លក្ខខណ្ឌចាំបាច់នៃក្តីស្នេហាមាន២គឺ........
លក្ខខណ្ឌចាំបាច់នៃក្តីស្នេហាមានតែពីរទេ : ទីមួយ "ស្រឡាញ់" ទីពីរ "ស្មោះត្រង់"។ រឿងផ្សេងទៀត បើម្នាក់ចង់បាន ហើយដៃគូម្នាក់ទៀតក៏ចង់អោយតែអោយមិនបានព្រោះស្ថានភាព កាលៈទេសៈ ជាដើម ហើយម្នាក់ទៀតនៅតែបង្ហាញការចង់បានធ្វើអោយអ្នកចង់ផ្តល់អោយមានអារម្មណ៍ខ្វាយខ្វល់នឹងការចង់បានរបស់គូស្នេហ៍ខ្លួន នោះគឺជាការទាមទារដែលមានសម្ពាធ មិនមែនជាដៃគូស្នេហាដែលជាអ្នកមករួមសុខទុក្ខនឹងគ្នាទេ តែមកក្លាយជាបន្ទុកទៅវិញទេ។ របៀបនេះមិនអាចចាត់ទុកថាស្រឡាញ់គ្នាឡើយ គឺស្រឡាញ់តែខ្លួនឯង ម្លោះហើយមិនអាចចាត់ទុកថាជាស្នេហាឡើយ។ បើម្នាក់ចង់បាន ម្នាក់ទៀតក៏ចង់អោយដែរ តែអោយមិនបាន ម្នាក់ទៀតពេញចិត្តនឹងមិនបានទទួល ដោយលួងលោមគូស្នេហ៍ខ្លួនរហូតគូស្នេហ៍ខ្លួនអស់អារម្មណ៍ថានៅជំពាក់ខ្លួន នោះជាការលះបង់មួយ ជាប្រភេទស្នេហាពិត ឬស្នេហាប្រកបដោយមនសិកាភ្លឺស្វាង។ គ្មានមនោសញ្ចេតនា គឺសត្វ មានមនោសញ្ចេតនា មិនគិតពីតំលៃគឺភ្លើ៕
By_Mr_Khem_Veasna
No comments:
Post a Comment