Breaking

Friday, June 8, 2018

រឿង ឧត្តមស្នេហា (ភាគទី ១)

រឿង ឧត្តមស្នេហា
ភាគទី ១
និពន្ធដោយ នេត្រា

........ឆ្នាំ២០១៣ក្រោយពីបញ្ចប់ថ្នាក់ទី១២ថ្មីៗសិស្សដែលទើបនិងប្រឡងចប់ទាំងឡាយម្នាក់ៗ ញញឹមញញែមសប្បាយរីករាយគ្រប់ៗគ្នាមិនថាខ្លួនបាននិទ្ទេសអ្វីទេលែងខ្វល់ហើយគឺថាអោយតែប្រឡងជាប់គឺអរគុណព្រះហើយព្រោះខំរៀនអស់ពេល១២ឆ្នាំបែជាមកបញ្ចេញស្នាដៃតែបីថ្ងៃប៉ុន្នោះចឹងមិចៗ ទៅឈប់ខ្វល់ហើយអោយតែជាប់គឺអូខេ។ ហាស់ហា នេះជាអារម្មណ៍សិស្សដែលមិនសូវខំរៀនសូត្រគឺតែងតែបានចំណាត់ថ្នាក់មើលពីក្រោមឡើងលើនិងគិតតែពីដើរលេងភ្លេចសាលាដូចជាខ្ញុំ (មិចដែរចាប់អារម្មណ៍អត់)។ អូអត់ទេច្រឡំហែកគេខ្លួនឯងអោយគេដឹងអស់អាលីងហើយនាគ តោះចូលសាច់រឿងយើងវិញ។
            ខ្ញុំឈ្មោះ រតនា ជាកូនប្រុសពៅក្នុងគ្រួសាមួយខ្ញុំមានបងប្អូន៣នាក់បងប្រុសម្នាក់បងស្រីម្នាក់ហើយចុងក្រោយគឺខ្ញុំ ហេតុតែមានបងប្អូន៣នាក់មែនតែសព្វថ្ងៃក្នុងផ្ទះខ្ញុំមានសមាជិកតែ៤នាក់ទេគឺម៉ាក់ប៉ាខ្ញុំនិងអ្នកបម្រើស្រីម្នាក់ ឯបងប្រុសបងស្រីំគាត់មានគ្រួសារនិងរស់នៅបែកផ្ទះអស់ហើយ។ គ្រួសារខ្ញុំជាអ្នកនៅក្រុងបាត់ដំបងមិនជាធូធាអីខ្លាំងទេតែក៏អាចថាជាអ្នកមានបានដែរ​ ព្រោះយើងមានផ្ទះមានឡាននិងមានរបស់របរគ្រប់យ៉ាងតាមដែលយើងចង់បាន
ប៉ាខ្ញុំជាប៉ូលីស បម្រើការអោយរដ្ឋ ឯម្ដាយខ្ញុំជាអាជីវករលក់មាសនិងផ្ដូរប្រាក់។
តោះចូលដល់សាច់រឿងយើងវិញការពិតរឿងនេះវាបានចាប់ផ្ដើមកាលពីខ្ញុំទើបនិងចូលរៀនសកលវិទ្យាល័យហើយក៏បន្តមកដល់សព្វថ្ងៃនេះនៅឡើយ។ បន្ទាប់ពីខ្ញុំបញ្ចប់ថ្នាក់ទី១២ភ្លាមខ្ញុំក៏ប្រញាប់ដាក់ពាក្យចូលរៀនសកលវិទ្យាល័យភ្លាមដែរ ហើយខ្ញុំបានរើសយក ជំនាញITហើយទៅរៀនមុខវិជ្ជានេះមិនមែនខ្ញុំចូលចិត្តឬមានបំណងចង់ខ្លាយជាអ្នកឯកទេសផ្នែកនិងអីទេ ព្រោះតែខ្ញុំឃើញគេចូលចិត្តទ្រូលផ្នែកITនិងខ្លាំងពេកហើយខ្ញុំចង់ដឹងថាមិចបានគេចូលចិត្តយកមុខវិជ្ជានិងមកធ្វើជាការលេងសើចតាមហ្វេសបុកម្លេះ ទើបបានជាចង់ដឹងនិងចង់ស្គាល់ហើយក៏ចូលរៀនទៅ តែទៅរៀននិងមែនទៅតែឯងតេ ដើប្រម៉ែប្រម៉ូលមិត្តភក្តបាន៥ទៅ៦នាក់មានទាំងប្រុសមានទាំងស្រីអោយទៅរៀនជាមួយគ្នាគ្រាន់បានជាគ្នាកុំអោយអផ្សុក ហើយក្នុងចំនោមមិត្តញុំទាំងបាម៉ាននិងមានតែម្នាក់ទេគឺ គារ៉ុង ដែរជាសិស្សរៀនឆ្លាតជាងគេហើយគេជាប់និទ្ទេសCកាលពីប្រឡងទី១២ក្រៅពីនិងកុំនិយាយអីខ្មាស់គេclip_image001😂clip_image001😂clip_image001😂
រំលឹករឿងកំផ្លែងមួយចុះកាលពីទៅដាក់ពាក្យចូលរៀនសកលពួកខ្ញុំបានទៅជាមួយគ្នាហើយពេលនិងអ្នកត្រួតពិនិត្រពាក្យគេសុំសញ្ញាប័ត្របណ្ដោះអាសន្នមើលស្រាប់តែគាត់មើលសញ្ញាប័ត្រហើយ មើលមុខពួកយើងតាហ្មង រួចគាត់សួរបញ្ជាក់ថាពួកប្អូនអែងនិងច្បាស់ហើយអីដែលមកដាក់ពាក្យរៀនITនោះ ពួកខ្ញុំទាំងប្រុសទាំងស្រីក៏ឆ្លើយថាបាតចាស់ចឹងទៅ រួចសួរគាត់ថាមានបញ្ហាអីមែនបង ស្រាប់តែគាត់ឆ្លើយថា ពួកប្អូនអែងរៀនអាមិចទៅ បើលទ្ធផលប្រឡងមួយៗសុទ្ធតែធ្លាក់គណិតវិទ្យាហើយអង់គ្លេសសុទ្ធតែចឹងនោះរៀនITគឺទាមទាអាពីរមុខនិងខ្លាំងណាស់! ពេលលឺគាត់សួរចឹងពួកខ្ញុំក៏ថាមិនអីទេពួកខ្ញុំអាចរៀនបាន សញ្ញាប័ត្រដែលចេញចឹងព្រោះតែវាធ្វើតែម៉ាម៉ោងជាងពួកខ្ញុំបញ្ចេញលទ្ធភាពមិនអស់ចាំមើលតែចូលរៀនទៅclip_image001😂clip_image001😂clip_image001😂clip_image001😂 មិនស្រួលពួកអាបានABរៀនមិនឈ្នះពួកខ្ញុំផងក៏មិនដឹង (ពួកខ្ញុំម្នាក់ៗជំនាញហើយអារឿងនិយាយអួតនិងនោះ) ក្រោយពីលឺពួកខ្ញុំនិយាយចឹងអ្នកទទួលពាក្យគាត់ថាចឹងមិនអីទេចាំមករៀនពេលបើកវិស្សមកាលមកតែអាមិចអាម៉ាកុំថាគាត់មិនបានប្រាប់ណា។
ក្រោយពីចេញពីដាក់ពាក្យចូលរៀនរួចពួកយើងក៏នាំគ្នាទៅស៊ីចុកអីនៅហាងមួយដោយស៊ីបណ្ដើរនិយាយអារឿងដាក់


ពាក្យនិងបណ្ដើរម្នាក់ៗសើចចង់រុះធ្មេញអាខ្លះទៅក៏ថាចាំមើលចាំពេលចូលរៀននិងបំបាក់អាអ្នកទទួលពាក្រនិងម្ដងដែលវាហៀនមើលងាយពួកយើងថារៀនមិនកើតclip_image001😂clip_image001😂
រំលោងបានមួយសប្ដាហ៍ជាង ថ្ងៃចូលរៀនក៏មកដល់ពួកខ្ញុំទាំងអស់គ្នាក៏បានទេណាត់គ្នាអោយទៅរៀនទាំងអស់គ្នាដោយម្នាក់ៗតានុយខោអាវយ៉ាងលោយដោយប្រុសៗពាក់ខោជើងវែងពណ៍ខ្មៅត្រនាប់ជើងបាតាមានស្រោមជើង និងអាវសដៃវែងមានអាវកាក់ខាងក្នុងផងឯស្រីៗពាក់អាវសដៃខ្លីនិងសំពត់រឹបពណ៍ខ្មៅ ខ្លីលើក្បាលជង្គង់បញ្ជេញសាចជើងយ៉ាងទ្រលុកទ្រលន់គួរអោយខ្នាញ់ ដោយមើលទៅម្នាក់ៗដូចជាពួកនិស្សិតអាជីបចឹង ដោយសាពួកយើងជាកូនអ្នកក្រុងផងរូបរាងពណ៌សម្បុរម្នាក់ៗសស្អាតមិនបាច់និយាយទេ។ ពេលទៅដល់សាលាក្រោយពីឈរគោរព្ធទង់ជាតិជាមួយសិស្សឯទៀត និងស្ដាប់ការអានបទបញ្ជាផ្ទៃក្នុងរួចហើយពួកយើងក៏បំបែកជួរទៅរកបន្ទប់រៀងរៀងខ្លួន តែនិយាយពីថាទំរាំរកបន្ទប់ចូលរៀនឃើញម្នាក់ៗបែកញើសពេញខ្លួនព្រោះសាលាធំនិងអាញេអាញៃណាស់ថ្ងៃដំបូងចឹង។
ពេលចូលដល់ក្នុងបន្ទប់រៀនខ្ញុំឃើញលោកគ្រូម្នាក់និងសិស្សប្រម៉ាន់ជា៣០នាក់ជាងកំពង់អង្គុយក្នុងថ្នាក់និយាយគ្នាលេងរួចជាស្រេច ក្រោយពីអោយយើងអង្គុយរួចរាល់លោកគ្រូក៏ចាប់ផ្ដើមសំណេះសំណាលលេងជាមួយកូនសិស្ស និងអោយពួកយើងឡើងណែនាំខ្លួនម្ដងម្នាក់ៗ។ មើលទៅថ្ងៃដំបូងចឹងសិស្សៗសប្បាយចិត្តណាស់ម្នាក់ៗសើចពព្រាយនិងនិយាយគ្នាលេងពេញទាំងថ្នាក់ ក្នុងចំនោមសិស្សទាំងអស់ខ្ញុំចាប់អារម្មណ៍ថាមានតែក្រុមមិត្តខ្ញុំទេដែលគ្រូចាប់អារម្មណ៍ជាងគេព្រោះយើងមើលទៅលោយឆាយនិងនិយាយតាប៉ែជាមួយគ្រូដោយមិនខ្លាច ឯសិស្សដទៃទៀតម្នាក់ៗស្ងាត់មាត់ជ្រាបចាំតែស្ដាប់ទេ អាចថាពួកគេគ្មានដៃគូមករៀនជាមួយឬពួកគេទើបមកពីស្រែទើបខ្លាចៗមិនហៀនកូរគ្រូដូចក្រុមខ្ញុំ
ហាស់ហាclip_image001😂clip_image001😂និយាយទៅចូលរៀនមួយសប្ដាហ៍ដំបូងនិយាយពីសប្បាយនោះសប្បាយ ព្រោះគ្មានបានរៀនខ្មោចអីទេគឺគិតតែពីណែនាំខ្លួននិងនិយាយគ្នាលែងជាមួយគ្រូរហូតព្រោះប៉ះគ្រូថ្មីរាល់ថ្ងៃត្រូវស្គាល់គ្រូស្គាល់សិស្សសិនហើយ។
ចូលដល់សប្ដាហ៍ទី២ទើបបានរៀនសូត្រខ្លះហើយក៏មានការបោះឆ្នោតជ្រើសរើសប្រធានថ្នាក់ផងដែរកាលនោះដោយសាតែខ្ញុំមានប្រជាប្រិយនិងមានមិត្តភក្តិស្គាល់ច្រើនផងខ្ញុំក៏ត្រូវបានគេជ្រើសជាប្រធានថ្នាក់ឯគារ៉ុងក៏ត្រូវជាប់ជាអនុប្រធានដែរ។ ឆមាសតំបូងនេះមាន៦មុខវិជ្ជាហើយដោយសាតែខ្ញុំស្គាល់កុំភ្យូទ័រតាំងពីនៅក្មេងមក ទើបគ្រប់មុខសុទ្ធតែមុខវិជ្ជាស្រួលៗដែលខ្ញុំអាចរៀនកើតដូចជា Microsoft Application, Englisg for Computing, Computor Repairing ជាដើម លើកលេងតែ Math for Computing មួយមុខគត់ដែលយ៉ាប់សម្រាប់ខ្ញុំព្រោះគណិតរបស់អ្នកITរៀនមិនទូទៅដូចដែលយើងធ្លាប់រៀននៅវិទ្យាល័យទេ ឧទាហរណ៍ដូចជាការបូកលេខប្រព័ន្ធគោលពីរជាដើម
1+1
កុំច្រឡំថាចម្លើយស្មើរ2អីអាវ៉ាខុសហើយ
1+1
ចម្លើយគឺ=​​​ត្រាទុក1អាចថាចម្លើយស្មើ10ចឹងហើយទើបខ្ញុំអាចយល់បានខ្លះពីកាដែលលគេចូលចិត្តទ្រូលអ្នកITថារៀនទៅកើតឆ្កួតឬហែលទឹកតាមផ្លូវជាដើមនោះគឺដោយសាចឹងអីវិននិងឯងclip_image001😂 តែទោះយ៉ាងណាក៏សមទ្ធភាពខ្ញុំនៅក្នុងថ្នាក់អាចថាគ្រាន់បើដែរ បើប្រៀបធៀបជាមួយមិត្តរួមថ្នាក់ព្រោះសិស្សខ្លះគ្នាទើបមកពីជនបទស្រុកស្រែមិនទាំងចេះបើកបិតកុំព្យូទ័រផងហើយវាក៏ធ្វើអោយក្រុមខ្ញុំមានអំនួតដែរពេលខ្លះយើងក៏សើចចំអកនិងនិយាយបញ្ឆិតបញ្ឆៀងអោយពួកសិស្សរួមថ្នាក់ដែលគ្នាមិនចេះនោះផងទៅclip_image001😂clip_image001😂 ពេលវេលាចេះតែកន្លងទៅអាសាញ់មិនគ្រូដាក់អោយក៏ចេះតែកើនឡើងពួកខ្ញុំក៏ចាប់ផ្ដើមឈឺក្បាលដែរលេងមានភាពសប្បាយរីករាយដូចកាលពីចូលដំបូងទៀតហើយ។



ហើយក្នុងនោះមានការងារក្រុមមួយដែលខ្ញុំសែនមហាទើសចិត្តនោះគឺ អាសាញ់មិនគណិតវិទ្យានិងហ្មង ក្នុងក្រុមខ្ញុំមានគ្នា៤នាក់គឺប្រុសបីស្រីមួយ ក្នុងនោះគឺមានខ្ញុំ គារ៉ុង អាលីន(មិត្តភក្តិស្រីរបស់ខ្ញុំ) និងមិត្តរួមថ្នាក់ម្នាក់ទៀតឈ្មោះ នេត្រា។ ខ្ញុំសែនមហាទើសចិត្តនិងអាគាត់នេត្រានិងណាស់ វាជាមនុស្សមិនសូវចេះលឺមាត់ និងមិនចេះយកចិត្តទុកដាក់និងមិត្តរួមថ្នាក់ណាម្នាក់ទេ វាចូលចិត្តអង្គុយមើលសៀវភៅលេងម្នាក់អែងបើយើងមិនហៅវាក៏មិនខ្ចីឆ្លើយដែរ ហើយជាពិសេសវាជាមនុស្សមុខងាប់យ៉តែមែនទេន កម្រនិងឃើញវាញញឹមដាក់ពីណាណាស់ ដូចខ្លាចថាវាញញឹមទៅរុះមាសទាំងដុំចឹង ដែលពិសេសនោះវាជាកូនអ្នកក្រហើយមកស្នាក់នៅវត្តដើម្បីបន្តការសិក្សាដូច្នេះវាមិនសូវមានពេលដើរក្នុងក្រុមដើម្បីធ្វើការទេ ពេលខ្ញុំហៅវាអោយមកជួបគ្នានៅហាងកាហ្វេ ឬផ្ទះខ្ញុំដើម្បីពិភាក្សាគ្នាអំពីការងារវាតែងតែថាគ្មានពេលនិងអត់លទ្ធភាពទៅទេ វាអូសខ្ញុំអោយទៅធ្វើនៅវត្តឬកន្លែងណាស្ងាត់ដែលជាកន្លែងខ្ញុំស្អប់បំផុតហើយ (អ្នកចូលចិត្តចូលខ្លឹបដែលទៅចូលចិត្តវត្តអារាមពីកាលclip_image002😅clip_image002😅និយាយរួមវាយ៉ាប់និយាយគ្នាជាមួយញុំហ្មង សរ៉ុបទៅយើងពុំដែលបានពិភាក្សាគ្នាអីសោះក្រៅពីនិយាយគ្នាតិចតួចនៅក្នុងថ្នាក់រៀនព្រោះខ្ញុំហៅវាវាមិនមកហើយវាហៅខ្ញុំវិញក៏ខ្ញុំមិនទៅ។ សលពេល២ថ្ងៃទៀតដលពេលឡើងធ្វើបទបង្ហាញគារ៉ុងដែលជាមិត្តរបស់ខ្ញុំវាព្រួយបារម្មណ៍ពីការងារក្រុមវាក៏ហៅខ្ញុំអាលីននិងអានេត្រាអោយមកជុំគ្នាដើម្បីធ្វើការងារតែត្រូវបានខ្ញុំបដិសេធន៍ចោលហើយនិយាយថាបើអានេត្រាវាខ្លាំងណាស់អោយវាធ្វើម្នាក់អែងទៅបើមិនចឹងទេចាំប្រឡងសងទៅចាំមើលវាមានលុយប្រឡងសងអត់ (ប្រឡងសងមួយមុខ១០$អានាង សម្រាប់ខ្ញុំគ្មានព្រឺទេម៉ាអាសម្បត្តិលុយប៉ុន្នឹងតែសម្រាប់វាវិញយ៉ាប់តិចហើយ)។ ក្រោយមកខ្ញុំអត់បានដឹងទេថាគារ៉ុងនិងស្រីលីនវាទៅធ្វើអាសាញ់មិនជាមួយអានេត្រានៅឯវត្ត រួចហើយវាក៏យកឯកាសារមកអោយខ្ញុំមើលនិងប្រាប់ថាពួកវាបានចាត់ចែងគ្នាត្រូវធ្វើអស់ហើយថាម្នាក់ៗត្រូវនិយាយពីអ្វី នៅពេលធ្វើបទបង្ហាញនោះ ហើយក៏មានចំនែកខ្ញុំដែរ គារ៉ុងប្រាប់ថាអោយខ្ញុំមើលមួយយប់ពីរយប់ទៅ បើឆ្ងល់អីឆាប់សួរវា ខ្ញុំសួរថាឯកាសារនិងពីណាអ្នកធ្វើ វាថាវាធ្វើបីនាក់ ស្រីលីន និងនេត្រា ខ្ញុំប្រាប់វិញថាអើបើចឹងចាំអញមើលសិនមិចម៉ាចាំជួយគ្នាផង។ ក្រោយមកខ្ញុំព្យាយាមមើលពីរយប់ក៏ឃើញថាល្អណាស់តែត្រង់ថាចម្ងល់មួយចំនួនដែលអ្នកស្ដាប់គេនិងសួរយើងខ្ញុំពិបាក់និងរកចំឡើយណាស់ព្រោះចំនុចខ្លះខ្ញុំមិនយល់ទេថាមិចបានទៅជាចឹង។
ខ្ញុំនៅតែមិននិយាយរកអានេត្រារហូតទាល់តែដល់ថ្ងៃធ្វើបទបង្ហាញ។ ពេលឡើងធ្វើបទបង្ហាញនេត្រាវាដើរតួរជាប្រធានក្រុមហើយខ្ញុំចាប់អារម្មណ៍ថានេត្រាវាពូកែពន្យល់ណាស់ហើយកាយវិកានិងអាកប្បកិរិយាវាដូចជាអ្នកអាជីបខាងធ្វើបទបង្ហាញចឹង ក្នុងក្រុមយើងមានតែស្រីលីនទេដែលធ្វើការពន្យល់អន់ជាងគេតែក៏ត្រូវបានអានេត្រាវាជួយបកស្រាយអោយគ្រូនិងសិស្សដទៃទៀតគេទទួលយកបាន។ លុះចប់បទបង្ហាញដល់ពេលសំនួរម្ដងនេះជាពេលដែលញុំបែកញើសហើយ ព្រោះខ្ញុំដឹងថានិងមានអ្នកសួរខ្ញុំអោយដួលនិងកន្លែងជាមិនខានជាពិសេសអាមិត្តភក្តឯងនិងហ្មង ណាមួយខ្ញុំតែងតែសួរគេឡើងទាល់រហូតពេលក្រុមគេធ្វើបទបង្ហាញដល់តែដលវេនអែងម្នងមានអីញ័រដូចកូនក្អាត់ត្រូវខ្ទះខ្លាញ់ចឹង។ ពេលមានគេសួរមក ខ្ញុំចាប់អារម្មណ៍ថានេត្រាវារៀបចំបានល្អណាស់វាសុំអោយគេសួរមួយពេលអោយអស់សំនួរតែម្ដងទើបបែងចែកសំនួរទៅអោយខ្ញុំស្រីលីននិងគារ៉ុង អាណាស្រួលបំផុតអោយស្រីលីន ហើយវាដូចដឹងចិត្តញុំចឹង វាអោយសំនួរមកខ្ញុំឆ្លើយគឺសុទ្ធតែសំនួរដែលខ្ញុំចេះ ឯអាណាយ៉ាប់ៗទុកអោយវានិងគារ៉ុង សរ៉ុបទៅកាលនោះបើវាមិនធ្វើចឹងទេមិត្តរួមថ្នាកគេចុចសួរចំមុខម្ដងម្នាក់អីខ្ញុំមិនដឹងជាយ៉ាងមិចទេ តែចេះបានអានេត្រាវាឆ្លាតទើបរួចខ្លួន។ ពេលបញ្ចប់សំនួរចំលើយហើយលោកគ្រូក៏សួរអានេត្រាថាក្រុមនិងជួយធ្វើគ្នាអត់ឬក៏មានអ្នកធ្វើផងអ្នកអត់ផង ពេលនិងខ្ញុំខំចាំស្ដាប់អានេត្រាវាពិតទូគ្រូថាមិច ស្រាប់តែវានិយាយរបៀបលេងសើចជាមួយគ្រូថា បើមិនជួយធ្វើគ្នាទេមិចនិងអាចធ្វើបទបង្ហាញ


បាន ហើយអាចឆ្លើយសំនួររបស់គេបានល្អចឹងលោកគ្រូ (ពេលលឺវានិយាយចឹងខ្ញុំចង់ភាំងព្រោះគិតថាវានិងប្រាប់ការពិតដល់គ្រូដើម្បីបំបាក់ខ្ញុំដឹងអីវាឆ្លើយចឹងវិញ) លោកគ្រូស្ដាប់វានិយាយហើយក៏សើចរួចគាត់អោយយើងទៅកន្លែងវិញនិងសរសើរថាយើងជាក្រុមដែលធ្វើបានល្អបំផុតនៅក្នុងថ្នាក់។ ហាស់ហាមានអីក្រោយពីបញ្ចប់អាសាញ់មិនហើយក្រុមណាក៏ដូចក្រុមណាដែរគេណាត់គ្នាជប់លាងរៀងៗខ្លួន ក្រុមខ្ញុំក៏ចឹងដែរយើងបានរៀបចំគម្រោងជប់លាងមួយតែអានេត្រាវាមិនបានមកចូលរួមទេ វាថាធ្វើពិធីពេលយប់វាមកមិនកើតទេព្រោះវត្តមានច្បាប់ហាមមិនអោយកូនសិស្សដើរលេងយប់ឡើយ។ វាថាបើពេលថ្ងៃអីទើបវាអាចមកចូលរួមបាន តែខ្ញុំថាបើវាមិនមកក៏ល្អដែរ មកចង់អោយគេដូរគម្រងព្រោះតែវាម្នាក់ស្អី ធ្វើពេលយប់ទើបសប្បាយបានស៊ីផឹកផងរាំរែកផងនិងចូលខ្លឹបផង ពេលថ្ងៃមានអីលេងអោយសប្បាយ?ដោយសាគ្នាតិចពេកខ្ញុំក៏ហៅមិត្តផ្សេងទៀតអោយមកចូលរួមជាមួយដែរពេលកម្មវិធីរៀបនិងចាប់ផ្ដើមខ្ញុំឃើញគារ៉ុងវាធ្វើមុខមិនសូវសប្បាយចិត្តទេទើបខ្ញុំសួរវា៖
៙មានរឿងស្អីបានអែងធ្វើមុខចឹង
៙ស្ដាយណាស់បើយើងដូរទៅពេលថ្ងៃនេត្រាគេបានមកចូលរួមដែរហើយ
៙ស្អីគេគុំគិតរឿងអាឆ្កួតនិងនាំតែអស់អារម្មណ៍លេងតេ
៙អត់ទេគ្នាចង់ថាកម្មវិធីអប់អរក្រុមយើងបែជាម្ចាស់ក្រុមម្ចាស់គំនិតមិនមានវត្តមានទៅវិញ
៙ម្ចាស់ក្រុមម្ចាស់គំនិតស្អីអារ៉ុងអញដូចមិនយល់!
៙ការពិតអាសាញ់មិនដែលធ្វើទាំងអស់និងគឺនេត្រាធ្វើតែម្នាក់ឯងទេហើយពេលអញនិងស្រីលីនទៅជួបជាមួយនេត្រានិយាយរឿងនិងគឺគ្រាន់តែទៅទទួលឯកាសារដែលរួចរាល់ហើយពីនេត្រាទេ ហើយនេត្រាពន្យល់អញនិងស្រីលីនពីរបៀបធ្វើបទបង្ហាញនិងប្រាប់ថាកុំអោយប្រាប់អែងព្រោះនេត្រាគេដឹងថាតែអញប្រាប់អែងអែងប្រាកដជាមិនចូលរួមធ្វើទេ ហើយគេថាចាំរួចរាល់អស់ហើយចាំជប់លាងជួបជុំក្រុមយើងនិងចង់និយាយសុំទោសអែងម្ដងដែរ ដែរគេមិនបានទៅចូលរួមពេលអែងហៅទៅធ្វើអាសាញ់មិន តែអាឡូវបែជាអត់ឃើញម្ចាស់គំនិតទៅវិញ
៙ចុំមើលវានិយាយបើអែងប្រាប់អញពីដំបូងអញមិនធ្វើមេននិង ហើយអារឿងមកមិនមកនេះ មកពីវាខ្លួនអែងតើអាណាមិនអោយវាមោ
៙អែងធ្វើដូចមិនដឹងថាស្ថានភាពនេត្រាវាយ៉ាងមិចចឹងហ្វី  បើគ្នាមកបានគ្នាមកហើយ
៙អើររឿងរបស់វាតើទៅកុំខ្វល់ច្រើនចាំមើលទៅសាលាស្អែកជួបមុខគ្នាវាអាចសុំទោសគ្នាបានហើយ
៙ស្អីគេអែងចង់អោយគេសុំទោសទៀត មានតែអែងត្រូវអរគុណគេវិញមិនគិត
៙ទេចុះអែងនិយាយតើថាវាចង់សុំទោសអញនោះ
៙អើនេត្រាមានចឹត្តចឹងមែនតែអែងគួរដឹងគុណទោសខ្លះផងទៅ
៙ងាយពេកទេដឹងអីទៅអរគុណអាខ្មោចនិង
៙នែអារតនាអែងមិនមែនមនុស្សចឹងទេណា មិចក៏អាឡូវ..........
៙ហើយអែងមិចក៏យកចិត្តទុកដាក់លើវាសម្បើមមេះ
៙អត់ទេអញគ្រាន់ចង់អោយអែងចេះគិតខ្លះតើកុំយកកំហឹងទល់កំហល់ពេក
៙អើចឹងអែងអោយអញធ្វើមិច
៙មានមិចនិយាយរកនេត្រាហើយអរគុណម៉ាមាត់ទៅវាចប់បាត់ហើយ
៙អើទៅមិនអីទេគ្រាន់ប៉ុន្នឹងវាមានទៅងាប់អីបានហើយចាំអញ់ធ្វើ(clip_image003😖clip_image003😖)តោះទៅចាប់ផ្ដើមកម្មវិធីគេមកជុំអស់

ហើយ....ក្រោយពីនិយាយគ្នាខ្ញុំក៏ទៅចាប់ផ្ដើមកម្មវិធីជាមួយគារ៉ុង ហើយយើងក៏លេងសប្បាយដោយការរាំច្រៀងផងផឹកផងរហូតទាល់តែយប់ជ្រៅទើបចែកជើងគ្នាទៅផ្ទះរៀងខ្លួនៗ។
តើ រតនា ពិតជាហៀនធ្វើថោកclip_image001😂clip_image001😂ទៅនិយាយរកនេត្រាមុន និងអរគុណនេត្រាមែនអត់?

សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment