អឺបើហៀនធ្វើក៏អូនមិនអនុញ្ញាតដែរ រឿងចឹងៗចាំអូនស្លាប់សិនទើបអោយបងឯងធ្វើបាន(ខ្ញុំនិយាយបណ្ដើរនិងដើរតាមគេពីក្រោយបណ្ដើរ)
@
ចិត្តអាក្រក់ដាក់បងដល់ម្លឹងផង
@
ចិត្តអាក្រក់! ចេះនិយាយចេញដែរ! ត្រង់រឿងទៅចោលអូនបីបួនឆ្នាំមិនផ្ដល់ដំណឹងមកអោយអូនបានដឹង មិចមិនថ


អាក្រក់ជូជាតិដែរទៅ 
@អឺអង្គុយចុះសិនទៅកុំទាន់អាលជះកំហឹងមកបង បងទៅផ្លាស់ខោអាវនិងទេប្រាប់គេអោយរៀបចំកន្លែងប្រជុំមិញអោយល្អសិន (គេនិយាយបណ្ដើរដើរចូលទៅក្នុងបន្ទប់ដេកបណ្ដើរ ខ្ញុំបានមើលទៅក្នុងផ្ទះនេះឃើញថាមានរបៀបរៀបរយល្អណាស់ មានសាឡុង មានតុផ្កា មានទូដាក់សៀវភៅ មានទូរទស្សន៍ ហើយនឹងគ្រឿងសង្ហារឹមជាច្រើនទៀត តែភ្លាមនោះខ្ញុំក៏ឃើញមានផ្ទាំងសុំរូបថតបីបួនបុស្តិដែលធ្វើអោយខ្ញុំភ្ញាក់ក្រញាង គឺជារូបរបស់ខ្ញុំអង្គុយផឹកកាហ្វេនៅនឹងហាងក្នុងក្រុងបាត់ដំបង ហើយនឹងរូបដែលខ្ញុំឡើងទទួលសញ្ញាប័ត្រក្រោយពីបញ្ចប់បរិញ្ញាប័ត្រ........ខ្ញុំមិនអស់ចិត្តនឹងរូបទាំង
នេះសោះ ភ្លាមនោះនេត្រាក៏ដើរចេញមកវិញក្នុងសំលៀកបំពាក់ធម្មតា អាវកាក់ដៃខ្លីពណ៍ស និងខោខ្លីត្រឹមជង្គង់ គេដើរចេញមកភ្លាមក៏ញញឹមដាក់ខ្ញុំភ្លាម
@
ហើយអត់ផ្លាស់ខោអាវចេញទេអីសំណព្វចិត្តបង
@
កុំផ្ដូរប្រធានបទឆ្លើយនឹងសំនួរអូនសិន
@
អឺបានតែចាំម៉ាភ្លេតបងទៅយកភេសជ្ជះមកទទួលអូនសិន(គេក៏ដើរគិចទៅយកទឹកដោះគោជូពីរដបពីក្នុងទូទឹកកកនឹងទឹកមួយដបផងមកអោយខ្ញុំ រួចក៏អង្គុយចុះលើសាឡុងមើលមកខ្ញុំទាំងញញឹមពព្រាយទៀតហើយ)
@
ហើយក៏ចូលចិត្តលាក់បាំងនឹងអូនមេះ
@
លាក់បាំងអីគេ
@រូបថតនេះស្អីបានមកពីណា
@
ហ្អឺ....អង្គុយចុះសិនមកចាំបងប្រាប(គេនិយាយមិនទាន់និងចប់ផងក៏ទាញខ្ញុំអោយមកផ្ដេកលើផ្លូវគេតែម្ដង ខ្ញុំព្យាយាមរើដែរ តែរើមិនឈ្នះទេ បានត្រឹមសម្របតាមគេទៅ ក្រោយពីដាក់ខ្ញុំអោយកេងកើយផ្លូវគេហើយទើបគេនិយាយបណ្ដើរទាំងលេងមុខរបស់ខ្ញុំបណ្ដើរ)
@
កុំខឹងបងណា បងមិនចង់ធ្វើបែបនេះទេ តែដើម្បីអាណាគត់អូននឹងបង បងត្រូវតែធ្វើចឹង
@
ដើម្បីអនាគត់?
@
ហ្អឺ! ការពិតពេលដែលបងទៅអាមេរិកដើម្បីវះកាត់គាប់ជួនជាពេលនោះមានមនុស្សម្នាក់គេមានជំងឺបេះដូងធ្ងន់ធ្ងរក្បែរនឹងស្លាប់ទើបគេសម្រេចចិត្តបរិច្ចាកអវះយុវះរបស់គេជួយដល់អ្នកជំងឺផ្សេងទៀត ហើយបងក៏ទទួលបានការផ្ដូរថ្លើមថ្មីពីគេម្នាក់នោះទៅ។ ក្រោយពីផ្ដូរថ្លើមហើយបីខែជាងទើពបងអាចជាដូចធម្មតាតែក៏នៅតែថែរក្សាសុខភាពជាប្រចាំការពារខ្លាចមានភាពមិនប្រក្រតី ក្រោយមកដោយម៉ាក់ប៉ាបារម្ភពេកគាត់មិនអនុញ្ញាតអោយបងមកស្រុកខ្មែរម្នាក់ឯងឡើយទើបបងត្រូវរស់នៅទីនោះហើយចូលរៀនបរិញ្ញាប័ត្រនៅទីនោះទៅ
@
ហើយបងអត់មាននឹកមនុស្សម្នាក់ដែលរងចាំបងតាមពាក្យដែលបងសន្យាទេអីខ្ញុំសួរកេទាំងងឺយមើលមុខរបស់គេ គេឆ្លើយមកវិញដោយយកដៃមកច្បិចថ្ពាល់របស់ខ្ញុំផង
@
នឹកណាស់! នឹកខ្លាំងបំផុតហើយ តែបង មកមិនបានទេ បងរងចាំអោយអាការះបងជា១០០%សិនទើបបងមកជួបអូនបាន ហើយមួយឆ្នាំជាងក្រោយព្រោះតែនឹកអូននិងតាយាយពេកបងក៏មកលេងស្រុកខ្មែរដោយទៅសម្រាក់ផ្ទះតាយាយពីរបីយប់ទើបមករកអូន ពេលបងមកក្រុងបាត់ដំបងបងស្នាក់នៅនឹងហាងកាហ្វេដែលអូនចូលចិត្តចូលទៅផឹកនោះ តែបងហាមមិនអោយបុគ្គលិកណាម្នាក់លឺមាត់ឬនិយាយប្រាប់អូនឡើយ
@
ចិត្តដាច់ណាស់!
@
ពេលបងឃើញអូនចូលទៅផឹកកាហ្វេម្នាក់ឯងបងចង់ទៅអោប់អូននិយាយលេងជាមួយអូនបំផុតហើយ តែបងធ្វើមិន

បានទេ ព្រោះបើបងជួបអូននៅពេលនោះ បងគង់តែនឹងបែកអូនទៅសិក្សានៅអាមេរិកដដែល ទើបបងសម្រេចចិត្តមិនចេញទៅជួបអូនឡើយបានត្រឹមតែលួចមើលអូន និងថតរូបអូនទុកប៉ុន្នឹងឯង
@
ចុះរូបមួយនេះ (ខ្ញុំក៏បង្ហាញរូបដែលខ្ញុំកំពង់ទទួលសញ្ញាប័ត្របញ្ចប់បរិញ្ញា)
@
រូបនឹងក៏បងថតដោយផ្ទាល់ដៃដែរ ពេលនឹងគឺពេលដែលបងមកលេងស្រុកខ្មែរជាលើកទីពីរហើយក៏ចង់មកសុបប្រាយអូនដែរ តែដោយសាតែបងមិនហៀនជួបអូនម្ដងទៀតព្រោះបងមិនទាន់បញ្ចប់ការសិក្សាផ្ទាល់ខ្លួន និងមិនទាន់រៀបចំកន្លែងរស់នៅស្រុកខ្មែរបានស្រួលបួលទើបបងគេចមុខអូនជាលើកទីពីរ
@
បងធ្វើចឹងតើបងមិនខ្លាចខ្ញុំរងចាំបងយូពេកឬស្មានថាបងស្លាប់បាត់ ហើយទៅមានអ្នកថ្មីទេអី
@បងភ័យព្រួយណាស់ពីរឿងនេះ តែបងក៏ជឿជាក់លើមនុស្សដែលបងស្រលាញ់ថាគេមិនធ្វើចឹងទេ បងយល់ពីគេច្បាស់ណាស់
@
មកពីបងយល់ពីអូនច្បាស់បែបនេះហើយបានជាទុកអូនចោលក្នុងរយះពេលបីឆ្នាំជាងនឹងមែនអត់ មានដឹងពីអារម្មណ៍អូនដែលរងចាំបងឈឺចាប់ប៉ុន្នាអត់
@
បងដឹងថាអូនប្រាកដជាមិនសប្បាយចិត្តទេ តែបងគ្មានជម្រើសផ្សេងក្រៅពីធ្វើចឹងទេ តែចាប់ពីថ្ងៃនេះបងលែងចាក់ចេញពីអូនទៀតហើយ ហើយក៏មិនអោយអូននៅរងារម្នាក់ឯងទៀតដែរបងនិងយកអូនអោយមកនៅលើទ្រូងបងជារៀងរហូត មិនអោយអូនឃ្លាតឆ្ងាយឡើយ
@
ពិតមែន?
@
អរគុណដែលអូនមានស្នេហាដ៏ស្មោះសរមួយជូនបងហើយក៏អរគុណដែលអូនធ្វើអោយបងមានជីវិតដ៏មានក្ដីសុខដូចពេលនេះ
@
បើដឹងថាអូនមានគុណចឹងគួរណាតែអោយអ្វីអូនម្យ៉ាងជាការតបស្នងទើបត្រូវ
@
អឺភ្លេចអោយឆឹង! បងមានកាដូអោយអូនតើ
@
ពិតមែន?
@
អឺ អូនបិតភ្នែកសិនទៅ
@
បាត (ក្រោយពីខ្ញុំបិតភ្នែកស្រាប់តែនេត្រាគេអោនមុខមកបឺតមាត់របស់ខ្ញុំដោយមានជញ្ជៀនមួយនៅក្នុងមាត់ផង ខ្ញុំមិនរើទេបានត្រឹមបើកភ្នែកឡើងសំលឺងមើលភ្នែកគេដែលនៅក្បែរកៀកភ្នែកខ្ញុំបំផុតនោះ ក្រោយពីគេងើបមុខចេញពីមុខរបស់ខ្ញុំគេសើចហើយក៏និយាយឡើង)
@
នេះជាការដូដែលបងជូនអូន ហើយក៏ជាជំនូនសុំអូនរៀបការជាមួយបងដែរ
(
ភ្លាមនោះខ្ញុំមិនតបអ្វីទេបានត្រឹមតែងក់ក្បាលយល់ព្រមតាមសំណើរគេ ហើយគេក៏ស្ទុះមកបឺតមាត់ខ្ញុំជាលើកទីពីរ)
(នេះហើយជារឿងស្នេហារបស់ខ្ញុំ ស្នេហាដែលបានចាប់ផ្ដើមពីការស្អប់ ការខឹង ចងគុំនុំ ហើយក៏បានផ្លាស់ផ្ដូរទៅជាការស្រលាញ់ ការរងចាំ ការលះបង់ និងការផ្ដល់សេចក្ដីសុខអោយគ្នាទៅវិញទៅមក) ពេលខ្លះអត្តន័យស្នហាអ្នកក៏អាចនិងដូចរឿងស្នេហាខ្ញុំចឹងដែរគឺ "ព្រោះតែស្រលាញ់ទើបយើងត្រូវចាក់ចាញទាំងយំមិនចេញទឹកភ្នែក"៕៕

រឿង ឧត្តមស្នេហា ចប់ដោយបរិបូរណ៍

No comments:

Post a Comment