ជាអារម្មណ៍នៃមនុស្សមានតំលៃ
កាលណាអ្នកច្បាស់លាស់ថាមនុស្សអ្នក ជាមនុស្សមានតំលៃ មានក្តីស្មោះត្រង់ដ៏បរិសុទ្ធ មានសេចក្តីស្រឡាញ់មួយដែលមានលក្ខណ:ជាការផ្តល់អោយសុទ្ធសាធ អ្នកបានតាំងចិត្តថា ទំនាក់ទំនងរបស់អ្នកនឹងអ្នកណាម្នាក់ទោះក្នុងទំរង់ណាក៏ដោយ អ្នកមានតែចិត្តចង់ផ្តល់អោយភាគីម្ខាងទៀតនូវអារម្មណ៍ថាគេមានសំណាងដែលមានទំនាក់ទំនងនឹងអ្នកតែប៉ុណ្ណោះ ស្រាប់តែពេលណាមួយនោះ កាល:ទេសៈណាមួយនោះ ដៃគូរបស់អ្នកងាកចេញពីទំនាក់ទំនងបែបណាមួយជាមួយអ្នក បើអ្នកច្បាស់ថាមនុស្សអ្នកជាមនុស្សមានតំលៃពិតប្រាកដមែនហើយនោះ អ្នកមិនអាចមានអារម្មណ៍ថាគេក្បត់អ្នកទេ តែអ្នកមានអារម្មណ៍ថា គេគ្រាន់តែបានជ្រើសរើសផ្លូវមួយផ្សេងពីអ្នកគិតទុកតែប៉ុណ្ណោះ។ ភាពខកចិត្តខ្លាំងឬតិចវាអាស្រ័យទៅលើការគិតរំពឹងតិចឬច្រើនប៉ុណ្ណាដែលអ្នកបានរំពឹងទុកតែប៉ុណ្ណោះ តែអ្នកគ្មានអារម្មណ៍ថាចង់ទៅហៅមនុស្សនោះអោយត្រលប់មកវិញឡើយ។ វាជាអារម្មណ៍ខកចិត្ត មិនមែនជាអារម្មណ៍ថាគេក្បត់ចិត្តអ្នកទេ។ បើពិតជាអ្នក ជាមនុស្សមានតំលៃ មនុស្សអ្នក ខ្លាំងពិតប្រាកដមែន បើគេបែកពីអ្នក នោះអ្នកនឹងទទួលអារម្មណ៍បែបហ្នឹង មិនមែនគេក្បត់យើងទេ តែគេបានជ្រើសរើសផ្លូវដែលគេកំពុងតែជ្រើសរើសដើរនោះតែប៉ុណ្ណោះ។ អារម្មណ៍ថាគេបោកយើង គេក្បត់យើងគឺគ្មាន អារម្មណ៍ថាទៅហៅគេមកវិញក៏គ្មាន ហើយថែមទាំងមានអារម្មណ៍ថា បើទោះជាគេបានត្រឡប់មករកយើងវិញដោយប្រការណាមួយ ចិត្តយើងនឹងពិបាកទទួលយកវិញជាទីបំផុត។ បើគេត្រលប់មកវិញយើងនៅមានអារម្មណ៍ថាពិបាកទទួលយកវិញផង តើមានអារម្មណ៍ឯណាទៅហៅ ទៅទាមទារអោយគេត្រលប់មករកទំនាក់ទំនងដើមវិញនោះ? គេធ្វើអោយសៅហ្មងដល់ការផ្តល់តំលៃរបស់យើង ចំពោះគេហើយ ចិត្តយើងដែលធ្លាប់មើលឃើញថាអ្នកនោះមានតំលៃ ត្រូវថយចុះយ៉ាងគំហុកទៅតាមការខកចិត្តខ្លាំងឬតិច ដែលវាអាស្រ័យទៅលើការរំពឹងរបស់យើងច្រើនឬតិចនោះដែរ។ ជាអារម្មណ៍នៃមនុស្សមានតំលៃ ឬអ្នកខ្លាំងពិតប្រាកដ៕
By_Mr_Khem_Veasna
By_Mr_Khem_Veasna
No comments:
Post a Comment