Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី២)

រឿង ឧត្តមស្នេហា 
ភាគទី២
និពន្ធដោយ នេត្រា 

ស្អែកឡើងខ្ញុំទៅរៀនធម្មតាតែពេលចូលក្នុងថ្នាក់ស្រាប់តែឃើញបាត់សិស្សមួយចំនួនធំគឺពួកដែលទៅជប់លាងជាមួយខ្ញុំកាលពីយប់មិញនិងអែងហើយខ្ញុំក៏ឈ្លៀតក្រលេកមើលទៅអានេត្រាម៉ាតិចដែរតែវាមិនបានមើលមកខ្ញុំវិញទេ វាកំពង់តែអោនមើលសៀវភៅមេរៀន។ ការរៀនក៏ចាប់ផ្ដើមធម្មតា ខ្ញុំចេះតែអង្គុយគិតថាចាំមើលអានេត្រាវាមកសុំទោសខ្ញុំអត់តែលទ្ធផល០ មួយព្រឹកពេញ តាំងពីចូលរៀនដល់ពេលចេញវាគ្មានមើលមុខខ្ញុំអីម៉ាតិច (ហើយបើអោយខ្ញុំទៅនិយាយរកវាមុន ឬសុំទោសវាអីនោះ សុំទោសចុះធ្វើអត់បានទេ)។ ចាប់តាំងពីថ្ងៃនោះមកខ្ញុំចេះតែចាំសង្គេតមើលវារហូតថាវាមនុស្សរបៀបមិច ខ្ញុំឃើញវាប្រឹងរៀនសូត្រនិងជាសិស្សឆ្លាតទៀតផងទើបខ្ញុំមិនអោយចាញ់វាឡើយគឺខ្ញុំក៏ខំរៀនមិនស្ទើដែរ ដោយកាត់បន្ថយការដើលេងស្ទើតែទាំងអស់ រហូតដល់មិត្តភក្តខ្ញុំគេឆ្ងល់ថាអាឡូវមិចមិនឃើញខ្ញុំដើរលេងឬទៅផឹកស៊ីអីជាមួយពួកវាចឹង ខ្ញុំក៏ប្រាប់ពួកវាថាអាឡូវចង់កែខ្លួនតិចផ្ដូរមកខំរៀនវិញព្រោះអាឡូវរៀនសកលហើយមិនអាចលំៗដូចយើងរៀនវិទ្យាល័យទេclip_image001😖 ពួកវាក៏និយាយឌឺអោយខ្ញុំថា អើខំទៅ តែប្រយ័ត្នបានតែម៉ាឆាវណា! ហាស់ហាខ្ញុំមិនលឺមាត់តបនិងពួកវាទេហើយក៏ធ្វើដូចធម្មតាទៅ តែក្នុងចំនោមមិត្តរបស់ខ្ញុំទាំងអស់និងក៏មាន គារ៉ុងម្នាក់ដែរ ដែរជាសិស្សខំរៀនមិនដើរលេងនិងចូលចិត្តរៀនជាមួយខ្ញុំតែពីរនាក់ក្រៅពីសាលាដែរ តែគារ៉ុងវាចូលចិត្តសរសើរ អានេត្រាណាស់ថាអានេត្រាវាឧស្សាហ៍ សុភាព និងរៀនឆ្លាតជាដើម ពីដំបូងអោយតែលឺវាសរសើរអាបិនិងដឹងតែខ្ញុំប្រឆាំងរហូត តែដល់តែយូៗទៅចេះតែឆ្លើយអឺអើទៅ ព្រោះខ្លាចវាថាខ្ញុំនិងអគតិ និងចេះតែមើលគេក្នុងផ្លូវអាក្រក់ពេក។ ពេលចេះតែកន្លងទៅកាប្រឡងបញ្ចប់ឆមាសមួយក៏មកដល់ មានអីខ្ញុំនិងគារ៉ុងធ្វើបានយ៉ាងស្រួលហើយសង្ឃឹមថាទទួលបានលទ្ធផលល្អទៀតផង តែមិត្តដ៏ទៃទៀតម្នាក់ៗរអ៊ូគ្រប់គ្នា ម្នាក់ៗនិយាយលេងប្រាប់គ្នាទៅវិញទៅមកអោយត្រៀមលុយទុកប្រឡងសងអោយហើយ តែចំពោះអានេត្រាវិញវាធ្វើមិនដឹងមិនលឺអីនិងគេទេ ហើយពេលមានមិត្តរួមថ្នាក់សួរវាពីការប្រឡងវាប្រាប់ថាអត់អីទេ វាធ្វើបានទាំងអស់និង តែលទ្ធផលរបៀបមិចវាមិនទាន់ហៀនថាទេ ហាស់ហាពេលលឺវានិយាយចឹងខ្ញុំឬតតែចង់ដឹងលទ្ធផលខ្លាំងណាស់ថាតើវាអាចធ្វើបានដូចមាត់វានិយាយមែនអត់ បន់អោយតែលទ្ធផលចេញភ្លាមៗទេ។ ក្រោយពីប្រឡងហើយសាលាក៏អនុញ្ញាតិអោយយើងឈប់មួយអាទិត្រពួកយើងក៏មានគម្រោងធ្វើពិធីជប់លាងមួយនិងមានគម្រោងធ្វើដំនើរកំសាន្តទៅកាន់រមនីយដ្ឋានអូរជាំដែលស្ថិតនៅស្រុកសំឡូត ឆ្ងាយពីក្រុងគួរសំផងដែរ តែអ្នកចូលរួមមានមិនច្រើនទេបានប្រហែលតែ១០នាក់ជាងប៉ុន្នោះព្រោះអ្នកនៅខេត្តឆ្ងាយៗមួយចំនួនមាន ពោធិសាត់ បៃលិន បន្ទាយមានជ័យជាដើម គេសុំទៅលេងផ្ទះរបស់គេរៀងៗខ្លួនព្រោះបានឈប់តែមួយអាទិត្រនិង ចឹងគេចង់ទៅជួបក្រុមគ្រួសាគេ។ ហើយការប្រារព្ធកម្មវិធីនេះគឺខ្ញុំជាប្រធានដោយពួកយើងបានមកជួបជុំគ្នានៅផ្ទះរបស់គារ៉ុង (ផ្ទះគារ៉ុងនៅជាយក្រុងហើយធំទូលាយណាស់ហើយថែមទាំងសម្បូរដើមឈើហូបផ្លែទៀតផង) ពេលមកជុំគ្នាយើងបានជួយគ្នាធ្វើម្ហូបអាហាររៀបចំសម្ភារះមួយចំនួនទុកយកទៅដើរលេងដោយមិនចង់ទិញម្ហូបបាយស្រាប់ទេ ពេលខ្ញុំទៅដល់ស្រាប់តែឃើញអានេត្រាវាកំពង់ជួយធ្វើម្ហូបជាមួយស្រីៗ។ ខ្ញុំមិននឹកស្មានថាវាទៅដែរសោះព្រោះឈ្មោះដែលខ្ញុំគាត់ត្រៀមទៅនោះមិនឃើញមានឈ្មោះវាទេ ខ្ញុំក៏ទៅសួរគារ៉ុង អារ៉ុងវាប្រាប់ថាវាអ្នកហៅទេព្រោះមិនដែលបានដើរលេងជុំគ្នាជាមួយនិងនេត្រា ហើយខ្ញុំក៏មិនថាអីដែគ្រាន់តែរអ៊ូដាក់វាតិចតួចប៉ុន្នឹងអែងរួចក៏ជួយធ្វើគ្នាទៅ។ ពួកយើងធ្វើបណ្តើរនិយាយគ្នាលេងបណ្ដើជាពិសេសគឺនិយាយរឿងប្រឡងនិងហ្មងម្នាក់ៗសុទ្ធតែសរសើរនេត្រាថាវាធ្វើបានល្អចឹង ដឹងតែក្រេឌីតខ្ពស់ជាងគេហើយ ហើយអានេត្រាវាមិនសូវតបជាមួយគេទេបានតែសើចនិងហើយមើលទៅវាក៏មិនចេះស៊ីចូដែរ

នៅពេលដែលមានគេសរសើរវាចឹង។ រៀបចំរួចហើយយើងក៏នាំគ្នាឡើងឡានគឺសរ៉ុបទៅជិតពេញឡានតូរីសមួយទៅហើយ ពេលចូលដល់ក្នុងឡានខ្ញុំអង្គុយពីមុខជាមួយតាកុង ឯគារ៉ុងនិងអានេត្រាអង្គុយកៅអីក្រោយខ្ញុំហើយអ្នកឯទៀតក៏អង្គុយបន្តបន្ទាប់ទៅ ឡានរៀបនិងចេញខ្ញុំក៏និយាយទាលុយថ្លៃសាហ៊ុយឡានពីមិត្តគ្រប់ៗគ្នាអោយហើយ ម្នាក់ៗគេចេញគ្រប់គ្នាតែអានេត្រាវិញវាត្រូវបានគារ៉ុងចេញអោយ ពេលឃើញចឹងខ្ញុំក៏និយាយលេងបន្លំមែន ប្រាប់ទៅមិត្តទាំងអស់គ្នាថា
មូលហេតុដែលទាលុយមុននិង ព្រោះខ្លាចអ្នកខ្លះអត់មានលុយអោយទេតែចង់ដើរលេង ចឹងមានតែយកអោយហើយការពារកុំអោយមកវិញសួររកលុយវាថាអត់ទៅស៊យខ្ញុំអ្នកនាំមុខគេហើយ ពេលលឺខ្ញុំនិយាយចឹងម្នាក់ៗសើចគឹលពេញឡានហើយក៏តបមកវិញថាពួកវាមិនក្រដល់ថ្នាក់លុយថ្លៃឡានក៏គ្មាននោះដែរទេ ខ្ញុំក៏ឈ្លៀតចាក់ម៉ាមាត់ទៀតថា យ៉ាប់ថាដែរព្រោះអ្នកខ្លះអត់មែននិង មោលេងនិង គឺបានគេចេញលុយអោយទេកុំអីគ្មានលុយអោយថ្លៃសាហ៊ុយឡានមែនហើយ ពេលលឺខ្ញុំនិយាយចឹងម្នាក់ៗសើចហើយសួររកមុខគ្រប់គ្នាថាពីណាគេទៅដែលអោយគេចេញអោយនោះ ភ្លាមនោះគារ៉ុងវានិយាយកាត់ឡើងថាគ្មានទេម្នាក់ៗចេញលុយរៀងខ្លួនតើហើយម្នាក់ៗក៏សើចទៅវិញទៅ។ ខ្ញុំដៀងកន្ទុយភ្នែកមើលទៅអានេត្រាឃើញវា ធ្វើមុខស្មើរញញឹមមិនចេញទេ ព្រោះវាដឹងថាខ្ញុំនិយាយឌឺអោយវា តែក៏មិនលឺវាតបអីមាមាត់ដែរ។ តាមផ្លូវពួកយើងនិយាយគ្នាប៉ាបោចពីនេះពីនោះមិនចេះចប់មិនចេះហើយទេ ម្នាក់ៗនិយាយរឿងប្រវត្តិដើរលេងរៀងៗខ្លួនលើកលែងតែអានេត្រាទេវាមិននិយាយស្អីនិងគេទេ គិតតែពីចាំសើច ពេលមានគេសួរវាពីរឿងអីមួយផ្ទាល់ខ្លួនរបស់វា វាឆ្លើយបង្វែងដានទៅឯណាឯណីផ្សេងដូចជាមិនចង់និយាយប្រាប់គេពីប្រវត្តវាចឹង ខ្ញុំនៅចាំថាកាលនោះមានមិត្តភក្តិម្នាក់សួរវាពីរឿងថាវាមានសង្សានៅ ពេលលឺសំនួរនេះខ្ញុំចង់ដឹងណាស់ថាមនុស្សដូចអាមុខខ្មោចនិងមានគេស្រលាញ់អត់ (និយាយការពិតតិចចុះ លឺខ្ញុំហៅវាថាអាមុខខ្មោចចឹងមិនមែនវាអាក្រក់អីទេ ការពិតនេត្រាវាស្អាតដូចតារាចឹង កំពស់ខ្ទង់១ម៉ែត្រ៧០ សម្បុរសរស្គុសភ្នែកតូចៗដូចកូនកាត់ចិនចឹងហើយបើមាឌវិញម៉ាអេម មុខវិញឡើងកប់មិនដឹងស្រីប៉ុន្នានអ្នកទេដែលលង់ស្រលាញ់វា តែប្រហែលជាដោយសាតែវាមិនសូវមានលុយកាក់ហើយទើបយ៉ាប់រកស្រីបណ្ដើរនិងគេ ព្រោះអាឡូវគេចាយលុយច្រើនជាង រូបសម្បត្តិ) ពេលគេសួរវាចឹងវាឆ្លើយថា ការពិតវាអត់ទាន់មានសង្សាទេ ហើយក៏គ្មានមនុស្សដែលវាត្រូវស្រលាញ់ធ្វើជាសង្សាដែរ តែវាដឹងថាអាឡូវកំពង់មានមនុស្សលួចស្រលាញ់វាម្នាក់ឯង តែវាមិនខ្ចីយកភ្នែកមើលព្រោះម្នាក់ដែលលួចស្រលាញ់វាជាមនុស្សរោគចិត្ត វានិយាយទាំងឌឺដងផ្លែផ្កាមកកាន់ខ្ញុំ ពេលលឺវានិយាយចឹងម្នាក់ៗសើចហើយសួររកថាពីណាគេ ប្រាប់បានអត់ វាឆ្លើយថាប្រាប់មិនបានទេទុកមុខទុកមាត់អោយគ្នាខ្លះផង។ គ្រាន់តែវានិយាយមិនទាន់ចប់ល្អផងខ្ញុំបែរទៅរកវា ហើយក៏និយាយកាត់ភ្លាម មនុស្សដូចអាត្រាឯងនិងវាត្រូវហើយដែលគ្មានមនុស្សល្អត្រឹមត្រូវគេទៅស្រលាញ់នោះ ព្រោះមុខរបៀបស្លើៗងាប់ៗចឹងរកបានតែពួកមនុស្សរោគចិត្តនិងឯង ថាមិនត្រូវពួកអារោគចិត្តវាមិនយកភ្នែកមើលផងclip_image002😂clip_image002😂” គារ៉ុងពេលលឺខ្ញុំនិយាយចឹងវាភ្ញាក់ព្រើត វាថាអីយ៉ាភ្លៀងបាក់មេឃហើយមើលទៅបានប្រធានថ្នាក់យើងបែប្រភក្ត មកនិយាយតបជាមួយនេត្រាចឹង ភ្លាមនោះអាត្រាវាសើចឌឺខ្ញុំ ហើយម្នាក់ៗនាំគ្នាសើចឡើងគឹលពេញឡានគេថាប្រហែលជាចឹងមែនហើយមើលទៅ ខ្ញុំដូចជារៀងឆ្ងល់និងពួកវាណាស់ក៏តាំងរកលេះទៅនិយាយថា ការមកដើរលេងជាមួយគ្នាត្រូវតែនិយាយរកគ្នាលេងធម្មតាចឹងហើយ វាមានអីផ្លែក
ពួកគេតបថាតែតាំងពីចូលរៀនមកគឺមិនដែលឃើញខ្ញុំនិយាយលេងទៅកាន់នេត្រាចឹងទេហើយបានចម្លែកនោះ តែខ្ញុំតបទៅវិញថាមកពីគ្មានរឿងត្រូវនិយាយទើបមិននិយាយបើមាន និយាយរកហើយ ពួកគេនៅតែបន្តសើចទៀត ដល់តែចឹងខ្ញុំក៏បែមុខមកវិញហើយគិតខ្លួនអែងថាមិនគួរណាទៅជ្រលក់មាត់ជាមួយអាត្រាអោយថោកខ្លួនទាល់បានសោះ តាំងពីនិងមកខ្ញុំក៏ស្ងាត់ជ្រាបចាំតែស្ដាប់ពួកគេនិយាយនិងចូលរួមសើចតែប៉ុន្នឹងអែង។


យើងធ្វើដំណើរប្រហែលជា៣ម៉ោងជាងទើបទៅដល់រមនីយដ្ឋាន អូរជាំ ពេលទៅដល់ យើងក៏រៀបចំហូបបាយហូបអី រួចហើយទើបនាំគ្នាដើរចូលទៅលេងអូរជាំ ហេតុតែខ្ញុំនៅបាត់ដំបងតាំងពីកើតមកម្លេះ តែនេះលើកទីមួយហើយដែលខ្ញុំមកលេងទីនេះ មើលទៅស្ងាត់ណាស់មិនសូវជាមានមនុស្សម្នាមកលេងច្រើនទេព្រោះផ្លូវវាពិបាកធ្វើដំណើរ ណាមួយវាឆ្ងាយពីក្រុងផង ពេលចូលដល់ទឹកដីអូរជាំលឺតែសម្លេងសត្វយំនិងសម្លេងទឹកហូរតាមដងព្រៃព្រឹក្សាធំៗដែលស្លឹករបស់វាស្ទើតែបាំងពន្លឺព្រះអាទិត្រអស់ទៅហើយ ពួកយើងមានមិត្តម្នាក់ជាអ្នកនាំផ្លូវព្រោះគេធ្លាប់មកលេងទីនេះយើងបានដើរឆ្លងកាត់ទឹកហូ និងដុំថ្ម ក្រហ៊ីងក្រហូងយ៉ាងច្រើន ដើម្បីទៅលេងនៅកន្លែងទឹកធ្លាក់ស្អាតបំផុតនិងធំបំផុតនៅរមនីយដ្ឋាននេះ យើងត្រូវដើរប្រហែលជាជិត៣០នាទីទើបទៅដល់ទឹកធ្លាក់ចុងក្រោយគេ ពួកយើងក៏ចាប់ផ្ដើមងូតទឹកធ្លាក់នៅទីនោះ វាពិតជាសប្បាយណាស់ តែនៅជិតទឹកធ្លាក់នោះយើងស្ដាប់គ្នានិយាយមិនសូវបានទេ ព្រោះសំលេងទឹកធ្លាក់លឺខ្លាំងពេក ពេលកំពង់តែលេងសប្បាយស្រាប់តែអានេត្រាវាបបួលយើងឡើងទៅខាងលើបន្តទៀត ការពិតឡើងទៅខាងលើទឹកធ្លាក់គឺចោតខ្លាំងណាស់ហើយមានកំពស់ដល់ទៅ២០ម៉ែត្រជាងឯនោះ ហើយឬតតែពិសេសនោះគឺគ្មានផ្លូវឬជណ្ដើរឡើងស្រួលបួលទេយើងត្រូវឡើងដោយតោងខ្សែរនិងវលិ្លដែលមាននៅទីនោះ មុនដំបូងខ្ញុំបដិសេធន៍មិនឡើងទេព្រោះខ្ញុំខ្លាច តែដោយសាតែពួកប្រុសៗគេឡើងចង់អស់ហើយទើបខ្ញុំឡើងដែរទៅ ដើម្បីកុំអោយចាញ់ចិត្តអាអ្នកបបួលនិងកុំអោយវាថាខ្ញុំនិងខ្លាចខ្ពស់មើលតែស្រី យើងក៏ឡើងទៅលើបន្តទៀតឯស្រីៗគ្មានអ្នកណាហៀនឡើងទេព្រោះខ្ពស់ពេកទើបគេនាំគ្នាលេងនៅខាងក្រោម ពេលឡើងទៅដល់លើពួកមិត្តរបស់ខ្ញុំគេនាំគ្នាងូតទឹកនិងជិះស្គីលេង តែការពិតនៅខាងលើមិនសូវមានកន្លែងលេងដូចខាងក្រោមទេ មានតែកន្លែងរអឹលបន្តិចនិងអែង។ ការពិតខ្ញុំដឹងហើយពួកប្រុសៗវាមកលេងខាងលើព្រោះតែវាចង់បង្អួតរៀងគ្នាទេ ព្រោះនៅខាងក្រោមវាមិនហៀនស្រាតខោដោះអាវលេងទឹកទេខ្លាចខ្មាស់ស្រីៗ តែគ្រាន់តែមកដល់លើភ្លាមម្នាក់ៗដោះខ្ទីចដោះខ្ទីទុកតែខោស្ល៊ីបមួយប៉ុន្នោះ ពេលនោះទើបខ្ញុំឃើញរាងរៅអានេត្រាឬតតែច្បាស់គឺរាងអាមួយនេះសង្ហាមែនទែន សាច់វាសររលោងណាស់ហើយពេលដែលត្រូវសំណើមទឹកចឹងផងមើលទៅដូចពួកប្រុសម៉ូដែលថតពាណិជ្ជកម្មផ្សាយខោលីអូចឹងទោះជាក្បាលពោះវាមិនមានសិចផេកតែក៏រាបស្មើរស្អាតណាស់មើលទៅ គឺកប់យកតែមែនទេនបើប្រៀបធៀបរូបសម្បត្តិជាមួយមិត្តភក្តិឯទៀតដែលកំពង់តែលែងទឹកនោះអានេត្រាវាស៊ីដាច់គេតែម្ដង ពេលកំពង់តែភ្លឹកមើលវា គារ៉ុង វាបែមកនិយាយនិងខ្ញុំ
៙ហើយមើលអីក៏មើលមេះនិង មិចអត់ដោះខោអាវដូចគេទេអី
៙អើអញដោះអាឡូវហើយ (ពេលខ្ញុំលឺគារ៉ុងវានិយាយចឹងខ្ញុំអៀនអានេត្រាណាស់ ខ្ញុំបែរទៅមើលវាឃើញវាសើចដាក់ខ្ញុំបញ្ចេញធ្មេញសស្ងាចស្អាតណាស់ នេះជាលើកទីមួយហើយដែលខ្ញុំឃើញអានេត្រាវាញញឹមដាក់ខ្ញុំដោយភាពរស់រាយមិនឌឺដង តែខ្ញុំក៏ប្រញាប់បែមុខចេញដើម្បីកុំអោយអៀនវាកាន់តែខ្លាំង)
ការពិតខ្ញុំក៏មិនអន់ដែរស្ទើតែថាខ្ញុំរាងបានជាងអានេត្រាផង តោះតែសម្បុរមិនសូវសរស្គុសដូចវាតែប៉ុន្នឹង ពួកយើងលេងទឹកសប្បាយណាស់ហើយម្ដងម្កាលខ្ញុំសង្គេតឃើញអានេត្រាវាសម្លឹងខ្ញុំមិនដាក់ភ្នែកដែរនិង យើងលេងទឹកនិងនិយាយគ្នាលេងនៅទីនោះបានប្រហែលជា១ម៉ោងជាងទើបយើងឈប់លេងនិងស្លៀកពាក់ត្រឡប់ទៅវិញ។
ពុទ្ធោជួយ! កាលពីឡើងទៅខ្ញុំគ្មានស្អីទេតែពេលចុះមកវិញខ្ញុំញ័រអស់ហើយព្រោះមើលមកក្រោមវាចោតពេកណាមួយអស់កំលាំងនិងលេងទឹកផង ពេលឃើញខ្ញុំចឹងគារ៉ុងនិងមិត្តឯទៀតដែលសម្រូតខ្សែរចុះទៅមុនបានស្រែកប្រាប់នេត្រាអោយជួយមើលខ្ញុំផងព្រោះអានេត្រានៅក្រោយខ្ញុំ និងប្រាប់អោយខ្ញុំចុះមួយៗទៅ ខ្ញុំពិតជាមិនហៀនចុះមែនស្ទើតែស្រែកយំទៅហើយ ព្រោះញ័រពេញទាំងខ្លួនទប់អីលេងជាប់ហើយ ពេលឃើញខ្ញុំចឹងអានេត្រាវាសើចតិចៗរួចសួរខ្ញុំ


៙មិចក៏ញ័រខ្លាំងមេសទៅរួចអត់និងclip_image003😜clip_image003😜clip_image003😜clip_image003😜
(
លើកទីមួយហើយដែលវានិយាយរកខ្ញុំទាំងបង្ហាញអាកប្បកិរិយា ព្រួយបារម្មណ៍)
៙មើលទៅទៅមិនរួចទេព្រោះវាចោទខ្លាំងពេកclip_image004😨clip_image004😨clip_image004😨
(
លែងលាក់អារម្មណ៍ហើយក្នុងតំណាក់កាលនេះ ខ្ញុំនិយាយស្ទើតែយំទៅហើយ)
៙មិនរួចក៏ត្រូវតែទៅដែរមិនអាចនៅនិងទេ
៙តែអោយធ្វើមិចទៅបើឈានជើងវាមិនទៅផង
៙មោះអាឡូវរតនាឯងកុំមើលទៅក្រោមហើយឈានដើរមួយៗទៅ
៙បើមិនមើលក្រោមអោយចុះយ៉ាងមិច
៙បើចឹងអែបតិចទុកអោយខ្ញុំចុះមុន ហើយរតនាឯងចាំចុះសៀៗនិងដាក់ជើងតាមខ្ញុំប្រាបណា តែហាមកុំមើលក្រោមអោយសោះ
៙អឺ
នេត្រាវាក៏សរសៀទៅមុខខ្ញុំហើយចុះម្ដងតិចៗនិងប្រាប់ខ្ញុំរហូត ជួនកាលខ្ញុំដាក់ជើងជាន់ជើងវាទៀតតែវាមិនលឺមាត់ទេ ពេលចុះជិតដល់ក្រោមវាប្រាប់ខ្ញុំថាអោយចុះខ្លួនអែងនិងមើលមកក្រោមមកដើម្បីកុំអោយខ្មាស់ស្រីៗ ខ្ញុំក៏ធ្វើតាមវាទៅតែពេលមកដល់ក្រោមមិនមែនស្រីៗបង្អាប់ទេ គឺអាគារ៉ុងសម្លាញ់អាប់របស់ខ្ញុំទេ ជាអ្នកបង្អាប់ខ្ញុំយ៉តែមែនទេន ខ្ញុំក៏ខ្មាស់គេមិនស្ទើដែរតែដើម្បីបន្ធូស្ថានកា ខ្ញុំក៏ទម្លាក់កំហុសទាំងប៉ុន្នានទៅលើអានេត្រាព្រះវាជាអ្នកនាំឡើងទៅ អានេត្រាវាមិនលឺមាត់អីទេគឺគិតតែពីសើចញញឹមរហូត។ ក្រោយពីជុំគ្នាហើយយើងក៏ដើរត្រឡប់មកឡានដើម្បីត្រឡប់ទៅវិញ តែមានឯណា ម្នាក់ៗដើរបណ្ដើរលេងទឹកហូរបណ្ដើរទៀតទំរាំតែដល់ឡានជាង២ម៉ោង ខ្ញុំនេះនិយាយពីធុញតែក៏មិនហៀនលឺមាត់។ លើឡានត្រឡប់មកវិញពួកគេនិយាយលេងពេញតែនិងទៀតតែខ្ញុំដោយអស់កំលាំងពេកដេកលក់មិនដឹងអីសោះ។ រហូតទាល់គារ៉ុងវាដាស់ខ្ញុំអោយក្រោក
៙រតនា រតនា ក្រោកឡើងតោះចុះទៅក្រោមលេង
៙ដល់ផ្ទះហើយអី?clip_image005😯clip_image005😯clip_image005😯clip_image005😯(ខ្ញុំឆ្លើយតបទៅគារ៉ុងទាំងមិនទាន់ស្វាងងងុយ)
៙ដល់ផ្ទះស្អី នេះដល់ប្រាសាទបាណន់តើមក គេនាំគ្នាចុះពីឡាននិងឡើងទៅប្រាសាទអស់ហើយ
៙អរចឹងតោះ ជួយហុចទឹកអោយគ្នាលុបមុខតិចផង
៙នេះទឹក លុបមុខលុបមាត់ទៅខ្លាចបាត់ធីងធោង (អ្នកហុចមកគឺអានេត្រាសោះ)
៙អរ អរគុណហើយ
៙ស្អីគេហ្វី អញស្ដាប់ច្រឡំទេអីមិញនិងអារតនាឯងនិយាយថាមិច (គារ៉ុងវាភ្ញាក់)
៙អញនិយាយស្អីគេclip_image006😕clip_image006😕clip_image006😕
៙អញទើបលឺឯងនិយាយអរគុណនេត្រាលើកទី១ទេនាគ
៙ឯងមើលមកអញនិងមនុស្សមិចហ្វី បានជាមិនស្គាល់គុណមិនស្គាល់ទោសនោះ(ខ្ញុំនិយាយដោយមើលទៅកាន់ នេត្រាផងដែរ ឃើញគេសើចកខឹកclip_image007😃clip_image007😃clip_image007😃ដាក់ខ្ញុំ ខ្ញុំក៏ញញឹមដាក់គេវិញទៅ)
៙អើព្រោះទើបលឺបានរាងផ្លែកនិងណា
៙អឺតោះបានហើយជូតមុខអីអោយលឿនទៅគេទៅមុនអស់ហើយ នេត្រាវានិយាយកាត់យើង
ពេលយើងរៀបនិងឡើងលើប្រាសាទខ្ញុំក៏បានទិញភេសជ្ជះជាច្រើនហុចអោយនេត្រានិងគារ៉ុងជួយកាន់ដើម្បីយកទៅអោ

យមិត្តៗនៅឯលើ ពេលនិងខ្ញុំឃើញនេត្រាវាមើលទៅកន្លែងលក់វត្ថុអនុស្សាវរីយ៍ទើបខ្ញុំប្រាប់វា
៙អេ បើត្រូវការអីទិញទៅចាំញុំអ្នកចេញលុយ
៙អរអត់អីទេញុំចេញខ្លួនឯងបាន
៙អេមិចខ្លាចញុំអត់លុយចេញអោយមែន
៙អត់ទេតែញុំ.....
៙ទៅញុំខ្មោចយ៉អីទៀត អោយគេគិតថ្លៃជាមួយភេសជ្ជះតាហ្មងទៅស្រួលផង
៙ចឹងក៏បានអរគុណណា (គេក៏រើសយកខ្លុយមួយដើមទៅ)
៙មិនបាចអរគុណស្អីទេ ចាត់ទុកថាជាកាដូរតបស្នងដែលបានជួយខ្ញុំចុះពីទឹកធ្លាក់ទៅ ហើយទិញខ្លុយនិងចេះផ្លុំដែរ?៙បាតចេះតើចង់ស្ដាប់អី
៙អឺចង់តើចង់ដឹងថាបានតែមាត់ឬក៏អី
(
នែចង់ផ្លុំស្អីតានិង គេចាំនៅលើយូហើយ គារ៉ុង វានិយាយកាត់ពួកខ្ញុំ)
៙អឺចឹងចាំដល់លើញុំផ្លុំអោយស្ដាប់(នេត្រានិយាយមកកាន់ខ្ញុំ)
ពួកយើងក៏នាំគ្នាឡើងទៅលើប្រាសាទឃើញមិត្តភក្តិយើងនៅទីនោះអង្គុយចាំមិនដឹងតាំងពីអង្កាល់ទេ ក្រោយពីអោយភេសជ្ជះទៅពួកគេរួចហើយ ពួកយើងក៏នាំគ្នាដើរមើលប្រាសាទ តាមពិតប្រសាទបាណន់មិនធំប៉ុន្នានទេ យើងក្រឡេកតែតិចគឺអស់ហើយ យើងក៏នាំគ្នាទៅអង្គុយជជែកគ្នាបណ្ដើរនិងមើលទេសភាពព្រៃព្រឹក្សាថ្ងៃរៀបលិចលើកំពូលភ្នំបណ្ដើរ ភ្លាមនោះខ្ញុំក៏បានស្នើរអោយ នេត្រាផ្លុំខ្លុយអោយពួកយើងស្ដាប់ ហើយម្នាក់ៗសុទ្ធតែចង់ស្ដាប់សំលេងខ្លុយរបស់នេត្រាផ្លុំផងដែរព្រោះគ្មានអ្នកណាដឹងថានេត្រាវាចេះផ្លុំខ្លុយពីមុនទេ នេត្រាក៏ចាប់ផ្ដើមផ្លុំខ្លុយយ៉ាងពិរោះរណ្ដំដូចសម្លេងខ្លុយដែលយើងចំនាំស្ដាប់តាមទូរស័ព្ទឬទូរទស្សន៍ចឹងឯង ម្នាក់ៗស្ងើចសរសើរគេថាគេផ្លុំបានពិរោះល្អណាស់ ខ្ញុំចាប់អារម្មណ៍ថាពេលកំពង់ផ្លុំខ្លុយ គេមើលតែមុខខ្ញុំទេ ខ្ញុំឡើងអៀនខ្លួនលេងហៀនមើលគេវិញ បន្ទាប់ពីចប់ពីរបីបទ

ហើយគេចាប់ផ្ដើម ផ្លុំមិនដឹងជាបទស្អីបន្តទៀតទេ ស្ដាប់ទៅដូចជាកំសត់ជាងបទមុនៗនិងដូចជាមានទុកព្រួយនៅក្នុងចិត្តចឹង ពេលខ្ញុំកំពង់តែចូលអារម្មណ៍រវាងសម្លេងខ្លុយនិងទេសភាពព្រះអាទិត្ររៀបលិច លើដងព្រឹក្សា ស្រាប់តែត្រូវបានផ្ដាច់ដោយសម្លេងមិត្តភក្តិមួយចំនួនសុំអោយនេត្រាឈប់ផ្លុំព្រោះស្ដាប់ទៅ វាដូចជាកំសត់ខ្លាំងពេក។ បន្ទាប់មកយើងក៏នាំគ្នាចុះមករកឡានដើម្បីធ្វើដំនើរទៅកាន់ក្រុងបាត់ដំបងវិញរួចពួកយើងក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។
រងចាំតាមដានភាគបន្ត!

No comments:

Post a Comment