Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី​ ៤)

រឿង ឧត្តមស្នេហា

ភាគទី​ ៤


និពន្ធដោយ នេត្រា


.....ចាប់តាំងពីថ្ងៃនោះមកនេត្រាវារៀងរុះរាយដាក់ខ្ញុំជាងមុន ពេលនៅក្នុងថ្នាក់វាក៏និយាយលេងមកកាន់ខ្ញុំញឹកណាស់ហើយខ្ញុំក៏តាប៉ែទៅកាន់វាវិញរហូតចឹងទៅclip_image001😹clip_image001😹clip_image001😹clip_image001😹clip_image001😹clip_image001😹
ហើយពេលយប់ឡើងយើងក៏លេងសាឬនិយាយជាមួយគ្នាស្ទើតែរាល់ថ្ងៃយ៉ាងហោចណាស់ក៏បាន Good night ពេលយប់និង ព្រឹកឡើងGood Morning មួយឃ្លាដែរ ហើយអោយតែសៅរ៍អាទិត្រខ្ញុំតែងតែទៅផឹកកាហ្វេនៅហាងដែលនេត្រាធ្វើការព្រោះចង់ឃើញមុខវានិងនិយាយលេងជាមួយវា ពេលខ្លះវាក៏ផ្អាក់ធ្វើការដើម្បីមកអង្គុយនិយាយលេងជាមួយខ្ញុំខ្ញុំក៏រាងឆ្ងល់ដែរថាមិចបានជាហាងនេះស្រួលមេះអាចអោយបុគ្គលិកយកពេលការងារអត់ធ្វើការមកនិយាយលេងបាន ខ្ញុំសួរវា វាប្រាប់ថានេះជាស្តាយទាក់ម៉ូយរបស់ហាងដើម្បីអោយផ្ញៀវមករហូត
ដូចខ្ញុំចឹងពីមុនមានដែលមកណាទាល់តែមកមានការទទួលរាក់ទាក់ចឹងទៅខ្ញុំក៏មកជារៀងរាល់សប្ដាហ៏ចឹងទៅclip_image002😳clip_image002😳clip_image002😳clip_image002😳clip_image002😳
ហាស់ហាហេតុផល់នេះផ្លែកដែរតែក៏បានធ្វើអោយខ្ញុំបាត់ឆ្ងល់។ ប្រហែលជា២ខែក្រោយមក ការសិក្សារបស់យើងចេះតែប្រព្រឹត្តទៅមុខជានិច្ចហើយទំនាក់ទំនងរបស់ខ្ញុំនិងនេត្រាដូចជាជ្រៅទៅៗមិចទេ រហូតដល់ធ្វើអោយគារ៉ុងវាឆ្ងល់
៙អេរតនាហើយឯងអាឡូវដូចប្រែព្រួលច្រើនណាស់នាគ
៙ប្រែព្រួលអីគេ
៙អឺអញឃើញឯងដូចជាមិនសូវមានពេលដើរលេងជាមួយមិត្តភក្តិយើងសោះអាឡូវ ហើយជាមួយនេត្រាដូចជាឃើញឯងនិងចេះនិយាយលេងរកគេហើយដូចជាមិនដែលឃើញរអ៊ូពីរឿងនេត្រាទៀតសោះ
៙អីគេហ្អា ធម្មតាៗតើ អញធ្លាប់ប្រាប់អីតើថាអាឡូវអញកែខ្លួនឈប់ដើរលេងហើយខំរៀនវិញម្ដង ហើយរឿងទំនាក់ទំនងជាមួយនេត្រានោះមានអីទេរាប់អានធម្មតាដែរនិង ខ្លាចឯងអីអ្នកចង់អោយអញនិយាយរកអានេត្រា និងសុំទោសវានោះ អាឡូវអញធ្វើហើយតើ ឯងចង់មិចទៀត
៙អឺបានចឹងល្អហើយ តែវារាងខុសមុននិងបានសួរ
៙យីហ្វីឯងធ្វើខ្លួនមកល្អហើយនៅខុសទៀត
៙ទេអញមានទៅថាអី ហើយថ្ងៃសៅរ៍និងឯងទំនេអត់គិតជួបជុំគ្នាយើងម្ដង ព្រោះខានជុំគ្នាយូហើយ
៙អញអត់ទាន់ហៀនថាទេ ព្រោះខ្លាចថ្ងៃសោរ៍និងរវល់ទៅក្រៅជាមួយម៉ាក់
៙ហើយអុំគាត់អញ្ចើញទៅណា
៙អឺអត់ទាន់ដឹងទេ តែគាត់ប្រាបថាគាត់មានការងារចេញក្រៅខេត្តចឹងហើយបានអញខ្លាចថាត្រូវទៅជាមួយគាត់និងឯង
៙អឺមិនអីទេចឹង
៙សុំទោសផងអាពួកមាក់ ចាំពេលក្រោយទៅ
៙អឺសុំទោសខ្មោចយ៉អីហ្អាស់ បើរវល់ៗហើយអាណាចង់ចឹង.......
(ក្រោយពីនិយាយជាមួយគារ៉ុងហើយខ្ញុំចាប់ផ្ដើមគិតពីខ្លួនឯងឡើងវិញ ខ្ញុំពិតជាមានការប្រែព្រួលច្រើនមែនចំពោះទំនាក់ទំនងជាមួយនេត្រា ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំកំពង់តែលង់ស្រលាញ់នេត្រាហើយ ព្រោះថ្ងៃណាក៏ដោយអោយតែមិនបាន


និយាយជាមួយវាគឺដឹងតែមិនសុខក្នុងខ្លួនសោះចេះតែរសាប់រសល់មិចមិនដឹងទេ ហើយបើបានជួបមុខវាវិញដូចទេវតាយកភាពរីករាយមកដាក់ក្នុងខ្លួនខ្ញុំចឹង ដឹងតែពីសប្បាយចិត្តនោះសប្បាយ ជាពិសេសពេលនៅក្បែរនេត្រា និងឃើញស្នាមញញឹមបញ្ចេញធ្មេញយ៉ាងសរបស់គេមកកាន់ខ្ញុំគឺធ្វើអោយខ្ញុំញ័រខ្លួនអស់ទៅហើយ នេះប្រហែលជាដូចពាក្យគេថាស្អប់ជំពប់លើហើយ តែបើខ្ញុំពិតជាលួងស្រលាញ់នេត្រាមែនតើត្រូវធ្វើខ្លួនរបៀបមិចទៅនៅចំពោះមុខវានោះ ហើយថាតើវាស្រលាញ់ខ្ញុំវិញអត់ព្រោះអត្តចរិតវាដូចជាធម្មតាពេកហើយពិតជាធ្វើអោយខ្ញុំស្មានមិនត្រូវសោះ បើសារភាពប្រាប់វាហើយវាអត់ស្រលាញ់ខ្ញុំវិញតើខ្ញុំនេះត្រូវអាម៉ាស់មុខចំពោះវាប៉ុន្នាទៅនិងត្រូវវាសើចចំអកដាក់វិញយ៉ាងមិចខ្លះ ហើយចុះបើវាព្រមស្រលាញ់ខ្ញុំវិញតើពួកយើងនិងត្រូវប្រឈមមុខទៅនិងស្នេហាដែលមនុស្សជាច្រើនគេមិនអោយតំលៃយ៉ាងណា និងត្រូវដោះស្រាយជាមួយឪពុកម្ដាយយើងរបៀបមិច កិត្តិយស់ គេឈ្មោះដែលពួកគាត់ខំសាងឡើងតាំងពីយូមកហើយប្រាកដជានិងត្រូវអាប់អោនដោយសាយើងមិនខានតើអោយយើងប្រឈមមុខបញ្ហាជាមួយនិងសង្គមនិងយ៉ាងដូចម្ដេចកើត តែបើនៅតែទុករបៀបនេះតើខ្ញុំអាចលាក់វាយូបានប៉ុន្នាទៀតទៅអត់ទេខ្ញុំត្រូវតែនិយាយរឿងនេះជាមួយនេត្រាអោយបានច្បាស់លាស់ងាយស្រួលធ្វើខ្លួនបន្តទៀតបើវាបដិសេធន៍ក៏ងាយនិងធ្វើចិត្តឡើងវិញដើម្បីកុំអោយលង់ខ្លាំងជាងនេះហើយបើវាព្រមស្រលាញ់ខ្ញុំវិញខ្ញុំក៏និងចាប់ផ្ដើមដោះស្រាយបញ្ហាជាមួយម៉ាក់ប៉ាពីអីឡូវអោយហើយដែរ។ ដូចនេះខ្ញុំត្រូវតែនិយាយជាមួយវាអោយបានច្បាស់។
ក្រោយពីគិតរួចហើយយប់ឡើងខ្ញុំក៏ឆាតទៅនេត្រា
@Hi guide!
@Hi brother! How are you? (
វ៉ាវគ្រាន់តែសាខ្ញុំទៅមិនទាន់បានមួយនាទីល្អផងនេត្រាក៏តបមកខ្ញុំវិញភ្លាមវាឬតតែធ្វើអោយខ្ញុំសង្ឃឹមមែនទេនថាវាក៏មានអារម្មណ៍លើខ្ញុំដែរ)
@so far so good! you?
@Good! why you say so far so good any problem with you?
@Yes
@What
’s problem ?
@Missing a special person,clip_image003
😀clip_image003😀clip_image003😀
@Wow you have a special person too?
@yesclip_image002
😳clip_image002😳clip_image002😳clip_image002😳
@Has Ha what a joke! i never saw you speak to someone specially the girl so how can can you get a special person!
@No! ! my special person is not girl is the one i spoke joked and smiling to everyday
@Wow who is a person? i know them or not and he or her?
@Exactly you know him clearly
@You mean that your special person is a boy
@yes that
’s right he is a clever person and also very handsome for me
@Oh my god, now you are telling me that you are a gay ?


@Yes gay only for my special but for other i am a netural boy. Understand?
@Has Ha clip_image004😂clip_image004😂clip_image004😂clip_image004😂clip_image004😂clip_image004😂Oh forget.i have a problem to discuse with you
@What's problem ?
@You know!now a day a lot of people they look at us so strength they think we are not simple friend. They think we have a special relationship.not friend but we are couple. What do you think about our conection?
@Who think like that?
@Our classmate
@Oh do not worry about what they think just worry about our mind. on what we need,
@what do you mean guide.
@i can say the word broken heart on mobilephone but i can not tell i love someone on itclip_image005
😜clip_image005😜clip_image005😜clip_image005😜clip_image005😜
@Has Ha clip_image004
😂clip_image004😂clip_image004😂so if like this how can you say this word(Love) to your special person
@Yes waiting on saturday i will make you a strong felling with my word but now good night on time to sleep
@Has Ha yes i will waite to hear this word from you good night too.clip_image006
🌼clip_image006🌼clip_image006🌼
@
👨️‍️‍👨For you only
@Me too
ក្រោយពីឈប់លេងសាជាមួយនេត្រាភ្លាមនិយាយពីថាខ្ញុំសប្បាយចិត្តដូចមនុស្សឆ្កួតទៅហើយបន់អោយតែដល់យប់ស្អែកឆាប់ៗទេនិងអាលទៅជួបគេស្ដាប់ពាក្យគេនិយាយថាស្រលាញ់ខ្ញុំដោយផ្ទាល់មុខ។ ខ្ញុំដេកមិនលក់សោះមួយយប់នេះដេកមើលម៉ោងរហូតបន់អោយតែភ្លឺទេខ្ញុំរកនឹកពាក្យត្រូវនិយាយតបទៅកាន់គេវិញថាតើខ្ញុំគួនិយាយតបទៅគេយ៉ាងមិចទៅបើគេប្រាប់ថាស្រលាញ់ខ្ញុំនោះ បើឆ្លើយតបថាស្រលាញ់គេវិញភ្លាមៗនោះដូចជាយើងនិងចិត្តងាយពេកទេអី បើចឹងគួរតែឆ្លើយថាមិនព្រមសិនដឹងសាក់ធ្វើចរិតមាន់មេសិនទៅ ចាំមើលគេប្រតិកម្មនិងខ្ញុំយ៉ាងមិច អូតែអត់ទេបើធ្វើចឹងគេឈឺចាប់ហើយឈប់ទាក់ទងខ្ញុំតែម្ដងមិនយ៉ាប់ទៅហើយអី ចឹងឆ្លើយយល់ព្រមតាហ្មងទៅកុំខ្វល់ថោកថ្លៃអីប៉ុន្នឹងនោះ ហាស់ហា ខ្ញុំដេកគិតរឿងនេះម្នាក់ឯងបណ្ដើរសើចបណ្ដើរ ស្ទើតែដូចមនុស្សឡប់ទៅហើយព្រោះសប្បាយចិត្តខ្លាំងពេក គិតៗរហូតដល់អត់ដឹងថាខ្លួនដេកលក់ពីស្មាណាសោះ
(
ព្រឹកឡើង)
៙តុកៗៗៗ រតនាៗ រតនាកូន
៙អីយ៉ូយពីណាគេមកគោះទ្វាទាំងព្រឹកនិង! ហើយពីណាគេមានការអីដែរនិង(ខ្ញុំឆ្លើយទាំងមមីងមមាំងព្រោះមិនទាន់អស់ជាតិងងុយ)
៙ម៉ាក់ណា
៙(អីយ៉ាម៉ាក់តើ) បាតម៉ាក់ចាំម៉ាភ្លេត(ខ្ញុំក៏ប្រញាប់ងើបរៀបចំកន្លែងទាញខោយកមកស្លៀករួចទើបទើបើកទ្វាអោយម៉ាក់) បាតម៉ាក់មានការអីដែរ


៙ហើយកូនឯងថ្ងៃនិងក៏ក្រភ្ញាក់យឺតមេះ
៙បាត់ថ្ងៃសៅរ៍អត់រៀនទើបដេកជ្រុលតិចទៅ
៙ប្រហែលយប់មិញចូលដេកយប់ជ្រៅហើយនាគ
៙មានណាម៉ាក់ ហើយម៉ាក់មានការអីដែរ
៙មើលងើបងូតទឹកងូតអីទៅម៉ោង៨ ៩ អាឡូវហើយណា
៙បាទម៉ាក់ញុំរៀបចំអាឡូវហើយ ហើយម៉ាក់រៀបចំទៅណានិង
៙ម៉ាក់មានការចេញក្រៅកូនឯងប្រញាប់រៀបចំហើយហូបបាយហូបអីទៅ និងអាលមើលហាងជំនួសម៉ាក់ ថ្ងៃល្ងាចទើបម៉ាក់មកវិញ
៙អរបាតម៉ាក់ចាំម៉ាភ្លេតចឹង
៙អឺរម៉ាក់ចាំនៅក្រោម ប្រញាប់តិចមកណា
៙បាត(ពេលម៉ាក់ដើរចេញទៅញុំក៏មករៀបចំភួយខ្នើយបន្ត ពេលមើលនាលិកាម៉ោង៨ជិត៩ទៅហើយ ញុំភ្ញាក់ភ្លាមរកនឹកថាខ្លួនឯងដេកលក់ស្មាណាមិនឃើញសោះនិកឃើញតែរឿងសប្បាយចិត្តនិងឯង ក៏ប្រញាប់ងូតទឹកងូតអីហើយចុះក្រោមទៅជួបម៉ាក់ទាំងអាញឹមអាញេមចឹងទៅ ក្រោយពីម៉ាក់ចេញទៅញុំក៏ចូលមើលហាងជំនួសម៉ាក់តែអារម្មណ៍មិននៅនិងហាងទេ បន់អោយតែយប់ឆាប់ៗទេ និងអាលទៅជួបនេត្រា ពិតជាចង់លឺពាក្យថាស្រលាញ់ចេញពីមាត់អាគាត់និងខ្លាំងណាស់ មួយថ្ងៃនិងធ្វើអីក៏មិនជាប់ដៃជាប់ជើងទេចាប់នេះខុសចាប់នោះខុសរហូត ទាល់តែម៉ាក់ឆ្ងល់ថាខ្ញុំកើតអីមែនបានឃើញញញឹមម្នាក់ឯងរហូតហើយព្រលឹងដូចជាមិននៅក្នុងខ្លួនសោះ ខ្ញុំក៏ប្រាប់ម៉ាក់ថាមានកើតអីទេម៉ាក់គ្រាន់តែសប្បាយចិត្តពេក (ការពិតម៉ាក់អឺយកូនម៉ាក់កំពង់តែសប្បាយចិត្ត និងលង់ស្រលាញ់គេស្ទើឆ្កួតទៅហើយ)
ម៉ាក់គាត់តាមជជីកសួរថាហើយមិចបានសប្បាយចិត្តមេះមានស្នេហាមែន
ដល់តែគាត់សួរត្រូវហ្មកចឹងពេកមានហៀនតបណាស្ងាត់មាត់ដូចគេចុកទៅ
ម៉ាក់គាត់បន្ថែមថាមានអីមានទៅ កុំភ័យម៉ាក់បន់អោយតែកូនឯងមានគូអនាគត់និងគេនិងឯង ហើយបើរកឃើញហើយកុំភ្លេចណែនាំអោយគាត់ស្គាល់ផងចាំគាត់ជួយពិនិត្រអោយ
ភ្លាមនោះខ្ញុំក៏ប្រកែកភ្លាមថាអត់ទេមិនទាន់គិតរឿងនិងទេ
ម៉ាក់លឺចឹងគាត់ក៏សើចភ្លាម។

លុះដល់ព្រលប់ម៉ោងខ្ទង់៦កន្លះក្រោយពីហូបបាយអីហើយខ្ញុំរៀបចំខ្លួនយ៉ាងស្អាតបាញ់ទឹកអប់ឡើងក្រអូបឈ្ងុយរួចហើយក៏ប្រញាប់សុំម៉ាក់ប៉ាចេញក្រៅដោយប្រាប់គាត់ថាទៅខួបកំណើតមិត្តភក្តិហើយប្រហែលជាយប់ជ្រៅទើបបានមកវិញ (កុហក់ម៉ាក់ប៉ាទេការពិតទៅជួបប្រុសនិង) ម៉ាក់ប៉ាក៏មិនថាអីដែរគាត់អនុញ្ញាតអោយទៅ ខ្ញុំក៏ទាញម៉ូតូអាDream០១៤ជិះចេញមកយ៉ាងលោយ ក្នុងចិត្តនិយាយពីសប្បាយចិត្តម្លេះទេ ចង់ជួបសំណប់ចិត្តខ្លាំងណាស់ ពេលមកដល់ហាងកាហ្វេ ក្រោយពីចតម៉ូតូស្រួលបួលហើយខ្ញុំក៏ដើរចូលហាង..............
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment