Breaking

Friday, June 8, 2018

គួរលើកលែងចំពោះអ្នកដឹងកំហុសឬទេ?

គួរលើកលែងចំពោះអ្នកដឹងកំហុសឬទេ?


#ទឹកចិត្តរបស់អ្នកដែរដឹងកំហុស


អ្នកមានអារម្មណ៍ថាឈឺចាប់ណាស់នៅពេលដែរមាននណាម្នាក់ធ្វើកំហុសអ្វីមួយទៅលើអ្នកជាពិសេសចំពោះមនុស្សដែរអ្នកទុកចិត្តបំផុត តើចឹងមែនទេតែអ្នកធ្លាប់បានដឹងអារម្មណ៍របស់មនុស្សដែរដឹងកំហុសថាគេឈឺចាប់ប៉ុន្នាទេ នៅពេលដែរគេដឹងខ្លូនថាបានធ្វើកំហុសទៅលើមនុស្សល្អដូចជាអ្នក អ្នកដឹងទេពេលនោះអារម្មណ៍គេមានការឈឺចាប់មិនចាញ់អ្នកទេ គេដឹងខុសគេទទួលស្គាល់ហើយគេព្យាយាមកែរ និងចង់ប៉ះពៅដល់ដួងចិត្តរបស់វិញ តែអ្នកមិនថែមទាំងមិនលើកលែងអោយគេទេ​ តែថែមទាំងស្អប់គេនិងផ្គឺនឌឺដងគេគ្រប់សកម្មភាពទៅវិញ ហេតុអីអ្នកអាត្មានិយមម្លេះ បេះដូងអ្នកតូចម្លេះ អ្នកគិតតែពីខ្លូនឯង គិតតែពីការឈឺចាប់ផ្ទាល់ខ្លូន ដោយមិនព្រមបើកឱកាស់ឱ្យមនុស្សម្នាក់ដែដឹងកំហុសបានកែប្រេសោះ អ្នកដឹងទេថាបុគ្គលដែលដឹងកំហុសហើយចង់កែប្រែគេមានវិប្បដិសារីយ៍ប៉ុន្នា នៅពេលដែរគេដឹងថាខ្លួនបានសាងកំហុសដ៍ឈឺចាប់មូួយទៅកាន់មនុស្សល្អដូចជាអ្នក បើអ្នកមិនលើកលែងឱ្យគេទេ គេនិងស្ពាយនៅវិប្បដិសារីនោះជាប់ខ្លួនអស់មួយជីវិត សួរថាតើគេឈឺចាប់តិចជាងអ្នកណាស់ទៅអីអាចថាអ្នកនិងសប្បាយចិត្តឡើងវិញនៅពេលដែលអ្នកបានឃើញមនុស្សម្នាក់ដែរដឹងកំហុសតាមសុំទោសអ្នក ឬដោយសាការមើលឃើញពីភាពឈឺចាប់របស់គេចំពោះទង្វើរបស់គេធ្វើមកលើអ្នក អ្នកអាចនិងគិតថាអ្នកមិនលើកលែងអោយគេធ្វើអោយគេដឹងខ្លួនគឺត្រឹមត្រូវហើយ តែការពិតអត់ទេអ្នកកំពុងតែដើរផ្លូវខុសហើយ អ្នកនិងបាត់បង់មនុស្សដ៏ល្អម្នាក់ដែរអ្នកធ្លាប់ទុកចិត្តនិងស្រលាញ់ជឿជាក់ ព្រោះតែការមិនផ្ដល់ឱកាស់អោយគេ និងភាពអាត្មានិយមគិតតែពីការឈឺចាប់ផ្ទាល់់ខ្លួនតែម្ខាង៕
(មិនគ្រប់រឿងទេដែរអ្នកគួរតែលើកលែងតែកំហុសដោយសុច្ចរិត ឬគ្មានចេតនាវាគូួរតែត្រូវបានអធ្យាស្រ័យ)
#នេះមិនមែនជាសំណេរដើម្បីសំអាងកំហុសដែរខ្លួនបានសាងឡើយ តែវាជាសំណេរចេញពីដួងចិត្តរបស់មនុស្សដែរមានវិប្បដិសារីយ៍ចំពោះកុំហុសរបស់ខ្លួនឯងដូចជាខ្ញុំ។
#ពីខ្ញុំ_នេត្រា
#Khmer_Novel-69

No comments:

Post a Comment