“ព្រោះខ្ញុំស្រលាញ់អ្នក វាជាក្ដីស្រលាញ់ដែលខ្ញុំមានចំពោះអ្នក”
អ្នកមានគូស្នេហ៍ហើយ តែចិត្តអ្នកនៅតែបើកចំហសំរាប់ទទួលអ្នកផ្សេងទៀត នោះជាចិត្តផិតក្បត់ តែបើអ្នកមានគូស្នេហ៍រួចហើយៗចិត្តអ្នកបិទ មិនដែលមានចិត្តបើកចំហ សំរាប់អ្នកផ្សេងណាម្នាក់ទាល់តែសោះ ប៉ុន្តែស្រាប់តែកាលៈទេសៈពិសេសណាមួយ យ៉ាងចៃដន្យបំផុត អ្នកស្នេហ៍ថ្មីដោយគ្មានបំណងគិតទុកជាមុនទាល់តែសោះ តែជារឿងចៃដន្យ ឬជារឿងដែលអ្នកណាក៏ជៀសនឹងមានស្នេហ៍ផ្សេងពីគូស្នេហ៍ចាស់មិនកើត វាជាកណីពិសេសដែលរុញច្រានដោយស្ថានកាណ៍ណាមួយសុទ្ធសាធ មិនមែនដោយសារចិត្តរំពៃដែលជាចិត្តបើកចំហរកអ្នកថ្មី ដែលជាប្រភេទចិត្តផិតក្បត់នោះទេ នោះអ្នកមិនមែនជាមនុស្សផិតក្បត់ខ្ញុំឡើយ តែអ្នកជាជនរងគ្រោះ ដែលខ្ញុំជាគូស្នេហ៍ចាស់របស់អ្នក មិនត្រឹមតែមិនបន្ទោសអ្នកទេ ថែមទាំងមានកាត្វកិច្ចលួងលោមអ្នកទៀតផង ព្រោះខ្ញុំមិនត្រឹមតែមិនបានមើលឃើញថាអ្នកជាមនុស្សផិតក្បត់ប៉ុណ្ណោះទេ តែខ្ញុំបានមើលឃើញថាអ្នកជាជនរងគ្រោះទៅវិញទេ។ ខ្ញុំស្រឡាញ់អ្នក វាជាក្តីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក វាគ្មានភាពអាត្មានិយមនៅក្នុងក្តីស្រឡាញ់នោះទេ តែវាចិត្តស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក ចិត្តនោះវាបានរុញច្រានអោយខ្ញុំចំណាយពេលយ៉ាងច្រើនដើម្បីគិតគូដល់សុខទុក្ខអ្នក ជាងការចំណាយពេលគិតថាតើខ្ញុំនឹងត្រូវបានទទួលអ្វីពីអ្នក។ បើខ្ញុំមានក្តីស្រឡាញ់ចំពោះអ្នក រឿងអ្វីខ្ញុំមិនអាចយល់រឿងរ៉ាវបែបនេះដែលកំពុងកើតមានលើអ្នកដែលជាមនុស្សដែលខ្ញុំស្រឡាញ់បាននោះ? បើមានអ្នកណាម្នាក់គេសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំមានចិត្តបែបនេះចំពោះអ្នក ខ្ញុំនឹងប្រាប់ថា "ព្រោះខ្ញុំស្រឡាញ់អ្នក វាជាក្តីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក"។ ខ្ញុំសុំលក្ខខណ្ឌតែម្យ៉ាងទេពីអ្នក សូមអោយអ្នកជាមនុស្សមានតំលៃក្នុងដួងចិត្តខ្ញុំ៕
By Mr.Khem Veasna
No comments:
Post a Comment