Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី​ ៣)

រឿង ឧត្តមស្នេហា

ភាគទី​ ៣


និពន្ធដោយ នេត្រា 



ភ្លេចៗបើកមួយអាទិត្រកន្លងផុតទៅ ពេលចូលរៀនក៏បានមកដល់ទៀតហើយខ្ញុំក៏បានទៅរៀនដូចធម្មតាតែស្ងាត់ណាស់ឆោមាស់ថ្មីនេះមិត្តរបស់ខ្ញុំមួយចំនួនរួមទាំងសិស្សខ្លះផងជាពិសេសស្រីៗបាននាំគ្នាឈប់រៀនបាត់ទៅហើយដោយមិនចាំបាច់រងចាំដល់លទ្ធផលឆមាសទី១ចេញផង ដោយភាគច្រើនពួកគេបានផ្លាស់ផ្ដូសាលា និងផ្ដូមុខជំនាញរៀន ព្រោះពួកគេរត់អត់រួច និងមុខជំនាញITនេះ កាលពីឆមាស១សិស្សខ្ទង់៤០នាក់តែដល់តែឆមាស២នៅសិស្សមិនដល់៣០នាក់ផង ក្នុងចំនោមមិត្តខ្ញុំនៅតែគារ៉ុងម្នាក់គត់ដែលបន្តរៀននៅទីនេះ ក្រៅពីនេះគេឈប់អស់ហើយ។ ហើយចំពោះនេត្រាវិញវានៅតែមករៀនដូចធម្មតាហើយខ្ញុំនិងវាក៏បាននិយាយគ្នាលេងមួយចំនួនដែរ តែវានៅតែមិនចោលចរិតមិនសូវលឺមាត់កនិងដដែល។
ក្រោយពីចូលរៀនបានមួយសប្ដាហ៍លទ្ធផល់ឆមាស១ក៏បានចេញមក ការទន្ទឹងរងចាំក៏ត្រូវបានបញ្ចប់ តែអ្វីដែលត្រូវនៅសល់គឺការមិនអស់ចិត្តទៅវិញ ព្រោះខ្ញុំសង្ឃឹមថាបានក្រេឌីតខ្ពស់កប់ក្នុងថ្នាក់បែទៅជាចាញ់នេត្រាទៅវិញ ដោយវាទទួលបានចំណាត់ថ្នាក់លេខមួយនិងលើសខ្ញុំស្ទើតែគ្រប់មុខ ហើយតាមពីក្រោយដោយគារ៉ុង និងបន្ទាប់ទើបដល់ខ្ញុំ ហេតុតែមិនធ្លាក់សូម្បីតែមួយមុខតែខ្ញុំពិតជាមិនអស់ចិត្តសោះ ហើយខ្ញុំបានទៅសុំការិយាល័យបូកសរ៉ុបពិន្ទុ ត្រួតពិនិត្រពិន្ទុរបស់ខ្ញុំនិងនេត្រាឡើងវិញតែលទ្ធផល់ដូចដែលបិតប្រកាស់ចឹង។ រៀនជាមួយគ្នាមួយឆមាសខ្ញុំពិតជាស្ទង់មិនដឹងថាវាខ្លាំងគ្រប់មុខចឹងទេព្រោះពេលរៀនវាមិនចេះលឺមាត់ឬតបសំនួរគ្រូសួរសោះ តែលទ្ធផលបែជាធ្វើអោយខ្ញុំហួសចិត្ត។ ក្រោយពីដឹងលទ្ធផលម្នាក់ៗបានសុំអោយនេត្រាធ្វើពិធីជប់លាងអប់អរដែលវាទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងថ្នាក់ តែវាបានបដិសេធន៍និងយក់លេះថាវាអត់មានលុយធ្វើទេ បើវាធ្វើទាល់តែមានអ្នកស្ពាន់សឺរ ។ ក្រោយមកយើងក៏បានជ្រើសរើសប្រធានថ្នាក់ម្ដងទៀតក្នុងឆោមាសថ្មីនេះ ខ្ញុំបានដល់បេក្ខភាពចេញព្រោះមានអារម្មណ៍ថាខ្មាស់គេដែលធ្វើជាមេគេគ្មានលទ្ធភាពដឹកនាំថ្នាក់និងសមទ្ធភាពរៀនសូត្រមិនដល់គេ គេក៏ជ្រើសរើសប្រធានថ្មីដោយម្នាក់ៗគាំទ្រអោយនេត្រាឡើងជាប្រធានតែវាក៏បដិសេធន៍មិនធ្វើទៀត ទើបដំណែងប្រធានថ្នាក់ធ្លាក់ទៅលើគារ៉ុងម្ដង។ ការសិក្សាចេះតែបន្តទៅមុខជានិច្ចហើយម្ដងនេះខ្ញុំឬតតែខំរៀនទ្វេឡើងព្រោះគ្មានមិត្តភក្តិនាំដើរលេងទៀតទេ ណាមួយខ្ញុំពិតជាមានបំណងចង់យកឈ្នះអានេត្រានិងណាស់។ ថ្ងៃមួយពេលដែលដល់រដូវបុណ្យជាតិ(បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ) ដោយសាយើងទំនេទាំងអស់គ្នាម៉ាក់ប៉ាខ្ញុំមានគម្រោងធ្វើបុណ្យកុសលនៅផ្ទះម្ដង ហើយកាលនោះខ្ញុំជាអ្នកទទួលភារកិច្ចទៅនិមន្តព្រះសង្ឃហើយដឹកជញ្ជូនលោកមកផ្ទះនិងត្រឡប់ទៅវត្តវិញ ពេលដែលខ្ញុំទៅនិមន្តលោកមកប្រារព្ធពិធីបុណ្យគាប់ជួនលោករវល់រៀបចំព្រះកាយខ្ញុំក៏បានឈ្លៀតដើរលេងក្នុងវត្តបន្តិចក៏បានឃើញនេត្រាវាស្លៀកខោខ្លីកីឡានិងអាវកាក់បញ្ចេញសាច់យ៉ាងឡូយហើយវាកំពង់តែអង្គុយចុចកុំព្យូទ័រ Mace_Book_Pro_Ratina បណ្ដើរនិងមានសៀវភៅពីរបីក្បាលនៅលើតុក្បែរនោះផងដែរភ្លាមនោះទើបខ្ញុំដឹងថាការពិតនេត្រាវាលាក់ពុតដល់ថ្នាក់និងសោះនៅក្នុងថ្នាក់វាធ្វើធម្មតាដូចជាមិនសូវខំប៉ាម៉ានទេតែដលតែនៅកន្កែងចេះ វារៀនងាប់ចោលចឹងហើយបានជាវាខ្លាំងជាងខ្ញុំនោះ ពេលខ្ញុំរៀបនិងដើរចេញហើយស្រាប់តែវាក្រលេកឃើញខ្ញុំ
៙អេរតនា! ទៅណានិង មកអង្គុយលេងសិន



(ហេតុតែមិនចង់អោយវាថោកខ្ញុំក៏ដើរទៅអង្គុយលេងជាមួយវាម៉ាភ្លេតទៅclip_image001😆clip_image001😆clip_image001😆)៙អរខ្ញុំមកដឹកលោកទៅសូត្រមន្ត
៙អរផ្ទះរតនាធ្វើបុណ្យអីហី
៙បាតម៉ាក់ប៉ាធ្វើបុណ្យសង្ឃទានហើយនេត្រាកំពង់ធ្វើអីនិង
៙អរមានធ្វើអីទេ អង្គុយមើលរឿងលេងតិច
៙មើលរឿងឬមើលមេរៀននិង
៙មើលមេរៀនបានម៉ាភ្លេតឈឺក្បាលពេកក៏មើលរឿងកំផ្លែងកំដរបរិយាកាស់តិចទៅ
៙វ៉ាវកុំភ្យូទ័រសុទ្ធតែលំដាប់កំពូលទៀតណហេតុតែគេ...................
៙ចង់មើលងាយមែននិង?clip_image002😜clip_image002😜កុំភ្យូទ័រនេះរបស់លោកតើ ខ្ញីលោកប្រើតិចនិង
៙អរស្មានរបស់នេត្រាអែងតើ អរនិយាយចឹងយប់នេះទំនេអត់ញុំចង់អញ្ជើញនេត្រាឯងទៅចូលរួមពិធីបុណ្យផ្ទះខ្ញុំតិចព្រោះ......
៙អឺអត់បានទេយប់ឡើងរវល់ហើយ
៙ស្អីគេclip_image003😨 បើខ្លាចលោកមិនអោយទៅចាំញុំសុំអោយ
៙អត់ទេ ញុំរវល់ធ្វើការយប់តើ ចឹងហើយបានអត់បានទៅ
៙ស្អីគេធ្វើការយប់ទៀតclip_image004😁clip_image004😁clip_image004😁clip_image004😁
៙បាតបើមិនចឹងអត់មានលទ្ធភាពផ្គត់ផ្គង់ខ្លួនទេ
៙ធ្វើដូចក្រណាស់ចឹងណា
៙អត់ធ្វើទេក្រមែនតើ
៙ហាស់ហា ហើយធ្វើការអីដែរយប់ឡើង
៙បាត ជាអ្នករត់តុនៅហាងកាហ្វេមួយ
៙ហាងណាដែរប្រាប់ផងបានអត់
៙មិចចង់ទៅមើលខ្ញុំធ្វើអ្នកបំរើមែន
៙កុំអគតិពេកញុំមិនអាក្រក់ដល់ម្លឹងទេ គ្រាន់ចង់ស្គាល់ហាងនិងប៉ុន្នឹងតើ
៙ថាលេងទេ ញុំធ្វើការនៅហាង@@@@@@@៙តស៊ូរសម្បើមណាស់ណ
៙ចឹងហើយជីវិតអ្នកក្រ មិនដូចរតនាទេ កើតមកលើគំនរទ្រព្យស្រាប់មិនហត់ខ្វាយខ្វល់ពីជីវភាពរស់នៅទេ គិតតែរឿងរៀនមួយមុខតែប៉ុន្នឹង
៙កុំចេះឌឺដងផ្លែផ្កានោះហើយ.......
(
ពេលយើងកំពង់និយាយគ្នាតេជគុណដែលត្រូវនិមន្តទៅសូត្រមន្តក៏មកហៅខ្ញុំ ព្រោះលោករៀបចំរួចហើយខ្ញុំក៏លានេត្រាត្រឡប់មកផ្ទះវិញ)
នៅតាមផ្លូវខ្ញុំបានសាក់សួរពត៌មាននេត្រាពីលោកបានមួយចំនួនដែរ លោកថានេត្រាជាអ្នកស្រុកបវេលវាជាក្មេងវត្តល្អណាស់ ហើយវាជាគ្រូបង្ហាត់គួរមុខវិជ្ជាគណិតនិងកុំព្យូទ័រ(Word Excell )ដល់លោកផងដែរ ខ្ញុំបានសួរពីក្រុមគ្រួសាវា លោកថាលោកដឹងមិនច្បាស់ទេព្រោះវាទើបមកនៅបានខ្ទង់កន្លះឆ្នាំនិងឯងហើយកាលពីវាមកនៅដំបូងគឺតាវាជាអ្នកនាំ

មកសុំលោកគ្រូចៅអធិការ ហើយវាកម្រនិយាយពីរឿងផ្ទាល់ខ្លួនវាប្រាប់អ្នកណាណាស់ តែលោកថាមើលទៅវាមិនទំនងជាកូនចៅអ្នកក្រក្រីអីទេព្រោះតាមរូបរាងពណ៌សម្បុរនិងរបៀបរបបក្នុងការរស់នៅរបស់វាសំតែជាកូនចៅអ្នកធូធា មានពូជអម្បូរម្នាក់។
ខ្ញុំបានសួរលោកទៀតថាពេលទំនេរពីរៀនវាចូលចិត្តធ្វើអីវិញ (កុំគិតផ្ដេសផ្ដាស់ដែរសួរសំនួរនិងព្រោះចង់ដឹងថាអាបិនិងវាខំរៀនប៉ុន្នាclip_image005😎clip_image005😎clip_image005😎)លោកប្រាប់ថាវាចូលចិត្តមើលសៀវភៅនិងស្ដាប់ចំរៀង ហើយកម្រឃើញវាសុំលោកចេញដើរលេងណាស់ហើយពេលទំនេរក្រោយពីជួយការងារវត្តឬថ្ងៃរសៀលវាចូលចិត្តទៅអង្គុយនៅសួនក្រោយវត្តម្នាក់ឯងបាចចំណីអោយត្រីនិងផ្លុំខ្លុយលេងណាស់។ ហើយលោកក៏សួរខ្ញុំវិញថាត្រូវជាមិចនិងវាបានចង់ដឹងរឿងវាម្លេះ ខ្ញុំប្រាប់ថាជាមិត្តរួមថ្នាក់និងវា ហើយឃើញវាមិនសូវចេះមាត់ករនិងជាសិស្សពូកែនៅក្នុងថ្នាក់ទើបចង់ដឹងពីវិធីរៀនរបស់វាខ្លះៗ។
ក្រោយពីដឹងពត៌មានវាខ្លះៗពីលោកមកខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌លើសកម្មភាពរបស់នេត្រា ជាពិសេសពេលរៀននិងទំនាក់ទំនងរវាងវានិងមនុស្សជុំវិញខ្លួន អាគាត់នេះនៅតែចឹងឯង ចរិតមុខងាប់មិនផ្ដូរទេទោះជាពេលខ្លះខ្ញុំធ្វើថោកនិយាយលេងរកវាមុនប៉ុន្នាក៏វាឆ្លើយតបបានតែម៉ាតិចៗនិង ហើយចាំតែសើចនិងឯង ក្នុងថ្នាក់បើកុំតែវាស្អាតនិងរៀនឆ្លាតម្លេះប្រហែលជាគ្មាននណារទៅចាប់អារម្មណ៍និយាយរកវាទេ បើរឿងសង្សាអីវិញខ្ញុំសង្គេតឃើញថាវាដូចជាគ្មានចេះបណ្ដើរស្រីណាម្នាក់ឬនិយាយលេងស្អីជាមួយស្រីៗសោះ មិនខ្វះទេស្រីស្អាតៗដែលហិចរកវាតែវាមិនដែលចេះលេបខាយលេងពាក្យសម្ដីឬនិយាយញែរតបទៅស្រីៗទាំងនោះផង ខុសគេតែវាទេ មួយថ្នាក់និងក្រៅពីវាទៅអាមួយណាក៏ដោយមិនថាប្រុសឬស្រីទេសុទ្ធតែមានHoneyរៀងៗខ្លួន។
ពេលមួយដោយចង់ដឹងពីអត្តចរិតពិតរបស់វាខ្លះៗខ្ញុំបានបបួលគារ៉ុងនិងមិត្តរួមថ្នាក់ពីរនាក់ទៀតទៅធ្វើអាសាញ់មិននៅហាងការហ្វេមួយដែលជាហាង់អានេត្រាវាធ្វើការ។ ពេលចូលទៅដល់ខ្ញុំឃើញនេត្រាវាកំពង់តែលើកការហ្វេទៅអោយភ្ញៀវគ្រាន់តែឃើញពួកខ្ញុំភ្លាមវាញញឹមយ៉ាងស្រស់មករកពួកយើងហើយប្រាប់អោយយើងចាំម៉ាភ្លេតចាំវាមកនិយាយលេងនិងយើង គ្រាន់តែឃើញវា គារ៉ុងនិងមិត្តពីរនាក់ទៀតវាស្រលាំងកាំងមិននឹកស្មានថាបានជួបនេត្រាវាធ្វើការនៅនិងសោះ ហើយវាសួរខ្ញុំថា ដឹងថានេត្រាធ្វើការនៅនិងមែនបានបបួលពួកវាមកហាងនិង ខ្ញុំតបថាអត់ទេចៃដន្នទេ គារ៉ុងវាតបថាមិនអីទេវាស្មានតែខ្ញុំនិងចង់មកធ្វើបាបអានេត្រាដល់កន្លែងធ្វើការតើ ហាស់ហាខ្ញុំប្រាប់វាថាកុំមើលអញក្នុងផ្លូវអាក្រក់ពែក។ ពេលយើងកំពង់និយាយគ្នានេត្រាក៏ដើរចូលមកវាយកមីនុយមកអោយយើងហើយអោយយើងកាហ្មង់កាហ្វេរៀងៗខ្លួនរួចសួរយើង
៙អឺហើយខ្យល់អីបានបក់ពួកយើងអោយចូលមកហាងនិងនាគ
(
ខ្ញុំរៀបនិងឆ្លើយតែគារ៉ុងវាតបមុនបាត់ហើយ)
៙អឺរតនាវាបបួលយើងមកធ្វើអាសាញ់មិននៅនិងនិងណា ហើយនេត្រាឯងធ្វើការនៅនិងអី
៙អរចឹងទេអីclip_image006😂clip_image006😂clip_image006😂ស្មានតែមកលេងញុំតើនាគ អឺនិងហើយញុំធ្វើការផាតថាមនៅហាងនេះឯងហើយយើងមកនិងគិតថាចង់ផឹងអីដែរនិង ហាងញុំនេះកាហ្វេឆ្ងាញ់ណាស់ហើយបើសម្រាប់ពួកយើងអញ្ជើញមកថ្ងៃនេះញុំអត់គិតលុយទេចង់ផឹកអីអាចកាហ្មងបានតាមចិត្តចាត់ទុកថាញុំអញ្ជើញយើងមកភ្លក់រស់ជាតិកាហ្វេនៅទីនេះម្ដងចុះ
៙អឺប៉ាវពួកខ្ញុំចឹងប្រយ័ត្នបើកប្រាក់ខែមិនសល់លុយទៅclip_image006😂clip_image006😂 (មិត្តខ្ញុំពីរនាក់ទៀតនិយាយឡើងជារបៀបកំផ្លែងលេង ដាក់នេត្រា)


៙អត់អីទេចាត់ទុកថាញុំអញ្ចើញយើងម្ដងចុះកុំក្រែងចិត្តអី
៙យីទៅខ្វល់អីងាយបានគេហៅអោយផឹកហ្រ្វ៊ីៗចឹងអី មើលហុចមីនុយមកនេះមើ ចាំមើលខ្ញុំរកកាហ្វេណាដែរល្បីថាឆ្ងាញ់ជាងគេនិងមកផឹកម្ដងមើលចាំមើលវាឆ្ងាញ់ដូចមាត់អ្នកខ្លះថាអត់(ខ្ញុំតប)
នេត្រាពេលលឺចឹងវាក៏សើចញឹមៗ
៙អឺបានជួបនេត្រានៅនិងស្រួលហើយនិងអាងពឹងអោយមកជួយធ្វើអាសាញ់មិនពួកយើងតិច(មិត្តខ្ញុំវានិយាយ)
៙ហាស់ហាមានពេលមកដែរអី មិនឃើញភ្ញៀវគេចាំកាហ្វេគ្រប់តុទេអី ខ្ញុំតប
៙អត់អីទេបើត្រូវការខ្ញុំជួយបាន មិចខ្ញុំអាចរួមតុផងបានអត់
៙មានអីប្រញាប់តិចមកចឹង(គារ៉ុងវាតប)
ក្រោយពីយើងកុហ្មង់រួចរាល់អស់ហើយនេត្រាវាក៏ទៅនិយាយជាមួយអ្នកឆុងកាហ្វេខ្ញុំឃើញវានិយាយជាមួយគេបួនប្រាំមាត់រួចហើយក៏ដើរចូលទៅបន្ទប់ខាងក្នុង ពេលចេញមកវិញវាដោះសម្លៀកបំពាក់អ្នកលើកកាហ្វេអស់បាត់ទៅហើយ នៅតែខោអាវធម្មតា (មើលទៅអាគាត់និងចង់ពាក់ខោអាវស្អីក៏ស្អាត់ដែរ) រួចវាក៏មកអង្គុយលេងជាមួយយើងនិងជួយធ្វើអាសាញ់មិនអោយយើងផងដែរ មួយសន្ទុះទើបឃើញអ្នកផ្សេងទៀតលើកកាហ្វេមកអោយយើងនិងមានចំណែករបស់អានេត្រាមួយកែវដែរ។ ពេលកំពង់ធ្វើអាសាញមិនខ្ញុំចាប់អារម្មណ៍ថានេត្រាវាពូកែធ្វើណាស់ទាំងការរៀបចំសៀវភៅ រៀបចំស្លាយ និងគំរោងសំនួរចម្លើយដែលនិងត្រៀមទុកពេលធ្វើបទបង្ហាញ ទោះជាវាមិនមែនជាក្រុមរបស់យើងតែមើលទៅវាដូចជាមានចិត្តចង់ជួយយើងខ្លាំងណាស់និងដូចជាដឹងច្បាស់ណាស់ពីប្រធានបទរបស់ក្រុមយើងនិងជួយផ្ដល់ជាយោបល់និងឯកាសារមួយចំនួនផងដែរ។ ពីរម៉ោងក្រោយមកយើងក៏បានធ្វើរួចរាល់ហើយក៏ដល់ពេលត្រឡប់ទៅផ្ទះរៀងៗខ្លួន ពួកយើងក៏សុំលានេត្រាមកមុនព្រោះនេត្រាវានៅមិនទាន់ដល់ម៉ោងចេញនៅឡើយទេ។
ចាប់ពីថ្ងៃនោះមកយប់ៗឡើងខ្ញុំចេះតែចង់ជិះកាត់ហាងកាហ្វេនេះណាស់ដោយពេលឆ្លងកាត់ម្ដងៗខ្ញុំឈ្លៀតមើលទៅខាងក្នុងហាងរកមើលអានេត្រាជួនកាលឃើញនេត្រាវាអង្គុយនិយាយលេងជាមួយនិងអ្នកឆុងកាហ្វេគ្នាវា មិនសូវជាឃើញវារដើរលើកការហ្វេរអោយគេទេ។ ថ្ងៃមួយខ្ញុំសម្រេចចិត្តថាទៅផឹកការហ្វេនៅហាងនិងម្នាក់ឯងម្ដងចង់ដឹងថានេត្រាវាហៀននិយាយលេងរកខ្ញុំអត់ពេលដែលអត់មានមិត្តផ្សេងទៀតនៅក្បែរចឹង។
ពេលខ្ញំចូលដល់ក្នុងហាងនេត្រាក្នុងឯកសណ្ឋានជាអ្នកលើកកាហ្វេវាកំពង់អង្គុយបែខ្នងនិយាយលេងជាមួយអ្នកគិតលុយរូបស្រស់ម្នាក់ពេលខ្ញុំដើរចូលទៅដល់អ្នកគិតលុយម្នាក់នោះបានប្រាប់នេត្រាអោយមករាក់ទាក់ខ្ញុំ គ្រាន់តែវាបែរមកវាធ្វើដូចស្រលាំងកាំង ហើយញញឹមដាក់ខ្ញុំរួចទើបសួរខ្ញុំ
៙ហ្អាក់ហើយមកតែឯងទេអី
៙បាត់ចង់មកផឹកកាហ្វេលេងតិច
៙ហើយអត់មានគ្នាកំដរនិយាយលេងចឹងផឹកមិចឆ្ងាញ់ទៅ
៙អត់អីទេផឹកលេងៗទៅ
៙ហាស់ហា ផ្លែកមែន អឺកុហ្មង់ទៅចឹងហើយទៅអង្គុយលេងខាងនោះទៅចាំខ្ញុំលើកទៅអោយអាឡូវហើយ
៙អឺអរគុណហើយ (ខ្ញុំក៏កាហ្មង់​ ខារាមេលហ្វ្រេប រួចដើរទៅអង្គុយនៅតុទំនេមួយ)
ពេលអង្គុយហើយខ្ញុំបែរទៅមើលនេត្រាឃើញវាចូលទៅក្រឡុកកាហ្វេដោយខ្លួនឯងវាធ្វើបណ្ដើរបែរមកមើលខ្ញុំបណ្ដើរហើយអោយតែឃើញមុខខ្ញុំដឹងតែវាញញឹមចឹងហ្មង ដល់តែអៀនពេកខ្ញុំលេងហៀនមើលមុខវា ក៏ទាញទូរស័ព្ទមកចុចនិងដាក់កាស់ស្ដាប់ចំរៀងលេង ស្ដាប់ចប់ពីរបីបទទើបនេត្រាវាលើកកាហ្វេមកអោយហើយឃើញវាកាន់ដល់ទៅពីរកែវនិង

មិនឃើញវាពាក់ឯកសណ្ឋានជាអ្នកលើកកាហ្វេទៀតទេ ពេលមកដល់,,,,,,,,,៙កាហ្វេមកដល់ហើយអញ្ចើញទាន(ខ្ញុំក៏ដកកាស់ចេញរួចតប)
៙អរគុណតែញុំយកតែមួយកែវតើមិចក៏.......
៙អរមួយកែវទៀតរបស់ខ្ញុំទេ មិចអាចអោយញុំចូលរួមអង្គុយតុជាមួយផងបានអត់
៙អឺមានអី (នេត្រាក៏អង្គុយទល់មុខខ្ញុំពេលទាញការហ្វេយកមកផឹកស្រាប់តែខ្ញុំឃើញកាហ្វេក្នុងកែវរបស់ខ្ញុំមានរូបក្បាលមនុស្សសើចclip_image007😀clip_image007😀ដូចរូបស្ទីកកើដែលនៅក្នុងទូរស័ព្ទចឹង)
៙អឺរួចចុះកាហ្វេនេះមិចមិនដូចលើកមុនចឹងមានកូឡើងចេញរូបអីណាទំនងផង
៙មិចដែរស្អាតអត់
៙ស្អាតអីគ្រាន់តែផ្លែកតិច
៙ហាស់ហា សាក់ភ្លក់តិចមើល
(
ខ្ញុំក៏ផឹកតិចទៅ)
៙រស់ជាតិមិចដែរ
៙អឺផ្លែកជាងលើកមុន
៙ឆ្ងាញ់ជាងលើកមុនមែន?៙អឺគ្រាន់បើជាងលើកមុន
៙ហាស់ហា ស្នាដៃអ្នកឆុងពិសេសចឹងអែង
៙ស្អីគេអ្នកឆុងពិសេសអីគេ
៙អឺកាហ្វេចឹងក្នុងហាងនេះទើបមានមួយកែវនិងអែងហើយមានតែរតនាឯងទេដែលជាភ្ញៀវដំបូងបានផឹកកាហ្វេដែលញុំឆុងផ្ទាល់ដៃនៅហាងនេះ
៙អីគេ នេត្រាឯងអ្នកឆុង
៙អឺញុំឆុងជាពិសេសសម្រាប់យើនិងឯង
៙ហាស់ហា ចឹងបានចឹង(បើដឹងចឹងមិនខ្ចីសរសើរទេ)
៙ចឹងមិច
៙មានមិចរស់ជាតិខុសប្រក្រតីនិងណា
៙ហាស់ហាចេះឌឺរទៀតទើបសរសើរមិញសោះនិងណា
៙អឺចុះមិញអត់ដឹងរឿង ហើយចេះឆុងដែរ
៙ចេះតើហើយចេះច្បាស់ទៀតផង
៙ញុំស្មានចេះតែលើកកាហ្វេតើ
៙យល់ច្រឡំហើយ ហើយថ្ងៃនេះមានរឿងអីមែនបានជាមកតែឯងចឹង
៙មានរឿងអី អផ្សុកចេះតែជីម៉ូតូដើរលេងទៅចៃដន្នមកដល់និងស្រាប់តែឃ្លានកាហ្វេក៏ចូលមកតាហ្មងទៅ
ហើយមិចញុំមកម្នាកឯងមានបញ្ហាដែរមែន
៙អត់ទេតែរាល់ដងដូចជាមិនសូវដើរតែឯងទើបឃើញថាផ្លែក


៙ស្អីគេចឹងសោះផ្លែកដែរ ហើយយើងអត់ខ្លាចគេថាអោយទេអីឡែងតែមកអង្គុយនិយាយជាមួយញុំនិង
៙អរអត់អីទេកុំភ័យ ម្ចាស់ហាងនេះស្លូតហើយជិតល្អណាស់គាត់ទុកមុខទុកមាត់អោយបុគ្គលិកណាស់
៙ងាប់បើញុំម្ចាស់ហាងវិញនេត្រាឯងដឹងតែខ្ទៀតហើយ មកបន្លំម៉ោងការងារគេចឹង
៙ហាស់ហាមើលតែចរិតក៏ដឹងដែរថាយើងចឹងមែននឹង
៙ត្រូវហើយមកស៊ីប្រាក់ខែគេពេញៗហើយបែជាមកធ្វើការមិនពេញម៉ោងទុកធ្វើអីនាំខាត
៙ហាស់ហាclip_image006😂clip_image006😂clip_image006😂
៙ហើយឆ្ងល់ដែរធ្វើការផងរៀនផងចឹងអត់ប៉ះពាល់ការរៀនសូត្រទេអី
៙អត់អីទេបែងចែកច្បាស់តើ ម៉ោងរៀនផ្សេងម៉ោងធ្វើការផ្សេង ហើយយើងអត់ដែលធ្វើការទេអី
៙ធ្វើដែរតើតែគ្រាន់ជួយមើលហាងម៉ែតិចតួចទេ
៙ចឹងហើយយើងមិនដែលធ្វើការងារធ្ងន់ៗនោះទើបឃើញថាធ្វើប៉ុន្នេះយ៉ាប់តែកាពិតការងារប៉ុន្នេះស្រាលណាស់
៙អឺអាចថាចឹងដែរ ហើយចេញទៅវត្តវិញម៉ោងម៉ាននិង
៙ម៉ោង១១ចេញទៅហើយ
៙ងាប់ហើយចុះទំរាំទៅដល់ងូតទឹកងូតអីហើយចូលដេកម៉ោងម៉ានទៅ
៙ម៉ោង១២អីនិងឯង ចុះរតនាឯង
៙ញុំអស់យូម៉ោង១១និងឯង ហើយនេត្រាឯងប្រើទូរស័ព្ទអត់និង
៙ប្រើតើមិចមានការអីហ្អី
៙អឺគិតចង់សុំលេខយើងទុកគ្រាន់ទេមកកាហ្មងកាហ្វេអោយហើយ មុនពេលមកហាងនិង កុំអោយមកអង្គុយចាំជិត១០នាទីទៀត
៙អរមានអី មោះអោយលេខយើងមកញុំមកចាំញុំទេទៅ(គេក៏ដកទូរស័ព្ទGalaxy S5 របស់គេចេញមកត្រៀមគាត់លេខញុំ)
៙លេខញុំ ០៨៧ ឯ% ៗៗ ៨៧ នៅវត្តទេតែទូរស័ព្ទសុទ្ធតែស្មាតហ្វូនកំពូលទៀតណ
៙អរបើកប្រាក់ខែក៏ទិញប្រើមួយទៅកុំអោយគេមើលងាយថាយើងគ្មាន់លុយនិងណា
៙ហាស់ហា (ភ្លាមនោះទូរស័ព្ទខ្ញុំក៏រោទឡើង)ចុំលេខការេលោយទៀតណ ហើយបើប្រើសុទ្ធតែរបស់លំដាប់ៗចឹងពីណាគេហៀនមើលងាយថាអត់លុយចាយទៅ
៙យ៉ាប់ថាដែរ ព្រោះធ្លាប់ទៅដើរលេងគេថាអោយញុំរឿងអត់លុយអោយថ្លៃសាហ៊ុយឡានម្ដងហើយនិង
៙ចុំនៅចាំទៀតហើយចង់ឌឺមែន
៙មានឌឺណានិយាយការពិតតើclip_image006😂clip_image006😂clip_image006😂
៙អឺចុះបើកាលនិងយើងមានដូចអាឡូវណាមិនអោយគេថាមិច
៙ហាស់ហា ចឹងអាឡូវញុំខុសពីមុនមិចខ្លះ
៙គ្មានខុសមិចទេកុំដេញដោលខ្លាំងពេក
៙ការពិតញុំថារតនាទេដែរផ្លែកពីមុននោះ
៙ញុំផ្លែកអីគេ


៙ពីមុនតែមុខញុំមិនមើលផងតែអាឡូវហៀនសូម្បីតែមកសុំលេខទូរស័ព្ទខ្ញុំទៀត បើចឹងៗមិនអោយផ្លែកមិចclip_image006😂clip_image006😂
៙ស្អប់តែគេធ្វើល្អវិញហើយនៅតែនិយាយឌឺទៀតចឹងតើ ហើយនិយាយអោយច្បាស់មើលពីណាសុំលេខពីណា ពីណាទេមកពីណាមុន
៙អឺច្រឡុំហើយ សុំទោសផង ឈ្នះម្ដងទៀតចុះclip_image006😂clip_image006😂

(យើងនិយាយគ្នាលែងប្រហែលជា១ម៉ោងជាងទើបខ្ញុំលាគេមកផ្ទះមុន) តាំងពីចេញពីហាងកាហ្វេរហូតមកដល់ផ្ទះខ្ញុំសើចម្នាក់ឯងរហូត ទាល់តែម៉ាក់ឆ្ងល់គាត់សួរថា ខ្ញុំនិងកើតអីបានជាចេះតែសើចចឹង ខ្ញុំចាប់អារម្មណ៍ខ្លួនឯងភ្លាមថាកើតអីនិង ហើយក៏តបនិងម៉ាក់ថាអត់អីទេ រួចក៏ចូលបន្ទប់ដេកបាតទៅ។ ពេលចូលដល់ក្នុងបន្ទប់ខ្ញុំគិតពីខ្លួនឯងឡើងវិញពិតជាដូចអាបិនេត្រាវានិយាយមែនញុំផ្លែកខ្លាំងណាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយវា ហើយដូចជាខ្មាស់ខ្លួនឯងដល់ហើយមិនគួរណាខ្ញុំទៅនិយាយរកវានិងហៀនដល់ថ្នាក់សុំលេខវាចឹងសោះ បើគេដឹងរឿងនិងខ្មាស់គេងាប់ហើយ ហើយម្យ៉ាងទៀតមិនដឹងមិចបានជាខ្ញុំចេះតែចង់ជួបជានិងនិយាយរកវា ពេលបាននិយាយជាមួយវាមិនថានិយាយឌឺដងឬនិយាយត្រូវរ៉ូវគ្នាទេដឹងតែ សប្បាយចិត្តភ្លាម នេះខ្ញុំឆ្កួតទេអី ញុំគិតអីជាមួយវាបានជាចឹង តិចលោខ្ញុំលង់ស្រលាញ់វាទៅ ទេ!! អត់អាចទេ ញុំមិចនិងអាចស្រលាញ់វាបានទេ ទៅខ្វះអីស្រីស្អាតច្រើនសន្ធឹកមានរឿងអីបានជាទៅស្រលាញ់ប្រុសដូចគ្នាកើតនោះ អត់ទេ កុំគិតឆ្កួតអី ធម្មតាៗទៅបានហើយclip_image008😔clip_image008😔clip_image008😔clip_image008😔
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment