Breaking

Friday, June 8, 2018

រៀបការនឹងមនុស្សផ្ទុយភេទដើម្បីអ្វី បើរៀបការហើយដួងចិត្តនៅតែឯកាដដែលហ្នឹង?

រៀបការនឹងមនុស្សផ្ទុយភេទដើម្បីអ្វី បើរៀបការហើយដួងចិត្តនៅតែឯកាដដែលហ្នឹង?


#មិត្តភាព មិនដើរលើមាគ៌ាជីវិតតែមួយទេ។ គេមានគូជីវិតគេដែលដើរលើផ្លូវជីវិតជាមួយគ្នា យើងគ្រាន់តែជាមិត្តទេ យើងមិនមែនជាគូជីវិតនឹងគេទេ តែ #ស្នេហាលក្ខខណ្ឌដាច់ណាត់ទោះប្រុសដូចគ្នា ស្រីដូចគ្នា គឺត្រូវតែប្រើខ្សែជីវិតរួមគ្នា មិនមានខ្សែជីវិតផ្សេងគ្នាទេ។ ទោះជួនកាលគេមិនបានរួមភេទនឹងគ្នាព្រោះគេមិនមែនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាទេក៏ដោយ តែគេនៅតែអាចលះបង់ជីវិតរៀបការនឹងភេទផ្ទុយ មកដើរជីវិត តែមួយនឹងមិត្តរបស់គេ ព្រោះក្នុងចិត្តរបស់គេមានតែមិត្តរបស់គេទេដែលផ្តល់អារម្មណ៍កក់ក្តៅអោយសេចក្តីត្រូវការក្នុងអារម្មណ៍ប្រចាំថ្ងៃរបស់គេបាន។ ការលះបង់មិនរៀបការ គឺជាការអោយតំលៃមួយយ៉ាងខ្ពស់ដល់ចំណងក្តីស្រឡាញ់របស់ពួកគេទាំងពីរ ដែលវាបានជាងហេតុនាំអោយគេទទួលអារម្មណ៍ថា មិត្តគេបានលះបង់ខ្ពស់សំរាប់គេជាងអ្នកណាទាំងអស់។ នេះជាអារម្មណ៍កក់ក្តៅមួយនៃជីវិតដែលគេបានទទួលពីគ្នាទៅវិញទៅមក។ ពេលត្រូវការភេទគេទៅដោះស្រាយរៀងខ្លួន បើគេគ្មានចំណង់ភេទជាមួយគ្នាទេ តែគេមិនបានបែកក្នុងជំរៅចិត្តនៅផ្លូវជីវិតដែលគេសច្ចាថានឹងដើរជាមួយគ្នានោះឡើយ។ ព្រោះគេយល់ច្បាស់ពីអារម្មណ៍ត្រូវការនៃជីវិតគេ ថាគេត្រូវការដៃគូជីវិតបែបហ្នឹងទើបជីវិតគេទទួលបានរសជាតិកក់ក្តៅក្នុងជវិតបាន។ ជួនកាលគេច្បាស់ក្នុងចិត្តថា មនុស្សមានភេទផ្ទុយមិនសូវអាចយល់អារម្មណ៍គ្នាបានដូចមិត្តមានភេទដូចគ្នាទេ ម្លោះហើយការលះបង់ដើម្បីបំពេញអារម្មណ៍អោយគ្នា មិនសូវស៊ីសង្វាក់ដូចដៃគូជីវិតដែលមានភេទដូចគ្នាទេ។ 

រៀបការនឹងមនុស្សផ្ទុយភេទដើម្បីអ្វី បើរៀបការហើយដួងចិត្តនៅតែឯកាដដែលហ្នឹង? តើនេះឬជាខ្សែជីវិតដែលមនុស្សត្រូវការ ឬគ្រាន់តែរៀបការតាមហ្វូងមនុស្សអោយផុតៗទៅ ហើយពេរៀបការរួចបានត្រឹមតែដោះស្រាយអារម្មណ៍ភេទ តែភាពបំពេញបាននូវតំរូវការអារម្មណ៍ពិតនៃជីវិតនៅតែមិនបានបំពេញតែដដែល ហើយមានបន្ថែមបន្ទុកជាការទទួលខុសត្រូវដែលកើតពីចំណងអាពាហ៍ពិពាហ៍យ៉ាងធ្ងន់កទៅទៀតយ៉ាងហ្នឹងនោះ? #ស្នេហាពិត ជាក្តីស្រឡាញ់មួយដែលនាំអោយបាន ជាការលះបង់អោយគ្នាទៅវិញទៅមកលើផ្លូវជីវិតតែមួយដើម្បីបំពេញសេចក្តីត្រូវការនៃអារម្មណ៍មនុស្សអោយមានភាពកក់ក្តៅពេញមួយជីវិតហ្នឹងឯង។ សូមកុំច្រឡំនឹងសេចក្តីស្នេហាភេទ នៃមនុស្សមានភេទផ្ទុយគ្នា ឬមានភេទដូចគ្នាដោយសារអារម្មណ៍ភេទនោះអោយសោះ។ ជួនកាលអាចមានការរួមភេទ តែជួនកាលអាចអត់ដែរក្នុងខ្សែរជីវិតរួមរបស់ពួកគេ។ បើមនុស្សយល់ពីសេចក្តីត្រូវការពិតនៃជីវិតរបស់គេ នោះគេងាយនឹងបំពេញបានសេចក្តីត្រូវការនោះទេ តែបញ្ហាមនុស្សច្រើនណាស់ ត្រូវការភាពកក់ក្តៅក្នុងជីវិត តែទៅជាបង្កើតចំណងស្នេហ៍ដែលនាំមុខដោយចំណង់ភេទទៅវិញ៕
By_Mr_Khem_Veasna

No comments:

Post a Comment