បើនោះជា #ស្នេហាពិត!
បើនោះជា #ស្នេហាពិត ឬជាក្តីស្រឡាញ់ពិត មិនមែនជាក្តីស្នេហាដើម្បីតែខ្លួនឯង ឬជាក្តីស្នេហាអាត្មានិយម នោះចិត្តនៃការផ្តល់តំលៃចំពោះដៃគូស្នេហារបស់ខ្លួនគឺត្រូវតែកើតមានឡើង។ បើការផ្តល់តំលៃដល់ដៃគូស្នេហារបស់ខ្លួនបានកើតមានហើយ ការស្វែងយល់ពីដៃគូជីវិតរបស់ខ្លួនត្រូវតែកើតមានបន្ទាប់ ហើយបើចិត្តស្វែងយល់ពីដៃគូស្នេហារបស់ខ្លួនកើតមានក្នុងចិត្តអ្នកហើយ នោះការផ្តល់អោយនឹងច្បាស់ជាកើតមានដោយខានមិនបានឡើយ។ បើជាស្នេហាពិត=>កើតមានចិត្តអោយតំលៃ=>កើតមានចិត្តស្វែងយល់=>កើតមានចិត្តផ្តល់អោយ។
បើអ្នកពិតជាមានក្តីស្នេហាពិតចំពោះអ្នកណាម្នាក់ អ្នកត្រូវសំគាល់អោយច្បាស់ថា ក្នុងចិត្តអ្នក បានចំណាយពេលយ៉ាងច្រើនគិតដល់សុខទុក្ខអ្នកនោះ ជាងការគិតថា តើត្រូវបានអ្វីខ្លះពីមនុស្សដែលអ្នកនិយាយថាអ្នកស្រឡាញ់នោះ៕
By_Mr_Khem_Veasna
No comments:
Post a Comment